Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 12 March 2014

Arrow ទីស្នាក់ការកណ្តាល : ភូមិព្រែក​ក្របៅ ទី៣, ឃុំព្រែអំពិល, ស្រុក​ខ្សាច់កណ្តាល, ខេត្ត​កណ្តាល | ទូរសព័្ទលេខ ចាងហ្វាង​កាសែត ​ 017 25 11 99 / 088 93 91 333 | Email: vibol3333@gmail.com | Website: www.ksnweb.net ទំព័រដើម ព័ត៍មានជាតិ ស៊ើប​អង្កេត ព័ត៍មានអន្តរជាតិ កីឡា-សុខភាព មេ​ឈ្មួញ​ដុះ​ស្លែ​ពីរ​នាក់​ប្តី​ប្រពន្ធ រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​​រតនគិរី​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប និង​មិន​អើពើ​

ខេត្តរតនគិរី៖ ឈ្មួញ​រកស៊ី​ឈើប្រណិត​ពី​នាក់​ប្តី​ប្រពន្ធ ដែល​គេ​ស្គាល់​ថា​ឈ្មោះ សំ​ណា​រ៉ា​ន់ ហៅ​ចែ​រ៉ា​នៗ​ដែលមាន​ប្តី​ឈ្មោះ ហាន់ សុខ​ហេង បាន​ប្រមូល​ទិញ​ឈើប្រណិត​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ និង​ដឹកជញ្ជូន​តាមតែ​អំពើ​ចិត្ត មិន​ខ្លាចញញើត​ជំនាញ​រដ្ឋបាល​ព្រៃឈើ រឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។ តាម​ប្រភព​ពត៌មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​វ៉ង និង​ភូមិ​កាឡៃ បានអោយដឹងថា ឈ្មោះ​ចែ​រ៉ា​ន់ និង​ប្តី​នេះ​បាន​ប្រមូល​ទិញ​ឈើប្រណិត​អាណាធិបតេយ្យ នៅ​ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​អូរ​ជុំ តាម​ភូមិ​នានា​យកមក​ស្តុក​ទុក នៅ​ភូមិ​វ៉ង និង​ភូមិ​កាឡៃ លុះ​ស្តុក​ទុក្ខ​បាន​ច្រើន​ទើប​ធ្វើការ​ដឹកជញ្ជូន​យកមក​ទុក​នៅផ្ទះ​ របស់ខ្លួន ហើយ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។ ប្រភព​ដដែល​បាន​បន្ត​អោយដឹងទៀតថា ឈ្មួញ​ដ៏​ល្បីឈ្មោះ​នេះ​នៅក្នុង​ខេត្តរតនគិរី អ្នកណា​ក៏​ស្គាល់​ដែលថា បាន​រកស៊ី​របរ​នេះ​ដុះ​ស្លែ​យូរ​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​ស្ថាប័ន​ខាងលើ​ណា​ ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ គេ​តែង​ឃើញ​ចែ​រ៉ា​ន់ និង​លោក​ហេង អោយ​កូនចៅ​របស់ខ្លួន​យក​រថយន្ត​ចំនួន​ដល់​ទៅ​៤​គ្រឿង ធ្វើការ​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ បាន​យ៉ាង​រលូន​ដោយ​មិន​ខ្លាច​អ្វី​ទាំងអស់​។​
ជាក់ស្តែង​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង​៣​រសៀល​ម្សិលមិញ​ត្រង់ចំណុច​ភូមិ​កាឡៃ​១​ឃុំ​កាឡៃ ស្រុក​អូរ​ជុំ មាន​រថយន្ត​លុច​ស៊ិ​ស​មួយគ្រឿង​ពណ៌​ខ្មៅ ក្រឡាប់​ជាច្រើន​ត្រឡប់ ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត​ដឹកឈើ​របស់​ចែ​រ៉ា​ន់ ហើយក៏​មិន​បណ្តាលអោយ​មនុស្ស​ស្លាប់​ទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កាឡៃ បានអោយដឹងថា មុន​និង​រថយន្ត​មួយគ្រឿង​នេះ​ក្រឡាប​គេ​ឃើញ​រថយន្ត​នេះ​ដឹកឈើ​ពេញ​ធ្វើដំណើរ ​ពី​ស្រុក​វ៉ើ​ន​សៃ មក​ក្រុង​បាន​លុងលុះ​មកដល់​កន្លែងកើតហេតុ​ក៏​ក្រឡាប់​តែម្តង​។​
សូមបញ្ជាក់ថា ពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម​ក្រុម​អ្នក​សារពត៌មាន​យើង​បាន​ចុះ​ទៅដល់​ កន្លែងកើតហេតុ ឃើញតែ​រថយន្ត​ដែល​ក្រឡាប់ និង​តៃកុង​ម្នាក់​នោះទេ មិនឃើញ​មាន​ឈើ រឺ​សមត្ថកិច្ច​អ្វី​ទាំងអស់ ហើយ​ក្រុម​អ្នក​សារពត៌មាន​យើង​បាន​ថត​យក​រូបភាព និង​សួរ​នាំទៅ​តៃកុង​រថយន្ត​ពី​ដំណើររឿង​តែ​តៃកុង​រថយន្ត​ម្នាក់នេះ បាន​ឆ្លើយថា ជា​រថយន្ត​របស់​ចែ​រ៉ា​ន់ ហើយ​ឆ្លើយ​របៀប​ច្រ​ងេ​ញ​ច្រងោ​ង ថត​ទៅហើយ​ចុះផ្សាយ​ទៅអោយ​ម៉ែ​ខ្ញុំ​ដឹងផង បន្តិចក្រោយមក​បក្សពួក​របស់គេ​មកដល់​៤​ទៅ​៥​នាក់​ទៀត​។
គួរបញ្ជាក់​ផងដែរ ប្រជាពលរដ្ឋ​នៅ​ភូមិ​កាឡៃ បាននាំគ្នា​និយាយថា​ធ្វើ​មេ្ត​ច​និង​ឃើញ​ឈើ​គ្រាន់តែ​រថយន្ត​នេះ​ក្រឡាប់​ ភ្លាម​ពួកគេ​នាំគ្នា​លើក​ឈើ​ចេញពី​រថយន្ត​ដឹក​យកទៅ​លាក់​បាត់​ហើយ ហើយ​តើ​អោយ​សមត្ថកិច្ច​ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មក​យ៉ាងម៉េច បើ​គ្រាន់តែ​លឺថា ជា​រថយន្ត​របស់​ចែ​រ៉ា​ន់ៗ ពួកគេ​មិន​មក​ទេ​។
ប្រភព​ដដែល​បញ្ជាក់ថា បានជា​ឈ្មួញ​ឈ្មោះ ចែ​រ៉ា​ន់ និង​ប្តី​ធ្វើការ​ដឹកជញ្ជូន និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​អាណាធិបតេយ្យ​ពី​ព្រៃ​សហគមន៍ ព្រៃ​បំរុង​របស់​រដ្ឋ បាន​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ ដោយមាន​ការបើក​ភ្លើង​ខៀវ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជាពិសេស​លោក​គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​តា​វែង ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​។ ទាក់ទិន​ទៅនឹង​រឿង​ខាងលើនេះ​អ្នក​សារពត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ណាមួយ ​ពី​លោក គាំ សីហា ដោយសារ​ទូរស័ព្ទ​ទៅ​លោ​កថា​ជាប់រវល់​ជាប់​ប្រជុំ​។​
ប្រជាពលរដ្ឋ​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ បាននាំគ្នា​សំណូមពរ​អោយ​ថ្នាក់​ក្រសួង​ចុះមក​ត្រួតពិនិត្យ​ផង​ជាពិសេស​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​ចុះមក​អន្តរាគមន៍​ពិនិត្យ​បញ្ហា​ខាងលើនេះ​ ផង​។
​ដោយ ហ៊ាង រ៉ាត់​
06e1

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567