Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 31 March 2014

Yim Ban called wood faced man_MDK logger

មណ្ឌលគិរី​៖​របរ​រកស៊ី​ទំនិញ​ ឈើប្រណិត​ខុសច្បាប់​ទាំង​ការកាប់​អា​ដឹកជញ្ជូន ស្តុក​ទុក និង​ដឹកជញ្ជូន​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេស​វៀតណាម​នាពេល​សព្វថ្ងៃ​នេះ​ កំពុង​ក្លាយទៅជា​ចំណុចរសើប​បំផុត​គ្រា​ដែល​គេ​មើលឃើញថា​សកម្មភាព​ដ៏​ផ្គើន​ មួយ​នេះ​ផ្ទុយ​ពី​ការហាម​ប្រាប​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​។​បើទោះជា​មានការ​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹងរឹង​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​មក​អាជ្ញា​ធ័​រ​មាន​សមត្ថកិច្ច​គ្របើ​បណ្តាល ​ខេត្ត​ក្រុង​អោយ​មន្ត្រី​នៅតាម​តំបន់​នីមួយៗ​អនុវត្ត​ច្បាប់​ស្តីពី​ ការចាត់វិធានកា​ណ៍ទ​ប់់​ស្កាត់​នូវ​រាល់​បទល្មើស​ទាំងនោះ​អោយមាន​ ប្រសិទ្ធិភាព​ផងដែរ​។​
ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទេ​កដី​មណ្ឌលគិរី​ក៏ដូចជា​ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ផង​ដេរ​កំពុង​ត្រូវបាន​រិះគន់​ចំៗ​ទៅលើ​ ប្រធាន​គ្រប់គ្រង​តំបន់​ខេត្ត​ទាំងមូល​រួមទាំង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ នៅ​ខេត្ត​នេះ​ថា​មាន​ធូរ​លុង​បណ្តែតបណ្តោយ​អោយ​កើតមាន​បទ​ល្មើ​ព្រៃឈើ​ គគ្រឹកគគ្រេង​ពាសពេញ​ខេត្ត​តែម្តង​ហើយ​ជាពិសេស​ជាងនេះទៅទៀត​នោះ​មហាជន​និង​ អង្គការ​សង្គម​ស៊ីវិល​គ្រប់​បណ្តាល​សហគមន៍​ការពារ​ព្រៃឈើ​មាន​ ការមិនសប្បាយចិត្ត​ទៅលើ​លោក អេង ប៊ុន​ហ៊ាង​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​នេះ​ថា​ការចាត់​វិធានការណ៍​នៃ​ ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​អត់​មាន​ប្រសិទ្ធិភាព​ទាលតែសោះ​ព្រោះ​ សព្វថ្ងៃនេះ​ត្រូវបាន​គេ​កត់សំគាល់​យ៉ាងច្បាស់​ថា​ស្ទើ​តែ​គ្រប់​ទីតាំង​ តំបន់​ព្រៃ​ហាមឃាត់​តែងតែ​កើតមាន​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងច្រើន​ សន្ធឹកសន្ធាប់​ថែមទាំង​មាន​ឃ្លាំង​របស់​ឈ្មួញ​ទទួល​ទិញ​ឈើ​ស្តុក​ទុក​ នៅក្នុង​ព្រៃ​រាប់រយ​ពាន់​ម៉ែត​គូប​យ៉ាង​អានាធិប្បតេយ្យ​ទៀតផង​រហូតដល​ មានការ​បង្ក្រាប់​ម្តង​ម្ការ​ផងដែរ​ប៉ុន្តែ​ការចុះ​បង្ក្រាប់​ម្តងៗ​ ត្រូវបាន​គេ​មើលឃើញថា​ទាល់តែ​មាន​ថ្នាក់លើ​ចុះមក​បង្ក្រាប​ទើប​ឃើញ​មាន​ មន្ត្រី​សមត្ថកិច្ច​នៅ​តំបន់​នេះ​ចូល​ល​រួម​។​
ហើយ​ថ្មីៗ​កន្លងមក​នៅក្នុង​ស្រុក​អូររាំង​មានការ​ប់ង្ក្រាប​នូវ​ល​ បទល្មើស​ឈើប្រណិត​នេះ​រាប់ពាន់​កំណាត់​ដែល​គេ​ចាត់ទុកថា​ទ្រង់ទ្រាយ​ធំ​។​ ប៉ុន្តែ​នៅ​ថ្មីៗ​នេះ​នៅ​ថ្ងៃទី ៣០ ០៣ ២០១៤​នេះ​ឈើប្រណិត​ប្រភេទ​ធ្នង់​សុទ្ធ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពេ​ជ្រា​ ដា​ប្រទះឃើញ​នៅ​ចំណុច​ភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា​សមត្ថកិច្ច​កំពុងមាន​ការរារែក​ចិត្ត​ក្នុងការ​បង្ក្រាប់​ ព្រោះ​ខ្លាច​ប៉ះចំ​ម្ចាស់​ឈើ​ជា​ខ្សែ​ស្រឡៃ​អ្នកមានអំណាច​ព្រោះ​សហគមន៍​ ការពារ​ព្រៃឈើ​ជាច្រើន​សហគមន៍​បាន​រាយ​ការ​ប្រាប់​គេ​ឃើញ​ឈ្មោះ យឹម បាន (​ហៅ បាន​មុខខ្មូត​)​មាន​តួនាទី​ជា​នាយប៉ុស្តិ៍​ក្រង់​តេះ​ជា​មេ​ឈ្មួញ​និង​ អ្នករកស៊ី​បទល្មើស​ឈើ​ប្រណីត​ដុះ​ស្លែ​ម្នាក់​ទទួល​ទិញ​ស្តុក​ទុក​លក់​បន្ត​ អោយ​មេ​ឈ្មួញ​មានអំណាច​ម្នាក់​មករក​ស៊ី​នៅក្នុង​ខេត្ត​នេះ​ដឹកជញ្ជូន​ទៅ​លក់ ​បន្ត​តាម​ច្រកទ្វា​ទ្វេភាគី​ណាំ​លៀ​(​ហៅ​ប៉ុស្តិ៍ ៧ )​សកម្មភាព​បទ​ល​ល្មើស​ទាំងនេះ​ត្រូវបាន​គេ​សង្ស័យថា​លោក ឌី រ៉ា​ម៉ូ ជា​ប្រធាន​ច្រកទ្វា​ជា​អ្នកបើក​ភ្លើង​ខៀវ​យ៉ាងពិត​ប្រាកដ​ហើយ​មានការ​រាយ​ ការ​ការ​ពី​សហគមន៍​ការពារ​ព្រៃឈើ​ផងដែរ​លោក​ប្រធាន​ច្រកទ្វា​ខាងលើនេះ​ក៏​ ធ្លាប់ជា​អ្នករកស៊ី​ឈើប្រណិត​យ៉ាងសកម្ម​ផងដែរ​។​
ដូចនេះ​សហគមន៍​ការពារ​ព្រៃឈើ​រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​ បានធ្វើ​ការអំពាវនាវ​យ៉ាងទទូច​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​លោក អេង ប៊ុន​ហ៊ាង​អភិបាលខេត្ត​ក៏​ជា​ថ្នាក់លើ​មេត្តាជួយ​ស្រាវជ្រាវ​រកអោយឃើញ​នូវ​ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​​ស្និទ​និង​ប្រ​យ៉ោ​ល​ជាមួយនិង​បទល្មើស​ខាងលើនេះ​ ផង​។​
លោក កែប កត់ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​កំពុងធ្វើការ​ចាត់ចែង​ដល់​មន្ត្រី​ ជំនាញ​អោយ​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​មាន​បទល្មើស​ដើម្បី​ចាត់​វិធា​នារ​ណ៍​ ទៅតាម​ផ្លូវច្បាប់​។​
​ទាក់ទង​ទៅ​និង​ការចោទប្រកាន់​ដល់​លោក​ប្រធាន​ច្រកទ្វា​ខាងលើ​នោះ​អ្នកយក ​ព័​ត៍​មាន​យើង​ធ្លាប់បាន​ព្យាយាម​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​ដែរ​ប៉ុន្តែ​ តេ​ចូល​ជា​ច្រើនដង​គ្មាន​អ្នកទទួល​៕
​ ​
31b1 31b2 31b3

Wednesday 19 March 2014

Va Sarith_Kg.Cham PM and Prak Noma_FA logging


ឈើប្រណីត ​ខុសច្បាប់​ជិត​៤០០​កំណាត់​នៅក្រោយ​ស្នាក់ការ​PM​ស្រុក​តំបែរ​​សង្ស័យ​របស់​ ឧកញ៉ា​ល្បីឈ្មោះ​​​​​​​​​​​ត្រូវ​ប្រជាពលរដ្ឋ​និង​អ្នក​សារ​ព​ត័​មាន​ប្តឹង​ ឲ្យ​សមត្ថកិច្ច​ចាប់​

​ខេត្តកំពង់ចាម ៖ កាលពី​យប់ ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៤​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​​ព្រៃឈើ​ស្រុក​តំបែរ បាន​ចុះ​ធ្វើ​ប្រតិបត្តិការបង្ក្រាប​ប្រមូល​រឹបអូស​ឈើ​ប្រណីត​តាប់​ប្រភេទ​ធ្នង់ ​​នាងនួន​ ខ្នាត​មុខចម្រុះ​ប្រវែង​១​ម៉ែត្រ​ទៅ​២​មែត្រ​បាន​ចំនួន​ប្រមាណ​ជិត​៤០០​ កំណាត់​ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ ស្រុក​តំបែរ​ នៅក្នុង​ចំការ​ស្វាយចន្ទី​ ក្រោយ​បន្ទាយ​អាវុធហត្ថ​ស្រុក​តំបែរ​ជាង​១០០​ម៉ែត្រ​ដែល​គេ​សង្ស័យថា​ ជា​ឈើ​របស់​ឧកញ៉ា​ម្នាក់​ដែលមាន​មេការ​ដុះ​ស្លែ​ឈ្មោះ​ គង់​ ​ជា​មេ​ប៉ុស្តិ៍​នៅក្នុង​ស្រុក​តំបែរ ​ខេត្តកំពង់ចាម យកមក​រក្សាទុក​នៅ​សា្ន​ក់​ការ​សង្កាត់រដ្ឋបាល​​​ព្រៃ​ឈើ​​តំបែរ ​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់លើ​តាម​នីតិ​វិធី​។​
19-3-2014 (1)
Kong 19-3-2014 (2) 19-3-2014

Mr.Heng and wise Karan_friend of costom_RTK_logging to VN

អ្នកស្រី ការ៉ាន់ មេឈ្មួញ រកស៊ីបទ​​ល្មើស​ព្រៃ​ឈើ​​ឡើង​ដុះ​ស្លែ​​ខេត្ត​រតនគីរី​អត់​មាន​​អ្នកហ៊ានប៉ះ

រតនគីរី ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូន​ឈើយក​ទៅលក់នៅ​ប្រទេស​វៀតណាម​បាន​កើត ឡើងយ៉ាងអនាធិបតេយ្យនៅខេត្តរតនគីរី ។
ក្រុមឈ្មួញដែលរកស៊ីបទល្មើសព្រៃឈើឡើងដុះស្លែនោះ ដែលគេស្គាល់ឈ្មោះយ៉ាងច្បាស់ផងដែរ ទូទាំង​ខេត្ត​ហើយមេឈ្មួញរកស៊ីបទល្មើសព្រៃឈើ រូបនេះមានទីតាំងស្តុកឈើដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម ហើយការរកស៊ីបទល្មើសព្រៃឈើរបស់មេឈ្មួញដុះស្លែរូបនេះ ពុំមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានទៅបង្ក្រាប នោះ​ទេ ព្រោះមេឈ្មួញដុះស្លែរូបនេះមានខ្នងបង្អែកជាមន្ត្រីថ្នាក់ធំ នៅខេត្តរតនគីរី ហើយមេឈ្មួញដុះស្លែរូបនេះបាន សែន​ព្រេនឱ្យមន្ត្រីពាក់ព័ន្ធអស់ហើយ ដើម្បីជៀសវាងការបង្ក្រាបសកម្មភាពបទល្មើសរបស់គាត់ ។
ប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា មេឈ្មួញដុះស្លែរូបនេះ យករថយន្តធ្វើការកែច្នៃតែបំភ័ន្តភ្នែកមហាជន ឬស​មត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័នពន្ធដារគយ និងរដ្ឋាករ ។
ជាក់ស្តែង រថយន្តឡង់គ្រីស័របិទតែមលុចស៊ីសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2D-4421 បានដឹកឈើ ពីភូមិ​កាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគីរី យកទៅស្តុកទុក និងដឹកជញ្ជូនបន្តទៅក្រៅប្រទេស ដែលស្គាល់ម៉ា ខេត្ត គឺលោក ហេង ប្រពន្ធអ្នកស្រី ការ៉ាន់ ដែលមេឈ្មួញជើងខ្លាំងប្រចាំខេត្តរតនគីរីនេះ បើតាមសំដីរបស់លោក ហេង តាមទូរស័ព្ទឱ្យដឹងថា គេរកស៊ីបទល្មើសព្រៃឈើមិនមែនតែនៅកាឡៃទេ សូម្បីនៅស្រុកកូនមុំ ក៏គេទៅរកបទ ល្មើស​ព្រៃឈើនោះដែរ ។ ហើយគេបាននិយាយចំៗថា គេមិនខ្លាចសមត្ថកិច្ចណាទាំងអស់ ព្រោះគេមានខ្នងធំៗនៅ ប្រចាំខេត្តនេះទៅហើយ ។
ប្រភពព័ត៌មានច្បាស់លាស់បានបញ្ជាក់ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា អ្នកស្រី ការ៉ាន់ ត្រូវជាប្រពន្ធរបស់ លោក ហេង ត្រូវជាក្លើរម្រាក់ របស់មេប៉ូលិសសេដ្ឋកិច្ចខេត្តរតនគីរី ទៅហើយនោះទើបគ្មានអ្នកណាអើតក្បាល បង្ក្រាបទេ ។ បើស្តាប់ពីប្រជាពលរដ្ឋនៅកាឡៃបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ឈ្មោះលោក ហេង និងអ្នកស្រី ការ៉ាន់ មេឈ្មួញដុះស្លែគ្មានអ្នកណាហ៊ានអើតក្បាលមកបង្ក្រាបទេ ជាពិសេសអ្នកទាំងពីរបានព្រមានដល់ប្រជាពល រដ្ឋថា ក្រៅពីអ្នកទាំងពីរទិញមិនឱ្យលក់ទៅឱ្យអ្នកដទៃទៀតឡើយ ។
រាជរដ្ឋាភិបាលអាណត្តិទី ៥ នេះបានដាក់គោលនយោបាយកែទម្រង់ស៊ីជម្រៅផងដែរ ប៉ុន្តែមន្ត្រីមួយចំនួនមិន បាន​អនុវត្តនៅគោលនយោបាយកែទម្រង់ស៊ីជម្រៅនេះនៅឡើយ ៕
2014_03_19p1 2014_03_19p1 (2)

Saturday 15 March 2014

Rose wood kG.tHOM ​ឈើ​ក្រ​ញូង​​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ដែល​ល្បី​ធ្វើ​ចរាចរ​ដឹក​ឈើ​ខុស​ច្បាប់​ ​

ដោយ ព្រះវិហារ ថ្ងៃទី 15 March, 2014 ម៉ោង 02:40 PM
កំពង់ធំ៖  ព្យុះ​ឈើ​គ្រញូង បាន​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ឆ្លងកាត់​ខេត្តកំពង់ធំ បានធ្វើ​ឲ្យ​មន្ត្រី ជំនាញ ក៏ដូចជា​កម្លាំង​មួយចំនួន មាន​ជីវភាព​ធូរធារ ខ្លះ​មាន​លុយរាប់​សិប​លាន​ដុល្លា ដោយសារតែ ការទទួលបាន ​ពី​ឥទ្ធិពល​នៃ​ឈើ​គ្រញូង ។ បន្ទាប់ពី​ឈើ​គ្រញូង​នៅសល់​ចំហាយ​តិចៗ ក៏មាន​ព្យុះ​ថ្មី​មួយទៀត មក​ជំនួស ដែល​គេ​ហៅថា ព្យុះ​ធ្នង់ និង​នាងនួន បានធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ្រេង នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ និង​នាំ​ចេញទៅ​ប្រទេសក្រៅ ទិដ្ឋភាព​ការដឹកជញ្ជូន​បទល្មើស  ដែល​ត្រូវបាន​គេ​ដឹង  មាន​សមត្ថកិច្ច មួយចំនួនធំ មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ទិញ​ទឹកចិត្ត និង​តួនាទី ដែលជា​ការខុស​និង​កា​ប្តេជ្ញាចិត្ត​របស់ខ្លួន ។​ ​តែ​ទោះ​ជាមាន​រូបភាព នៃ​ការស៊ីសំណូក សូកប៉ាន់​យ៉ាងណាក្តី ក៏​នៅតែមាន​សកម្មភាព នៃ​ការបង្ក្រាប​បទល្មើស​ដែល​បាន​ដឹកជញ្ជូន​ព្រៃឈើ ខុសច្បាប់ ជាក់ស្តែង​នៅ​ល្ងាច​ម៉ោង ១៦.១៥​នាទី ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៤ លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន​រដ្ឋបាល ព្រៃឈើ​ខាងជើង បឹង​ទន្លេសាប បានដាក់​បទបញ្ជា​ឲ្យ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សហការ​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ និង​កងរាជអាវុធហត្ថ​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដោយមាន​ការឯកភាព ពី​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ដឹកនាំ​បង្ក្រាប​ផ្ទាល់ ដោយ សេង មុនី នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ សាលា​វិស័យ ស្ទាក់​រថយន្ត​ប្រភេទ យី​ឌុប ម៉ាក​ហី​ណូ ក្បាល​ពណ៌ លឿង ទ្រុង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9887 ដោយមាន​ការសង្ស័យថា បាន​បង្កប់​បទល្មើស​នៅ​ខាងក្រោម​ដំឡូង​មី ដើម្បី​សុំ​ការត្រួតពិនិត្យ នៅ​ចំនុច​ភូមិ សាលា​ពពេល ឃុំ សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ក្រោយពី​សមត្ថកិច្ច ចម្រុះ​ធ្វើការ​ត្រួត ពិនិត្យ​ក៏បាន​ប្រទះឃើញ​មាន ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន ជាច្រើន​ដុំ ទើបបាន​នាំ​រថយន្ត​ដឹក​បទល្មើស ដោយ​គ្មាន​លិខិត​អនុញ្ញាតិ មកកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើការ​វាស់វែង ។​
​សមត្ថកិច្ច​មេព្រៃ ជាច្រើន​នាក់ បាន​សុំ​មិនអោយ​ប​ញ្ជេ​ញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់ថា សមត្ថកិច្ច​មេព្រៃ និង​កំលាំង​មួយចំនួន ពិបាក​ក្នុងការ​បង្ក្រាប​បទល្មើស នៃ​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ណាស់ ដោយសារតែ​ពត៌មាន​ដែល​ទទួលបាន ច្រើនតែ​បែកការណ៍ ម្យ៉ាងទៀត​នៅពេល​បទល្មើស​មកដល់ គោលដៅ​បង្ក្រាប តែងតែមាន​ក្រុម​បក្សពួក​ឈ្មួញ ដែលមាន​រថយន្ត​ជាច្រើន​គ្រឿង ចាំ​បើករថយន្ត​បិទ​រថយន្ត​សមត្ថកិច្ច រារាំង មិន​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឃាត់ រថយន្ត​ដឹក​បទល្មើស​បាន ទោះជា​មានការ​ប៉ះពាល់ ខូចខាត ក៏​ក្រុម​ឈ្មួញ​ទាំង នេះ​ហ៊ាន​ប្រថុយ ចំណែក​ក្រុម​សមត្ថកិច្ច ក៏​មិន​កំលាំង​ត្រៀម​ទុក​មុន​ដូចជា​ក្រុម​ឈ្មួញ​ដែរ  តែ​ក៏​នៅតែមាន ការបង្ក្រាប បានជា​ញឹកញាប់ ដោយសារ​រថយន្ត បែក​កង់ បុក​ដើមឈើ បុក​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រថយន្ត​ទាំងនេះ​មិនអាច​ទៅមុខ​រួច ចំណែក​រថយន្ត​ដែល​មិនបាន​ខូចខាត ក៏​ទៅដោយ​រលូន​។​
​ដោយ  ប៊ុន  រដ្ឋា  
15b1 15b2 15b3 15b4 15b5 15b6

Friday 14 March 2014

Hy Ya called Taing Or_Lim Chantha_FA Roluos and Suoy Sarith_FA kratie_Oum Vanna economic police

រថយន្ត​កែច្នៃដឹកឈើ​ប្រណីត​របស់ថៅកែ​ឈើ​ដុះ​ស្លែ​ឈ្មោះ​ ហី យ៉ា​ និង តាំង អ៊​រ ក្រឡាប់ស្លាប់​កម្មករ ម្នាក់​

​ខេត្តក្រចេះ ៖ ​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បានឲ្យដឹងថា​កាលពី​វេលា​ម៉ោង ១២​យប់ ថ្ងៃទី​១២ ឈាន ចូល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ នៅ​​ចំណុច​អូរ​ព្រៀល ភូមិ​ល្វៀង ឃុំ​ស្រែ​ជិះ ស្រុក​សំបូរខេត្តក្រចេះ រថយន្ត​កែច្នៃ​ដឹកឈើប្រណីត​មួយគ្រឿង បាន​ក្រឡា​ប់ខ​ណៈកំពុង​​តែ​ដឹកជញ្ជូន ឈើ​ឆ្លងកាត់​អូរ បណ្តាល​ឲ្យ​កម្មករ​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម ។
14-3-2014
Ty banh
Posted in សូមរាយការណ៍.

CRCK logged Prey Lang Sold to Try Pheap ​


Thursday 13 March 2014

បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​ឡើង​ពេញ​បន្ទុក​នៅ​មណ្ឌល​គិរី

Friday, 14 March 2014

20140314_06a
ឡាន​ដឹក​ឈើប្រណីត​ចេញ​ពី​ព្រៃ​សហ​គមន៍​​ កាល​ពី​ដើម​សប្តាហ៍​នេះ​​​។ រូបថត អង្គ​ការ​អាដ​ហុក​
មណ្ឌល​គិរីៈ សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ​៦ ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ បាន​អះ​អាង​ថា ​មន្រ្តី​បរិស្ថាន​ និង​អា​ជ្ញា​ធរ​ បាន​​រារាំង​ពួក​គាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​ការ​ពារ​ព្រៃ​ឈើ​​ឡើយ​ ក្នុង​ខណៈ​ពេល​ដែល​ឈើ​ប្រ​ណីត​ក្នុង​​ព្រៃ​សហ​គមន៍​ពួក​គាត់ ​និង​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​ព្រិច​កំពុង​ត្រូវ​បាន​​កាប់​ហើយ​​ ដឹក​ចូល​ក្រុម​ហ៊ុន​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​របស់​លោក​អភិ​បាល​រង​ខេត្ត​ មណ្ឌល​គិរី​។
លោក​ដួង ​តេន​អាយុ​ ៣៦ ​ឆ្នាំ ​ជា​សមា​ជិក​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ក្នុង​សង្កាត់​សុខ​​ដុម ក្រុង​សែន​មនោ​រម្យ​ អះ​អាង​កាល​ពី​ម្សិល​មិញ​ថា​ ព្រៃ​សហ​គមន៍​ឡៅ​ការ ​មេ​ម៉ង់​ ស្រែ​អ៊ី ស្រែ​ធំ ​ស្រែ​ថាស ​ពូជ្រៃ ​និង​ដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​ព្រិច ​កំពុង​ទទួល​រង​ការ​លួច​កាប់​ឈើ​​ប្រ​ណីត​​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​សំ ​ណាក់​មន្រ្តី​ជំ​នាញ​ឡើយ​។ ឃើញ​ដូច្នេះ​ ​ប្រ​ជា​សហ​គមន៍​ បាន​នាំ​គ្នា​ដើរ​ល្បាត​ស្ទាក់​ឡា​ន​ដឹក​ឈើ និង​សរសេរ​ពាក្យ​ស្លោក​ចំនួន​១១​ផ្ទាំង​បោះ​បង្គោល​ដា​ក់​​តាម​ផ្លូវ​ក្នុង​ ភូមិ​ដើម្បី​អំពាវ​នាវ​ដល់​ប្រ​ជា​សហគមន៍​ទាំង​អស់​ចូល​រួមទប់​ ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​។
លោក​ ដួង ​តេន​ បាន​បញ្ជាក់​ថា​៖ «គ្មាន​អាជ្ញា​ធរ​ណា​យក​ចិត្ត​ទុក​ដាក់​ ជួយ​ទប់​ស្កាត់​រឿង​កាប់​ឈើ​នោះ​ទេ ​តែ​បែរ​ជា​ដឹក​នាំ​កម្លាំង​ប៉ូលិស ​ប៉េអឹម​ចុះ​ទៅ​ឲ្យ​យើង​ដក​ពាក្យ​ស្លោក​ទាំង​អស់​នោះ​ចេញ​ទៅ​វិញ»។
លោក ​ដួង ​តេន​ បាន​អះ​អាង​ថា ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ អាជ្ញាធរ បាន​ដឹក​នាំ​កម្លាំង​ប្រដាប់​អាវុធ​ ចុះ​ទៅ​ក្នុង​សហគមន៍​លោក ហើយ​បាន​បង្ខំ​ឲ្យ​ពួក​​លោក​ឈប់​ស្ទាក់​ចាប់​ឡាន​ដឹក​ឈើ និង​ឲ្យ​ដក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ​ ចេញ​។ ប៉ុន្តែ​សហគមន៍​បាន​បដិសេធ។
ដោយ​ឡែក​ចំពោះសកម្ម​ភាព​ល្បាត​ការ ​ពារ​ព្រៃ​​វិញ​​ក៏​​ត្រូវ​បាន​មន្រ្តី​បរិ​ស្ថាន​ព្យាយាម​​រារាំង​ពួក​ គាត់​ដែរ។ លោក​ ដួង ​តេន​​ បាន​ឲ្យ​ដឹង​​ថា ​កាល​ពី​សប្តាហ៍​មុន​ លោក​ ឈិ​ត​ សុផល​ ប្រ​ធាន​​មន្ទីរ​បរិ​ស្ថាន​​ខេត្ត​មណ្ឌល​គិរី​បាន​ដឹក​នាំ​កម្លាំង​ទៅ​ហាម​ ឃាត់​ក្រុម​សហ​គមន៍​របស់​លោក ​មិន​ឲ្យ​ដើរ​ល្បាត​ព្រៃ​ ដោយ​លើក​ហេតុ​ផល​ថា ​ប្រ​ជា​សហគមន៍​គ្មាន​សិទ្ធិ​ធ្វើ​បែប​នោះ​ឡើយ។
លោក ​ដួង​ តេន​ បាន​ថ្លែង​ថា៖​«​ពី​មុន​យើង​គ្រាន់​តែ​ដើរ​ល្បាត​ទេ ​តែ​បទ​ល្មើស​កាន់​តែ​ច្រើន​ក៏​នាំ​គ្នា​ដេក​​នៅ​ក្នុង​​ព្រៃ​នៅ​​ពេល​យប់​​ ថែម​ទៀត​ ​ហើយ​ឃើញ​ឡាន​ដឹក​ឈើ​ជាច្រើន​​គ្រឿង​​ក្នុង​មួយ​យប់ៗ​ តែ​ពួក​បរិ​ស្ថាន​ធ្វើ​មិន​​ឃើញ»។
លោក​បាន​បន្ថែម​ថា​ ឈើ​ទាំង​នោះ​ត្រូវ​បាន​កាប់​ពី​ក្នុង​ព្រៃ​សហ​គមន៍​របស់​​ប្រជា​ពលរដ្ឋ ​និង​ពី​ដែន​ជ​ម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច​ដោយ​មាន​ការ​ឃុប​ឃិត​គ្នា​ពី​ មន្រ្តី​ខិល​ខូច​មួយ​ចំនួន។ លោក​តេន​បាន​ថ្លែង​ដូ​ច្នេះ​ថា៖«​ប្រហែល​ជា​មាន​គេ​ទាក់​ទង​ត្រូវ​រ៉ូវ​គ្នា ​ហើយ ​ទើប​បាន​​ដេញ​យើង​ចេញ​មិន​ឲ្យ​ដេក​ចាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ»។
ប្រជា ​សហគមន៍​ម្នាក់​ទៀត​ឈ្មោះ​ ស្រូយ​ ខេត​ អាយុ​២៩​ ឆ្នាំ​ក៏​​បាន​អះ​អាង​ផង​ដែរ​ថា​ ក្នុង​មួយ​​យប់ៗ​មាន​ឡាន​កែ​ច្នៃ​ប្រមាណ​ជា ​១០​ គ្រឿង​ ដឹក​ឈើ​ប្រណីត​ចេញ​ពី​ក្នុង​ព្រៃ​ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​វីឡា​ឌី​វេល​ឡុប ​មេន ដែល​ក្នុង​មួយ​ឡានៗ​មាន​ឈើ​យ៉ាង​ហោច​ណាស់​ក៏​ ៧​ទៅ​ ៨​ ម៉ែត្រ​គុប​​ដែរ។
លោក​ស្រូយ​ ខេត​អះ​អាង​ថា​៖ «គេ​​កាប់​​ឈើ​អស់​ទាស់​ហើយ​ គ្មាន​គេ​បង្រ្កាប​ទេ។ ​ឈើ​ទាំង​នោះ​មាន​បេង ​ធ្នង់​ និង​នាង​នួន ​គេ​ដឹក​ចូល​ក្រុមហ៊ុន​ដោយ​ឡាន​រ៉េវ​ និង​ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​វិញ​តាម​កុងតឺន័រ​ធំៗ​យក​ទៅ​លក់​នៅ​វៀតណាម»។
តាម ​ការ​ស៊ើប​សួរ​ពី​កម្មករ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ ​នេះ​ លោក​ ដួង​ តេន​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​បាន​សហការ​ជាមួយ​នឹង​ឧកញ៉ា​ក្នុង​ការ​រក​ស៊ី​ឈើ​ប្រណីត​នោះ​ដែល ​ក្នុង​នោះ​មាន​ឡាន​កែ​ច្នៃ​ប្រមាណ​ជា ​៣០​គ្រឿង​ និង​កម្មករ​រាប់​សិប​នាក់​សម្រាប់​ដឹក​ជញ្ជូន​ឈើ​។
ទាក់ ​ទង​ទៅ​នឹង​បញ្ហា​នេះ​លោក​សុក​ រដ្ឋា​ អ្នក​សម្រប​សម្រួល​អង្គការ​អាដ​ហុក​ខេត្ត​មណ្ឌលគិរី បាន​សង្កេត​ឃើញ​ថា​ ប្រជា​សហ​គមន៍​ជន​ជាតិ​ដើម​មាន​ភាព​​សកម្ម​​ជាង​មន្រ្តី​ជំ​នាញ​ទៅ​ទៀត​ ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ ដោយ​សារ​តែ​ពួក​គាត់​ រស់​​នៅ​ពឹង​អាស្រ័យ​ទៅ​លើ​​ព្រៃ​ឈើ​ទាំង​នោះ​​តាំង​តែ​ពី​ដូន​តា​មក​។
លោក​ រដ្ឋា​បាន​បញ្ជាក់​ថា​៖ «មិន​ឃើញ​អាជ្ញាធរ​ទប់​ស្កាត់ ​ទើប​គាត់​នាំ​គ្នា​ធ្វើ ​ហើយ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ទី​នោះ​គឺ​ធ្វើ​ឡើង​ក្រោម​រូប​ភាព​ឧកញ៉ា ​និង​ក្រុម​អ្នក​មាន​អំណាច​ តែ​មន្រ្តី​ជំន​ាញ​វិញ​ ចេះ​តែ​បណ្តែត​បណ្តោយ​ឲ្យ​បទ​ល្មើស​នេះ​កើត​ឡើង​រហូត​មក»។
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​​ខាង​លើ​ ​លោក យឹ​ម លុច​អភិបាល​​រង​ខេត្ត​មណ្ឌល​គិរី​បាន​​ថ្លែងថា​ រឿង​ឈើគ្មា​នពា​ក់ព័​ន្ធ​ទៅ​នឹង​ក្រុម​ហ៊ុនវីឡា​ឌិវេល​ឡុប​មេន​​របស់​​​ ភរិយា​លោក​ទៀត​នោះ​​ទេព្រោះ​អនុផល​ព្រៃ​ឈើក្នុ​ង​ក្រុ​ម​ហ៊ុន​ ត្រូវ​បាន​ផ្តេរ​ទៅ​ឲ្យ​​ក្រុម​ហ៊ុន​ផ្សេង​ទៅ​ហើយ​។ លោក​យឹម​ លុច​​បាន​បញ្ជាក់​ថា​៖«ក្រុម​ហ៊ុន​យើង​ដាំ​តែ​កៅស៊ូ​ទេ មិន​ដឹង​ឮរឿង​កាប់​ឈើ​នោះ​ទេ។ រឿង​ឈើ​អ្នក​ផ្សេង​អ្នក​ធ្វើ​ទេ»។
ដោយ​ ឡែក​លោកឈិ​ត​ សុផល​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​​វិញ​បាន​អះអាង​ថា​សហ​ គម​ន៍​អ្នក​ដើរ​ល្បាត​ព្រៃ​នោះ ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ពី​ក្រ​សួង​បរិស្ថាន​នៅ​ឡើយ​នោះ​ទេ​។ ហេតុ​នេះ​ លោក​គ្រាន់​តែ​ប្រាប់​​ពួក​គាត់​មិន​ឲ្យ​ដើរ​ក្នុង​ព្រៃ​ពេល​យប់​ ក្រែង​លោ​វា​មាន​បញ្ហា​អ្វី​មួយ​ទៅ ​នាំ​គ្នា​ចោទ​ដាក់​មន្រ្តី​លោក​ជា​អ្នក​ធ្វើ។
លោក​​បន្ថែម​ថា​ ថ្មីៗ​នេះ មាន​​គេ​​​លួច​ដុត​ឈើ​ដែល​រឹ​បអូស​បាន​ពី​អ្នក​កា​ប់​ឈើ​ខុស​ច្បាប់។ ហេតុ​នេះ​លោក​មិន​ច​ង់មាន​បញ្ហា​ជាមួយ​នឹង​សហគមន៍​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា​ ការ​កាប់​ឈើ​ពិត​ជា​នៅ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​មែន​ ហើយ​«មន្ត្រី​លោក​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​បង្រ្កាប​ទាំង​​ថ្ងៃ​ទាំង​យប់​ ហើយ»​។
លោក​ឡុង វិបុល​អភិបាល​ក្រុង​សែន​មនោរម្យ​បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ឡើយ​ដោយ​ថ្លែង​ថា ជាប់​ប្រជុំ៕

Wednesday 12 March 2014

មន្ត្រី​ប៉េអឹម​ជាន់ខ្ពស់​និង​ទាប​២​រូប​នៅ​ខេត្តសៀមរាប​ក្លាយជា​អ្នកដើ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​គ្រប់​រូបភាព​ ​

ខេត្តសៀមរាប​៖​ លោក​យឹម​សុភា​ពពាក់​ស័ក្ក​បួ​នក​ន្លះ​នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​ ខេត្តសៀមរាប​និង​ជា​មេបញ្ជាការ​ស្រុក​ស្វាយ​លើ​រួមជាមួយ​លោក​ផុន​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង​បាន​ក្លាយជា​អ្នកដើ​ប្រមូល​ លុយ​ពីបទ​ល្មើស​ព្រៃឈើ​គ្រប់​រូបភាព​យ៉ាងសកម្ម​នៅ​ខ​ណះ​ពេល​បទល្មើស​បន្ត​ កើតមាន​យ៉ាង​អនាធិបតេយ្យ​នោះ​។​
​លោក​យឹម​សុភាព​កន្លងមក​ធ្លាប់បាន​រកស៊ី​បទល្មើស​ព្រៃឈើ​នៅ​ទឹកដី​របស់​ ខ្លូន​ហើយក៍​ធ្លាប់​ថ្នាក់លើ​មានការ​ស្ដីបន្ទោស​ជា​ញឹកញាប់​ដែរ​ប៉ុន្តែ​ ការស្ដីបន្ទោស​នោះ​វា​គ្រាន់តែ​ជាល​ក្ខ​ណះ​មួយ​តម្រូវ​ឲ្យ​យឹម​សុភាព​រកស៊ី​ ចេះ​ស្គាល់​ថ្នាក់លើ​តែប៉ុណ្ណោះ​។​
​ក្នុងនោះ​យឹម​សុភាព​កន្លងមក​ក៍​ជា​អ្នកកាង​បទល្មើស​ព្រៃឈើ​ឲ្យ​ក្រុម​ ឈ្មួញ​ផងដែរ​ដែល​ពួក​ឈ្មួញ​បាន​រកស៊ី​បទល្មើស​ដោយ​ខុសច្បាប់​ត្រូវ​ឆ្លងកាត់ ​តំបន់​របស់គេ​ប៉ុន្តែ​បើ​មាន​ឈ្មួញ​ណា​មិន​ទំនាក់ទំនង​ឲ្យ​គេ​រត់ការ​កាង​ នូវ​បទល្មើស​នោះទេ​ប្រាក​ដ្ឋ​ជា​យឹម​សុភាព​បញ្ជា​ឲ្យ​កូនចៅ​ធ្វើការ​ប្រដេញ​ កាក់​យ៉ាង​ប្រផាត់​ប្រ​ផី​ង​ដូច​រឿង​ចិន​ហុងកុង​អញ្ចឹង​។​
​បន្ទាប់ពី​យឹម​សុភាព​មានរឿង​អាស្រូវ​ជាច្រើន​ពាក់​ព័​ន្ទ​ទៅ​ ការប្រព្រឹត្ត​បទល្មើស​នោះ​យឹម​សុភាព​មិន​ត្រឹមតែ​ថ្នាក់លើ​មិន​ហៅ​មក​ ដាក់ពិន័យ​ទៅតាម​ផ្លូវច្បាប់​ប៉ុណ្ណោះ​ទេ​បែ​ជា​ថ្នាក់លើ​លើកទឹកចិត្ត​ឲ្យ​ យឹម​សុភាព​កាន់កាប់​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ទៅវិញ​រួមជាមួយ​លោក​ផុន​ ដែល​កន្លងមក​រហូត​ប​ច្ចុ​ប្បន្ន​នេះ​គាត់​ក៍​ជា​អ្នកប្រមូល​លុយ​ពីបទ​ល្មើស​ ដ៍​សកម្ម​ដែរ​។​
​មន្ត្រី​សមត្ថកិច្ច​ជាច្រើន​បាន​និយាយថា​បញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តសៀមរាប​ចាត់តាំង​ឲ្យ​លោក​យឹម​សុភាព​និង​លោក​ផុន​ដើ​ប្រមូល​លុយ​ពីបទ​ ល្មើស​ព្រៃឈើ​ដែល​ផ្ទុយ​ទៅ​ច្បាប់​នេះ​ជាគោលការណ៍​ថ្នាក់​ខេត្ត​ឬ​គោល​ការ​ ណ័​ថ្នាក់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទើបបានជា​បណ្ដោយ​ឲ្យ​មន្ត្រី​ទាំង ​២​រូបនេះ​ធ្វើ​ផ្គ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​ដូច្នេះ​។​
​ខេត្តសៀមរាប​បើទោះបីជា​ប្រ​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ បទបញ្ជា​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ជញ្ជូន​ឈើ​ឲ្យ​មាន​ ប្រសិទ្ធិភាព​យ៉ាងណាក្ដី​ក៍នៅ​មិនទាន់​ទទួលបាន​ភាពជោកជ័យ​នៅឡើយ​គឺ​បទល្មើស​ ព្រៃឈើ​នៅតែ​បន្ត​កើតមាន​គ្រប់​រូបភាព​ដដែល​។​
​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ក្រោម​បញ្ជា​ផ្ទាល់​របស់លោក​ម៉ន​សាម៉ុន​ដែល ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ឬ​សមត្ថកិច្ច​ចាត់ទុកថា​ជា​អ្នក​ស្អាតស្អំ​ មួយរូប​នោះគេ​នៅ​មិនទាន់​ជឿថា​គាត់​មាន​ចេ​នា​ចាត់តាំង​មន្ត្រី​២​រូប​ខាងលើ ​ឲ្យ​ប្រមូល​ពីបទ​ល្មើស​ព្រៃឈើ​ដែល​គេ​ហៅថា​(​អ្នកប្រមូល​សេដ្ឋកិច្ច​)​ នោះឡើយ​។​
​លោក​យឹម​សុភាព​និង​លោក​ផុន​ដែល​ទទួលរង​នូវ​ការចោទប្រកាន់ថា​គាត់​ ក្លាយជា​អ្នកដើ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​គ្រប់​រូបភាព​នៅ​ទូទាំង​ ខេត្តសៀមរាប​នេះ​កាលពី​ម្សិ​ម៉ិ​ញ​អ្នកយកព័ត៌មាន​មិនអាច​ស្វែងរក​ការបកស្រាយ ​បំភ្លឺ​បានទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។​
​មន្ត្រី​ប៉េអឹម​មួយរូប​បាន​បង្ហើប​ឲ្យ​ដឹងថា​ករណី​មន្ត្រី​អាវុធហត្ថ​២​ រូប​ដែល​បាន​ដើ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​នេះ​វា​ផ្ទុយស្រឡះ​ទៅ​និង​ បទបញ្ជា​ថ្នាក់លើ​ទាំងស្រុង​តែ​អ្វីៗ​ដែល​ប៉េអឹម​ទាំង​២​នេះ​ធ្វើទៅបាន​ ក៍មាន​មន្ត្រី​ប៉េអឹម​ថ្នាក់​ខេត្ត​ជួយ​ការពារ​ដែរ​។​
25a1

Arrow ទីស្នាក់ការកណ្តាល : ភូមិព្រែក​ក្របៅ ទី៣, ឃុំព្រែអំពិល, ស្រុក​ខ្សាច់កណ្តាល, ខេត្ត​កណ្តាល | ទូរសព័្ទលេខ ចាងហ្វាង​កាសែត ​ 017 25 11 99 / 088 93 91 333 | Email: vibol3333@gmail.com | Website: www.ksnweb.net ទំព័រដើម ព័ត៍មានជាតិ ស៊ើប​អង្កេត ព័ត៍មានអន្តរជាតិ កីឡា-សុខភាព មេ​ឈ្មួញ​ដុះ​ស្លែ​ពីរ​នាក់​ប្តី​ប្រពន្ធ រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​​រតនគិរី​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប និង​មិន​អើពើ​

ខេត្តរតនគិរី៖ ឈ្មួញ​រកស៊ី​ឈើប្រណិត​ពី​នាក់​ប្តី​ប្រពន្ធ ដែល​គេ​ស្គាល់​ថា​ឈ្មោះ សំ​ណា​រ៉ា​ន់ ហៅ​ចែ​រ៉ា​នៗ​ដែលមាន​ប្តី​ឈ្មោះ ហាន់ សុខ​ហេង បាន​ប្រមូល​ទិញ​ឈើប្រណិត​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ និង​ដឹកជញ្ជូន​តាមតែ​អំពើ​ចិត្ត មិន​ខ្លាចញញើត​ជំនាញ​រដ្ឋបាល​ព្រៃឈើ រឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។ តាម​ប្រភព​ពត៌មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វ៉ង និង​ភូមិ​កាឡៃ បានអោយដឹងថា ឈ្មោះ​ចែ​រ៉ា​ន់ និង​ប្តី​នេះ​បាន​ប្រមូល​ទិញ​ឈើប្រណិត​អាណាធិបតេយ្យ នៅ​ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​អូរ​ជុំ តាម​ភូមិ​នានា​យកមក​ស្តុក​ទុក នៅ​ភូមិ​វ៉ង និង​ភូមិ​កាឡៃ លុះ​ស្តុក​ទុក្ខ​បាន​ច្រើន​ទើប​ធ្វើការ​ដឹកជញ្ជូន​យកមក​ទុក​នៅផ្ទះ​ របស់ខ្លួន ហើយ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។ ប្រភព​ដដែល​បាន​បន្ត​អោយដឹងទៀតថា ឈ្មួញ​ដ៏​ល្បីឈ្មោះ​នេះ​នៅក្នុង​ខេត្តរតនគិរី អ្នកណា​ក៏​ស្គាល់​ដែលថា បាន​រកស៊ី​របរ​នេះ​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​ស្ថាប័ន​ខាងលើ​ណា​ ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ គេ​តែង​ឃើញ​ចែ​រ៉ា​ន់ និង​លោក​ហេង អោយ​កូនចៅ​របស់ខ្លួន​យក​រថយន្ត​ចំនួន​ដល់​ទៅ​៤​គ្រឿង ធ្វើការ​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ បាន​យ៉ាង​រលូន​ដោយ​មិន​ខ្លាច​អ្វី​ទាំងអស់​។​
ជាក់ស្តែង​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង​៣​រសៀល​ម្សិលមិញ​ត្រង់ចំណុច​ភូមិ​កាឡៃ​១​ឃុំ​កាឡៃ ស្រុក​អូរ​ជុំ មាន​រថយន្ត​លុច​ស៊ិ​ស​មួយគ្រឿង​ពណ៌​ខ្មៅ ក្រឡាប់​ជាច្រើន​ត្រឡប់ ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​ដឹកឈើ​របស់​ចែ​រ៉ា​ន់ ហើយក៏​មិន​បណ្តាលអោយ​មនុស្ស​ស្លាប់​ទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កាឡៃ បានអោយដឹងថា មុន​និង​រថយន្ត​មួយគ្រឿង​នេះ​ក្រឡាប​គេ​ឃើញ​រថយន្ត​នេះ​ដឹកឈើ​ពេញ​ធ្វើដំណើរ ​ពី​ស្រុក​វ៉ើ​ន​សៃ មក​ក្រុង​បាន​លុងលុះ​មកដល់​កន្លែងកើតហេតុ​ក៏​ក្រឡាប់​តែម្តង​។​
សូមបញ្ជាក់ថា ពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម​ក្រុម​អ្នក​សារពត៌មាន​យើង​បាន​ចុះ​ទៅដល់​ កន្លែងកើតហេតុ ឃើញតែ​រថយន្ត​ដែល​ក្រឡាប់ និង​តៃកុង​ម្នាក់​នោះទេ មិនឃើញ​មាន​ឈើ រឺ​សមត្ថកិច្ច​អ្វី​ទាំងអស់ ហើយ​ក្រុម​អ្នក​សារពត៌មាន​យើង​បាន​ថត​យក​រូបភាព និង​សួរ​នាំទៅ​តៃកុង​រថយន្ត​ពី​ដំណើររឿង​តែ​តៃកុង​រថយន្ត​ម្នាក់នេះ បាន​ឆ្លើយថា ជា​រថយន្ត​របស់​ចែ​រ៉ា​ន់ ហើយ​ឆ្លើយ​របៀប​ច្រ​ងេ​ញ​ច្រងោ​ង ថត​ទៅហើយ​ចុះផ្សាយ​ទៅអោយ​ម៉ែ​ខ្ញុំ​ដឹងផង បន្តិចក្រោយមក​បក្សពួក​របស់គេ​មកដល់​៤​ទៅ​៥​នាក់​ទៀត​។
គួរបញ្ជាក់​ផងដែរ ប្រជាពលរដ្ឋ​នៅ​ភូមិ​កាឡៃ បាននាំគ្នា​និយាយថា​ធ្វើ​មេ្ត​ច​និង​ឃើញ​ឈើ​គ្រាន់តែ​រថយន្ត​នេះ​ក្រឡាប់​ ភ្លាម​ពួកគេ​នាំគ្នា​លើក​ឈើ​ចេញពី​រថយន្ត​ដឹក​យកទៅ​លាក់​បាត់​ហើយ ហើយ​តើ​អោយ​សមត្ថកិច្ច​ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មក​យ៉ាងម៉េច បើ​គ្រាន់តែ​លឺថា ជា​រថយន្ត​របស់​ចែ​រ៉ា​ន់ៗ ពួកគេ​មិន​មក​ទេ​។
ប្រភព​ដដែល​បញ្ជាក់ថា បានជា​ឈ្មួញ​ឈ្មោះ ចែ​រ៉ា​ន់ និង​ប្តី​ធ្វើការ​ដឹកជញ្ជូន និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​អាណាធិបតេយ្យ​ពី​ព្រៃ​សហគមន៍ ព្រៃ​បំរុង​របស់​រដ្ឋ បាន​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ ដោយមាន​ការបើក​ភ្លើង​ខៀវ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជាពិសេស​លោក​គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​តា​វែង ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​។ ទាក់ទិន​ទៅនឹង​រឿង​ខាងលើនេះ​អ្នក​សារពត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ណាមួយ ​ពី​លោក គាំ សីហា ដោយសារ​ទូរស័ព្ទ​ទៅ​លោ​កថា​ជាប់រវល់​ជាប់​ប្រជុំ​។​
ប្រជាពលរដ្ឋ​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ បាននាំគ្នា​សំណូមពរ​អោយ​ថ្នាក់​ក្រសួង​ចុះមក​ត្រួតពិនិត្យ​ផង​ជាពិសេស​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​ចុះមក​អន្តរាគមន៍​ពិនិត្យ​បញ្ហា​ខាងលើនេះ​ ផង​។
​ដោយ ហ៊ាង រ៉ាត់​
06e1

​ឧកញ៉ា លឹម បុ​ណ្ណា ប្រមូល​ទិញ​ឈើប្រណិត​ផ្ទុយ​និង​ច្បាប់ ក្រោម​ការឃុបឃិត ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី P

ខេត្ត​រតនគីរី៖ ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល បានចេញ​ច្បាប់​រិត​បន្តឹង ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ឈើ​អាណាធិបតេយ្យ លើស​ទម្ងន់​កំរិត​កំណត់ បណ្ដាលអោយ​ខូច​ស្ពាន ថ្នល់ ដែលជា​សម្បត្តិ​សាធារណៈ និង​បង្កើត អង្គភាព​ប្រឆាំង​អំពើពុករលួយ​យ៉ាងណាក៏ដោយ ក៏​នៅតែ​គ្មាន​ប្រសិទ្ធិភាព ចំពោះ​មន្ត្រី​ខិលខូច និង​អ្នកមាន​លុយ មានអំណាច​មួយចំនួន ដដែល ។
ជាក់ស្ដែង​នៅ​ខេត្ត​រតនគីរី គេ​ឃើញ​ក្រុមហ៊ុន​លោក ឧកញ៉ា លឹម ប​ណ្ណា ហៅ ខ្នា ដែលមាន​លោក​សាន ច​យ ជា​តួ​រឯក ចេញមុខ​នៅ​ខេត្ត​រតនគីរី ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន ក្រុង​បុក ប្រើ​គ្រប់​រូបភាព​ដើម្បី​ប្រមូល​ទិញ​ឈើ អាណាធិបតេយ្យ ក្រោម​ការ​ឃុ​ប​ឃុ​ត​ពី​ជំនាញរ​ដ្ធ​បាល​ព្រៃឈើ ដែលមាន​លោក វង្ស សុខ សេរី ជា​អ្នក​ឃុបឃិត និង​មាន​អាជ្ញាធរ​មូល​ដ្ធា​ន ជួយ​បិតបាំង​ផងដែរ ។
ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ និង​រហូតដល់​ពេលនេះ ប្រជា​ពលរ​ដ្ធ​នៅក្នុង​ស្រុក តា​វែង បាន​ត្អូញត្អែ​ថា ពីមុន​ពួកក្រុម​ហ៊ុន គេ​កាប់​តែ​ឈើ​នៅក្នុង​ដី​ក្រុមហ៊ុន​ទេ រីឯ​ផ្លូវ​ធ្វើដំណើ​នៅក្នុង​ភូមិ​យើង ស្រួល​ធ្វើដំណើរ​ណាស់ តែ​បី បួន​ឆ្នាំនេះ គេ​កាប់​តែ​ឈើ​ក្នុងព្រៃ ការពារ របស់​សហគមន៍ ជនជាតិដើម​ភាគតិច និង​ឈើ​ក្នុង​ដែន​ការពារ​បំរុង ទុក​របស់រ​ដ្ធ ហើយ​ដឹក ឡើង​រូង​ផ្លូវ​អស់ហើយ ជាក់ស្ដែង​ផ្លូវ​ទៅ ភូមិ​តា​វែង​លើ និង​ផ្លូវ​ទៅ ភូមិ​តា​វែង​ក្រោម ប្រជា​ពលរ​ដ្ធ​នៅ ភូមិ​តា​វែង​ក្រោម ឃើញ​ផ្លូវ​ខូចខាត ពិបាកធ្វើ​ដំណើរ ហើយ​ស្ពាន​ក៏​កាន់តែ ទ្រុឌទ្រោម​ទៀត ក៏​នាំគ្នា​កាប់​ដើម​ស្រឡៅ ដួល​កាត់​ពីមុខ​ស្ពាន ដើម្បី​កំ​អោយគេ​ដឹកឈើ លើផ្លូវ​នេះ និង​ឆ្លងកាត់​លើ​ស្ពាន​នេះ​កើត​ទៀត ក៏ប៉ុន្តែ លោក​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ទាំងនោះ នៅតែ​ដឹកឈើ​វៀង​ដើម​ស្រឡៅ​នោះ​ដដែល ទង្វើ​ល្មើសច្បាប់ បំផ្លាញ​ជាតិ និង​ធ្វើអោយ​ប្រជា​ពលរ​ដ្ធ​រងទុក្ខវេទនា របស់លោក​ឧកញ៉ា លឹម បុ​ណ្ណា ហៅ ខ្នា លោក​សាន ច​យ និង ការឃុបឃិត​របស់លោក វង្ស សុខ​សេរី ជា​នាយ​ខ័​ណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​រតនគីរី និង​បរិវារ​ពី​នាក់​ទៀត គឺ​លោក គាំ សីហា និង​លោក ហុង វណ្ណ​រាន ។
លោក គាំ សីហា ជា​នាយផ្នែក ប្រចាំ ស្រុក​អូរ​ជុំ​. ស្រុក​វឺ​ន​សៃ​. ស្រុក​តា​វែង លោក ហុង វណ្ណ​រាន ជា​នាយផ្នែក ប្រចាំ ស្រុក​កូន​មុំ​. ស្រុក​លុំផាត់​. និង​ក្រុង​បាន​លុង ។ ក្រោម​ការបើក​ដៃ​ពី លោក​វង្ស សុខ​សេរី កន្លងមក​លោក ហុង វណ្ណ​រាន បាន​ឃុបឃិត អោយ​លោក​សាន ច​យ យក​ទីតាំង ភូមិ​ត្រពាំង​ជ្រេះ ឃុំ​ត្រពាំង​ជ្រេះ ស្រុក​កូន​មុំ ជា​កន្លែង​សាង​ឈើ​ដាក់​រថយន្ត​យី​ឌុប ដឹក​ទៅ​ខេត្តកំពង់ចាម ដែល​លោក សាន ច​យ លួច​ដឹកឈើ​ប្រណិត ពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដោយ​ដឹក​ឆ្លងកាត់​ភូមិ​ហាន់​ប៉ក់ ស្រុក​វឺ​ន​សៃ មក​ចំណុច​ភូមិ​ត្រពាំង​ជ្រេះ ។
គួរបញ្ជាក់​ផងដែរ​ថា​លោក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទាំង​ប៉ុន្មាន​នាក់​នេះ អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ​ដោយ​អ្នកសារព័ត៌មាន​ យើង ទូរ​សព្ទ័​ទៅ​លោ​កថា​ជាប់រវល់ ជួនកាល​ជាប់​ប្រជុំ ពេលខ្លះទៀត​មិន​លើក​ទូរ​សព្ទ័​របស់​អ្នកសារព័ត៌មាន​យើង​ទេ​។​ទោះជា​ យ៉ាងណាក៏ដោយ នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា​អស់លោក​ទាំងនេះ​បាននិងកំពុង​ប្រព្រឹត្ត​ អំពើពុករលួយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ កាន់តែ​បាក់​ទឹកចិត្ត និង បាត់បង់​ជំនឿ មកលើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​រាជរដ្ធាភិបាល​ផ្ដល់​សិទ្ធិ​ផ្ដល់​អំណាច​អោយ បែរជា​អស់លោក ទាំងនេះ​បំផ្លាញ​ជាតិ​ទៅវិញ​។
ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ក្រុមហ៊ុន​បាន​ប្រើ​ពា​ក្ស​សំដី​ថា អ្នកឯង​(​ប្រជាពលរដ្ឋ​) ត្រូវតែ​កាប់​ឈើ​មក​លក់ អោយ​ក្រុមហ៊ុន​ខ្ញុំ បើ​មិន​កាប់​យកមក​លក់​ទេ ក៏​ក្រុមហ៊ុន​ខ្ញុំ​ត្រូវតែ​កាប់​ដែរ ពីព្រោះ​ក្រុមហ៊ុន​ខ្ញុំ​មាន​សិទ្ធិ​ប្រមូល​ទិញ​និង​មានច្បាប់ ។ សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ ពួកគាត់​មិនបាន​ដឹងថា​ទង្វើ​ល​ខាងលើនេះ អស់លោក​ទាំងនោះ​និង​ក្រុមហ៊ុន​ធ្វើ​ផ្ទុយ​នឹង​ច្បាប់​របស់​រាជរដ្ឋាភិបាល​ទេ ហើយ​ប្រជាពលរដ្ឋ​លោក​ក៏​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ​របស់​ ក្រុមហ៊ុន​ដែរ​។
​ដោយ ហ៊ាង រ៉ាត់​
08a2

លោក​ សុង សុភ​ក្ត័​ បើកដៃ​ឲ្យឈ្មួញជីកយករ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ប្រឈម​និង​ការសម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​

បាត់ដំបង​ជាយដែន​៖ កាលពី​ថ្មី​កន្លងទៅនេះ​តំបន់​រុករក​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង មាន​ករណី​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​ការបាក់​រណ្តៅ​អណ្តូងរ៉ែ​មាស ប៉ុន្តែ​មិនមាន​ការ​ផ្សេ​ព្វ​ផ្សាយ​ព័ត៌មាន​ពី​សំណាក់​អាជ្ញាធរ​នៅ​តំបន់​ នោះ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​នោះឡើយ ។​
​ជាក់ស្តែង​កាលពី​ថ្ងៃទី​០២​ខែធ្នូ​ឆ្នាំ​២០១៣ វេលា​ម៉ោង​២​និង​៣០​នាទី អណ្តូងរ៉ែ​មាស​មួយកន្លែង​ស្ថិតនៅ​ជួ​ភ្នំ​ត្រងោល​ឃុំ ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​បណ្តាល​ឲ្យ​យ៉ាងហោចណាស់​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​បាន ​រងរបួស​ស្រាល ដោយសារតែ​រណ្តៅ​រ៉ែ​មាស​បាក់​សង្កត់ពីលើ ។ បុរស​ដែល​ត្រូវបាន​ស្លាប់​នោះ មានឈ្មោះ ប៊​ន បឿន អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​មាន​លំនៅ​ភូមិ​ភ្នំព្រឹក​រីឯ​និង​ម្នាក់ទៀត​ដែល​ រងរបួស​នោះ​មានឈ្មោះ ជាត គ្រី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​មក​ថា​៖ បុរស​ដែល​បាន​ស្លាប់​បាក់​អណ្តូងរ៉ែ​នោះ អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​សាច់ញាតិ​មានការ​ចាក់​មេក្រូ​ក្នុង​ពិធីបុណ្យ​ សព​ទេ​ព្រោះ​ខ្លាច​បែក​រឿង ដឹង​ដល់​ថ្នាក់លើ សូម្បី​អ្នកយកព័ត៌មាន​ក៏​គេ​ហាម​មិន​ឲ្យ​ទៅយក​ព័ត៌មាន​ដែរ ។
​ប្រភព​ដដែល​បាន​បន្តទៀតថា​៖ រ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក គឺ​រាជរដ្ឋាភិបាល​ជាពិសេស់​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បានចេញ ស ជ ណ ឲ្យ​មន្ទីរ​ឧស្សាហកម្ម​ខេត្តបាត់ដំបង និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​មានការ​ជីក​កកាយ​រ៉ែ​ មាស​នៅ​តំបន់​ជូ​ភ្នំព្រឹក​នេះឡើយ​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​អាយុជីវិត​ របស់​ប្រជាពលរដ្ឋ​ដែល​រុករក​រ៉ែ​ដោយ​ខុសច្បាប់ ។​
​ប៉ុន្តែ​សកម្មភាព​រុករក​រ៉ែ​មាស របស់​ពលរដ្ឋ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ជា​បន្តបន្ទាប់​ដោយសារ​អាជ្ញាធរ​និង​ម​ស​ត្ថ​កិច្ច​ពាក់​ព​ន្ធ័​បាន​ឃុបឃិត​ គ្នា​ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​ឈ្មួញ​ជីក​រុករក​រ៉ែ​ដើម្បី​ទទួលបាន​លាភ​សក្ការ ។​ប្រភពពី​ក្រុម​អ្នក​ជីក​រ៉ែ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ សម​ត្ថិ​កិច្ច​ដែល​ទទួលបាន​សំណូក​ពី បណ្តា​អ្នក​ជីក​រ៉ែ​មាស​នោះ មាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​អធិការ​រ​ដ្ឋា​ន​ស្រុក​ភ្នំព្រឹក​ដែលមាន​លោក សុង សុភ​ក្ត័​ជា​អធិការ ហើយ​មួយអន្លើ​ទៀត​ក៏មាន​ការពា​ក់ព​ន្ធ័​ជាមួយ ពួកក្រុម​មន្ត្រី​អាជ្ញាធរ​ដែរ ប្រភព​បាន​លាតត្រដាង​ថា​៖ រណ្តៅ​រ៉ែ​មាស​១​រណ្តៅ​គឺ​ត្រូវ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​មួយ​ស្ថាប​ន័ ២០​មឺ​ន​រៀល ទៅ​៣០​មឺ​ន​រៀល​ទៅតាម​ស្ថាប​ន័​តូចធំ បើ​មិន​ដូច្នោះ​ទេ គឺ​ពួកគេ ដើរ​អុកឡុក​រករឿង​មិន​ឲ្យ​ជីក​បានឡើយ ។​
​ចំណែក​ស្ត្រី​ម្នាក់​ដែលមាន​លំនៅ​ក្បែរ​ភូមិ​ភ្នំព្រឹក​នោះបាន​ឲ្យ​ ដឹងថា​៖ កម្ម​រ៉ែ​មាស​ជាច្រើន​ត្រូវបាន​ស្លាប់ ដោយសារ​ការបាក់​ដីស​ណ្ក​ត់ ហើយ​ក្នុងនោះ​ក៏មាន​អ្នក​ដែល​រងរបួស​ធ្ងន់​និង​ពិការភាព​អស់​មួយជីវិត​ ដោយសារ​ការជីក​រ៉ែ​មាស​នេះដែរ ស្ត្រី​ដដែល​បាន​បន្តទៀតថា​៖ រាល់​ការស្លាប់​មនុស្ស​និង​រងរបួស សមត្ថកិច្ច​ពាក់​ព​ន្ធ័​មិនដែល​បាន​ចាប់ខ្លួន​ថៅកែ​អណ្តូងរ៉ែ​នៅ​ទី​នោះទេ​ ព្រោះ​ពួកគេ​បាន​ចូល​ដៃជើង​ជាមួយគ្នា គាត់​ថា​៖​កាលពីមុន​ក៏មាន​អ្នកស្លាប់​ក្នុងនោះ​រួមទាំង​មន្ត្រី​យោធា​ម្នាក់ ​ផងដែរ ។ ហើយ​ប្រភព​មិនត្រូវ​បាន​ផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​នោះទេ គឺ​សូម្បីតែ​ពិធីបុណ្យ​សព​ក៏ អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ហាម​មិន​ឲ្យ​មាន​ចាក់​មេក្រូ​ទៀតផង ។​
​ដោយឡែក​មន្ត្រីនគរបាល​ម្នាក់​នៅ​ភ្នំព្រឹក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖ កន្លងមក​រូបលោក​ត្រូវបាន​លោក សុង សុភ​ក្ត័ បញ្ជា​ឲ្យ​ដេញ​ប្រជាពលរដ្ឋ​ដែល​រុករក​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​ខាងលើនេះ ដើម្បី​ឲ្យ​ឈប់​ជីក​ចំពោះ​អ្នក​ដែល​មិនបាន​បង់ប្រាក់​ជូន​សមត្ថកិច្ច លោក​ថា​៖ មកទល់ពេលនេះ​រណ្តៅ​រ៉ែ​មាស​នៅ​ជួ​ភ្នំព្រឹក​និង​ភ្នំ​ត្រងោល បាន​ក្លាយជា​រណ្តៅ​បាយខុម​អស់ហើយ​គឺ​គ្មាន​ការ​ទប់​ស្តា​ត់​នោះទេ​។ ចំណែក លោក​អធិការ ស្រុក​ភ្នំព្រឹក​ឈ្មោះ សុង សុភ​ក្ត័ បានត្រឹមតែ​ឆ្លើយថា​៖​មិនដឹង​ព្រោះ​សកម្មភាព​ជីក​រ៉ែ គឺជា​ការ​លួចលាក់​តែប៉ុណ្ណោះ ។​
​ចំណែក លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថា​ម​ព​លេខ​ត្ត​បាត់ដំបង ពេល​មាន​អ្នកសារព័ត៌មាន​សួរនាំ​រឿង​ជីក​រ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក ទូរ​សព្ទ័​របស់លោក​ត្រូវបាន​បិទ​ដោយ​ស្វ័យប្រវត្តិ​ឬថា ពេល​តេ​ទៅ​មិន​លើក​តែម្តង កត្តា​នេះ​ធើ្វ​ឲ្យ​មតិ​មួយចំនួន​បាន​លើកឡើងថា​៖ លោក​ប្រធាន​មន្ទីរ​អាចមាន​សៅហ្មង​ជាប់​ពាក់​ព​ន្ធ័​និង​បញ្ហា​នេះ​ផង​ក៏​ មិនដឹង​បានជា​ខ្លាច​អ្នកសារព័ត៌មាន​សួរនាំ​រឿង​រ៉ែ​បែបនេះ ? ។​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនអាច​សុំ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃទី​០៧​ធ្នូ​ឆ្នាំ​២០១៣​នេះ ។​
​បែបណា​ក្តី​ការជីករ​រ៉ែ​មាស​នៅ​តំបន់ភ្នំ​ព្រឹក​នេះ គប្បី​មានការ​ចុះ​អ​ងេ្ក​ត​ជាបន្ទាន់​ពី​ក្រសួង​ឧស្សាហ​ម្ម​រ៉ែ​និង​ថាមពល​ រួមជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ការពារ​ការបាត់​បង់ជីវិត​មនុស្ស​ដោយសារ​ការបា​ក់ដី​រ៉ែ​សង្កាត់​ តទៅទៀត ។​ដោយ ជូ​ប​ប្រហារ​៖ រូបលោក សុង សុភ​ក្ត័ និង​រណ្តៅ​រ៉ែ​មាស
07c4 07c5

ឡឹង សុខា មេព្រៃសៀមរាប ពាក់ព័ន្ធរកស៊ីឈើ



ឡឹង​ សុខា​ ប្រឹង​ដើ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​គ្រប់​រូបភាព​ដើម្បី​ទប់​តំណែង​និង​ជួយ​ថ្នាក់លើ​


សៀមរាប​៖​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​លោក​ ឡឹង​ សុខា​ ត្រូវបាន​ទទួលរង​នូវ​ការ​រិៈ​គន់​ចំៗ​ពី​សំណាក់​សមត្ថកិច្ច​ក្នុង​ ខេត្តសៀមរាប​ថា​បាន​យក​តួនាទី​របស់ខ្លួន​ទៅ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ ជា​ថ្នូ​ទៅ​និង​ការមិន​បង្ក្រាប​ដែល​ផ្ទុយ​ពីបទ​បញ្ជា​ថ្នាក់លើ​ទាំងស្រុង​ ប្រការ​នេៈ​ក៍​ដោយសារ​មេព្រៃ​រូប​នេៈ​យកលុយ​ដែល​បាន​ពី​ផល​បទល្មើស​យកមក​ ដើម្បី​ទប់​តំណែង​និង​ជួយ​ផ្គត់ផ្គង់​ដល់​ថ្នាក់លើ​ដែរ​ទើប​ថ្នាក់លើ​ធ្វើ​ មិនដឹង​នូវ​បាតុភាព​ដ៍​អាក្រក់​នេៈ​។​
​សមត្ថកិច្ច​ជាច្រើន​នៅ​ខេត្តសៀមរាប​បាន​និយាយថា​ជា​យូ​ណាស់​មកហើយ​ដែល​ លោក​ ឡឹង​ សុខា​ អតីតមន្ត្រី​មេព្រៃ​បាគង​បច្ចុប្បន្ន​ជា​មេព្រៃ​បន្ទាយស្រី​បានធ្វើ​ សកម្មភាព​របស់ខ្លួន​ពេញ​អាណាចក្រ​ពេញ​ក្រុង​សៀមរាប​ដើម្បី​រក​ផល​ប្រ​យោ​ជ៍​ ពីបទ​ល្មើស​នៅ​ខណៈពេល​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​កំពុងតែបន្ត​ កើតមាន​យ៉ាង​អ​នា​ធិ​តេ​យ្យ​។​
​សមត្ថកិច្ច​បន្តថា​លោក​ ឡឹង​ សុខា​ គាត់​តែងតែ​ជិៈ​រថយន្ត​ផ្ទាល់ខ្លួន​ម៉ាក​កាមរី​បា​ឡែ​ន​ព័​ណ​ស្ក​ពាក់​ ផ្លាកលេខ​៩១៨១​ចុះឡើងៗ​នៅ​ម្ដុំ​បេនឡាន​ចុង​កៅស៊ូ​ដែល​សម្បូ​រោង​សិប្បកម្ម​ កែឆ្នៃ​ឈើប្រណិត​មិន​ក្រោម​ពី​១០០​កន្លែង​នោះឡើយ​។​។​
​គេ​បាន​បន្តថា​បើទោះបីជា​សម្ដេច​តេ​ជោ​ហ៊ុនសែន​បានដាក់​ចេញ​នូវ​បទបញ្ជា ​យ៉ាង​តឹ​រឹង​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​កង​កម្លាំងប្រដាប់អាវុធ​ជាពិសេស​ មេព្រៃ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ល្មើសច្បាប់​ យ៉ាងណាក្ដី​ក៍​រហូតមក​ដល់ពេលនេះ​មន្ត្រី​ថ្នាក់ក្រោម​នៅ​មិនទាន់​អនុវត្ត​ ទៅតាម​បទបញ្ជា​នៅឡើយ​ទេ​។​ផ្ទុយទៅវិញ​មន្ត្រី​ថ្នាក់ក្រោម​មិន​ត្រឹមតែ​មិន​ អនុវត្តតាម​តែប៉ុណ្ណោះ​ទេ​ថែមទាំង​ផ្គើន​យ៉ាង​ពេញទំហឹង​ដើ​ប្រមូល​លុយ​ បញ្ឈឺចិត្ត​ថ្នាក់លើ​ដោយ​ចំហរ​។​
​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​សកម្មភាព​ដឹកជញ្ជូន​ដោយ​ ខុសច្បាប់​និង​គ្រប់​រូបភាព​ចេញពី​តំបន់​ឃុំ​ខ្វាវ​ស្រុក​ជីគ្រែង​និង​ស្រុក ​គូលែន​ខេត្តព្រះវិហារ​រួមជាមួយ​ស្រុក​វ៉ារិន​ចូលមក​ក្រុង​សៀមរាប​កំពុងតែ​ កើតមាន​យ៉ាង​ក្ដៅគគុក​មិន​ចាញ់​សកម្មភាព​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ ប៉ែក​ភូមិ​ឥស្សាន​នោះឡើយ​ទាំងនេះ​ក៍ដោយ​សា​មន្ត្រី​សមត្ថកិច្ច​នៅ​សៀមរាប​ នាំគ្នារ​ប្រព្រឹត្ត​អំពើពុករលួយ​។​
​ប្រភព​បាន​បន្ថែមថា​រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចូលមក​សៀមរាប​ទាំងយប់​ ទាំង​ថ្ងៃនេះ​មាន​រថយន្ត​នី​ហ្សា​ន់​.​ស៊ាំ​យ៉ុង​.​កូរ៉េ​ដែល​ក្នុង​ មួយថ្ងៃៗ​មិន​ក្រោម​ពី​៥០​គ្រឿង​នោះឡើយ​ដែល​ត្រូវ​បង់លុយ​ឲ្យ​លោក​ឡឹង​សុខា​ ក្នុង​មួយគ្រឿង​ត្រូវ​បង់​ឲ្យ​មេព្រៃ​រូបនេះ​ចាប់ពី​២​ម៉ឺន​៛​រហូតដល់​២០​ ម៉ឺន​៛​ដូច្នេះ​មិនដឹង​ជា​មេព្រៃ​រូបនេះ​យកលុយ​ទៅណា​អស់​ទេ​បើ​បទល្មើស​ កើតមាន​ម្លឹ​ងៗ​ដូច​ស្រមោច​បែក​ហ្វូង​នោះ​។​
​ជាពិសេស​ឈ្មួញ​ឈើ​ជា​ស្ត្រី​ឈ្មោះ​យិន​ប៊ុណា​រី​(​ហៅ​ញច​)​និង​ម្នាក់ទៀត​ ឈ្មោះ​យាយ​លី​ដែលជា​ឈ្មួញ​ជើង​ខ្លាំង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ ស្រុក​គូលែន​រាល់ថ្ងៃ​មិនត្រូវ​បាន​មេព្រៃ​រូប​នេៈ​ធ្វើការ​បង្ក្រាប​នោះឡើយ ​ផ្ទុយទៅវិញ​មេព្រៃ​ឡឹង​សុខា​ចេៈ​ចំនាញ​តែមួយ​មុខ​គត់​គឺ​លា​បាទដៃ​ទទួល​លុយ ​ពី​ឈ្មួញ​តែប៉ុណ្ណោះ​។​
​ប្រជាពលរដ្ឋ​បាន​ទទូច​និង​ស្នើ​ចង់ឃើញ​នូវ​ចំណាត់ការ​ថ្នាក់លើ​មាន​ វិធានការ​ចំពោះ​មន្ត្រី​មេព្រៃ​ឡឹង​សុខា​ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ ក្នុងការ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ខាងជើង​បឹង​ទន្លេសាប​ស្ទើ​តែ​ក្លាយជា​វាល ​រហោស្ថាន​។​(​សង្ហា​)
12b2

ក្រុមហ៊ុន​សុខ សំណាង (​ស៊ូ​និង​ស៊ីម​)​នឹងកាប់ឈើឲ្យអស់ឆ្នាំ២០២០

សៀមរាប៖ ក្នុងចំណោម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ជាច្រើន​នៅ​ភូមិភាគ​ឥ្ឍ​សាន​ដែល​កំពុង ​ធ្វើ​​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​បញ្ជា​របស់​ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ គេ​សង្កេតឃើញ​ឈ្មួញ​ពីរ​នាក់​ដែល​ចេញ​មុខមាត់​ខ្លាំងជាងគេ​បំផុត​នោះ​គឺ​ ឈ្មោះ ស៊ូ​និង ឈ្មោះ​ស៊ីម ដែលជា​មេ​ឧក្រិដ្ឋជន បំផ្លាញ​ព្រៃឈើ​ដ៏​សកម្ម​ប្រចាំ​ភូមិភាគ​ឥ្ឍ​សាន​និង​ជា​សាច់ញាតិ​របស់​ មហាមន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាន់ខ្ពស់​មួយរូប​ផងដែរ​នៅ​ភ្នំពេញ​ហើយ​ និង​ជា​មិត្ត​របស់លោក​ទា គឹម​សុទ្ធ​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ខេត្តសៀមរាប ហើយ​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​ជាច្រើន​មិន​ហ៊ាន​កោសរូស​ឬ​ប៉ះពាល់ ​ជំនួញ​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​សុខ សំណាង​ដែលមាន​ឈ្មោះ​ស៊ូ​និង​ស៊ីម ដែល​គេ​ស្គាល់​ថាៈ​ជា វីរៈបុរស​ជើងឯក​ខាង​បំផ្លាញ​ព្រៃឈើ​នោះទេ គ្រាន់តែ​សុំ​ប្រាក់​ថ្លៃ​បាយ​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។
បើតាម​ប្រភពពី​ភូមិភាគ​ឥ្ឍ​សាន​បាន​ឲ្យ​ដឹងថា លោក​ស៊ូ​និង​លោក​ស៊ីម បាន​ប្រកប​កាក់កប​អាជីព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ​ ដូចជា នៅ​ខេត្តសៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង នរណា​ក៏​ស្គាល់​លោក​ស៊ូ​និង​លោក​ស៊ីម​ដែរ ។ សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​សុខ សំណាង (​ស៊ូ​និង​ស៊ីម​) យ៉ាង​អនាធិបតេយ្យ​បាន​ជ្រក​ក្រោម​ស្លាក​អ​ជ្ញា​ប័ណ្ណ​ប្រមូល​ទិញ​ឈើ​តាម​ដី​ សម្បទាន​ក៏ដូចជា​អ​ជ្ញា​ប័ណ្ណ​ប្រមូល​ទិញ​ឈើ​ដែល​បានមកពី​ការបង្ក្រាប​របស់​ សមត្ថ​កិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ។ ហើយ​លោក​ស៊ូ​និង​លោក​ស៊ីម​តែងតែ​យក​ឥទ្ធិពល​ថ្នាក់ដឹកនាំ​មក​ប្រើ​ក៏ដូចជា​ សាច់ញាតិ​របស់​មន្ដ្រី​ធំៗ​ទៅប្រើ​បន្លាច​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ដើម្បី​ការពារ​ជំនួញ​ឈើ​ខុសច្បាប់​របស់គាត់​ទាំងពីរ​នាក់​ផងដែរ ។​
មាន​សេចក្ដីរាយការណ៍​ពត៌មាន​បាន​បង្ហើប​ពី​មន្ដ្រី​ជំនាញ​ក្នុង​ខ័​ណ្ឌ​ រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជាធម្មតា​លោក​ស៊ូ​និង​លោក​ស៊ីម បាន​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មួញ​អនាធិបតេយ្យ​ដែល​ដឹកជញ្ជូន​តាម​រថយន្ដ​ តូចធំ​យកទៅ​ស្ដុក​ទុក​នៅតាម​ទីតាំង​មួយចំនួន បើ​ឈើ​ក្រញូង​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​តែបើ​ឈើ​លេខ​២​នាំ​ចេញទៅ​លក់​ ទូទាំង​២៤​ខេត្ត រាជធានី​អាច​បញ្ជាក់បាន​ថា សកម្មភាព​ប្រមូល​ទិញ​ឈើ​របស់លោក​ស៊ូ និង​ស៊ីម​នៅ​ភូមិភាគ​ឥ្ឍ​សាន​រាប់សិប​ឆ្នាំ​មកហើយ​នោះ​ធ្វើឡើង​តាមរបៀប​អ​នា ​ធិ​តេ​យ្យ​ដោយសារ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញកណ្ដាល​និង​ជំនាញ​រដ្ឋបាល​ ព្រៃឈើ ។
​​សូមបញ្ជាក់ថាៈ ក្រុមហ៊ុន​សុខ សំណាង​មិនមាន​អ​ជ្ញា​ប័ណ្ណ​ផ្ដល់​ដី​សម្បទាន​ផ្ទា​ល់ពី​រាជ​រដ្ឋ​ភិ​បាល​ កម្ពុជា​នោះទេ គឺ​ទិញ​ត​ពី​ក្រុមហ៊ុន​ដទៃទៀត​ដែល​ក្ស័យធន​(​បានទទួល​បន្ត​កិច្ចសន្យា​ពី​ ក្រុមហ៊ុន​ដា តា​រ៉ាប់​ប៊ើ​និង​ទំរីង​រ៉ាប់​ប៊ើ​ដែលមាន​ទីតាំងនៅ​ស្រុក​អន្លង់វែង​និង ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​) ដោយសារ​ខ្លួន​មាន​លុយ​ច្រើន​នៅពេលដែល​ក្រុមហ៊ុន​ទាំងនោះ​លក់​ឲ្យ ក្រុមហ៊ុន​សុខ សំណាង​គឺ​ដាច់​អ​ជ្ញា​ប័ណ្ណ​ទៅហើយ មានន័យថា លោក​ស៊ូ​និង​លោក​ស៊ីម​ក៏​គ្មាន​អ​ជ្ញា​ប័ណ្ណ​ផ្ដល់​ដីព្រៃ​សម្បទាន​ពី​ រាជរដ្ឋាភិបាល​ដែរ ។​
សព្វថ្ងៃនេះ​ក្រុមហ៊ុន​សុខ សំណាង​កំពុងតែ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត​ដែល​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ព្រមាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដូចជា តាម​វិទ្យុរ ទូរទស្សន៍ កាសែត ឲ្យ​បញ្ឈប់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ។ ទោះបីជា​បទបញ្ជា​០២ របស់​សម្ដេច​តេ​ជោ​ដាក់ចេញ​យ៉ាងណាក្ដី​ក៏​ក្រុមហ៊ុន​សុខ សំណាង​មួយ​នេះ​មិនដែល​ខ្វាយខ្វល់​និង​ខ្លាចញញើត​ពី​សំណាក់​ប្រមុខ​ ថ្នាក់ដឹកនាំ​នោះទេ អោយតែបាន​លុយ​ច្រក​ហោ​ប៉ាវ​អ្វីៗ​វា O K ហើយ ៕ ដោយ ច័ន្ទ សុភាព
un67 un68

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត លោក សុខ គោបើកដៃ​​ឈ្មួញ​ដឹក​ជ​ញ្ចូ​ន​ឈើ​

ក្រចេះ៖ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើរ​កន្ទួត លោក សុខ គោ នៅតែ​បន្តរ​ឃុបឃិត​បើកដៃ​ឲ​ក្រុម ឈ្មួញ​ខិលខូច​ដឹក​ជ​ញ្ចូ​ន​ប្រណិត តែ​រាល់ថ្ងៃ​ចេញពី​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​មិន​ញញើត​ចំពោះ ការព្រមាន​របស់​ថ្នាក់លើ​ឡើយ ។
ប្រភព​ចេញពី​ឃុំ​កន្ទួត ដែល​ស្ថិតក្នុង ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​បង្ហើប​ឲ​ដឹងថា មាន​ឈ្មួញ​ច្រើន​ដែល​កំពង់ ប្រកបរ​បរក​ស៉ី​ដឹក ជ​ញ្ចូ​ន​ឈើប្រណិត​ក្នុង​មានឈ្មោះ​លោក ពក ដែលជា​ថៅកែរ កា​រាស់​សាំង​កន្ទួត​)​និង ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី លោក ដន ជា​មន្ត្រី​យោធា​អង្គភាព​វរ​សេនា​តូច​លេខ​០១ ចំណុះ​តំបន់​ប្រតិបត្តិ​ការណ៍​សឹក​រង​ក្រចេះ ជា​ដៃគូរ​រក​ស៉ី​ជាមួយ កូនប្រុស របស់​គង់​ក្រឹ​ង លោក រិ​ទ្ឋិ ហៅ​រិ​ទ្ឋ​ខ្លី លោកគ្រូ​បូ កំពង់​ត្រូវប៉ាន់​ក្នុង​ការប្រមូលទិញ និង​ដឹក​ជ​ញ្ចូ​ន​ឈើប្រណិត​រាល់ថ្ងៃ រីឯ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្រោម​ការគ្រប់គ្រង​រប​ស់លោក សុខ គោ ហាក់ដូចជា​មិន​រវល់​ចំពោះ​ការបង្ក្រាប​នោះឡើយ​។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ដឹក​ជ​ញ្ចូ​ន ឈើ​ពី​ក្នុងព្រៃ​តាមរ​ទះ​គោរ ចេញពី​ទឹកដី​ស្រុក​កោះ​ញែក នៃ​ខេត្ត​មណ្ឌល​គី​រី ចូលមក​តំបន់​ដែន​សមត្ថកិច្ច សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ហើយ​ដឹក​បន្តរ តាម​រថយន្ត​ទំនើបៗ​ចេញ​តាម​ច្រក​ផ្លូវ​​ក្បែរ សង្កាត់រដ្ឋបាល ព្រៃឈើ​កន្ទួត​នេះ​តែម្តង ។​
​បើតាម​ការរិះគន់​ពី​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ ចំពោះ​លោក នាយ​សង្កាត់​រូប នេះ​ហាក់បីដូចជា​កំពង់​ផ្គើន​ជំទាស់ ទៅ​និង​បទបញ្ជារ របស់​រាជ រដ្ឋ​ភិ​បាល​តាម​លិខិត លេខ ២៩០​ក​.​ក​.​ជ ចុះ​ថ្ងៃទី​១៣​ខែ សីហា​ឆ្នាំ​២០១៣ និង ចំណារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣ ដែល​តម្រូវ​ឲ្យ​អង្គភាព​
​រដ្ឋបាល​ព្រៃឈើ ចូលរួម​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ប៉ុន្តែ​ជាក់ស្តែង​លោក​មិន​អនុវត្ត និង​ទទួលខុស​ត្រូវកា​ងា​របស់ខ្លួន ហើយ​បែ​ជា​ឃុបឃិត​បើកដៃ​ឲ ឈ្មួញ​ដឹកជញ្ជូន​ឈើ តាមបែប​អនាធិបតេយ្យ​ទៅវិញ​។​
​គួរ​បញ្ចាក់​ថា​ពេល​ថ្មីៗ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ នៅក្នុង​កិច្ចប្រជុំ​មួយ​លោក​បាន​ជំរុញ​ដល់​មន្ត្រី​ពាក់​ព​ន្ឋ ពិសេស​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដោយ​ស្ថិតក្នុង​ដំណាក់កាល​កែទម្រង់​របស់​រាជ រដ្ឋាភិបាល​តម្រូវ​ឲ មន្ត្រី​ជំនាញ​និង​អង្គភាព​ដែលមាន​ការពាក់​ព័​ន្ឋ​ត្រូវ ចាត់​វិធាន ពង្រឹង​ការអនុវត្ត ការ​ឲ​បាន​ម៉ឺងម៉ាត់ ក្នុងការ​បង្ក្រាប​​បទល្មើស​ព្រៃឈើ ប៉ុន្តែ លោក សុខ គោ នាយ​សង្កាត់រដ្ឋបាល​​ព្រៃឈើ​រលួស​បែ​ជា​បណ្តែតបណ្តោយ​បើកដៃ​ឲ​ក្រុម​ឈ្មួញ ដំណើការ​ដឹក​ជ​ញ្ចូ​ន​ឈើ​ដោយ​អ​ណា​ធិ​ប តេ​យ្យ​ទៅវិញ ។​
24f1 24f2

ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ករុង​បាន​លុង​​ចុះបង្ក្រាប​ទី​តាំ​លួចលាក់​ឈើប្រណិត​

រតនគិរី៖ ទោះបី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខិតខំ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ខុសច្បាប់​ជាច្រើនលើក​ច្រើនសារ​យ៉ាង​ណាក៏ដោយ ក៏​នៅតែមាន​ជនខិលខូច​មួយចំនួន​នៅតែ​មិន​រៀងចាល លួច​ដឹកឈើ​ប្រណិត​ខុសច្បាប់​រាប់រយ​ដុំ​យកមក​លាក់ទុក មិន​កោតញញើត​ច្បាប់​នោះឡើយ​។​
​ ​ជាកស្តែង​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ វេលា​ម៉ោង​៥​ល្ងាច ម្សិលមិញ​នេះ​មាន​គំនរ​ឈើប្រណិត​រាប់រយ​ដុំ​លួច​លាក់ទុក​នៅក្នុង​ចំការ​ ស្វាយចន្ទី​មួយកន្លែង​ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់ ដឹកនាំ​ដោយ​លោក​ម៉ម វណ្ណដា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ ក្រុង​បាន​លុង ធ្វើការ​ចុះបង្ក្រាប​ទៅលើ​ទី​តាំ​ស្តុក​ឈើ​ខាងលើនេះ​។​
​ ​ប្រភព​ពត៌មាន​ពី​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​ទទួលបន្ទុក​បី​ស្រុក​គឺ​ស្រុក​លំផាត់ ស្រុក​កូន​មុំ និង​ក្រុង​បាន​លុង បាន​ប្រាប់​អោយដឹងថា មុននឹង​ឈានដល់​ការ​បង្ក្រាបបាន​ឈើប្រណិត​ប្រភេទ​ធ្នង់​សុទ្ធ​រាប់រយ​ដុំ​ ទាំងនេះ ដោយមាន​ការរាយការណ៍​ពី​កម្លាំង​សំងាត់​របស់លោក ថា​មាន​គំនរ​ឈើប្រណិត​ជាច្រើន​ដុំ លួច​លាក់ទុក​នៅក្នុង​ចំការ​ស្វាយចន្ទី​មួយកន្លែង​ដែលមាន​ទីតាំង​ដូចខាងលើ ទើប​កម្លាំង​របស់លោក​សហការ​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​ចុះទៅ​ដល់ទី​តាំង​ស្តុក​ឈើ​ខាងលើ​ក៏បាន​ឃើញ ​ដូច​ការរាយការណ៍​ពិតប្រាកដ​មែន ហើយក៏​បានធ្វើការ​រឹបអូស​ឈើ​ទាំងនោះ​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ផ្នែក​ រដ្ឋបាល​ព្រៃឈើ​លំផាត់​ចាប់តាំងពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោង​១១​យប់​ថ្ងៃ​ ដដែល ទើប​ធ្វើការ​ប្រមូល​អស់ទាំង​ស្រុង​។​
​ ​លោក​ហុង វណ្ណ​រាន បាន​បន្ថែមទៀតថា ឈើប្រណិត​រាប់រយ​ដុំ​ទាំងអស់នេះ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ដើម្បី​ធ្វើការ​វាស់វែង និង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី ​ច្បាប់​ស្តីពី​បទល្មើស​ព្រៃឈើ​។​
​ ​លោក ហុង វណ្ណ​រាន បានបញ្ជាក់​ទៀតថា ក្នុងនាម​លោក​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ សូម​ប្តេជ្ញាចិត្ត​ថា​នឹងធ្វើ​ការបង្ក្រាប់​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ ទាំងឡាយណា​នៅក្នុង​មូលដ្ឋាន​របស់លោក អោយ​ដូច​ភ្លៀងរលឹម មិនអោយ​ជនខិលខូច​ហ៊ាន​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​ទៀតឡើយ​។ សូមបញ្ជាក់ថា​ឈើប្រណិត​រាប់រយ​ដុំ​ដែល​បង្ក្រាបបាន​ខាងលើនេះ​នៅ​មិនទាន​ ធ្វើការ​វាស់វែង​បាន​ច្បាប់​នៅឡើយ​ទេ​។​
​ដោយ ហ៊ាង រ៉ាត់​
01a1 01a2 01a3

PM_PV_rosewood

ថៅ​​កែ​ឈើ​​គ្រញូង ​និង​​ជា​មន្ត្រីប៉េ​អឹម​ដ៏មាន​ឥទ្ធិពល ក្នុង​ខេត្តព្រៃវែង នាំចេញ​ឈើ​ទៅ​ស្រុក​យួន ​ទាំង​តាម​​ផ្លូវ​​​គោក និង​តា​​ម​ផ្លូវ​ទឹក

ខេត្តព្រៃ​វែង ៖ ​​ថៅ​កែ​​ឈើ​​​គ្រ​ញូង ដ៏​​ល្បី​​ល្បាញ​ និង​ជាមន្ត្រី​​ក​ង​រាជ​​អា​វុធ​​ហត្ថ ដ៏​​​មា​ន​​​ឥ​ទ្ធិ​ព​ល​​ម្នាក់ ​​នៅ​ក្នុង​​​ខេត្ត​ព្រៃ​​វែង កំពុង​​​ធ្វើ​​​ស​កម្ម​ភា​ព ដឹក​​ឈើ​ប្រណីត​​ខុស​ច្បាប់ នាំ​​ចេញ​ទៅ​​ប្រ​ទេស​​វៀត​ណាម ទាំង​​តាម​​ផ្លូវ​គោក​និង​​​តាម​​ផ្លូវ​ទឹក យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ខេត្តព្រៃវែង ដោយសារតែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវរ៉ូវ ​គ្នា ​​នាំគ្នា បិទ​ភ្នែក​ទទួលបាន​ផលប្រយោជន៍ ពី​ក្រុម​ឈ្មួញ ​ ​។​

ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​តំបន់​ទន្លេ​លឿង ត្រង់ចំណុ​ច​ព្រំ​ប្រទល់​ស្រុក​ពាម ​រក៍ និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មា​ន​រថយន្ត យី​ឌុប​ខ្នាត​យក្ស​ដ៏​ធំ​មួយ ជា​រថយន្ត​ដដែលៗ បាន​ដឹកឈើ​ប្រណី​ត​រាប់រយ​ដុំ បង្កប់​នៅ​ពីក្រោម​បាវស្រូវ យកទៅ​ទម្លាក់​ចុះទូក ដែល​រង់ចាំ​រួច​ជាស្រេច បន្លំ​ធ្វើ​ដូច​រថយន្ត​ដឹក​ស្រូវ  នៅ​ចំណុច​មាត់ទឹក​ក្បែរ​ផ្ទះ​របស់ ​ពួក​គាត់ ជា​រៀងរាល់​យប់​។ ​ទូក​ដែល​មក​ចាំ ទទួល​ដាក់​ឈើ​ប្រណីត​ទាំង​នោះ  គឺជា​ទូក​របស់​ជនជាតិ​វៀតណាម បាន​បើក​មក​ចត​ចាំ​តាំង​ពីថ្ងៃ ដូច​បាន​ណាត់គ្នា​ទុកជាមុន រហូតដល់​ម៉ោង ៨​ទៅ​៩ យប់ ទើប​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​មកដល់ ដោយមាន​ទាំង​កម្មករ​មក​ចាំ​លើកដាក់​ឈើ យ៉ាង​គគ្រឹក​គគ្រេង​។

ពេល​រថយន្ត​ទៅដល់​ភ្លាម ក្រុមកម្មករ​ទទួលបាន​បញ្ជា សែង​ឈើ​ដាក់​ចុះទូក​ភ្លាម រហូតដល់​ម៉ោង ១​ទៅ​២ រំលង​អធ្រាត្រ​​ ទើប​​រើ​​ឈើ​​ចុះ​ ទូក​​អស់ ទើប​​គេ​​ចាក់​​ស្រូវ​​ចូល​ទូក គ្រប​ពីលើ​ឈើ​ទាំង​នោះ ហើយ​​​បើ​ក​​ចេញ​ទៅ​​ភ្លាម​ៗ ទាំង​ទូក​និង​រថយន្ត ដោយ​មិន​រង់ចាំ​ឱ្យ​ភ្លឺ​ទាន់​នោះទេ ។ ​ប្រជាពលរដ្ឋ​នៅ​តំ​បន់​​នោះ មាន​ការ​​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​​ថា ឈ្មួញ​ដឹកឈើ​ប្រណីត យ៉ាង​គគ្រឹកគគ្រេង  រៀង​រាល់​​យប់​​បែប​នេះ​ទៅ​ហើយ ប៉ុន្តែ​​គេ​​ពុំ​ដែល​​ឃើញ​​សម​ត្ថ​កិច្ច ឬ​មន្ត្រី​ជំនាញ​ណាមួយ ចុះទៅ​បង្ក្រាប​សោះ គឺ​នាំគ្នា​ដេកលក់​ឱ្យ​ស្ងាត់ឈឹង​តែម្តង ទំនងជា​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​ម្ចាស់ ​ឈើ ទាំងនោះ​អស់ហើយ​ក៏​មិនដឹង ? ។​សមត្ថកិច្ច​តូចតាច​មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា ឈើ​ប្រណីត​ទាំងនោះ គឺជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នា​ក់នៅ​ខេត្តព្រៃវែង ដែល​គេ​ដឹង​ជាទូទៅ​ថា មន្ត្រី​ម្នាក់​នោះ​គឺជា​ថៅកែ​​ឈើ​​គ្រ​ញូង ដ៏​​ល្បី​ល្បាញ​​នៅ​ក្នុង​​ខេត្ត​ព្រៃ​វែង ហើយ​ភាព​ល្បី​របស់​មន្ត្រី​ម្នាក់ ​នោះ គឺ​ដោយសារតែ គេ​ពូកែ​រត់ការ​បិទមាត់ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ មិន​ឲ្យ​ឮមាត់ឮក ពី​ការរកស៊ី​ដឹកឈើ​ខុសច្បាប់​។ សង្ឃឹថា​ព័តិមាននេះ​នឹង​អាចជួយលោករដ្ខមន្ត្រីក្រសួងកសិកម្មបានជ្រាបជាមិ​ នខាន៕

Saturday 8 March 2014

Yim Luch_border soldier 204_Meas Pheap_loging

លោក ញឹម លុច ​​ប្រើ​ស្បែក​ជា​មន្ដ្រី​​យោ​ធា​​​វ​រ​​​កា​រពារ​ព្រំដែន​២០៤ និង​អាង​អំណាច​លោក មាស ភាព ដក​កាំភ្លើង​បាញ់​​គំរាម​អ្នកកាសែត ដើម្បី​កាង​ក្បួន​ដឹកឈើ​ប្រណីត​ខុសច្បាប់​

​ខេត្ដ​ក្រចេះ ៖ អ្នកកាសែត ​៣​នាក់​ទទួល​ការភិតភ័យ ពេល​ដែលមាន​មន្ដ្រី​យោធា​វរ​ការពារ​ព្រំដែន​២០៤ ចំណុច​គីឡូម៉ែត្រ​លេខ​១១៣ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ ទាញ​កាំភ្លើង​ដេញ​បាញ់​កាលពី​វេលា​ម៉ោង​១១​ និង​៤០​នាទី​យប់ ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៤ ដោយ​ថត​ពី​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ចេញ ពី​ទឹកដី​ស្រុក​ស្នួល​ចូលទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ដែល​ត្រូវ​ ឆ្លងកាត់​ប៉ុស្ដិ៍​វរ​ការពារ​លេខ​២០៤ ក្នុងភូមិ​សាស្ដ្រ​ទឹកដី​ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។
 1394097808_1Lim
 1394097808_2

Friday 7 March 2014

ប៉ៃលិន​គ្មាន​ភាព​យុ​ត្តិ​ធ៌​ម​ចំពោះ​ប្រជាពលរដ្ឋ​លើដី​តំបន់​អភិរក្ស​


ប៉ៃលិន៖ ក្រុមមន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) និង​មន្ត្រី​បរិស្ថាន​មាន​គ្នា​ប្រហែល​៣០​នាក់ ដឹកនាំ​ដោយ​លោក ស្រី រ៉ា ជា​មន្ត្រី​អនុរក្ស​បាន​ចុះទៅ​ធ្វើ​សកម្មភាព​រុះរើ និង​យក​របស់របរ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន ព្រមទាំង​ដេញចាប់​ឃាត់ខ្លួន​ពួកគាត់ បាន​ចំនួន​៣​នាក់ ក្នុងនោះ​ស្ត្រី​២​នាក់​និង​ក្មេងស្រី​តូច​អាយុ​៣​ឆ្នាំ​ម្នាក់ ដែល​កំពុងស្នាក់នៅ​ក្នុង​ខ្ទម ត្រូវគេ​នាំយកទៅ​ទីស្នាក់ការ​នៅ​ស្រុក​សំឡូត ដោយ​ចោទ​ពីបទ​សាងសង់​លំនៅឋាន​លើដី​បរិស្ថាន និង​កាប់​រុករាន​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ។​ហេតុការណ៍​ដែល​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​មន្ត្រី​បរិស្ថាន​ចុះទៅ​រុះរើ​បំផ្លាញ​ខ្ទម និង​ដេញចាប់​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ មីនា ស្ថិតនៅ​ចំណុច​អូរ​រុន ក្រោយ​ទីស្នាក់ការ​បរិស្ថាន​មួយ​ឈ្មោះ​«​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ » ស្ថិត​ក្នុងភូមិ​ក្រចាប់​ក្រោម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។
​ពលរដ្ឋ​ដែល​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន ទី​១-​ឈ្មោះ​ដង សាស់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​យឿន ស្រីមុំ ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​កូនស្រី ៣-​ឈ្មោះ​យឿន ចាន់​រី អាយុ​៣​ឆ្នាំ ទាំង​៣​នាក់ រស់នៅ​ភូមិ​ក្រចាប់​ក្រោម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​ឃាត់ខ្លួន ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ មីនា ហើយ​រហូតមកដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ មីនា ត្រូវបាន​ដោះលែង​វិញ ដោយ​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​ទៅ​រស់នៅ​លើដី​នោះ​តទៅទៀត ។
​ប្រភព​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អភិរក្ស​បាន​ឲ្យ​ ដឹងថាៈ កន្លងមក​មន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) និង​មន្ត្រី​បរិស្ថាន​តែងតែ​មក​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ជា ​រៀងរហូត ។ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើដី​នោះ​ច្រើនតែ​អ្នកភូមិ​មាន​ជីវភាព​ក្រីក្រ​ តោកយ៉ាក សង​ខ្ទម​សសរឈើ​តូចៗ ។
ប្រភព​បន្តថា​ពួក​មន្ត្រី​ដែល​ធ្វើការ​ជាម​ន្ត្រី​(MJP) និង​មន្ត្រី​បរិស្ថាន ច្រើនតែ​ជា​អ្នកភូមិ​រស់នៅ​ភូមិ​ភ្នំ​ដំបង (​មន្ត្រី​ជាប់កិច្ចសន្យា​) ហើយ​មក​ចាប់​តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ក្រចាប់​ក្រោម​តែប៉ុណ្ណោះ ចំណែក​ដី​នៅ​ភូមិ​ភ្នំ​ដំបង​វិញ​ជា​ដី អភិរក្ស​បរិស្ថាន​ដូចគ្នា ហើយ​អ្នក​ដែល​រស់នៅ​ភូមិ​នេះ​ច្រើន​ជា​មន្ត្រី​ជាប់កិច្ចសន្យា​(MJP) និង​មន្ត្រី​បរិស្ថាន ហេតុអ្វី​ក៏​មន្ត្រី​ទាំងនោះ​មើលមិនឃើញ បែរជា​ឲ្យ​ពួកគេ​សង់ផ្ទះ​ធំ​ប្រក់​ស័ង្កសី​សសរ​ជ្រុង និង​ជញ្ជាំង​ក្តារ​ជាច្រើន​ខ្នង មិន​ត្រូវបាន​មន្ត្រី​ទាំងនោះ​រុះរើ​បំផ្លាញ​ផង​ទេ ខណៈ​ដើមឈើ​តូចធំ​ជាច្រើន​កំពុងតែ​ត្រូវបាន​គេ​កាប់​រុករាន និង​ដុតបំផ្លាញ​នៅក្នុង​ដែនដី​អភិរក្ស និង​មិន​ត្រូវបាន​ចាប់ខ្លួន​ជនល្មើស​ណា​ម្នាក់​នោះឡើយ ដែល​មើលទៅ​ប្រហែលជា​អ្នកមានអំណាច​ទេ​ដឹង ។ ប្រភព​បន្តទៀតថាៈ ប្រធាន​អង្ក​ការ​(MJP) និង​ប្រធាន​មន្ទីរ​បរិស្ថាន គួរតែ​មើល​ភាពកម្សោយ​របស់​មន្ត្រី​ខ្លួន​ដែល​ប្រចាំការ​នៅតាម​មូលដ្ឋាន​ឲ្យ​ បាន​ច្បាស់ តើ​មាន​ភាព​ត្រិ​ម​ត្រួវ​ដែរ​ឫ​ទេ​។​
​ពលរដ្ឋ​ម្នាក់​ឈ្មោះ​អៀម សុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ដែល​ត្រូវបាន​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​បរិស្ថាន​រុះរើ​បំផ្លាញ​ខ្ទម​របស់គាត់​ដែរនោះ​រៀបរាប់​ឱ្យ ដឹងថា ដោយសារតែ​គ្មាន​ដី​សង់ផ្ទះ និង​ដីចម្ការ​ធ្វើ​នឹង​គេ​ទើប​គាត់​ដាច់ចិត្ត​ទាក់ទង​ទៅ​អាជ្ញាធរ​ភូមិ សង្កាត់ និង​មន្ត្រី​បរិស្ថាន​សុំ​រស់នៅ​លើដី​អភិរក្ស​បណ្តោះអាសន្ន និង​បាន​ទៅ​រស់នៅ​ទីនោះ​ប្រហែល​២​ទៅ​៣​ឆ្នាំ​មកហើយ ក៏ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់គាត់​ដាក់ពន្ធនាគារ​អស់​រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១១-២០១៣ ទើប​ដោះលែង​ឱ្យមាន​សេរីភាព លុះ​ពេលចេញ​មកវិញ លោក​ក៏​ទៅសុំ​ដី​ដដែល​នេះ​ស្នាក់នៅ​និង​ដាំ​ដំណាំ​អាស្រ័យ​ផល​បន្តទៀត រហូតដល់​ព្រឹក​ថ្ងៃទី​៣ មីនា នេះ ក៏​ត្រូវគេ​ដេញចាប់​បន្តទៀត ។ លោក​និយាយថា​កាំបិត​ពូថៅ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន មាន់​ពង់​ក្នុង​សម្បុក ម្ហូបអាហារ ត្រូវបាន​មន្ត្រី​បរិស្ថាន​យក​អស់ពី​ក្នុង​ខ្ទម ហើយក៏​នាំគ្នា​រុះរើ​ផ្ទះ​របស់គាត់​ចោល​ដោយ​គ្មាន​ក្តីមេត្តា​ឡើយ ។ ពេលនេះ​ពួកគាត់​មិនដឹង​ជា​ទៅ​រស់នៅ​ទីណា​នោះទេ ព្រោះ​គ្មាន​ដី​១​ដុំ​នឹង​គេ​សោះ ។
​លោក​ហែម ហ៊ីម មេភូមិ​ក្រចាប់​បាន​រៀបរាប់​ឱ្យដឹងថា ប្រជាពលរដ្ឋ​របស់គាត់​ជាង​១០​គ្រួសារ រស់នៅ​លើដី​នេះ​ជាច្រើន​ឆ្នាំ​មកហើយ តែ​ពួកគេ​អត់​បាន​រុករាន​ដី​បន្ត​នោះទេ​គ្រាន់តែ​អាស្រ័យ​ផល នៅលើ​ដី​វាលៗ ក្នុង​ម្នាក់ៗ​មាន​ដី​ប្រហែល​កន្លះ​ហិកតា ដាំពោត និង​ដំឡូង​មី គ្រាន់​បាន​លក់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ។
ខណៈដែល​មន្ត្រី​ចុះទៅ​ធ្វើ​សកម្មភាព​រុះរើ និង​ដេញចាប់​ប្រជាពលរដ្ឋ​ទាំងនេះ ពួកគេ​អត់​បាន​ជូនដំណឹង​ដល់​លោក​ជា​អាជ្ញាធរ​ភូមិ និង​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យចេញ​ជាមុន​នោះទេ គឺ​ដឹកនាំ​កម្លាំង​ស្ងាត់ៗ ចុះទៅ​ធ្វើ​សកម្មភាព​ដេញ​តែម្តង ។ លោក​មេភូមិ​បានបញ្ជាក់​ទៀតថា ភាគច្រើន​មន្ត្រី​ទាំងនេះ​ជា​បុគ្គលិក​បណ្តែត​ដែល​ត្រូវគេ រើស​ចេញពី​ភូមិ​ភ្នំ​ដំបង​ឱ្យ​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ ។ តែ​គួរឱ្យ​ស្តាយ​បើសិនជា​យើង​ចុះទៅពិនិត្យ​ព្រៃ​តំបន់​ការពារ​ភ្នំ ដំបង​នេះ​ជាក់ស្តែង​នឹង​ភ្នែក​វិញ​ឃើញថា ត្រូវគេ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាប់​និង​ដុតបំផ្លាញ​យក​ដី​ធ្វើ ចម្ការ និង​សង់​លំនៅឋាន​ថ្មីៗ​ជាច្រើន​ខ្នង​ថែមទៀត​វាល​អស់​ទៅហើយ គឺ​ស្ថិតនៅ​តំបន់​អូរ​ល្វា​ជ្រាំ ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ សូម្បីតែ​លោក​ឡុង វុទ្ធី ដែល​មេភូមិ​ភ្នំ​ដំបង​ក៏មាន​ផ្ទះ​១​ខ្នង​នៅក្នុង​ដី​តំបន់​អភិរក្ស នេះដែរ ហើយ​មិនឃើញ​ទៅ​រុះរើ ឬ​បង្ក្រាប​នោះឡើយ ។​
​លោក​ស៊ីវ សាំ អាយុ​៤៦​ឆ្នាំ ជា​អនុ​ភូមិ​ក្រ​ចាប់បាន​បង្ហើប​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា រហូតមកដល់​រសៀល​ថ្ងៃទី​៤ មីនា នេះ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់ និង​ក្មេងស្រី​តូច​ម្នាក់​ត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ ដោយ​គ្រាន់តែ​ឱ្យ​ពួកគេ​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា​ឈប់​ទៅ​រស់នៅ​លើដី អភិរក្ស​នេះ​តទៅទៀត ។ លោក​បាន​បន្តទៀតថា ដោយសារ​ប្រជាពលរដ្ឋ​ទាំងនេះ​អត់​មាន​ដីធ្លី​រស់នៅ មិនដឹង​ជា​ខាង​លោក​ទៅរក​កន្លែង​ឯណា​ឱ្យ​ពួកគេ​សង់ផ្ទះ​ស្នាក់នៅ បណ្តោះអាសន្ន​នោះទេ ។ ទាក់ទិន​ទៅនឹង​បញ្ហា​នេះ​ខាង​លោក​មានតែ​ជម្រាប​ដល់​អាជ្ញាធរខេត្ត ឱ្យ​ជ្រាប​ជា​ព័ត៌មាន ដើម្បី​ជួយ​រក​វិធី​ដោះស្រាយ​ជូន​ពួកគេ​តែប៉ុណ្ណោះ ។
​លោក ស្រី រ៉ា ជា​មន្ត្រី​អនុរក្ស​បាន​ឆ្លើយតប​តាម​ទូរស័ព្ទ ខណៈ​អ្នកយកព័ត៌មាន​សុំ​សម្ភាសន៍​បានឱ្យដឹងថា បើ​ចង់​ចូលជួប​នៅ​ទីស្នាក់ការ​ដើម្បី​យក​ព័ត៌មាន​នោះ ខាង​លោក​មិន​អនុញ្ញាត​ឱ្យចូល​នោះទេ ទាល់តែ​ទាក់ទង​ទៅ​មេ​ខាង​មន្ត្រី​បរិស្ថាន​ជាមុនសិន ព្រោះ​ខាង​លោក​ធ្វើ​អ្វី​តាម​បញ្ជា​ប៉ុណ្ណោះ ។ ចំណែក​ការចាប់​ឃាត់ខ្លួន​ស្ត្រី​ទាំងនេះ​វិញ គឺ​លោក​ទទួលបញ្ជា​ពី​ថ្នាក់លើ​ដែរ ដើម្បី​ចាប់យក​ពួកគេ​ទៅ​អប់រំ​ណែនាំ​ឈប់​ឱ្យ​បន្ត​រស់នៅ​លើដី​អភិរក្ស​នេះ​ តទៅទៀត ។ ដោយ​យាយ យ៉ា​ត​
07a1 07a2 07a3 07a4

Thursday 6 March 2014

រថយន្ដយោធា​ផ្ទុក​ឈើ​ប្រណីត​ល្មើស​លោតឆ័ត្រ​មិន​បង់ប្រាក់ ត្រូវ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​បង្ក្រាប​


​ខេត្ដ​ក្រចេះ ៖ ឈើ​ប្រណីត​ជាច្រើន​កំណាត់​ស្មើ​ជាង​៣​ម៉ែត្រគូប​ដឹក​លោត ឆត្រ​តាម​រថយន្ដ​កូរ៉េ​ចំណុះ​១​តោន​កន្លះ ពណ៌​ត្រេអ៊ី​ជារឿយៗ​មិន​បង់​ផ្លូវ បំពាន​អំណាច​សមត្ថកិច្ច​នានា​ដោយ​អាង​ស្បែក​ជា​យោធា​បានធ្វើ​ឲ្យ កម្លាំង​មេព្រៃ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ​ស្នួល​ឈួ​ល​ចុង​ច្រមុះ​ចាប់​បង្ក្រាប​យក​ស្នាដៃ​ខណៈ​សង្កាត់ ផ្នែក ជាពិសេស​កំលាំង​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ផ្សេងៗ​ទៀត​ធ្វើជា​មើលរំលង​។ ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែមីនា នៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ផ្សារ​ស្នួល ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។​
មាន​សេចក្ដីរាយការណ៍​ថា ការចាប់​រថយន្ដ​ពណ៌​ត្រេអ៊ី​ដឹកឈើ​ប្រណីត​ល្មើស​ជាង​៣​ម៉ែត្រគូប​នេះ ពុំបាន​ឃាត់ខ្លួន​អ្នកបើកបរ​នោះទេ ហើយក៏​ពុំ​ដឹងថា​ជា​កម្ម​សិទ្ធ របស់​ជន​ណា​នោះទេ​។ ភាគច្រើន​ជា​ទម្លាប់​ទៅហើយ​ស្ទើរតែ​ទូទាំងប្រទេស ការចាប់​បង្ក្រាប​បទល្មើស​ឈើ​ម្តងៗ​ចាប់​បានតែ​រដ្ឋ​យន្ត​នឹង​ឈើ​ទេ​កម្រ​ ណាស់​ចាប់​ទាំង​មនុស្ស​យកមក​ផ្តន្ទាទោស​។ ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​រថយន្ដ​ពណ៌​ត្រេអ៊ី របស់​អង្គភាព​យោធា​ខេត្ដ​នេះ​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ គឺ​មិនមែន ជន​សាមញ្ញ​អាចធ្វើ​ទៅបាន​នោះទេ ហើយ​ការបង្ក្រាប​នេះ​ទំនងជា​មានការ​កាច់​កុង​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្នួល​បាន​ឲ្យ​ដឹងថាៈ នៅក្នុង​រថយន្ដ កូរ៉េ​ពណ៌​ត្រេអ៊ី​នេះ​មាន​ឈើ​អារ​ប្រណីត ប្រភេទ​ឈើ​ធ្នង់​មុខកាត់​ធំៗ ចំនួន​១៤​ដុំ មាន​បរិមាណ​ជាង​៣​ម៉ែត្រគូប ។​ទាំង​ឈើ និង​រថយន្ត​បាន​នាំយកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ ស្នួល​។ ​មន្ត្រី​ដដែល បាន​បញ្ជាក់ថា ក្នុងករណី​ចាប់​រថយន្ដ​នេះ សមត្ថកិច្ច​ជំនាញ​មិនបាន​ឃាត់ខ្លួន​ជនណាម្នាក់​ទេ ដោយ​គ្រាន់តែ​ចាប់​រឹបអូស យក​រថយន្ដ និង​ឈើ​ប្រណីត​តែ ប៉ុណ្ណោះ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​។
តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថាៈ ការដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ប្រើ ប្រាស់​រថយន្ដ​ពណ៌​ត្រេអ៊ី​នេះ​ជា​កម្មសិទ្ធិ​របស់ មេ​ឈ្មួញ​ម្នាក់​ឈ្មោះ គុន មាន​តួនាទី​ជា មន្ដ្រី​យោធា​នៅក្នុង​សឹក​រង​ខេត្ដ​ក្រចេះ គឺ​បានធ្វើ ឡើង​ស្ទើរ​រាល់ថ្ងៃ ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពុំដែល​បង្ក្រាប​ទេ ទើបតែ​ពេលនេះ​គេ​ឃើញ​មានការ​បង្ក្រាប​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​គេ​សង្ស័យថា ស៊ីដាច់​មិន​បង់​បាយទឹក​តាមផ្លូវ​៕ ដោយ​ ស្រី​ម៉ៅ​ ​
IMG-20140304-WA0000 IMG-20140304-WA0001

​ទាហានដឹកឈើឈ្មោះ គុណ

12 viewsព្រហស្បតិ៍ ០៦ មីនា, ២០១៤ ម៉ោង ០៩:៤៥   ៦ថ្ងែមុន
​ខេត្ដ​ក្រចេះ ៖ ឈើ​​ប្រ​ណី​ត​ ​ជា​ច្រើន​​កំ​ណាត់​ មាន​មុខ​កាត់​ធំៗ​ជាង ៣​​ម៉ែត្រ​គូប ដែល​​ម​ន្ត្រី​​យោ​ធា​​ម្នាក់ ដឹក​ជ​ញ្ជូន​​តាម​របៀប​​លោត​​ឆត្រ តាម​​រថ​យន្ដ​​កូរ៉េ​​ចំ​ណុះ ១​​ តោន​ក​ន្លះ ពណ៌​​ត្រេ​អ៊ី ត្រូវ​​ក​ម្លាំង​ស​ង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​​ស្នួល ចាប់​​បាន​កាល​​ពី​​វេលា ​ម៉ោង ១​និង​៣០ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែមីនា នៅតាម​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ផ្សារ​ស្នួល ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។​
​គេ​មិន​ច្បាស់​ទេ​ថា រថយន្ដ​ពណ៌​ត្រេអ៊ី ដឹកឈើ​ប្រណីត ប្រភេទ​ឈើ​ធ្នង់ មានមុខ​កាត់​ធំៗ ចំនួន​១៤​ដុំ ជាង ៣​ម៉ែត្រគូប​នេះ ជា​កម្មសិទ្ធិ​របស់​ជន​ណា​នោះទេ តែ​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើប្រាស់​រថយន្ដ​ពណ៌​ត្រេអ៊ី របស់​អង្គភាព​យោធា​ខេត្ដ គឺ​ជន​សាមញ្ញ មិនអាច​ធ្វើទៅ​បានទេ​។ ការដឹក​ជញ្ជូន​ឈើ​ប្រណីត ដោយ​ប្រើប្រាស់​រថយន្ដ​ពណ៌​ត្រេអ៊ី កើតឡើង​ស្ទើរ​រាល់ថ្ងៃ ដែល​គេ​សង្ស័យថា ជា​កម្មសិទ្ធិ​របស់ មេ​ឈ្មួញ​ម្នាក់ ឈ្មោះ​គុន ជាម​ន្ដ្រី​យោធា នៅក្នុង​សឹក​រង​ខេត្ដ​ក្រចេះ ៕
Wat 050310

Wednesday 5 March 2014

ដឹកឈើ​របស់​ក្រុម​ហុ៑ន​ក្រឡាប់ សង្កត់​កម្មករ​ស្លាប់​៣​នាក់​និង របួសធ្ងន់​៥​នាក់​

​ក្រចេះ៖ រថយន្ដ​ប្រភេទ​យី​ឌុប​ដឹកឈើ ដែល​ត្រូវបាន​គេ​ដឹងថា ជា​រថយន្ដ​របស់ ក្រុម​ហុ៑ន​ឧ​កញ្ញា​ជា​ឈ្មួញ​រកស៊ី​ឈើ ឈ្មោះ ថៃ បែក​កង់​ក្រឡាប់ សង្កត់​កម្មករ បណ្ដាលឱ្យ​ស្លាប់​៣​នាក់ និង​របួសធ្ងន់ ៥​នាក់ កាលពី​វេលា​ម៉ោង​៦ និង ៣០​នាទី ​ព្រឹក​ថ្ងៃទី ០៥ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅលើ​កំណាត់ ផ្លូវជាតិ​លេខ ៧ ត្រង់ចំណុច​អូ​បែក​ពាង ឃុំ ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។​
​បើតាម​សេចក្ដីរាយការណ៍ ពី​សមត្ថ​មិ​ច្ច​មូលដ្ឋាន​បានឱ្យដឹងថា រថយន្ដ​យី​ឌុប​ខាងលើ​ដឹកឈើ​ធ្វើ ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៧ ទិសដៅ​ចេញពី​ក្រចេះ ឆ្ពោះ​ទៅខាង​ស្រុក​ស្នួល​លុះដល់​ចំណុច​អូរ​បែក​ពាង ស្រាប់តែ​បែក​កង់ ក្រឡាប់​ធ្លាក់​ផ្លូវ​បណ្ដាល ឱ្យ​ឈើ​សង្កត់​កម្មករ
​ស្លាប់​៣​នាក់ និង​របួសធ្ងន់ ៥​នាក់ ។​
​ប្រភព​បាន​អោយដឹងទៀតថា ក្រោយពី​ការសាកសួរ គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ​បណ្តាលមកពី​អ្នកបើក រថយន្ដ​ងងុយ ដេក​តាមផ្លូវ ហើយ​ក៏បាន​ប្ដូរ​ឱ្យ​ព្រូ រថយន្ដ​បើក​ម្ដង លុះដល់​ចំណុច កើតហេតុ​ក៏ រេ​ចង្កូត​អុក​បែក​កង់​បណ្តាលអោយ​រថយន្ត​ក្រឡាប់ ជះ​សង្កាត់​លើ​កម្មករ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ នេះ​តែម្ដងទៅ​។​
ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នករងគ្រោះ​ ទាំងនោះ​នៅឡើយ​ទេ ក្រោយពី​កើតហេតុ សាកសព​ត្រូវបាន គេ​ដឹក​ជំ​លៀវ​ទៅ​រីឯ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ចុះទៅ​ជួយ​អន្ដរាគមន៍​ភ្លាមៗ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ៕04c1 04c2 04c3