Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 28 February 2014

Nim Son_Kheng Someth_logging in Siem Reap

លោ​ក​ នឹ​ម​ សុ​ន​ យ​ក​ឥ​ទ្ធិ​ព​​ល​លោ​ក ​ខេ​ង សុ​​មេ​​ធ រ​ក​ស៊ី​ដឹ​ក​ឈើ​ប្រណី​ត​ខុស​ច្បាប់ ក​ក្រើកខេ​ត្តសៀម​រា​បគ្មានរណា​ហ៊ានប៉ះពាល់​

​ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ជា​យូ​ណាស់​មកហើយ​ដែល​ឈ្មោះ នឹម ឃុន គឺជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ប្រ​ណី​ត​ៗ យ៉ាង​អនាធិបតេយ្យ​នៅ​ខេ​ត្ត​សៀ​ម​រា​ប​ដែល​ ឈ្មួញ​រូបនេះ​បាន​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​ធំ​មួយ​នៅ​តំបន់​ឃុំ​ខ្វាវ ស្រុក​ជីគ្រែង គ្មាន​ន​ណា​ហ៊ាន​ប៉ះ​ពាល់​នោះឡើយ​ដោយសា​មេ​ឈ្មួញ​ដ៏​មហិមា​នេះ បាន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សព្វគ្រប់​និង​យក​ឥទ្ធិពល​អ្នកធំ​មក​ប្រើ និ​ង​​បន្លាច​សមត្ថកិច្ច​ស្រេច​តែ​អំពើ​ចិត្ត​នៅពេល​សម​ត្ត​កិច្ច​ណាមួយ​ រឹងរូស គឺ​យកឈ្មោះ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ឈ្មោះ ខេង សុមេធ ជា​អគ្គ​ស្នងការរង​ន​គ​រ​បាលជាតិ​ដែល​ទើបតែ​ពាក់​ផ្កាយ​៤​ថ្មីៗ​នេះ​។​

25-2-2014

Nim Sok

Friday 21 February 2014

Ung Dara_Takhmao FA collect money from logger

លោក អ៊ុង តារា យក​អំណាច​ជា​​​នា​យ​ស​ង្កា​ត់​​ព្រៃ​ឈើ​​​តា​ខ្មៅ កា​ក់​​​ឡាន​​​យ​ក​លុយ​​ពី​​​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ តាមផ្លូវ​លេខ​២ លេខ​៣ និង​លេខ​២១B

​ខេត្តកណ្តាល ៖ បើតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ កំពុងតែ​សំរុក​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​ខេត្តកណ្តាលយ៉ាង ​រលូន​ល្អ ជាពិសេស​ផ្លូវជាតិ​លេខ​២ លេខ​៣ និង​និង​លេខ​២១B ឆ្ពោះទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​រំខាន​ដល់ អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ជាពិសេស​គឺ​លោក អ៊ុង តារា នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​តែម្តង ។​
 
​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ ប្រណីត​ខុសច្បាប់​ធំៗ​មួយចំនួន សុទ្ធ​តែមាន​ភ្លើង​ខៀវ និង​មានការ​ឃុបឃិត ជាមួយ​មន្ត្រី​មានអំណាច​ធំៗ ទើប​ក្រុម​ឈ្មួ​ញ​​ទាំងនោះ អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ឆ្លងកាត់​ទឹកដី​ខេត្តកណ្តាល យ៉ាង​រលូន​ឆ្ពោះទៅ​ប្រទេស​វៀតណាម ទាំងថ្ងៃទាំងយប់ តាមផ្លូវ​គោក​និង​តាមផ្លូវ​ទឹក យ៉ាង​អនាធិបតេយ្យ​បំផុត​។ មានការ​រិះគន់​ទៀតថា  ចាប់តាំងពី​លោក អ៊ុង តារា បាន​ឡើងកាន់តំណែង ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃ​ឈើ​​តាខ្មៅ គេ​មិនដែល​ឃើញ​លោក អ៊ុង តារា ដឹកនាំ​កម្លាំង​ចុះបង្ក្រាប រាល់​បទល្មើស​ដឹកជញ្ជូន​ឈើ ខុសច្បាប់ ម្តងណា​ឡើយ​។​
 
​ជាក់ស្តែង​រថយន្ត​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ នៅតាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B គេ​ឃើញតែ​លោក អ៊ុង តារា ពង្រាយ​ក​ម្លាំ​ង​ចល័ត​ឲ្យ​ចេញ ដាក់​កុងត្រូលជជុះ តាម​ដងផ្លូវ​ជាតិ​ចាំ​ស្ទាក់ ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ ឲ្យ​ចូល​បង់លុយ​តែប៉ុណ្ណោះ​។ សូម្បីតែ​ប្រ​ជា​ព​ល​រដ្ឋ ទៅ​ទិញ​ឈើ​យកមក​ធ្វើ​ផ្ទះ​បន្តិចបន្តួច ដឹកជញ្ជូន​តាម​រ៉ឺម៉ក ម៉ូតូ​ក៏ត្រូវ​លោក អ៊ុង តារា បញ្ជា​ឲ្យ​កូនចៅ​ដែល​ប្រចាំការ តាម​កុងត្រូលជជុះ​ទាំ​ង​នោះ ចាប់​ឃាត់​ឲ្យ​ចូល​បង់លុយ ដោយ​គិត​ក្នុង ១​ម៉ែត្រគូប​ចំនួន​៥​ម៉ឺន​រៀល ចំណែក​រ៉ឺម៉ក​ម៉ូតូ​ដឹក ធ្យូង​ក៏ត្រូវ​បង់លុយ​ដែរ ដោយ​ក្នុង​១​រ៉ឺម៉ក​ចំនួន​១០​ម៉ឺ​ន​រៀល​។​
 
​គ្រប់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​តាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B ដែល​ស្ថិតក្រោម​ការគ្រប់គ្រង របស់លោក អ៊ុង តារា សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ទាំងអស់ ដូច្នេះ​សូម​ថ្នាក់លើ​ពិនិត្យមើល ភាព​អសកម្ម​ទាំងនេះ​ផង​។ ពាក់ព័ន្ធ​ការរិះគន់​ថា លោក អ៊ុង តា​រា គាបសង្កត់​ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ​ដែល​ទិញ​ឈើ ពី​តាម​ដេប៉ូ​យក​ធ្វើ​ផ្ទះ​ដូចខាងលើ​នេះ កាសែត​វត្តភ្នំ ព្យាយាម​សុំ​ការបំភ្លឺ​ដែរ តែ​ពុំមាន​ប្រ​ភ​ព​ទាក់ទង​បានទេ​ ៕
21
Posted in សូមរាយការណ៍.

Rosewood_confiscated in Siem Reap

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្ទាក់​ចាប់ រថយន្តក្រុង​ដឹក​ឈើ​ក្រញូង​ចេញពី​ខេត្ត​សៀមរាប​

បន្ទាយមានជ័យ​:​ ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ បាន​ស្ទាក់​ចាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង​ដែល​លួច​បង្កប់​ដឹក​ឈើ​ ក្រញូង​ប្រុង​លោតឆ័ត្រ​ពី​សៀមរាប​កាត់​បន្ទាយមានជ័យ​ទៅ​ភ្នំពេញ​​កាលពី​ម៉ោង ​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២០ កុម្ភៈ ២០១៤ នៅ​លើ​ផ្លូវជាតិ​លេខ​៥ មុខ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​
លោក​ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បន្ទាយមានជ័យ អោយ​ដឹង​ថ្ងៃ​ទី​២០ កុម្ភៈ​ថា​: តាមពិត​មន្ត្រី​បាន​ព្យាយាម​ស្ទាក់​ឃាត់​រថយន្ត​នេះ តាំងពី​លើ​ផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាប់ពី​ដឹង​មុខសញ្ញា​។ ប៉ុន្តែ​អ្នកបើកបរ​ដែល​ដឹងខ្លួន​ថា បាន​លួច​ដឹកឈើ​ក្រញូង ពុំ​សហការ​និង​បើក​រត់​ទើប​មកដល់​ត្រង់​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៥ ទីតាំង​ដូចខាងលើ ទើប​មន្ត្រី​ស្ទាក់​ចាប់បាន​ដោយ​ជោគជ័យ​។​
រថយន្តក្រុង​ដឹក​អ្នកដំណើរ​នោះ​ម៉ាក​ហ៊ី​យន់​ដាយ លាប​ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២B៩៤៤១​។​
ក្រោយ​នាំ​រថយន្ត​ទៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​បន្ទាយមានជ័យ សមត្ថកិច្ច​ត្រួតពិនិត្យ ឆែកឆេរ​ឃើញ ឈើ​ក្រញូង​ផ្ទុក​នៅ​ផ្នែក​ខាងក្រោយ និង​ក្រោម​រថយន្ត ជា​ប្រភេទ ដុំ​និង​ជ្រុង​ចំនួន ៨៧​ដុំ ទម្ងន់​១.៥៣១​គ​-​ក្រ ស្មើនឹង ១,១៧៧០​ម​៣​។​
លោក​ជា ផល្លី បន្ត​ថា​: មុខសញ្ញា​ល្មើស​លួច​ដឹកជញ្ជូន​ឈើ​ក្រញូង​ពុំ​ងាយ​នឹង​ដឹង​ហើយ​បង្ក្រាប​ បានទេ​។ នេះ​ជា​លើក​ទី​១ ដែល រដ្ឋបាល​ព្រៃឈើ បង្ក្រាបបាន​ដោយ​គ្មាន​ការ​សហការ​ពី​កងកម្លាំង​ប៉ូលិស​ឬក៏​ប៉េអឹម​ នោះ​ទេ​គឺ​ធ្វើ​ដោយ​មេព្រៃ​ខ្លួនឯង​ផ្ទាល់​៕ នី នឿនDSC_3573DSC_3576DSC_3574

Wednesday 19 February 2014

ឈើ​កប់​ដី​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​ត្រូវបាន​រឹបអូស​ពី​ក្រុមហ៊ុន​ហ្វ័​រ យូ ​គ្រុប (​កម្ពុជា​) ស៊ីវ​ហ្គេ​ច អ៊ី​ន​វេស​មេន​ខូ​អិ​ល​ធី​ឌី​

(ថ្ងៃទី 19 កុម្ភៈ 2014, ម៉ោង 03:26:PM) | ដោយ: សេ​សាន​ ខេត្តស្ទឹងត្រែង: ក្នុង​ប្រតិបត្តិ​ការចុះ​ចាប់​ឈើ​កប់​ដី​មានតម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​ចិន​មួយ​នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រកឃើញ​ឈើ​ចំនួន​១០​រណ្តៅ​គិតរ​ត្រឹម​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៤​។​ ​ ​ ​រណ្តៅ​កប់​ឈើ​ចំនួន​ប្រាំពីរ​ក្នុងចំណោម​ដប់ ត្រូវបាន​មេព្រៃ​អះអាងថា ប្រមូលបាន​ឈើ​ជាង​៤០០​ដុំ កំពុងធ្វើការ​ដឹក​ញ្ជូ​ន​មកកាន់​ស្នាក់ការ សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែគរ​-​ក្បាល​រមាស​ដើម្បី​ត្រួតពិនិត្យ​។ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ជំនាញ​ចុះទៅ​ចាប់​ឈើ​នោះ​ឈ្មោះ ហ្វ័​រ យូ ក្រុប (​កម្ពុជា​) ស៊ីវ​ហ្គេ​ច អ៊ី​ន​វេស​មេន​ខូ​អិ​ល​ធី​ឌី​។​ ​ពីដំបូង​ក្រុមហ៊ុន​នេះ​បាន​រង​ការ​ចោទថា​លួច​ប្រមូល​ឈើ​មានតម្លៃ​ទៅ​កប់​ក្នុង​ដី​ដើម្បី​លាក់កំបាំង​ភ្នែក​សមត្ថកិច្ច​ជំនាញ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​អះអាងថា ឈើ​ទាំងអស់នោះ​គឺ​ស្របច្បាប់​ទេ ថែមទាំង​បាន​បង់ពន្ធ​ចូល​រដ្ឋ​ចំនួន​ពីរលើក អស់​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​រួចមកហើយ​។​ ​ ​ ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​សហការ​ជាមួយ​មេព្រៃ​ខេត្ត រួមទាំង​សមត្ថកិច្ច​នគរបាល បាន​ចុះទៅ​ចាប់​ឈើ​កាលពី​ថ្ងៃទី​១៤​កុម្ភៈ​រហូតមក​ទល់នឹង​ពេលនេះ​ជិត​មួ​យស​ប្តា​ណ៍ហើយ​។ ឈើ​ទាំងនោះ​គឺជា​ប្រភេទ​ប្រណីត​បេង ធ្នង់ នាងនួន និង​ឈើ​លេខ​២​ផ្ទឹ​ក សុ​ក្រំ ជាដើម​៕T​/c ​ ​

Tuesday 18 February 2014

កម្លាំង​ចម្រុះ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​ឃាត់​​រថយន្ដ​កូរ៉េ​លួច​ដឹកឈើ​ប្រណីត​រាប់​សិប​ម៉ែត្រគូប​ ដោយ​ ៖ ស៊ាង ឡាយ|ថ្ងៃទី 18 កុម្ភះ 2014 ម៉ោង 16:25:28 ​ខេត្ដក្រចេះ​ ៖​ កម្លាំង​ចម្រុះ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ឃ្សឹ​ម​បាន​ស្ទាក់​ចាប់​រថយន្ដ​កូរ៉េ​ចំណុះ​៥​តោន​មួយ​គ្រឿង​ដែល​មាន​ ផ្ទុក​ទៅ​ដោយ​ឈើ​ប្រណីត​ជា​ច្រើន​កំណាត់​ ដឹក​លោ​យ​ឆត្រ​តាម​ផ្លូវជាតិ​លេខ​៧​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បង្ក្រាប​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៤​ ត្រង់​ចំណុច​ភ្នំ​ព្រេច​ក្នុង​ឃុំ​ឃ្សឹ​ម​ ស្រុក​ ស្នួល​ខេត្ដក្រចេះ​ ។​ បន្ទាប់​ពី​ចាប់​ឃាត់​ រួច​មក​រថយន្ដ​កូរ៉េ​ចំណុះ​៥​តោន​មាន​ផ្ទុក​ឈើ​ប្រណីត​ពេញព្រៀប​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះ​ អាសន្ន​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​ ក្នុង​ឃុំ​ឃ្សឹ​ម​ ស្រុក​ស្នួល​ ខេត្ដក្រចេះ​ ។​ ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ​បញ្ជាក់​ថា​ រថយន្ដ​ដឹកឈើ​និង​ឈើ​ ប្រណីត​រាប់​សិបកំ​ណាត់​នេះ​ជា​កម្មសិទ្ធិ​ របស់​ជន​ណា​នោះ​ទេ​។​គេ​បាន​និយាយ​ថា​ ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​លក្ខណៈ​ទ្រង់ទ្រាយ​ ធំ​បែប​នេះ​មិនមែន​ជន​សាមញ្ញ​ហ៊ាន​ដឹក​នោះ​ទេ​ ។​ គេ​បាន​និយាយ​ឱ្យ​ដឹង​ថា​ អ្នក​រកស៊ី​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​នៅ​ក្នុង​ខេត្ដក្រចេះ​សព្វ​ថ្ងៃនេះ​ជា​ឈ្មួញ​ដែល​មាន​ មុខសញ្ញា​ដដែលៗ​តែ​មិន​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​មក​ផ្ដន្ទាទោស​ម្ដងណា​ឡើយ​ ។​ បើ​បណ្ដោយ​ឱ្យ​ឈ្មួញ​ន​ង​ជន​ទុច្ចរិត​មួយ​ ចំនួន​កាប់​បំផ្លាញ​និង​ដឹកឈើ​លក់​អនាធិបតេយ្យ​នោះ​ព្រៃឈើ​នៅ​ខេត្ដក្រចេះ​នឹង​ រលាយ​ហិច​ហោច​ជា​មិន​ខាន​ ។​ ​ទោះ​យ៉ាងណា​នៅ​ក្នុង​ហេតុការណ៍​ ចាប់​បង្ក្រាប​រថយន្ដ​ដឹកឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​ម៉ែត្រគូប​នា​ព្រឹក​នោះ​ គឺ​មន្ដ្រី​ជំនាញ​ពុំ​មាន​ជន​ណា​ម្នាក់​ត្រូវ​ចាប់​ ខ្លួន​ក្នុង​ជំនួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នោះ​ ទេ​ ដោយ​គ្រាន់តែ​មាន​រថយន្ដ​ដឹកឈើ​ ធុន​ធំ​មួយ​គ្រឿង​និង​ឈើ​ប្រណីត​រាប់​សិបកំ​ណាត់​គឺ​ត្រូវ​ចាប់​ឃាត់​តែ​ប៉ុណ្ណោះ​ ។​ ​លោក​ គុណ​ ទៀប​ពិដោរ​ នាយ​ សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម​បានឱ្យ​ដឹង​ថា​ ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រគូប​មាន​ តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដែល​កម្លាំង​សមត្ថ​ កិច្ច​ចម្រុះ​ចាប់​បង្ក្រាប​បាន​នេះ​គឺ​សុទ្ធ​ សឹង​ជា​ឈើ​អារ​ប្រណីត​ធ្នង់​និង​ឈើ​អារ​ ប្រភេទ​នាងនួន​មានមុខ​កាត់​ធំៗ​មាន​ បរិមាណ​ជាង​១០​ដប់​ម៉ែត្រគូប​ ។​ ​លោក​បាន​បញ្ជាក់​ថា​ កម្លាំង​ជំនាញ​ និង​ស្ទូច​ឈើ​ទាំងនេះ​ចេញ​ពីលើ​រថយន្ដ​ ដើម្បី​វាស់វែង​និង​ក​សា​ថង​សំណុំរឿង​ ចាត់វិធានការ​បន្ដ​ ។​ ម្ចាស់​ឈើ​ទាំងនេះ​ គឺ​កម្លាំង​សមត្ថកិច្ច​នឹង​បន្ដ​ស្រាវជ្រាវ​រកមុខ​ឱ្យមក​ទទួលខុសត្រូវ​តែ​រឿង​នេះ​ហាក់ដូចជា​សង្ឃឹម​ឃើញ​ដូច​ជើង​មាឃ​ ៕ - See more at: http://nokorwatnews.com/detailnews.php?newsid=37973&mnu=2&cid=4#sthash.q60o9d8R.dpuf
ប្រើ​គ្រឿងចក្រ​ជីក​កាយ​ឈើ​ប្រណីត ដែល​កប់​ក្នុង​រណ្តៅ​ដី​សម្បទាន ជិត​មួយ​ម៉ឺន​កំណាត់​
http://www.watphnom-news.com/wp-content/uploads/2014/02/Wat-16027.jpg