Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 15 May 2013

លោក ហ្គីហាន លី ប្រធាន ក្រុមហ៊ុន ថៃសាំស៊ុង អេឡិច ត្រូនិច ប្រចាំ ប្រទេស កម្ពុជា


ការកាប់បំផ្លាញព្រៃឈើ នូវតែកើតមានទើ្បងជាហូរហែ

ឈើក្រញូងប្រណីត រាប់សិបគ្រឿង ជាប្រភេទធ្នង់ ដែលដឹកចេញ តាមក្បួនរទេះគោដឹពី ស្រុក កោះញែក ខេត្តមណ្ឌលគីរី ឆ្លង កាត់ចូលតាម ភូមិមួយ រយប្រាំ ឃុំកន្ទួត ស្រុក ចិត្រ បូរីខេត្តក្រចេះ ដោយ ឈ្មេញួឈើប្រណីត ៣នាក់ ចាំទទួលទិញយកទៅលក់បន្តឱ្យ មេឈ្មួញធំនៅស្រុកស្នួល ខេត្តក្រចេះដែល ពុំក្លាចញញីតច្បាប់នោះទើ្បយ។ អ្នករកស៊ីជាមេឈ្មួញទាំង៣នាក់ ទី១លោក ពក,ទី២លោកប៉ាងទី៣លោកចិនប្រើមធ្យោ
បាយដឹក ជញ្ជូនឈើ ប្រណីត ចេញ ពីស្រុក ចិត្របូរី ដោយប្រើមធ្យោបាយ ដោយ រថយន្ត កាំម៉ារី ហើម កាំម៉ារីឆ្លាម និងកាំម៉ារីបាឡែន ពី ២០ ទៅ ៣០គ្រឿង សម្រាប់ ដឹកចេញទៅ កាន់ស្រុក ស្នួល ក្នុងមួយថ្ងៃៗ ។
សកម្មភាពនៃការដឹកជញ្ជូនឈើ ចេញពីស្រុកចិត្របូរីជាមេឈ្មួញទាំង៣នាក់នោះក្រោមរូប ភាព ទ្រង់ទ្រាយធំគ្មានមន្រី្តណាចុះបង្ក្រាបនោះទេ។គេអះអាងថាមានការឃុបឃិតជា មួយ លោកសូយសារិត នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះនិងលោកព្រាបសុភារ៉ានាយផ្នែករដ្ឋ
បាលព្រៃឈើក្រចេះជាអ្នកបើក ភ្លើងខៀវទើបបទល្មើស របស់មេឈ្មួញទាំង៣នាក់ អាចដឹក ឈើប្រណិតចេញពី​ ស្រុកចិត្របូរីក្នុងមួយថ្ងៃៗចាប់ពី២០ឡានទៅ៣០ឡានបានដោយរលូមេឈ្មួ​ញឈរចាំទទួល​ ទិញពីឈ្មួញកណ្តាលទាំង ៣នាក់(សុំមិនបញ្ចោញ ឈ្មោះ)ក៏មានការពាក់ ព័ន្ធ ឃុបឃិតជាមួយួ នាយខណ្ឌនិងនាយផ្នែករដ្ឋបាលព្រៃឈើផងដែរទើបអាចបន្តដឹកឈើ ប្រណីតឆ្លង ដែនយកទៅលក់ នៅប្រទេសវៀតណាមបានដោយសុវត្ថិភាពបែបហ្នឹង ។
បទល្មើសដឹកជញ្ជូនឈើតាមរទេះគោរាប់សិបគ្រឿងចេញពីស្រុកកោះញែកខេត្តមណ្ឌលគីរី ដើម្បីយកមកលក់ឱ្យមេឈ្មួញឈើឈ្មោះពក,ឈ្មោះប៉ាងនិងឈ្មោះ ចិនគឺពិតជាមិន អាចបិទ បាំងពីដែនសមត្ថកិច្ចមន្ត្រីជំនាញបានឡើយ ។
លើកលែងតែមានការឃុបឃិតជាខ្សែសង្វាក់ពីសង្កាត់រដ្ឋបាលព្រៃឈើស្រុកចិត្របូរីរហូត ដល់នាយផ្នែក និងនាយ ខណ្ឌ ទើប អាចឱ្យបទល្មើស ដឹក ជញ្ជូន ឈើ ប្រណីតឆ្លង ខេត្តអាចមានលទ្ធភាពដឹកជញ្ជូនដោយគ្មានការបង្ក្រាប។​សង្ឃឹម ថា ឯកឧត្តមឆេងគឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាល​ព្រៃឈើ មិន គួរមើលរំលងទុកឱកាសឱ្យ មន្ត្រី រដ្ឋបាលព្រៃឈើ​នៅខេត្ត ក្រចេះប្រើ តួនា ទីដើម្បីស្វែង ​រកផលប្រយោជន៍ ផ្ទាល់ខ្លួន នោះ ឡើយ។ នេះដែល គេហៅ ថារដ្ឋាបាលកែ​​​​ទម្រង់​ស៊ីជំម្រៅនោះ​រឺ?                                                   ដោយ ៖សែម សង្វាត
20131223b 20131223c chheng_kimsun_01-300x206លោកឆេង គឹម  ស៊្រុន ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក់ប្រធានរដ្ឋាព្រៃឈើ

សិក្ខាសាលាសី្តពី ការវិភាគ ក្រុមហ៊ុន វិថីទៅកាន់ វឌ្ឍនភាព ធុរកិច្ច សហគ្រាស ខ្នាតតូច និង មធ្យម

កាលពី ថែ្ងទី២៩ ខែសីហា ឆ្នាំ២០១៣ វេលា ម៉ោង ៨ព្រឹក សិ្ថតនៅ សណ្ឋាគារ ​Hotel Phnom penh ដោយ ធើ្វសិទិ្ធ សារព័ត៌មាន បានរៀបចំពី ក្រសួង ឧស្សាហកម្ម រ៉ែ និង ថាមពល ក្នុង គោល បំណង ដើម្បី អោយអ្នកជំនាញ ផែ្នកគោល នយោបាយជម្រុញ សហគ្រាសធុនតូចនិង មធ្យម និង អ្នកមានតួនាទីគ្រប់គ្រង ផលិតកម្ម ព្រមជាមួយ​ទីប្រឹក្សា ផែ្នកគ្រប់គ្រង រួម ផ្លាសប្តូរ យោបល់គ្នាមក ជជែក វែក ញ៉ែកគ្នា សែ្វងរកភាព ជោគជ័យ ក្នុង ​ការផលិត វេចខ្ចប់ ប្រកបទៅ តម្លាភាព ដែល​យុវជន ខែ្មរ គួរតែ ចាប់អារម្មណ៏​នៅ សម័យ វិទ្យា សាស្រ្ត ទំនើប ហើយក៏បាន ឆ្លុះបញ្ចាំង អំពី ការបេ្តជ្ញា ចិត្ត យ៉ាង ខ្ពស់ នៃ ប្រជាពលរដ្ឋខែ្មរ ដែល ធ្លាប់ល្បី ល្បាញ លើឆាក អន្តរជាតិ ។បញ្ហានេះ ហើយដែល ជា កង្វល់​របស់អង្គការ( JICA of JAPAN ).។
លោក ហីរ៉ូស៊ី អ៊ីហ្សាគី តំណាងជាន់ខ្ពស់ទីភា្នក់ងារ សហប្រតិបតិ្តការអន្តរជាតិ នៃ ប្រទេសជប៉ុន ប្រចំា​កម្ពុជា និង​ឯកឧត្តម ម៉េង សកិ្កធារ៉ា អគ្គនាយក នៃនាយកដ្ឋានឧស្សាហកម្មក្រសួងឧស្សាហកម្មរ៉ែ និង ថាមពលបាន ឯកភាព គ្នាទៅលើគោលការណ៏ដើម្បីជំរុញ អ្នកដែលមានបំណង ចង់បងើ្កតសា្នដៃ និងចង់បងើ្កតអោយមាន ការផលិត សហគ្រាសខ្នាតតូច និង សហគ្រាសខ្នាតមធ្យម នៅកម្ពជា អោយសមស្រប តាមស្តង់ដារ អន្តរជាតិ ទាំង បងើ្កតការវេចខ្ចប់ ការថែរក្សា​ការ គិតគួរអំពីសុខភាព ព្រមទាំង មានទ្បាប៊ូ LABOr,ពិសោធន៏គ្រប់គ្រាន់ ។ព្រមជាមួយ សោភ័ណភាព ប្រកបទៅដោយ អនាម័យត្រឹមត្រូវជាក់ច្បាស់ ដែល គេទទួលយកបាន ។ អង្គការ JICA ប្រចំានៅកម្ពុជា បាន ទទួលយក សំណើរក្រុមហ៊ុន សហគ្រាសផលិតខ្នាតតូច និង សហគ្រាសខ្នាត មធ្យម និង គំរោង ផ្សេងៗទៀត រាបទំាង គំរោង ផលិតផ្សេងៗទៀត នឹង ទទួលយកជាផ្លូវការ ចំនួន១០ ក្រុមហ៊ុន ដោយ មានការឧបត្ថម្ភគំាទ្រ ថវិកា ប្រមាណ ជា ទឹកប្រាក់ត្រឹម ៥០០០០ដុល្លារអាមេរិក ចំពោះ បញ្ហានេះ មានអគ្គនាយក នៃ អគ្គនាយកដ្ឋានឧស្សាហកម្ម និង ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពលពល​ជាអ្នកសំរបសម្រួល និង ការទទួលខុសត្រូវ ព្រមទាំងមានការណែនំា អប់រំ ផែ្នក គ្រប់គ្រង សហគ្រាសខ្នាត តូច និង សហគ្រាសខ្នាតមធ្យម នូវ ពេលណា មានតម្រូវ ការ ចំាបាច់។
លោក ម៉ាសាយូ គី អ៊ីសីដា ប្រធាន ក្រុមជំនាញជប៉ុន ជំនាញផែ្នកគោល នយោបាយ ជំរុញ សហ គ្រាស ធន់តូច និង មធ្យម នៃ គម្រោង JICA និង លោក ហ៊ីដិអុ អ៊ីស៊ីបាស៊ី ដែល ជាអ្នកវិភាគ​ក្រុមហ៊ុន ដែលយើង ត្រៀម បងើ្កតវាទើ្បង ពេលខាងមុខនោះក្នុង គោលបំណង តាមដានឃ្លាំមើល នៃ អត្ថប្រ យោជន៏ នៃការ លទ្ធផលវិភាគ ព័ត៌មានលំអិត ហើយជំរុញនៃ ការផែ្នកគ្រប់គ្រង ផលិតកម្ម​និង ទីប្រឹក្សា ផែ្នក គ្រប់គ្រង សហគ្រាសធុនតូច និង មធ្យម អោយមានដំណើរ ការល្អអាច ទទួលយកបាន។
លោក ខោរូ សានបេ ជា នាយកប្រតិបតិ្ត នៃ ក្រុមហ៊ុន សាជីវកម្ម ហ្វូតម៉ាក ដែលជាអ្នកវិភាគ ទៅលើ ក្រុមហ៊ុន នៅជប៉ុន បានអះអាងថា​ យុវជនកម្ពុជា​គួរ តែយល់ដឹង បញ្ហានេះ ដើម្បីអោយដើរ តាម ប្រទេស គេជឿនលឿន ក្នុងតំបន់។ ព្រមទាំងបងើ្កតការយល់ដឹងអំពីការផលិតសហគ្រាសធុនតូចនិង មធ្យម ស្របតាម គោលនយោបាយ ។ប្រទេសជឿន​លឿន​មិន ម៉ែន តែសំដៅ ទៅលើរាជរដ្ឋាភិបាល នោះទេ។ ប្រទេសរីកចំរើនត្រូវការ ការច្នៃប្រឌិត និង ត្រូវការ​លះបង់ចាប់ដើ្តមតាំងពីលំបាក រហូត ក្លាយជាមនុស្ស គេចាប់អារម្មណ៏។វាមិនខុសអី្វ ពី លោក តាកាវ​ហ៉ាយាស៊ីជំនាញការ ផែ្នកគ្រប់គ្រង ផលិតកម្ម ទីប្រឹក្សា ផែ្នកគ្រប់គ្រង សហគ្រាសធុន​តូចខ្នាត និង មធ្យម​ ក៏បានឯកភាព គ្នាលើគោលការណ៏ផលិតនេះដែរ។
លោក ម៉េង​ សកិ្កធារ៉ា បាន ប្រាប់អ្នកយកព័ត៌មាន ថា ក្រសួង​ឧស្សាកម្ម ​មានគោលការណ៏ ជាច្រើន ដែលត្រូវ ជំរះនិង ឈានទៅដល់ការ លប់ចោល អាជ្ញាប័ណ្ណ ក្រុមហ៊ុនណាដែលមិនបាន ការផលិត​ថែមទំាង មករំខាន ការរកស៊ី របស់ បណ្តាក្រុមហ៊ុន ផ្សេងៗទៀត ។ គោលបំណង សិក្ខាសាលា ផ្តោតទៅការយល់ដឹង អំពីការ ផលិត នឹង ការយល់ដឹង បនែ្ថមទៀត ។ យើងត្រូវ ការដាក់ថ្នាំ អោយត្រូវ​តាមស្តង់ដារ ដែលអ្នកអាជីកម្ម សហគ្រាសធុន​ខា្នតតូច និង ខ្នាតមធ្យម អាច មានសេចកី្តសង្ឃឹម​ក្នុង ការសែ្វង រកស៊ីទទួលទាន មានបានវា អាចអោយ ប្រទេសឈានដល់ ការជឿនលឿន​ តាមរយៈការ បងើ្កត ក្រមហ៊ុន​រឺ តាមរយៈអង្គការ​និង សមាគមន៏ជាដើម​។ សែម សារឿន និង សារ៉េតថត

សិស្សនិស្សិត ចំនួន៣៣នាក់ ចូលរួម ប្រឡងយក អាហារូបករណ៍ ទៅរៀន នៅប៉េកាំង

 សិស្សនិស្សិតកម្ពុជា ចំនួន៣៣នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ បានទៅ ចូល រួមប្រឡងយក អាហារូបករណ៍ នៅឯការិយាល័យក្រុមហ៊ុន ខ្មែរ ហ្វឺស អ៊ិនវេសមេន ហូលឌីង គ្រុប(ខ្មែរហូលឌីង) ដើម្បីបានឱកាស ទៅសិក្សានៅ ឯសាកលវិទ្យាល័យ គរុកោសល្យរដ្ឋ ធានីភ្ចិន ក្នុង ទីក្រុងប៉េកាំង ទឹកដីប្រទេសចិន។ អាហារូបករណ៍នេះ គឺផ្តល់ឲ្យចំពោះ សិស្សនិស្សិត ចំនួន ១៦ នាក់តែប៉ុណ្ណោះ។ ដូច្នេះក្នុង ចំណោម ចំនួន៣៣នាក់នេះ ត្រូវតែឆ្លងកាត់ ការប្រឡងជម្រុះ។
អាហារូបករណ៍ ទៅសិក្សានៅ ទីក្រុងប៉េកាំង ប្រទេសចិននេះ គឺធ្វើឡើងតាមរយៈកិច្ច សប្រតិ បត្តិការ រវាង មហាវិទ្យាល័យ វប្បធម៌អន្តរជាតិ នៃ សាកលវិទ្យាល័យ គរុកោសល្យ រដ្ឋធានីចិន និងក្រុមហ៊ុន ខ្មែរហ្វឺសអ៊ិនវេសមេន ហូលឌីងគ្រុប (ខ្មែរហូលឌីង) សម្រាប់ ថ្នាក់បរិញ្ញា បត្រ ភាសាចិន លើជំនាញ ពា ណិជ្ជកម្ម ដែល មានរយៈពេល៤ឆ្នាំ ដល់សិស្សនិស្សិត នៅកម្ពុជា។
លោកឧកញ៉ា ឆាវ អ៊ិនទ័រ ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ហ្វឺស អ៊ិនវេសមេន ហូលឌីង គ្រុប(ខ្មែរហូលឌីង) បន្ទាប់ពីដើរត្រួតពិនិត្យសកម្មភាពនៃការប្រឡង យកអាហារូបករណ៍របស់ សិស្ស និស្សិត កាលពីម្សិលមិញ មានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានថា អាហារូបករណ៍នេះ គឺត្រូវផ្តល់ឡើងក្នុង គោលបំណងចូលរួម ចំណែកបណ្តុះ បណ្តាលធនធាន មនុស្សនៅ ប្រទេស កម្ពុជា ជាពិសេសផ្នែកភាសាចិន និងជំនាញផ្សេងៗ ដើម្បីបានជា កម្លាំងចលករ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងជាងនេះទៅទៀតនោះ គឺចូលរួមរឹត ចំណងមិត្តភាព កិច្ចសហ ប្រតិបត្តិការ ទ្វេភាគីរវាងចិន និង កម្ពុជា ឲ្យកាន់តែ ស៊ីជម្រៅ ថែមមួយកម្រិតទៀត។
លោកឧកញ៉ា ឲ្យដឹងបន្តថា សម្រាប់ការជ្រើសរើសនៅឆ្នាំដំបូងនេះ គឺកំណត់យក តែចំនួន ១៦ នាក់ ប៉ុណ្ណោះ ព្រោះកន្លែង និង ថវិកាមានកំណត់ ប៉ុន្តែនៅឆ្នាំទី២ (ឆ្នាំក្រោយ)នឹង បើកឲ្យ ដល់ ៥០នាក់។ លោកឧកញ៉ា ឆាវ អ៊ិនទ័រ បញ្ជាក់ថា ចំនួននិស្សិត ដែលនឹង ត្រូវជាប់ អាហារូបករណ៍ ទៅសិក្សា សាកលវិទ្យាល័យ គរុកោសល្យរដ្ឋធានីចិន រយៈពេល៤ឆ្នាំនោះ នឹងត្រូវចំណាយ ថវិកា ប្រមាណជាង១លានយ័ន ដែលរាប់បញ្ចូលទាំងសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅដោយ មិនទាន់រាប់បញ្ចូល នូវការចំណាយរបស់ រដ្ឋាភិបាលចិន នោះឡើយ។ លោកឧកញ៉ា បានឲ្យដឹង ទៀត ថា ចំពោះនិស្សិតដែល បញ្ចាប់ការសិក្សា នៅសាកលវិទ្យាល័យ គរុកោ សល្យរដ្ឋធានីចិន ហើយ មានបំណងទៅ ធ្វើការនៅ ក្រុមហ៊ុនខ្មែរហូលឌីង គឺក្រុមហ៊ុនអាចទទួលយកបាន។
តាមការឲ្យដឹងពីមន្ត្រី ទទួលពាក្យប្រឡង អាហារូបករណ៍ បានឲ្យដឹងថា សិស្សនិស្សិត ដែល បានដាក់ពាក្យសុំប្រឡង យកអាហារូបរណ៍ គឺមានចំនួន៣៧នាក់ ប៉ុន្តែដល់ពេល មក ប្រឡង ជាក់ស្តែង គឺមានតែ៣៣នាក់តែប៉ុណ្ណោះ។ សិស្សនិស្សិតដែលបានមក ប្រឡង ចំនួន ៣៣នាក់នេះ នឹងត្រូវប្រកាស លទ្ធផល នៅដើមខែកញ្ញា នេះ(មួយ សប្តាហ៍ក្រោយ ពេល ប្រឡង) ហើយនៅពេល ចេញលទ្ធផល សិស្សនិស្សិតដែលប្រឡង ជាប់ជាស្ថាពរ ចំនួន១៦នាក់ នឹងត្រូវ បញ្ជូន ទៅសិក្សានៅ មហាវិទ្យាល័យ វប្បធម៌អន្តរជាតិ នៃ សាកលវិទ្យាល័យ គរុកោសល្យ រដ្ឋធានី ចិន នៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៣។
តាមសេចក្តីប្រកាស របស់ក្រុមហ៊ុន ខ្មែរហូលឌីង បានឲ្យដឹងថា អាហារូបករណ៍នេះ គឺផ្តល់ឲ្យ សិស្សនិស្សិតកម្ពុជា ដែលបានបញ្ចប់ការ សិក្សាចាប់ពី កម្រិតមធ្យម សិក្សាទុតិយភូមិ ឡើងទៅ និងមានអាយុចាប់ពី១៨ដល់២៩ឆ្នាំ ហើយចំពោះវិធីជ្រើសរើស គឺអនុលោមតាម គោល ការណ៍« បើកចំហរ និងទទួលយកនិស្សិតឆ្នើម» ដោយធ្វើការ ជ្រើសរើស តាមរយៈការ ប្រឡងរួមគ្នា។ បន្ទាប់ពីបានពិនិត្យសម្រេចលើបញ្ជីឈ្មោះ និងឯកសាររបស់និស្សិតរួច នឹងផ្តល់ជូនលិខិត ជូន ដំណឹងស្តីពីការទទួលយកនិស្សិត និងទម្រង់JW202 ដល់សិស្សដែ ត្រូវបានជ្រើសរើស ពីសាក លវិទ្យាល័យគរុកោស ល្យរដ្ឋធានីចិន។
ចំពោះថ្លៃសិក្សា គឺតម្រូវឲ្យនិស្សិត ដែល សិក្សាកម្មវិធីនេះ ប្រឡងជាប់គ្រប់មុខវិជ្ជា នៅរាល់ ឆមាសទី១ និងឆមាសទី២នៃឆ្នាំសិក្សា ទើបអាចបន្ត ទទួលបាន«អាហារូបករណ៍ រដ្ឋធានីប៉េកាំង សម្រាប់និស្សិតបរទេស» របស់ មហាវិទ្យាល័យ វប្បធម៌អន្តរជាតិ នៃសាកលវិទ្យាល័យ គរុកោ សល្យរដ្ឋធានីចិន។
សម្រាប់ប្រាក់ឧបត្ថម្ភវិញ គឺនិស្សិតជ័យលាភី នៃ កម្មវិធីនេះទទួល បានប្រាក់ក្នុង ម្នាក់ ចំនួន១២,៦០០ យ័ន សម្រាប់ការចំណាយលើការស្នាក់នៅ ពោលគឺ យោងតាមប្រាក់ ឧបត្ថម្ភផ្តល់ឲ្យក្នុងមួយខែចំនួន១,៤០០យ័ន សម្រាប់ការ ចំណាយលើ បន្ទប់ស្នាក់នៅ រយៈពេល៩ខែ។ ចំណែក សំបុត្រយន្តហោះ ទៅមកភ្នំពេញ-ប៉េកាំងមួយសន្លឹក ត្រូវបាន ឧបត្ថម្ភដោយ ក្រុមហ៊ុនខ្មែរហូលឌីង។
ដោយឡែក រាល់ការចំណាយផ្សេងៗដូចជា៖ ថ្លៃចុះឈ្មោះចំនួន៤៥០យ័ន, ថ្លៃធានារ៉ាប់រង សុខភាព ចំនួន៦០០យ័ន, ប្រាក់កក់លើការ ស្នាក់នៅចំនួន៣០០យ័ន, ថ្លៃសៀវភៅ សិក្សា ចំនួន ២០០យ័ន, និង ការចំណាយ លើថ្ងៃម្ហូបអាហារ គឺជាបន្ទុករបស់និស្សិតផ្ទាល់៕ លោក សារ៉េត)
DSC_3354 DSC_3355

ទីផ្សារ ប្រគួតប្រជែងសែ្វង រកមុខរបរ អាជីព នៅកម្ពុជា បានទ​​​​​​​​​ទួល ភាពជោគជ័យ មេដៃមាស នៃ ផលិតផល នំស្រួយ លី លី LY LY

រាជធានីភ្នំពេញ៖ កាលថែ្ងទី២១ ខែមិថុនា ឆ្នាំ២០១៣នេះ ក្រុមហ៊ុន លីលីផលិត នំស្រួយ និងស្ករគ្រាប់ បានទទួលមេដាយមាស នៃពានរង្វាន់ «ឧស្សាហកម្មបៃតង» ពី ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រោយពីរង្វាយតម្លៃដ៏សុក្រិតពី មន្រ្តីជំនាញ របស់ ក្រសួងឧស្សាហកម្ម រក ឃើញថាក្រុមហ៊ុនមាន សែសង្វាក់ផលិតកម្ម អំណោយផល ដល់បរិស្ថាន ប្រកប ទៅ ដោយ ភាពច្បាស់លាស់ទើបមាន ការទទួលក្រសួងបរិស្ថាន ក្នុងមុខរបរ អាជីពវិជ្ជា ជាអ្នកជំនួញបាន ល្អនៅកម្ពុជា។
តាមការរង្វាយ តម្លៃពីគណៈកម្មការ ដែលជា មន្រ្តីជំនាញ មកពីក្រសួងឧស្សាហកម្មរ៉ែ និង ថាមពលព្រមទាំងមន្ត្រី អង្គការជាដៃគូបានបញ្ជាក់ថាក្រុមហ៊ុនលីលីផលិតនំស្រួយ និងស្ករគ្រាប់បាន ចូលរួមក្នុងគោលការណ៍ ឧស្សាហ កម្មបៃតងក្នុងសែសង្វាក់ ផលិត កម្មរបស់ខ្លួននៅឆ្នាំ២០១០ដល់ឆ្នាំ២០១៣នេះ បានកែប្រែនូវ ឧបករណ៍ ទាញយកថាម ពលកំដៅ ហើយយកថា មពលកំដៅទៅ ប្រើសម្រាប់កំដៅ ប្រេងឆា ជំនួសហ្គាស។
លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួង ឧស្សាហកម្មរ៉ែនិងថមពល ធីប្រគល់មេដាយ មាស នៃពានរង្វាន់ «ឧស្សាហកម្មបៃតង» នេះ បានធ្វើឡើងនៅ សណ្ឋាគារភ្នំពេញ ដោយបាន ប្រគល់ប័ណ្ណសរសើរ ទៅម្ចាស់រោងចក្រសហគ្រាស ជាច្រើនដែល កំពុង ធើ្វសកម្មភាពរកស៊ីទទួលទាន ប្រកបទៅដោយ ភាពជោគជ័យ ក្នុង មុខរបរជំនួញ។
គំនិតច្នៃប្រឌិតខ្ពស់ពីក្រុមហ៊ុន នៅឆ្នាំ២០១១ ក្រុមហ៊ុន បានកែប្រែប្រព័ន្ធ ម៉ាស៊ីនភ្លើង ពីការប្រើប្រេងម៉ាស៊ូត មកប្រើរួមជាមួយជីវម៉ាស់ បានជួយកាត់បន្ថយ ការប្រើប្រេង ១ភាគធំ និង កាត់បន្ថយការ បញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ រហូតដល់ ៧១ភាគរយ។ លុះដល់ឆ្នាំ២០១២ ក្រុមហ៊ុន បានផ្លាស់ប្តូរចង្រ្កាន៥គ្រឿង ដែល ប្រើប្រេងម៉ាស៊ូត មក ជំនួស ដោយ ការដុតអុសវិញ ជួយកាត់បន្ថយការ ប្រើប្រេងបានយ៉ាងច្រើន។ ដើមឡើយ ក្រុមហ៊ុន បានចំណាយ ប្រេងម៉ាស៊ូតរហូតដល់ ៧០លីត្រ ក្នុងរយៈពេល ៩ម៉ោង តែត្រូវបាន កាត់បន្ថយមក នៅត្រឹម ០.៦៥ម៉ែត្រគូបក្នុង រយៈពេលដូចគ្នា បន្ទាប់ពីផ្លាស់មក ប្រើការដុតអុសជំនួសវិញនោះ។មកដល់ឆ្នាំ២០១៣ ក្រុមហ៊ុនលីលី ដោយឈរលើរូបមន្ត នៃផលិតភាព ក្នុងវិស័យ ឧស្សាហកម្មទាំង៥ (សំរិទ្ធ សម្រាំង សណ្តាប់ធ្នាប់ សំអាត ស្តង់ដារនិងស្ថិតស្ថេរ)បានផ្លាស់ប្តូរអ៊ែរខុម ប្រេសស័រ ដែលប្រើដោយ ការស្ទង់មកប្រើស្ពឺ ជំនួសវិញ ព្រមទាំង ផ្លាស់ប្តូរឧបករណ៍ ស្អំត្រជាក់មក ដំឡើងជីវ ម៉ាសហ្គាសស៊ីហ្វាយថ្មី ជំនួសការប្រើ ប្រាស់ ហ្គាសទាំងស្រុង។ការអនុវត្តន៍តាមគម្រោង និងដំណាក់កាល ខាងលើ បានជួយឲ្យក្រុមហ៊ុនលីលី កាត់ បន្ថយនូវការ ចំណាយរបស់ ក្រុមហ៊ុន ជាពិសេសបានចូលរួម កាត់បន្ថយការ បញ្ចេញ ឧស្ម័នពុលទៅក្នុង បរិស្ថាន ជាប្រការមួយ ដែលរាជរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាពិភាព លោកចង់បានជាទីបំផុត។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពល លោក អ៊ិត ប្រាំង បានថ្លែង កោត សរសើរ ចំពោះក្រុមហ៊ុនលីលី ថា ជាក្រុមហ៊ុនដែល មានភាពវ័យក្នុងការ ប្រកបរបរ អាជីវកម្ម ទោះបីជាមិនចូលរួមក្នុងគម្រោង “Hot-Sport” & “Test” បង្កើតដោយ ក្រសួង យ៉ាងណាក្តី តែក្រុមហ៊ុនបានអនុវត្តន៍ តាមគោលការណ៍ ឧស្សាហកម្មបៃតង របស់ខ្លួន បានយ៉ាងល្អ។
នាយិការក្រុមហ៊ុនលីលី លោកស្រី កែវ មុំ បានថ្លែងក្រោយការ ទទួលបានមេដាយ មាសថា ក្រុមហ៊ុនរបស់លោក ស្រី បានខិតខំ អនុវត្តគម្រោងឧស្សាហកម្ម បៃតង តាំង ពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន ហើយជួយឲ្យក្រុមហ៊ុន ទទួល បានប្រាក់ចំណេញ និង ជួយកាត់បន្ថយការបំពុលបរិស្ថានបានជាច្រើនផងដែរ។
លោកស្រី កែវ មុំ បានបញ្ជាក់ថា «ការអនុវត្តន៍គម្រោង ឧស្សាហកម្មបៃតង មានសារៈ សំខាន់ ណាស់ ក្នុងការជួយ កាត់បន្ថយការ បំពុលបរិស្ថាន ទទួលបានប្រាក់ ចំណេញ ច្រើន ហើយផលិតភាពកើនឡើង។ ជួយកាត់បន្ថយការ បោះចោលកាកសំណល់រឹង និងរាវ និងការបំភាយឧស្ម័ន នាំឲ្យប៉ះពាល់បរិស្ថាន»។
លោកស្រី កែវ មុំ ក៏បានឲ្យដឹងផងដែរ ថាការផ្តល់រង្វាន់ របស់ក្រសួង ឧស្សាហកម្ម ពិតជាសុក្រិតមុនឈានដល់ការ ផ្តល់មេដាយ មាសក្រុមហ៊ុន របស់ លោកស្រី មន្រ្តី ជំនាញ ឧស្សាហកម្ម បានចុះពិនិត្យ និង រង្វាយតម្លៃ ជាច្រើនដង នៅ រោងចក្រព្រម ជាមួយ ការឆ្លើយនូវ សំណួរជាច្រើនផ្សេងទៀត។សូមបញ្ជាក់ថា ក្រុមហ៊ុនលីលី ផលិត នំស្រួយ និងស្ករគ្រាប់ បានផលិតឡើងនៅឆ្នាំ២០០២ រហូតដល់ បច្ចុប្បន្នក្រុម ហ៊ុនមាន បុគ្គលិក បម្រើការងារ ២៣០នាក់ និងផលិតនំ ស្ករគ្រាប់បាន២៦មុខ និង១៧រសជាតិ។ ក្រុមហ៊ុនលីលី ក្រៅពីបង្កើតមុខជំនួញស្វែងរកផលចំណេញ និងជួយបង្កើន កំណើន សេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធជូនរដ្ឋនិង ផ្តល់ការងារ ជូនប្រជាពលរដ្ឋកម្ពុជា ហើយ នោះក្រុមហ៊ុន បានចូលរួម បេសកកម្ម មនុស្សធម៌ ជាច្រើនផ្សេងទៀត។ នៅឆ្នាំ២០០៩ក្រុមហ៊ុនបានផ្តល់ស្បៀងអាហារ និង ថវិកា ជូនជនរងគ្រោះ ដោយសារគ្រោះ អគ្គិភ័យចំនួន៨០គ្រួ សារនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ឆ្នាំ២០១១ បានជួយជនរងគ្រោះ ដោយ ទឹកជំនន់ ១០០គ្រួសារ នៅអ្នកលឿង ខេត្តព្រៃវែង។
ក្រៅពីនោះ ក្រុមហ៊ុនលីលី បានជួយឧបត្ថម្ភអង្គការ កុមារកំព្រាផ្ទះជ័យក្នុង១ខែ១ លានរៀល និងនំចំនួន២បេ។ ក្រុមហ៊ុនតែងបានរៀប ចំពិធីជប់លៀង ផ្តល់រង្វាន់ ជូន បុគ្គលិក ជារៀរាល់ ឆ្នាំព្រមទាំង ផ្តល់ឱកាសដល់ និស្សិតចុះកម្ម សិក្សាស្វែង យល់ ពីក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុន ក៏បានចូលរួមក្នុង សិក្ខាសាលាផ្តល់ បទពិសោធន៍ ដល់ បណ្តាក្រុម ហ៊ុនក្នុងស្រុកជាច្រើនផ្សេងទៀត៕តាមរយៈ សារព័ត៌មាន អំណាចរាស្រ្ត មិនត្រឹមប៉ុណ្ណោះក្រុមហ៊ុន នំស្រួយ លី លី ធ្លាប់ បានជួយឧត្តមដល់ កុមារកំព្រា នៅក្នុង មណ្ឌល អង្គការស្ពាន កម្ពុជា អន្តរជាតិ នៅខេត្តសៀមរាប
​ ដោយ អំណាចរាស្រ្ត ជួយ DSC_7183
DSC_7160រាស្រ្ត

ក្រុមហ៊ុនJOGMEC ជប៉ុន រុករក ប្រេង បាន បង្ហាញ ខ្លួន នៅកម្ពុជា

ក្រុមហ៊ុន សាជីវកម្ម JOGMEC របស់ជប៉ុន ដែល ទទួលអាជ្ញាប័ណ្ណ លើប្រតិបតិ្តការ ស៊ីសី្មក សម្រាប់ការ រុករកប្រេង និង ឧស្ម័ន នៅប្លុក១៧ នៅខេត្តព្រះវិហារ បាន និយា យថាពួក គេទទួលបាន លទ្ធផលវិជ្ជាមានពីការ សិក្សាស្រាវជ្រាវ រុករក ហើយ គ្រោង នឹងបន្ត គម្រោង ទៅថែ្ងមុខ ទៀត។
ក្រុមហ៊ុននេះ គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀង គោលជាមួយ អាជ្ញាធរជាតិ ប្រេង​កាតកម្ពុជាCNPA ដើម្បីបន្តការសិក្សា ទៅមុខទៀត ក្នុងការវាស់ ស្ទុង់ទិន្នន័យ ប្រេងកាតនៅក្នុង ដែនគោក។ កាលពីថែ្ងទី៤ខែ ឧសភាឆ្នាំ២០១០ ក្នុងចុង ខែមករាឆ្នាំ កាលពីឆ្នាំមុន ដែលពួកជប៉ុន ដើ្តមប្រតិបតិ្តការ ២D ស៊ីសី្មក និងបានបញ្ចប់ នៅថែ្ង ទី១ ខែកញ្ញាឆ្នាំ២០១២។ដោយសាជីវកម្ម JOGMEC បានខួងអណ្តូង៦០០០ កនែ្លងដែល​អណ្តូងនីមួយៗ មានមុខកាត់ ៦មិលី្លម៉ែត្រនិង ជម្រៅ២០ម៉ែត្រតាម គោលការណ៏ ​បច្ចេក​ទេស ដើម្បីអង្កេតស៊ីសី្មករយៈពេល៤ខែនៅ ខេត្តនោះ។
លោក ឯក ថា អ្នកនំាពាក្យ ទីស្តីការគណៈ រដ្ឋមន្រី្តបានប្រាប់ថា COMPANY at JOGMEC បានជួបជាមួយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រី្ត និង ជាប្រធាន CNPA
បានបង្ហាញពី របាយការណ៏ ចុងក្រោយ ដែលស្តីពី ការសិក្សា ក្នុងប្លុក១៧ ដែនគោក នៅកម្ពុជាក្នុង ខេត្តព្រះវិហារ និង ខេត្តសៀមរាប។ ឯកឧត្តមបញ្ជាក់ ទៀតថា <<របាយ ការណ៏នេះ ជាលទ្ធផល នៃការសិក្សារួមគ្នារយៈ ពេល៣ឆ្នាំរវាង សាជីវកម្មJOGMEC and CNPA ដែលរួមបញ្ជូន ទាំងកិច្ច សហ ប្រតិបតិ្តការណ៏ ជាមួយ ២D ស៊ីសី្មក ដែន គោក កម្ពុជា មិន ធ្លាប់មាន ពីមុនមក តាមរបៀបការ ប្រើប្រាស់រំសេវផ្ទះ។ លទ្ធផល ដែលទទួល បាន គឺ វិជ្ជាមាន និង ការជំរុញ ដែលនំា អោយមាន ព័ត៌មានថី្មៗ ជាច្រើន ទៀតនៃភូគព្ភសាស្រ្តថី្មនិងការយល់ដឹងពីសក្តានុពលប្រេងកាតដែនគោកកម្ពុជា>>។ ហើយក្រុមហ៊ុន រំពឹង ទុកថាការរុករកសិក្សា ស្រាវជ្រាវគឺរយៈពេល៦ទៅ៨ឆ្នាំបន្ត ទៀត ។
​លោកម៉ែនដែន អគ្គនាយករង CNPA ទទួលបន្ទុក ជំនាញខាង រុករក ការ អភិវឌ្ឍន៏​ និង ការផលិតផលបាន និយាយប្រាប់ កាសែតថាមុន ដំបូងមិន នឹកស្មាន ថាមិន អាច មានលទ្ធផលល្អទេ តែលុះក្រោយ មកក្រុមហ៊ុននេះអាច ទាញយកប្រេង ដោយ សហ ប្រតិបតិ្តការណ៏ស៊ីសី្មកទើបអាចសនិ្នដ្ឋានបានថាការ ជីកត្រូវការ ជម្រៅបន្តិច ហើយ សង្ឍឹមថា នឹងមានប្រេងនៅតំបន់នោះដោយមានសក្តានុពលល្អ។
លោក ម៉ម សម្បតិ្ត នាយក ប្រតិបតិ្ត អង្គការអភិវឌ្ឍន៏ និងភាពជា ដែគួរតែ ត្រូវគិត​ពិចារណាពី លទ្ធផលដែល អាចធើ្វអោយ ផលប៉ះពាល់ដល់បរិស្ថាន។ លោកបន្ត ថាបំពង់ប្រេង និង ត្រូវដំទើ្បង ដើម្បីបង្ហូរប្រេង ធ្លាយវានឹង បំពុល បរិស្ថាន ប៉ះពាល់ដល់មនុស្សសត្វនិងវាលស្រែប្រជាពលរដ្ឋនៅតំបន់នោះ។
ដោយ សែម សារឿន
images
sokan_305aaa

អគ្គីភ័យ នៅរោងចក្រ សត្វឃាដ មួយកនែ្លង នៃ ប្រទេសចិន បណ្តាល អោយ មនុស្ស ស្លាប់៦១នាក់ និង រងរបួសធ្ងន់ស្រាល

កាលពីថែ្ងច័ន្ទ ទីខែ០៦ ឆ្នាំ២០១៣នេះ ថាមានករណី អគី្គភ័យបាន ឆាប ឆេះរោងចក្រ សត្វឃាដ មួយកនែ្លង នៅប្រទេសចិន ដែល បណ្តាល អោយ មនុស្ស ស្លាប់ ចំនួន៦១នាក់ បានបាត់បង់ ជីវិតនិង មានមនុស្ស រាបសិបនាក់ ផ្សេងទៀត បានរងរបួស សិ្ថតនៅទីក្រុង ប៊េហ៊ួយ ក្នុង ខេត្ត ជីលីង របស់ប្រទេសចិន។ ដោយបាន ឃើញកម្មករ ចំនួន១០០នាក់ បាន ព្យាយាម រត់គេច ដើម្បីរក្សា នូវ សុវតិ្ថភាពរួច ផុតពីជីវិត។
ហេតុការណ៏នោះដែរគេបាន ឃើញក្រុមពន្លត់អគី្គភ័យ បានធើ្វការសង្រ្គោះជាបន្ទាន់ ដោយភាពស្មុគ្រស្មាញនឹង ពិបាកក្រៃលែងបំផុត។ ក្នុងខណៈពេលនោះក៏មានវត្តកម្មករ រាបរយនាក់ទៀតបានកំពុងតែជាប់នៅក្នុងអគារនោះ។ ហើយគេបានដឹងថា នៅក្នុង រោងចក្រសត្វឃាដ មុនមានអគី្គភ័យបានកើតទើ្បង មានកម្មករប្រមាណ ជាង៣០០នាក់ បាន ធើ្វការ នៅក្នុង រោងចក្រ ផងដែរ។
ដោយ មិន បានដឹងថា តើមានអ្នក ស្លាប់ ប៉ុនា្មន នាក់ និង អ្នករងរបួសធ្ងន់រឺស្រាលមានប៉ុនា្មននាក់ទៀត ដែលមាន វាសនា អាក្រក់ នោះរឺ ល្អ អាចគេចផុតពីការ ហេតុការណ៏ ដ៏ កាចសហាវ ដែល បណ្តាល អោយ មាន អគី្គភ័យ បាន ឆាបឆេះ រោងចក្រសត្វឃាដ នៅទីក្រុងប៊េហ៊ួយ ក្នុង ខេត្តជីលីងនោះ
g140_b329eec541f485f9fae880cae3dd946e - Copy

សម្ពោធ ក្រុមហ៊ុន អគារ ឃីតធីស៊ីKids City របស់លោកសុខ ពុទិ្ធវុឌ្ឍ និង លោកជំទាវ ហ៊ុន ម៉ាលី

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត ប្រចំាការរដ្ឋ មន្រី្តក្រសួង ទំនាក់ ទំនង រដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច ព្រមជាមួយ ឯកឧត្តមអ្នក ឧកញ៉ាលោកជំទាវ អស់ លោក លោកស្រី ភ្ញៀវ កិតិ្តយសជាតិ និង អន្តរជាតិក៏បានមានវត្ត មាននៅទីនេះ ។នៅ ព្រឹក ថែ្ងទី០២ខែ០៦ឆ្នាំ២០១៣ សិ្ថតនៅជាប់ សណ្ឋាគារ ៤២ជាន់បាន បើកពិធីសម្ពោធ ក្រុមហ៊ុន ឃីតស៊ីធីKiDS CITY អោយប្រើប្រាស់ ជាផ្លូវការក្រោម អធិបតីភាពដ៏ ខ្ពង់ខ្ពស់
លោក ម៉េង ហៀង នាយកប្រតិបតិ្ត ក្រុមហ៊ុន បានទើ្បងថែ្លង សុន្ទរកថា ក្រុមហ៊ុននេះ បានចាប់ដើ្តម ដំណើរការណ៏ ក្នុងការសាងសង់សំណង់ អគារខ្បស់តាំង ពីថែ្ងទី២៣ខែមីនា ឆ្នាំ២០១១បន្ទាប់ពីបានធើ្វការសិក្សាលើគោលគំនិតនិងលទ្ធផលផ្សេងៗដោយបាន ចំណាយ ពេលវេលាចំនួន២ឆ្នំា និង៣ខែ ហើយ ចាប់តាំងពី ការ សិក្សា ទូទៅលើ គំរោងលើក ដំបូង រហូត ដល់កសាង រួចរាល់ជា ស្ថាពរប្រកប ដោយ មោទនភាព និង រំភើបរីករាយ យ៉ាង ខ្លាំងដោយបានឈរនៅពីមុខអគារចម្រុះពណ៌ដ៏ស្កឹមស្កៃ។
សូមបញ្ជាក់ថា អគាររួមមាន១២ជាន់ ហើយមានបន្ទាប់៧០កនែ្លងហើយមានចំណត ក្រោមដីនិង នៅខាងក្រោយ អគារនឹងបរិក្ខារ ទាំងអស់ត្រូវ បានទិញ ពីក្រុម ហ៊ុន ផ្គត់ផ្គង់ នៅជុំវិញ ពិភពលោក ហើយ ត្រូវបានធើ្វ តេសសាក ល្បង ដោយ ប្រុង ប្រយ័ ត្នខ្ពស់ ធានា អោយបានគុណភាពសុវតិ្ថភាព និង ស្របតាមស្តង់ ដារអន្តរជាតិ។
នៅក្នុងប្លង់អគារនេះ មានដួចជាPlayroun, ស្ថិតនៅជាន់ទី០១ ជាកនែ្លងសម្រាប់ កេ្មង លេងកំសាន្តដោយ សុវតិ្ថភាពខ្ពស់ទំហំ ៨០០ម៉ែត្រការ៉េ អាចទទួលបានកេ្មង៣០០នាក់ ក្នុងពេលតែមួយ។
BirthParty,នៅជាន់ទី០២សម្រាប់ខួបកំណើតដោយសហការណ៏ជាមួយ ដែគួរម្ហូបអាហារ និងភេសជ្ជៈ អាចទទួល មនុស្សបាន រហូតដល់ ១០០នាក់ រឺ ឯអគារជាន់ ClipandClimp ទី០៤ មានជាកនែ្លងប្រភេទកីទ្បា ទើ្បងជញ្ចាំង ហើយមាន ជញ្ចំាង ២៨ប្រភេទ ដើម្បីតោង ទើ្បងនិងមានហាងតែគុជPOPTEA.ហើយLaserTag,នៅជាន់ទី០៧ មានឆាកបាញ់ ពន្លឺ ទ្បាស៊ែរ មួយអាច ប្រើប្រាស់ កំភើ្លង កាំ ភើ្លងទ្បាស៊ែរ សិប្បនិមិ្មត បច្ចេកវិទ្យាខ្ពស់អាច លេងបានមនុស្ស៣០នាក់ ដែលជាអការ ដ៏អស្ចារ្យ លេងជាគ្រួសារ។ Ice Skating Rinkជាន់ ទី១០ជាកនែ្លង ទីលានជិះ ស្គី ទឹកកក់ ពិត ប្រាកដ មួយនៅកម្ពុជា ដោយ មានគ្រូបងឹ្វកមក ពីប្រទេស ហី្វលីពីន ជាអ្នក បង្រៀន ។
Science Gallery ,នៅជាន់ទី០៩ជាវិចិត្រសាលវិទ្យា សាស្រ្ត បង្ហាញនូវគោលការណ៏ វិទ្យាសាស្រ្តជាច្រើន ប្រភេទរួមមានអគ្គសនីកម្លាំងពនឺ្ល សំទ្បេងនិងទឹក សម្រាប់ អប់រំកូន ខែ្មរនិងបរទេស។ scienceDiscovery ជាជាន់ទី០៨មាន ប្រធានបទ ប្រហាក់ ប្រហែល ទៅ នឹង ជាន់ផ្សេងៗទៀត ដែលអាចសិក្សា និង ការអប់រំសិក្សាជ្រាវ មានរហូតដល់៧០មុខ វិទ្យាដែលមានសរុបទាំង២ជាន់នេះហើយមានសាលវិទ្យាសាស្រ្ត១៣២ប្រភេទខុសៗគ្នា។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត ប្រចំាការរដ្ឋមន្រី្តក្រសួងទំនាក់ ទំនងរដ្ឋ សភាព្រឹទ្ធសភានិងអធិការកិច្ចបានថែ្លងក្នុងកម្មវិធីនោះថានេះនាងខ្ញុំមានសេច កី្តរីករាយ ណាស់ ដោយបានមកសម្ពោធអគារ ឃីត ស៊ីធី ជាប្រភេទទំនើបជាងគេនៅ រាជធានី ភ្នំពេញ។ ហើយថែ្ងនេះក៏ជាការ មួយស្របពេលជាមួយ ថែ្ងទិវាសិទិ្ធកុមារ អន្តរ ជាតិពិ ភពលោក ក្នុងថែ្ង១មិថុនា២០១៣នេះ។ ក្នុងថែ្ងនេះនៅប្រទេសកម្ពុជា ក៏មានពិធី គោរព ទិវាសិទិ្ធកុមារអន្តរជាតិ១មិថុនាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសមេ្តចអគ្គមហាសេនាបតីតេរជោ ហ៊ុនសែន នាយករដ្ឋមន្រី្ត នៃ ព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវ គតិព្រឹទ្ធបណិ្ឌត ប៊ុនរ៉ានីប្រធានកាក បាទក្រហមកម្ពុជាដែលបានប្រព្រឹតិ្តទៅក្នុងមជ្ឍមណ្ឌលកោះពេជ្រនេះដែរ។
នេះក៏បានបញ្ជាក់ពីរាជរដ្ឋាភិបាល ដែលបានកំពុងតែយកចិត្តទុកដាក់ទៅលើ សិទិ្ធកុមារ អន្តរជាតិនិងដឹងសុខទុក្ខ ព្រមទាំងបង្កលក្ខណះសម្បតិ្តទាំង ទ្បាយដើម្បីអោយ កុមារកម្ពុជា យើងបាន ចូលរួមអប់អរសារទ ក្នុងទិវាថែ្ងនេះ។ ហើយក៏ជាថែ្ងមួយដែលបានមក សម្ពោធ ដាក់ អោយប្រើប្រាស់អគារថី្ម មួយនេះនិងមាន សេចកី្តរីករាយ ដោយ បានឃើញ សមិទិ្ធ ផលថី្មស្រទ្បាងដែលបានចាប់ដើ្តមទើ្បងអួតបង្ហាញរាង្គសង្ហាសម្រាប់ទាក់ ទាញភ្ញៀវទេសជាតិ និង អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខែ្មរ គឺជាសំណង់ អគារ មជ្ឍមណ្ឌលកម្សាន្តKids City ដែលបានផុស ត្រដែតលើអាកាស វេហារលោកជំទាវ បានសង្កត់ធ្ងន់ថា ទីរាជ ធានីភ្នំពេញកំពុង តែរងចំាទទួលភ្ញៀវ ទេសចរណ៏ជាតិ និង អន្តរ ជាតិ ជាបន្តបន្ទាប់ ដោយនៅទីនេះ គឹជាកនែ្លង មជ្ឍមណ្ឌល នយោបាយ វប្បធម៌ ទេសចរណ៏និងពាណិ ជ្ជកម្ម នៅប្រទេសកម្ពុជាយើង។មជ្ឍមណ្ឌល អប់រំកម្សាន្តនេះ ក៏បាន ជំរុញអោយមានការកែប្រែ ក្នុង ជីវភាពប្រជាពលរដ្ឋខែ្មរយើង។ ការអប់រំល្អសុខភាពល្អវាបានជួយអោយកុមារមានស្មារតី នៃ ការចងចំាមានបញ្ញា នឹងមានចំណេះ ដឹងតាម រយៈការផ្តល់ការគ្រប់បែបយ៉ាង ក្នុងការ អភិវឌ្ឍន៏ ប្រទេសជាតិ នាពេលខាងមុខ។ ខ្ញុំមានតែងតែមានជំនឿថា ក្រុមហ៊ុន ឃីតស៊ីធី នេះនឹង មានភាពជោគជ័យ គ្រប់បែប យ៉ាដោយក្រុមហ៊ុននេះ មានការគិតគួរបាន ច្បាស់ លាស់មុននឹងធើ្វការសម្រេច ក្នុងការដាក់វិនិយោគទន់ រហូតមានការកសាង សំណង់អាគារ ដ៏ ខ្ពស់ស្កឹម ស្កៃ បង្កើត មុខ របរថី្មថែមទាំងមាន លក្ខណះ វិទ្យាសាស្រ្តទំនើប ទៀត។ ជាសាក្ខីភាព មួយបាន បញ្ជាក់ អំពីបញ្ហាជីវភាព ជឿនលឿនកាន់ តែអភិវឌ្ឍន៏ ទៅមុខជានិច្ច។ ក្រោម ការដឹក នាំរបស់សមេ្តចអគ្គមហាសេនាបតី  តេរជោហ៊ុនសែន ជានាយករដ្ឋមន្រី្ត នៃព្រះរាជា ណាចក្រកម្ពុជា។ ដោយវិស័យឯកជនមាន តួនាទីសំខាន់ ណាស់ ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ។ ហើយចាត់ទុកវិស័យ ឯកជន គឺ ជាថ្នាល់សម្រាប់ បណ្តុះ បណ្តាល អប់រំ ដល់ កូនខែ្មរ ដើម្បីអោយយុវជន យកបទពិសោធន៏ ក្នុង ជីវិតទៅថែ្ងអនាគត។
IMG_4179
IMG_4180
IMG_4160
IMG_4154
IMG_4140

រាជធានីភ្នំពេញះ ទូរទស្សន៍ ស៊េរីថ្មី ឆ្នាំ២០១៣ របស់ ក្រុមហ៊ុន ស៊ិនស៊ីមិកកូ ដាក់លក់នៅកម្ពុជា ។

លោក ហ្គីហាន លី ប្រធាន ក្រុមហ៊ុន ថៃសាំស៊ុង អេឡិច ត្រូនិច ប្រចាំ ប្រទេស កម្ពុជា និងឡាវបានថ្លែងថាសាំស៊ុង គឺ ជាក្រុមហ៊ុន ឈានមុខ គេលំដាប់ ពិភព លោក លើផ្នែក អេឡិច ត្រូនិច ដែល ទទួល បានចំណាត់ ថ្នាក់លេខ៩ផ្នែក ម៉ាក សញ្ញានិងចំណាត់ថ្នាក់លេខ១ លើការផលិតទូរទស្សន៍ ទូទាំងពិភពលោក រយៈ ពេល៧ឆ្នាំ ជាប់ៗគ្នា ។        ទូរទស្សន៍ ក្រុមហ៊ុន សាំស៊ុងស៊េរីថ្មី បានចេញ លក់ដួចជា ម៉ាក(SmartTV) ឆ្នាំ ២០១៣ ចំនួន៣ ម៉ូឌែល បថែ្ថមទៀត តាមរយៈ ក្រុមហ៊ុន ស៊ិនស៊ីមិក កូដាច់មុខ ចែកចាយ នៅកម្ពុជា ដោយផលិតផលនេះ កំពុងតែពេញ និយមនៅ លើ ទីផ្សារ ក្នុង ប្រទេស កម្ពុជា រយៈពេល ជាង២ឆ្នាំមកនេះ។ ហើយ ទូរទស្សន៍ទាំង៣ម៉ូ​ឌែល នេះមានSmart TVស៊េរី Fស៊េរី៧ និងស៊េរី ៨ លោក បន្តថា“ កាលពី ឆ្នាំ ២០១២ សាំស៊ុង បានលក់ទូរទស្សន៍ អស់ជាង១៣,៩លានគ្រឿង​មានន័យ ថា ជារៀងរាល់ ការលក់ចេញ ទូរទស្សន៍៣គ្រឿង នៅលើពិភពលោក ក្នុង នោះ មាន ទូរទស្សន៍ សាំស៊ុង មួយគ្រឿង ហើយ ត្រូវបានលក់ ចេញ” ។
ក្រុមហ៊ុនមាន ទំនុកចិត្តថា “អតិថិជនកម្ពុជា និង បច្ចេកវិទ្យា ចុង ក្រោយ ដែល ផ្តល់ជូន​ដោយ ក្រុមហ៊ុន សាំស៊ុង។​យើង​មាន ចំណែក ទីផ្សារ នៅកម្ពុជាច្រើន ជាង៤០%ត្រឹមត្រី​មាសទី១ ឆ្នាំ២០១៣ និងជាប់លេខ១ លើ ផ្នែក អក្រង់ ធំជាង​​   ​គេ 46”, 60”, 66” និង75” (តាមតួរលេខ GFK)” ។
លោក ឧកញ៉ា ហោ មេន អគ្គនាយក ក្រុមហ៊ុន ស៊ិនស៊ីមិកកូ (Sunsimexco) បានមាន ប្រសាសន៍ថា ផលិតផល សាំស៊ុង គឺ កំពុងពេញ និយម យ៉ាងខ្លាំង នៅលើទីផ្សារ ពិភពលោក ដែល នៅក្នុងនោះរួម ទាំង ទីផ្សារ កម្ពុជាផងដែរក្នុងនោះស៊ិនស៊ីមិកកូមានមោទនភាពជាខ្លាំង ដែលបាន ក្លាយ ជា ដៃគូ ចែកចាយ របស់សាំស៊ុង ។ ទូរទស្សន៍ Samsung បានផ្តល់ នូវ ជម្រើស ដ៏ឆ្លាតវៃ  តាមរយៈការបញ្ជា ដោយដៃ ការបញ្ជា ដោយ សំឡេង និង ប្រព័ន្ធ ចំណាំ ផ្ទៃមុខ មនុស្សជាដើម ។ អ្នកប្រើប្រាស់ ក៏អាច បិទ បើក ទូរទស្សន៍ ឬ ដំណើរការ កម្មវិធី ឬក៏ស្វែងរក អានព័ត៌មាន នៅលើ អ៊ីនធឺណិត ដោយ មិន ចាំ បាច់ ប្រើតេឡេ បញ្ជា ដែរ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធធ្វើឱ្យថ្មីជារៀងរាល់​​ ឆ្នាំ (Smart Evolution) តាមរយៈការតម្លើង ឧបករណ៍វិវត្តន៍ របស់សាំស៊ុង (Upgrade TV to newest Series) ទៀតផង ៕
S3781 S3782 S3783 S3776

ក្រុមហ៊ុនស៊ិងហួតហាប់ត្រេឌីងខូអិលធីឌី SING HUOT HAB TRADING CO.LTD

ក្រុមហ៊ុន ស៊ិងហួត ហាប់ ត្រេឌីង ខូអិលធីឌី ដែល ជា ក្រុមហ៊ុន មួយ ក្នុង ចំណោម ការផលិត ជាច្រើន ទៀតបាន កំពុង តែដាក់ លក់ ផលិតផល ធើ្វអំពី ក្រដាស ដែលបាន ឆៃ្នទៅ ជា ខោទឹកនោម ក្រដាស សើមក្រដាស អនាម័យ និង សំទ្បី អនាម័យ ជាដើម។ ក្រៅពី ផលិតផល ក្រដាស អនាម័យ នូវមាន សំភារៈ ឯទៀត។ បច្ចុប្បន្ន នេះមាន ទីស្នាក់ការ សិ្ថតនៅ ផ្ទះលេខ ៣៧៧ សង្កាត់ ទឹកល្អក់ ខណ្ឌ សែន សុខរាជ ធានី ភ្នំពេញ។
លោក សូចំរើន ប្រធាន គ្រប់គ្រង ទីផ្សារ បានប្រាប់ កាសែត អំណាចរាស្រ្ត ថា ក្រុមហ៊ុន ​លោក ទើបតែ បាន នាំផលិតផល ខោទឹក នោម ក្រដាស សើម ក្រដាស អនាម័យ និង សំទ្បី​ អនាម័យ ព្រមទាំង មាន ផលិត ជាច្រើន ទៀត ដែល លោក កំពុង តែ ចាប់ដើ្តម ធើ្វទីផ្សារ នៅតាម តំបន់ ផ្សារទំនើបៗ ដែល បានដាក់ លក់ ក្នុងផ្សារ សុវណ្ណាផ្សារ អូទ្បាំពិក និង ផ្សារអូរ្ញស្សី ផ្សារ ទឹកថ្លា ផ្សារសូរិយា ទំនើប ផ្សារថី្ម ព្រម ជាមួយ តំបន់ ឯទៀត មាន ការដាក់ លក់ខោ ទឹកនោម ក្រដាស សើម ក្រដាស អនាម័យ និង សំទ្បី អនាម័យ កំពុង ដាក់លក់ តាម ស្តប់ តាម ផ្លូវលេខ ២០០៤ សទ្បា និង ដាក់លក់ តាមផ្លូវ ផ្សេងៗ ទៀត ក្នុង រាជធានី ភ្នំពេញ។
លោក បន្ត ថាក្រុមហ៊ុន លោក មិនទាន់ ធើ្វការ ដាក់ តាម បណ្តា ខេត្តក្រុង នៅទើ្បយ ទេដោយ មិនទាន់ មានការ ជ្រើស បុគ្គលិក គ្រប់គ្រាន់ នៅទើ្បយ។ បច្ចុប្បន្ន មានតែ បុគ្គលិក ចំនួន៤នាក់ ប៉ុណ្ណោះ កំពុង បំរើ សេវាកម្ម ដល់ អ្នកអតិភិជន មិត្តអ្នក ប្រើប្រាស់ សើខោ ទឹកនោមកេ្មង ក្រដាស អាម័យ ក្រដាស សើម និង សំទ្បី អនាម័យ ជាដើម។ ក្រៅពី នោះ ក្រុមហ៊ុន ​បានដឹក លក់នៅ ឯស្រុក ឧត្តុង្គ ផងដែរ។ លោក អះអាង ថាក្រុមហ៊ុន លោក អាច ដណើ្តម​យក ទីផ្សារ បានមួយ កំរិត គួរ អោយ កក់ សំគាល់ យើង អាច រកទីផ្សារ នៅកម្ពុជា បានហើយ ពីព្រោះ រាល់ ផលិតផល ដែល បាននាំមក ពីតៃវ៉ាន់ គឺ តែមាន គុណភាព ល្អ មិនចាញ់ ពីការ នាំចូល មកពី កូរ៉េ និង ប្រទេសជប៉ុន នោះទើ្បយ។ ចំណែក ប្រជាជន ក៏ចូលចិត្ត ប្រើប្រាស់ ផលិតផល មកពី តៃវ៉ាន់ ផងដែរ។
ស្រី្តម្នាក់ ដែលជា អ្នក រកស៊ី លក់ គ្រឿង ខែ្លម បាន ទទួលស្គាល់ ថាផលិតផល នាំ​ ចូលមាន​ខោទឹក នោម ក្រដាស អនាម័យ ក្រដាសសើម ព្រមសំទ្បី អនាម័យ ដែលនាង ខ្ញុំ បានទិញ​យក ទៅប្រើ ប្រាស់ សំរាប់ កូនកេ្មង ពិតជា មានគុណភាព ខ្ពស់យ៉ាង ពិត ប្រាក ដម៉ែន។
IMG_3747 IMG_3749

លោក ឧកញ៉ា ហោ មេន អគ្គនាយក ក្រុមហ៊ុន ស៊ិនស៊ីមិកកូ (Sunsimexco)

រាជធានីភ្នំពេញះ ទូរទស្សន៍ ស៊េរីថ្មី ឆ្នាំ២០១៣ របស់ ក្រុមហ៊ុន ស៊ិនស៊ីមិកកូ ដាក់លក់នៅកម្ពុជា ។
លោក ហ្គីហាន លី ប្រធាន ក្រុមហ៊ុន ថៃសាំស៊ុង អេឡិច ត្រូនិច ប្រចាំ ប្រទេស កម្ពុជា និងឡាវបានថ្លែងថាសាំស៊ុង គឺ ជាក្រុមហ៊ុន ឈានមុខ គេលំដាប់ ពិភព លោក លើផ្នែក អេឡិច ត្រូនិច ដែល ទទួល បានចំណាត់ ថ្នាក់លេខ៩ផ្នែក ម៉ាក សញ្ញានិងចំណាត់ថ្នាក់លេខ១ លើការផលិតទូរទស្សន៍ ទូទាំងពិភពលោក រយៈ ពេល៧ឆ្នាំ ជាប់ៗគ្នា ។        ទូរទស្សន៍ ក្រុមហ៊ុន សាំស៊ុងស៊េរីថ្មី បានចេញ លក់ដួចជា ម៉ាក(SmartTV) ឆ្នាំ ២០១៣ ចំនួន៣ ម៉ូឌែល បថែ្ថមទៀត តាមរយៈ ក្រុមហ៊ុន ស៊ិនស៊ីមិក កូដាច់មុខ ចែកចាយ នៅកម្ពុជា ដោយផលិតផលនេះ កំពុងតែពេញ និយមនៅ លើ ទីផ្សារ ក្នុង ប្រទេស កម្ពុជា រយៈពេល ជាង២ឆ្នាំមកនេះ។ ហើយ ទូរទស្សន៍ទាំង៣ម៉ូ​ឌែល នេះមានSmart TVស៊េរី Fស៊េរី៧ និងស៊េរី ៨ លោក បន្តថា“ កាលពី ឆ្នាំ ២០១២ សាំស៊ុង បានលក់ទូរទស្សន៍ អស់ជាង១៣,៩លានគ្រឿង​មានន័យ ថា ជារៀងរាល់ ការលក់ចេញ ទូរទស្សន៍៣គ្រឿង នៅលើពិភពលោក ក្នុង នោះ មាន ទូរទស្សន៍ សាំស៊ុង មួយគ្រឿង ហើយ ត្រូវបានលក់ ចេញ” ។
ក្រុមហ៊ុនមាន ទំនុកចិត្តថា “អតិថិជនកម្ពុជា និង បច្ចេកវិទ្យា ចុង ក្រោយ ដែល ផ្តល់ជូន​ដោយ ក្រុមហ៊ុន សាំស៊ុង។​យើង​មាន ចំណែក ទីផ្សារ នៅកម្ពុជាច្រើន ជាង៤០%ត្រឹមត្រី​មាសទី១ ឆ្នាំ២០១៣ និងជាប់លេខ១ លើ ផ្នែក អក្រង់ ធំជាង​​   ​គេ 46”, 60”, 66” និង75” (តាមតួរលេខ GFK)” ។
លោក ឧកញ៉ា ហោ មេន អគ្គនាយក ក្រុមហ៊ុន ស៊ិនស៊ីមិកកូ (Sunsimexco) បានមាន ប្រសាសន៍ថា ផលិតផល សាំស៊ុង គឺ កំពុងពេញ និយម យ៉ាងខ្លាំង នៅលើទីផ្សារ ពិភពលោក ដែល នៅក្នុងនោះរួម ទាំង ទីផ្សារ កម្ពុជាផងដែរក្នុងនោះស៊ិនស៊ីមិកកូមានមោទនភាពជាខ្លាំង ដែលបាន ក្លាយ ជា ដៃគូ ចែកចាយ របស់សាំស៊ុង ។ ទូរទស្សន៍ Samsung បានផ្តល់ នូវ ជម្រើស ដ៏ឆ្លាតវៃ  តាមរយៈការបញ្ជា ដោយដៃ ការបញ្ជា ដោយ សំឡេង និង ប្រព័ន្ធ ចំណាំ ផ្ទៃមុខ មនុស្សជាដើម ។ អ្នកប្រើប្រាស់ ក៏អាច បិទ បើក ទូរទស្សន៍ ឬ ដំណើរការ កម្មវិធី ឬក៏ស្វែងរក អានព័ត៌មាន នៅលើ អ៊ីនធឺណិត ដោយ មិន ចាំ បាច់ ប្រើតេឡេ បញ្ជា ដែរ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធធ្វើឱ្យថ្មីជារៀងរាល់​​ ឆ្នាំ (Smart Evolution) តាមរយៈការតម្លើង ឧបករណ៍វិវត្តន៍ របស់សាំស៊ុង (Upgrade TV to newest Series) ទៀតផង ៕
S3781 S3782 S3783 S3776