Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 2 March 2014

អាជ្ញាធរខេត្ត​ប៉ៃលិន ចុះបង្ក្រាប​ប្រជាពលរដ្ឋ​ដែល​ធ្វើ​លំនៅឋាន​លើដី​ទំនាស់​


ប៉ៃលិន៖ កាលពី​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៤ អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ ដើម្បី​ចុះទៅ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​សង់​លើដី​ទំនាស់​មួយកន្លែង ស្ថិតនៅ​ភូមិ​ភ្នំ​ក្រិ​ញ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ប៉ុន្តែ​ពុំ​កើតមាន​អំពើហិង្សា​នោះទេ ដោយសារតែ​ភាគី​ទាំងពីរ បាន​ងាក​ទៅ​ជួបចរចា​គ្នា​រក​ដំណោះស្រាយ​ឡើងវិញ​។​
​ប្រភពពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី បាន​ឲ្យ​ដឹងថាៈ​ដី​លំនៅឋាន និង​ដីចម្ការ​ទំហំ ៩៥​ហិកតារ នោះ ពួកគាត់​ទទួលបាន​ពី​ការបែងចែក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ តាំងពី​ឆ្នាំ​២០០០ មក​ម្លេះ​រហូតដល់​ឆ្នាំ​២០០៦ ទើប​មានទំនាស់​កើតឡើង​។ នៅ​ឆ្នាំ​២០០៦ អាជ្ញាធរខេត្ត​ប៉ៃលិន បានសម្រេច​យក​ដី​ទំហំ​ជាង ២​ពាន់​ហិកតារ (២.១០២​ហិកតា​)​ដែល​ប៉ះពាល់​ចំនួន​៤​ភូមិ គឺ​ភូមិ​ទំនប់ ភូមិ​អូ​រគ​ន្ធៀ​ង​វ៉ា ភូមិ​អន្លង់​រក្សា និង​ភូមិ​ភ្នំ​ក្រិ​ញ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​(​តំបន់​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​ពិសេស​)​។
ក្នុង​ជំ​នូ​ប​ពិភាក្សា​នោះ​ខាង​អាជ្ញាធរ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយក​ ដី​ទំហំ ២០​ម៉ែត្រ​គុណ ៥០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ​។ រីឯ​ក្រុម​ប្រជាពលរដ្ឋ​ទាំង ១៩​គ្រួសារ ទាមទារ​យក​ដីចម្ការ​មួយ​គ្រួសារ ៥​ហិកតារ ដែល​ពួកគាត់​បាន​កាន់កាប់​ប​ង្ក​បង្កើន​ផល​តាំងពី​ឆ្នាំ​២០០០ មក​នោះ ដោយសារ​មានការ​តានតឹង​ក្នុងការ​ចរចារ​ទើប​អាជ្ញាធរ​លើ​ពេល​ទៅ​ថ្ងៃទី​១៥ ខែមីនា វិញ ។​ប្រភព​បន្តថា អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ មាន​ប៉ូលិស ប៉េ​អិ​ម និង​ទាហាន​ជាច្រើន​នាក់ ក្នុង​គោលបំណង​ទៅ​រុះរើ​លំនៅឋាន​របស់​ពួកគាត់ ដែល​សាងសង់​រួច​ប្រហែល ១០​ខ្នង​ចេញពី​ដី​មានទំនាស់ ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ បាននាំគ្នា​ចូលកាន់​កាប់​ក្នុង​លំនៅឋាន​រៀងៗ​ខ្លួន ហើយ​ពោល​ពាក្យ​ថាបើ​ចង​ចាប់ រឺ​សម្លាប់ ត្រួវ​មក​ចាប់​ទាំងអស់គ្នា​ទៅ ។​
​លោក​អ៊ុន ប៊ុនលី អភិបាល​ស្តីទី​ស្រុក​សាលា​ក្រៅ បាន​ថ្លែង​តាម​ទូរស័ព្ទ​មកកាន់​អ្នក​សារ​ព៍ត​មាន​យើង​ថាៈ នៅ​ថ្ងៃកើតហេតុ​នោះ​លោក​មិនបាន​ចូលរួម​ទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹងថា​ដី​ដែលមាន​ទំនាស់​ជា​ដី​ដែល​អាជា្ញធរ​ ខេត្ត​ប្រកាសថា​ជា​ដី​រដ្ឋ​តាំងពី​ឆ្នាំ​២០០០​មក​ម្លេះ មាន​ចំនួន​ជាង​២​ពាន់​ហិកតា ហើយ​បាន​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​រស់នៅ​លើដី​នោះ​ទៀត ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​ទៅ​រស់​លើដី​នោះ​ជា​បន្តបន្ទាប់ ទើប​ឲ្យ​មានការ​ចុះបង្ក្រាប​ពី​សមត្ថកិច្ច​ចម្រុះ​ដូច្នោះ ។​ដោយ​យាយ យ៉ា​ត
02a5 02a6 02a7

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567