Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 12 March 2014

PM_PV_rosewood

ថៅ​​កែ​ឈើ​​គ្រញូង ​និង​​ជា​មន្ត្រីប៉េ​អឹម​ដ៏មាន​ឥទ្ធិពល ក្នុង​ខេត្តព្រៃវែង នាំចេញ​ឈើ​ទៅ​ស្រុក​យួន ​ទាំង​តាម​​ផ្លូវ​​​គោក និង​តា​​ម​ផ្លូវ​ទឹក

ខេត្តព្រៃ​វែង ៖ ​​ថៅ​កែ​​ឈើ​​​គ្រ​ញូង ដ៏​​ល្បី​​ល្បាញ​ និង​ជាមន្ត្រី​​ក​ង​រាជ​​អា​វុធ​​ហត្ថ ដ៏​​​មា​ន​​​ឥ​ទ្ធិ​ព​ល​​ម្នាក់ ​​នៅ​ក្នុង​​​ខេត្ត​ព្រៃ​​វែង កំពុង​​​ធ្វើ​​​ស​កម្ម​ភា​ព ដឹក​​ឈើ​ប្រណីត​​ខុស​ច្បាប់ នាំ​​ចេញ​ទៅ​​ប្រ​ទេស​​វៀត​ណាម ទាំង​​តាម​​ផ្លូវ​គោក​និង​​​តាម​​ផ្លូវ​ទឹក យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ខេត្តព្រៃវែង ដោយសារតែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវរ៉ូវ ​គ្នា ​​នាំគ្នា បិទ​ភ្នែក​ទទួលបាន​ផលប្រយោជន៍ ពី​ក្រុម​ឈ្មួញ ​ ​។​

ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​តំបន់​ទន្លេ​លឿង ត្រង់ចំណុ​ច​ព្រំ​ប្រទល់​ស្រុក​ពាម ​រក៍ និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មា​ន​រថយន្ត យី​ឌុប​ខ្នាត​យក្ស​ដ៏​ធំ​មួយ ជា​រថយន្ត​ដដែលៗ បាន​ដឹកឈើ​ប្រណី​ត​រាប់រយ​ដុំ បង្កប់​នៅ​ពីក្រោម​បាវស្រូវ យកទៅ​ទម្លាក់​ចុះទូក ដែល​រង់ចាំ​រួច​ជាស្រេច បន្លំ​ធ្វើ​ដូច​រថយន្ត​ដឹក​ស្រូវ  នៅ​ចំណុច​មាត់ទឹក​ក្បែរ​ផ្ទះ​របស់ ​ពួក​គាត់ ជា​រៀងរាល់​យប់​។ ​ទូក​ដែល​មក​ចាំ ទទួល​ដាក់​ឈើ​ប្រណីត​ទាំង​នោះ  គឺជា​ទូក​របស់​ជនជាតិ​វៀតណាម បាន​បើក​មក​ចត​ចាំ​តាំង​ពីថ្ងៃ ដូច​បាន​ណាត់គ្នា​ទុកជាមុន រហូតដល់​ម៉ោង ៨​ទៅ​៩ យប់ ទើប​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​មកដល់ ដោយមាន​ទាំង​កម្មករ​មក​ចាំ​លើកដាក់​ឈើ យ៉ាង​គគ្រឹក​គគ្រេង​។

ពេល​រថយន្ត​ទៅដល់​ភ្លាម ក្រុមកម្មករ​ទទួលបាន​បញ្ជា សែង​ឈើ​ដាក់​ចុះទូក​ភ្លាម រហូតដល់​ម៉ោង ១​ទៅ​២ រំលង​អធ្រាត្រ​​ ទើប​​រើ​​ឈើ​​ចុះ​ ទូក​​អស់ ទើប​​គេ​​ចាក់​​ស្រូវ​​ចូល​ទូក គ្រប​ពីលើ​ឈើ​ទាំង​នោះ ហើយ​​​បើ​ក​​ចេញ​ទៅ​​ភ្លាម​ៗ ទាំង​ទូក​និង​រថយន្ត ដោយ​មិន​រង់ចាំ​ឱ្យ​ភ្លឺ​ទាន់​នោះទេ ។ ​ប្រជាពលរដ្ឋ​នៅ​តំ​បន់​​នោះ មាន​ការ​​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​​ថា ឈ្មួញ​ដឹកឈើ​ប្រណីត យ៉ាង​គគ្រឹកគគ្រេង  រៀង​រាល់​​យប់​​បែប​នេះ​ទៅ​ហើយ ប៉ុន្តែ​​គេ​​ពុំ​ដែល​​ឃើញ​​សម​ត្ថ​កិច្ច ឬ​មន្ត្រី​ជំនាញ​ណាមួយ ចុះទៅ​បង្ក្រាប​សោះ គឺ​នាំគ្នា​ដេកលក់​ឱ្យ​ស្ងាត់ឈឹង​តែម្តង ទំនងជា​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​ម្ចាស់ ​ឈើ ទាំងនោះ​អស់ហើយ​ក៏​មិនដឹង ? ។​សមត្ថកិច្ច​តូចតាច​មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា ឈើ​ប្រណីត​ទាំងនោះ គឺជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នា​ក់នៅ​ខេត្តព្រៃវែង ដែល​គេ​ដឹង​ជាទូទៅ​ថា មន្ត្រី​ម្នាក់​នោះ​គឺជា​ថៅកែ​​ឈើ​​គ្រ​ញូង ដ៏​​ល្បី​ល្បាញ​​នៅ​ក្នុង​​ខេត្ត​ព្រៃ​វែង ហើយ​ភាព​ល្បី​របស់​មន្ត្រី​ម្នាក់ ​នោះ គឺ​ដោយសារតែ គេ​ពូកែ​រត់ការ​បិទមាត់ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ មិន​ឲ្យ​ឮមាត់ឮក ពី​ការរកស៊ី​ដឹកឈើ​ខុសច្បាប់​។ សង្ឃឹថា​ព័តិមាននេះ​នឹង​អាចជួយលោករដ្ខមន្ត្រីក្រសួងកសិកម្មបានជ្រាបជាមិ​ នខាន៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567