Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 12 March 2014

លោក​ សុង សុភ​ក្ត័​ បើកដៃ​ឲ្យឈ្មួញជីកយករ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ប្រឈម​និង​ការសម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​

បាត់ដំបង​ជាយដែន​៖ កាលពី​ថ្មី​កន្លងទៅនេះ​តំបន់​រុករក​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង មាន​ករណី​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​ការបាក់​រណ្តៅ​អណ្តូងរ៉ែ​មាស ប៉ុន្តែ​មិនមាន​ការ​ផ្សេ​ព្វ​ផ្សាយ​ព័ត៌មាន​ពី​សំណាក់​អាជ្ញាធរ​នៅ​តំបន់​ នោះ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​នោះឡើយ ។​
​ជាក់ស្តែង​កាលពី​ថ្ងៃទី​០២​ខែធ្នូ​ឆ្នាំ​២០១៣ វេលា​ម៉ោង​២​និង​៣០​នាទី អណ្តូងរ៉ែ​មាស​មួយកន្លែង​ស្ថិតនៅ​ជួ​ភ្នំ​ត្រងោល​ឃុំ ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​បណ្តាល​ឲ្យ​យ៉ាងហោចណាស់​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​បាន ​រងរបួស​ស្រាល ដោយសារតែ​រណ្តៅ​រ៉ែ​មាស​បាក់​សង្កត់ពីលើ ។ បុរស​ដែល​ត្រូវបាន​ស្លាប់​នោះ មានឈ្មោះ ប៊​ន បឿន អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​មាន​លំនៅ​ភូមិ​ភ្នំព្រឹក​រីឯ​និង​ម្នាក់ទៀត​ដែល​ រងរបួស​នោះ​មានឈ្មោះ ជាត គ្រី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​មក​ថា​៖ បុរស​ដែល​បាន​ស្លាប់​បាក់​អណ្តូងរ៉ែ​នោះ អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​សាច់ញាតិ​មានការ​ចាក់​មេក្រូ​ក្នុង​ពិធីបុណ្យ​ សព​ទេ​ព្រោះ​ខ្លាច​បែក​រឿង ដឹង​ដល់​ថ្នាក់លើ សូម្បី​អ្នកយកព័ត៌មាន​ក៏​គេ​ហាម​មិន​ឲ្យ​ទៅយក​ព័ត៌មាន​ដែរ ។
​ប្រភព​ដដែល​បាន​បន្តទៀតថា​៖ រ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក គឺ​រាជរដ្ឋាភិបាល​ជាពិសេស់​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បានចេញ ស ជ ណ ឲ្យ​មន្ទីរ​ឧស្សាហកម្ម​ខេត្តបាត់ដំបង និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​មានការ​ជីក​កកាយ​រ៉ែ​ មាស​នៅ​តំបន់​ជូ​ភ្នំព្រឹក​នេះឡើយ​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​អាយុជីវិត​ របស់​ប្រជាពលរដ្ឋ​ដែល​រុករក​រ៉ែ​ដោយ​ខុសច្បាប់ ។​
​ប៉ុន្តែ​សកម្មភាព​រុករក​រ៉ែ​មាស របស់​ពលរដ្ឋ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ជា​បន្តបន្ទាប់​ដោយសារ​អាជ្ញាធរ​និង​ម​ស​ត្ថ​កិច្ច​ពាក់​ព​ន្ធ័​បាន​ឃុបឃិត​ គ្នា​ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​ឈ្មួញ​ជីក​រុករក​រ៉ែ​ដើម្បី​ទទួលបាន​លាភ​សក្ការ ។​ប្រភពពី​ក្រុម​អ្នក​ជីក​រ៉ែ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ សម​ត្ថិ​កិច្ច​ដែល​ទទួលបាន​សំណូក​ពី បណ្តា​អ្នក​ជីក​រ៉ែ​មាស​នោះ មាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​អធិការ​រ​ដ្ឋា​ន​ស្រុក​ភ្នំព្រឹក​ដែលមាន​លោក សុង សុភ​ក្ត័​ជា​អធិការ ហើយ​មួយអន្លើ​ទៀត​ក៏មាន​ការពា​ក់ព​ន្ធ័​ជាមួយ ពួកក្រុម​មន្ត្រី​អាជ្ញាធរ​ដែរ ប្រភព​បាន​លាតត្រដាង​ថា​៖ រណ្តៅ​រ៉ែ​មាស​១​រណ្តៅ​គឺ​ត្រូវ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​មួយ​ស្ថាប​ន័ ២០​មឺ​ន​រៀល ទៅ​៣០​មឺ​ន​រៀល​ទៅតាម​ស្ថាប​ន័​តូចធំ បើ​មិន​ដូច្នោះ​ទេ គឺ​ពួកគេ ដើរ​អុកឡុក​រករឿង​មិន​ឲ្យ​ជីក​បានឡើយ ។​
​ចំណែក​ស្ត្រី​ម្នាក់​ដែលមាន​លំនៅ​ក្បែរ​ភូមិ​ភ្នំព្រឹក​នោះបាន​ឲ្យ​ ដឹងថា​៖ កម្ម​រ៉ែ​មាស​ជាច្រើន​ត្រូវបាន​ស្លាប់ ដោយសារ​ការបាក់​ដីស​ណ្ក​ត់ ហើយ​ក្នុងនោះ​ក៏មាន​អ្នក​ដែល​រងរបួស​ធ្ងន់​និង​ពិការភាព​អស់​មួយជីវិត​ ដោយសារ​ការជីក​រ៉ែ​មាស​នេះដែរ ស្ត្រី​ដដែល​បាន​បន្តទៀតថា​៖ រាល់​ការស្លាប់​មនុស្ស​និង​រងរបួស សមត្ថកិច្ច​ពាក់​ព​ន្ធ័​មិនដែល​បាន​ចាប់ខ្លួន​ថៅកែ​អណ្តូងរ៉ែ​នៅ​ទី​នោះទេ​ ព្រោះ​ពួកគេ​បាន​ចូល​ដៃជើង​ជាមួយគ្នា គាត់​ថា​៖​កាលពីមុន​ក៏មាន​អ្នកស្លាប់​ក្នុងនោះ​រួមទាំង​មន្ត្រី​យោធា​ម្នាក់ ​ផងដែរ ។ ហើយ​ប្រភព​មិនត្រូវ​បាន​ផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​នោះទេ គឺ​សូម្បីតែ​ពិធីបុណ្យ​សព​ក៏ អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ហាម​មិន​ឲ្យ​មាន​ចាក់​មេក្រូ​ទៀតផង ។​
​ដោយឡែក​មន្ត្រីនគរបាល​ម្នាក់​នៅ​ភ្នំព្រឹក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖ កន្លងមក​រូបលោក​ត្រូវបាន​លោក សុង សុភ​ក្ត័ បញ្ជា​ឲ្យ​ដេញ​ប្រជាពលរដ្ឋ​ដែល​រុករក​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​ខាងលើនេះ ដើម្បី​ឲ្យ​ឈប់​ជីក​ចំពោះ​អ្នក​ដែល​មិនបាន​បង់ប្រាក់​ជូន​សមត្ថកិច្ច លោក​ថា​៖ មកទល់ពេលនេះ​រណ្តៅ​រ៉ែ​មាស​នៅ​ជួ​ភ្នំព្រឹក​និង​ភ្នំ​ត្រងោល បាន​ក្លាយជា​រណ្តៅ​បាយខុម​អស់ហើយ​គឺ​គ្មាន​ការ​ទប់​ស្តា​ត់​នោះទេ​។ ចំណែក លោក​អធិការ ស្រុក​ភ្នំព្រឹក​ឈ្មោះ សុង សុភ​ក្ត័ បានត្រឹមតែ​ឆ្លើយថា​៖​មិនដឹង​ព្រោះ​សកម្មភាព​ជីក​រ៉ែ គឺជា​ការ​លួចលាក់​តែប៉ុណ្ណោះ ។​
​ចំណែក លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថា​ម​ព​លេខ​ត្ត​បាត់ដំបង ពេល​មាន​អ្នកសារព័ត៌មាន​សួរនាំ​រឿង​ជីក​រ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក ទូរ​សព្ទ័​របស់លោក​ត្រូវបាន​បិទ​ដោយ​ស្វ័យប្រវត្តិ​ឬថា ពេល​តេ​ទៅ​មិន​លើក​តែម្តង កត្តា​នេះ​ធើ្វ​ឲ្យ​មតិ​មួយចំនួន​បាន​លើកឡើងថា​៖ លោក​ប្រធាន​មន្ទីរ​អាចមាន​សៅហ្មង​ជាប់​ពាក់​ព​ន្ធ័​និង​បញ្ហា​នេះ​ផង​ក៏​ មិនដឹង​បានជា​ខ្លាច​អ្នកសារព័ត៌មាន​សួរនាំ​រឿង​រ៉ែ​បែបនេះ ? ។​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនអាច​សុំ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃទី​០៧​ធ្នូ​ឆ្នាំ​២០១៣​នេះ ។​
​បែបណា​ក្តី​ការជីករ​រ៉ែ​មាស​នៅ​តំបន់ភ្នំ​ព្រឹក​នេះ គប្បី​មានការ​ចុះ​អ​ងេ្ក​ត​ជាបន្ទាន់​ពី​ក្រសួង​ឧស្សាហ​ម្ម​រ៉ែ​និង​ថាមពល​ រួមជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ការពារ​ការបាត់​បង់ជីវិត​មនុស្ស​ដោយសារ​ការបា​ក់ដី​រ៉ែ​សង្កាត់​ តទៅទៀត ។​ដោយ ជូ​ប​ប្រហារ​៖ រូបលោក សុង សុភ​ក្ត័ និង​រណ្តៅ​រ៉ែ​មាស
07c4 07c5

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567