Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 14 May 2014

Vorn Sokun_economic police tung Treng collect money from logging

លោក​ ស័ក្តិ​៣ វ៉ន សុគន្ធ នគរ​បា​ល​​សេ​ដ្ឋ​កិ​ច្ច​​ក្រ​សួង​ម​ហា​ផ្ទៃ ប្រ​ចាំ​ខេត្ត​​ស្ទឹ​ង​ត្រែ​ង​​​ យក​​ឈ្មោះ​អគ្គស្នងការ​នគរបាល​ជាតិ​ពង្រាយ​កម្លាំង​ប្រមូល​លុយ​​ពី​ឈ្មួញ​ ដឹកឈើ​ខុសច្បាប់

​ខេត្តស្ទឹងត្រែង ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​ផ្លូវទឹក​ និង​តាម​ផ្លូវគោកក្នុង​ខេត្តស្ទឹងត្រែង ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​លោក​ស័ក្តិ​៣ វ៉ន សុគន្ធ ជា​ប្រធាន​ក្រុ​ម​ ន​គ​រ​បាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ដែល​ចុះទៅ​ប្រចាំការ​នៅក្នុង​ខេត្តស្ទឹងត្រែង​ ក៏​កំពុង​សប្បាយ​ពង្រាយ​មន្ត្រី​ជំនិតៗ ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​​ឈើ​ខុសច្បាប់ ផ្ទុយ​ពីបទ​បញ្ជា​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។​
 
សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា លោក វ៉ន សុគន្ធ បាន​ជួល​ផ្ទះ​ស្នាក់​នៅក្នុង​ខេត្តស្ទឹងត្រែង​យ៉ាង​ឡូយឆាយ ហើយ​គាត់​បាន​ចាត់តាំង​មន្ត្រី​ជំនិត​ ឲ្យ​ចុះ​ចល័ត នៅ​ចំណុច​អូរ​ពងមាន់​ទៅ​ផ្លូវជាតិ​លេខ​៧៨​ និង​ពី​​ចំណុច​អូរ​ពងមាន់​ ទៅ​ត្រឹម​អូរ​គ្រៀង ទី​ដែលមាន​ការដឹកជញ្ជូន​ឈើ​មកពី​គ្រប់​ច្រកល្ហក ដើម្បី​រាប់​ក្បាល​ឡាន​យកលុយ​ឈ្មួញ​ធំៗ​ បាន​ទំនាក់ទំនង​បង់លុយ​ឬ​សុំ​ការយោគយល់​ដោយផ្ទាល់​​ពី​លោក វ៉ន សុគន្ធ ប៉ុន្តែ​សម្រាប់​ឈ្មួញ​តូចតាច​វិញ​តែងតែ​រង​នូវ​ការ​គាប​ជំរិត​បង្ខំ​ឲ្យ​ បង់លុយ​ដោយ​គ្មាន​ការយោគយល់​។
 
លោក វ៉ន សុគន្ធ ឈរជើង​នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​ ដើម្បី​ប្រមូល​លុយដុំ​ពី​ក្រុម​ឈ្មួញ​​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ពី​ភាគ​ខាងលើ ​ដូចជា​ស្រុក​សៀម​ប៉ាង​ និង​ស្រុក​សេ​សាន​ ស្រុក​​ថា​ឡា​បរិវត្ត​ជា​ពិ​សេ​ស​ជំនួញ​ឈើ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹកជញ្ជូន​ តាមផ្លូវ​ទឹក​ និង​តាមផ្លូវ​គាក ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ជូន​លោក វ៉ន​ សុគន្ធ​  ឈើ​ ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ទឹក ​និង​តាមផ្លូវ​គោក ​យ៉ាង​គគ្រឹកគគ្រេង​ គឺ​សុ​ទ្ឋ​សឹង​បង់លុយ​ជូន​ទើប​អាច​ដឹក​បាន​ដោយ​សុខ​ស្រួល​ ។ អគ្គស្នងការ​នគរបាល​ជាតិអាច​ខកចិត្ត​ខ្លាំង​សម្បើម​ចំពោះ​ការចាត់តាំង​ឲ្យ​ លោក វ៉ន សុគន្ធ ដឹកនាំ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះទៅ​ប្រចាំការ​នៅ​ ខេត្តស្ទឹងត្រែង ដោយសារតែ​លោក វ៉ន សុគន្ធ និង​បក្ខ​ពួក​មិនបាន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ គិតតែ​ប្រមូល​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។
19-12-2013
ផលប្រយោជន៍​របស់លោក វ៉ន សុគន្ធ​ ទទួលបាន​ពី​ក្រុម​ឈ្មួញ​មិនដឹង​ជា​យកទៅ​បែងចែក​ថ្នាក់​ណាខ្លះ​ទេ ព្រោះ​គាត់​បាន​ប្រមូល​លុយ​បំពានទៅលើ​ជំនាញ​របស់​សមត្ថកិច្ច​ដទៃ បង្កើត​ឲ្យ​មា​ន​ទំ​នាស់​ផលប្រយោជន៍ធ្លាប់មាន​ការតវ៉ា​មក​ថ្នាក់លើ​ជា​ បន្តបន្ទាប់ ប៉ុន្តែ​លោក វ៉ន សុគន្ធ នៅតែមាន​ឱកាស​ឈរជើង នៅ​ចំណុច​ខេត្តស្ទឹងត្រែង នោះ​យ៉ាងរឹងមាំ​ដដែល​ ។​ នៅពេល​មានការ​សួរ​នាំ​​ពី​ថ្នាក់លើលោក​ស័ក្តិ​៣ វ៉ន សុគន្ធ ជា​ប្រធានក្រុមនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ដែល​ចុះទៅ​ប្រចាំការ​នៅក្នុង​ខេត្តស្ទឹងត្រែង​តែងតែ​​ទម្លាក់កំហុស​ ទៅលើឈ្មោះ នី ម៉ៅ ឈ្មោះ នី ម៉ៅ ជា​អ្នករ៉ាប់រង​មិនមែន​គាត់​ទេ​ ។ ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​ទាមទារ​អគ្គស្នងការ​នគរបាល​ជាតិ​គួរ​ពិនិត្យ​និង ​មាន​វិធានការណ៍​​ចំពោះ​កូនចៅ​ខិលខូច​ឈ្មោះ វ៉ន សុគ​ន្ឋ​ដែល​យក​តួនាទី​ជា​ប៉ូលីសប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ដើរ​បង្ខំ​ឲ្យ​ពួក​ឈ្មួញ​បង់លុយ​ឆៅៗ​ ដែលជា​ទង្វើរ​ខុសច្បាប់​យ៉ាងច្បាស់​ក្រឡែត​៕ ដោយចិត្តមុត​

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567