Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 16 February 2014

មេព្រៃ​បង្ក្រាប​រថយន្ត​ដឹកឈើ​តូច​មួយ​នៅ​ស្រុក​អូ​រយ៉ា​ដាវ

រតនគិរី ៖ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អធិការ​ដង​ទន្លេមេគង្គ​បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​បាន​ចំនួន​មួយ​កូន​ឡាន រឹបអូស​ដាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​រក្សាទុក​ចាត់ការ​តាម​នីតិ​វិធី។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​៤.០០​នាទី​រសៀល ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ បំរុង​ឆ្លង​ទៅ​ប្រទេស​វៀតណាម ចំណុច​ភូមិ​សោម ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​អោយ​ដឹង​ថា រថយន្ត​កា​ម៉ា​រី​គូត​ហើម​ពណ៌​ស ស្លាក​លេខ ង​-7097 ភព​2 ត្រូវ​មេព្រៃ​អធិការ​ដង​ទន្លេ​ង​មេគង្គ​ចាប់បាន​យក​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ធ្វើការ​វាស់វែង និង​រាប់​មាន​ចំនួន​៤៣​ដុំ ស្មើ​០,៦៥៨​ម៉ែត្រ​គូប ប្រភេទ​ធ្នង់ សុទ្ធ ហើយ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ចំពោះ​ម្ចាស់​ឈើ និង​តៃកុង ចាប់ខ្លួន​មិនបាន មូលហេតុ​ឃើញ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្ទាក់​ព័ទ្ធ​ចាប់ ក៏​បើកទ្វារ​រថយន្ត​រត់​ចូល​ក្នុង​ព្រៃ​បាត់ស្រមោល​តែម្តង។ មជ្ឈដ្ឋាន​ទូទៅ​បាន​រិះគន់​ចំពោះ​មេព្រៃ​ព្រមទាំង​សមត្ថកិច្ច ដែល​ដាក់​ប៉ុស្តិ៍​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ចេញពី​ក្រុង​បាន​លុង រហូតដល់​អូរ​យ៉ា​ដាវ ព្រំប្រទល់​ប្រទេស​វៀតណាម ចាប់​មិន​អស់ គឺ​អង្គុយ​រាប់​ក្បាល​ឡាន​ដឹកឈើ​ខុសច្បាប់​តែប៉ុណ្ណោះ បើ​បង្ក្រាប​ទល់​តែ​រថយន្ត​ដឹកឈើ​ទាំងនេះ​មិន​បង់លុយ​អោយ​តែ​ប៉ុណ្ណោះ។ តែបើ​បង្ក្រាប​វិញ រថយន្ត​ដឹកឈើ​ដូច​ស្រមោច នៅពេល​រសៀល និង​យប់ មាន​សុទ្ធតែ​រថយន្ត​ទំនើបៗ​ទៀត​ផង៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567