Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 5 March 2014

រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​អស់​ល័​ក្ខ​បែក​កង់​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​

រតនគិរី៖ កម្លាំងយោធា​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​ស្រុក​វ៉ើ​ន​សៃ ចុះបង្ក្រាប​បាន​រថយន្ត​លួច​ដឹកឈើ​ប្រណិត​ខុសច្បាប់​មួយគ្រឿង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ត្រង់ចំណុច​ភូមិ​កុក​ព្រៅ ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី ហើយ​យកមក​រក្សាទុក​នៅ​មូលដ្ឋាន​កងទ័ព​ស្រុក​វ៉ើ​ន​សៃ​រួច​បញ្ជូនទៅអោយ​ជំនាញ ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ចាក់​ការបន្ត​។
តាម​ប្រភពពី​សមត្ថកិច្ច​យោធា​បានអោយដឹងថា ហេតុដែល​ឈានដល់​ការបង្ក្រាប់​បាន​រថយន្ត​ដឹកឈើ​ប្រណិត​១​គ្រឿង​នេះ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ហេង សាវឿន អភិបាលរង​ស្រុក​វ៉ើ​ន​សៃ អោយកម្លាំង​យោធា​សឹក​រង​ស្រុក​វ៉ើ​ន​សៃ ចុះទៅ​បង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​
​ ​ប្រភព​ពត៌មាន​ពី​លោក​ហេង សាវឿន អភិបាលរង​ស្រុក​វ៉ើ​ន​សៃ បាន​ប្រាប់​អោយដឹងថា រថយន្ត​លួច​ដឹកឈើ​ប្រណិត​ដែល​ចាប់បាន​នេះ​ម៉ា​កាមរី ហើម ពណ៌​ស គ្មាន​ស្លាក​លេខ ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​សុទ្ធ​ពេញ​ក្នុង​រថយន្ត​។
លោក​បាន​បន្តទៀតថា ហេតុដែល​ចាប់បាន​រថយន្ត​១​គ្រឿង​នេះ ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ថា​មាន​រថយន្ត​កាមរី​ហើម​១​គ្រឿង​ពណ៌​ស ដឹកឈើ​ប្រណិត​ពេញ​ក្នុង​រថយន្ត បាន​បែក​កង់​នៅ​កន្លែង​ភូមិ​ឃុំ​ខាងលើ ទើប​លោក​អោយ​កម្លាំងយោធា​ចុះទៅ​បង្ក្រាបបាន​ភ្លាមៗ​។ លោក​បាន​បន្ថែមទៀតថា​ម្ចាស់​រថយន្ត​ដឹក​បទល្មើស​នេះ ប្រជាពលរដ្ឋ​បាន​ខ្សឹបប្រាប់​លោក​ថា​មានឈ្មោះ បុល តែ​មិនបាន​បញ្ជាក់ថា មាន​តួនាទី​អ្វី​ឡើយ ចំណែក​តៃកុង​រថយន្ត​ដឹក​បទល្មើស​គ្រាន់តែ​សមត្ថកិច្ច​ទៅដល់​បាន​រត់គេចខ្លួន ​បាត់ស្រមោល​។ ក្រោយពី​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ប្រណិត​១​គ្រឿង​នេះ​យកមក​រក្សាទុក​នៅ​ មូលដ្ឋាន​កងទ័ព​ស្រុក​វ៉ើ​ន​សៃ បាន​១​យប់ ហើយ​នោះ​លុះដល់​ព្រឹក​ថ្ងៃទី​៥ ខែ​មិនា​ឆ្នាំ​២០១៤ វេលា​ម៉ោង​១០​ព្រឹក ទើប​ធ្វើលិខិត​ប្រគល់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ចាត់ការ​បន្តទៅ​ តាមច្បាប់​និតិ​វិធី​។​
​ ​បច្ចុប្បន្ន​វត្ថុតាង​មាន​រថយន្ត និង​ឈើ​ត្រូវ​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​កសាង​សំណុំរឿង​ស្តីអំពី​បទល្មើស​ព្រៃឈើ​ដែល​ ច្បាប់​បានកំណត់​។​
​ដោយ ហ៊ាង រ៉ាត់​
​ ​
05f1 05f2 05f3

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567