Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 1 March 2014

RTK_Lumphat_wood confiscated

រតនគិរី៖ ទោះបី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខិតខំ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ខុសច្បាប់​ជាច្រើនលើក​ច្រើនសារ​យ៉ាង​ណាក៏ដោយ ក៏​នៅតែមាន​ជនខិលខូច​មួយចំនួន​នៅតែ​មិន​រៀងចាល លួច​ដឹកឈើ​ប្រណិត​ខុសច្បាប់​រាប់រយ​ដុំ​យកមក​លាក់ទុក មិន​កោតញញើត​ច្បាប់​នោះឡើយ​។​
​ ​ជាកស្តែង​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ វេលា​ម៉ោង​៥​ល្ងាច ម្សិលមិញ​នេះ​មាន​គំនរ​ឈើប្រណិត​រាប់រយ​ដុំ​លួច​លាក់ទុក​នៅក្នុង​ចំការ​ ស្វាយចន្ទី​មួយកន្លែង​ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់ ដឹកនាំ​ដោយ​លោក​ម៉ម វណ្ណដា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ ក្រុង​បាន​លុង ធ្វើការ​ចុះបង្ក្រាប​ទៅលើ​ទី​តាំ​ស្តុក​ឈើ​ខាងលើនេះ​។​
​ ​ប្រភព​ពត៌មាន​ពី​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​ទទួលបន្ទុក​បី​ស្រុក​គឺ​ស្រុក​លំផាត់ ស្រុក​កូន​មុំ និង​ក្រុង​បាន​លុង បាន​ប្រាប់​អោយដឹងថា មុននឹង​ឈានដល់​ការ​បង្ក្រាបបាន​ឈើប្រណិត​ប្រភេទ​ធ្នង់​សុទ្ធ​រាប់រយ​ដុំ​ ទាំងនេះ ដោយមាន​ការរាយការណ៍​ពី​កម្លាំង​សំងាត់​របស់លោក ថា​មាន​គំនរ​ឈើប្រណិត​ជាច្រើន​ដុំ លួច​លាក់ទុក​នៅក្នុង​ចំការ​ស្វាយចន្ទី​មួយកន្លែង​ដែលមាន​ទីតាំង​ដូចខាងលើ ទើប​កម្លាំង​របស់លោក​សហការ​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​ចុះទៅ​ដល់ទី​តាំង​ស្តុក​ឈើ​ខាងលើ​ក៏បាន​ឃើញ ​ដូច​ការរាយការណ៍​ពិតប្រាកដ​មែន ហើយក៏​បានធ្វើការ​រឹបអូស​ឈើ​ទាំងនោះ​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ផ្នែក​ រដ្ឋបាល​ព្រៃឈើ​លំផាត់​ចាប់តាំងពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោង​១១​យប់​ថ្ងៃ​ ដដែល ទើប​ធ្វើការ​ប្រមូល​អស់ទាំង​ស្រុង​។​
​ ​លោក​ហុង វណ្ណ​រាន បាន​បន្ថែមទៀតថា ឈើប្រណិត​រាប់រយ​ដុំ​ទាំងអស់នេះ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ដើម្បី​ធ្វើការ​វាស់វែង និង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី ​ច្បាប់​ស្តីពី​បទល្មើស​ព្រៃឈើ​។​
​ ​លោក ហុង វណ្ណ​រាន បានបញ្ជាក់​ទៀតថា ក្នុងនាម​លោក​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ សូម​ប្តេជ្ញាចិត្ត​ថា​នឹងធ្វើ​ការបង្ក្រាប់​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ ទាំងឡាយណា​នៅក្នុង​មូលដ្ឋាន​របស់លោក អោយ​ដូច​ភ្លៀងរលឹម មិនអោយ​ជនខិលខូច​ហ៊ាន​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​ទៀតឡើយ​។ សូមបញ្ជាក់ថា​ឈើប្រណិត​រាប់រយ​ដុំ​ដែល​បង្ក្រាបបាន​ខាងលើនេះ​នៅ​មិនទាន​ ធ្វើការ​វាស់វែង​បាន​ច្បាប់​នៅឡើយ​ទេ​។​
​ដោយ ហ៊ាង រ៉ាត់​
01a1 01a2 01a3

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567