Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 2 February 2014

រតនគិរី

​រតនគីរី៖ កម្លាំងចម្រុះ​គណៈ​បញ្ជា​ឯកភាព​ខេត្ត បាន​ចុះបង្ក្រាប ឈើប្រណិត​ល្មើសច្បាប់​នៅ​ស្រុក​តា​វែង បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់។​ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៤ លោក​វិ​រៈ​សេនី​ឯក កែប ម៉ា​រា​ឌី សឹក​រង​ខេត្ត​បាន​ដឹកនាំ​កម្លាំងចម្រុះ ដែលមាន​លោក ហុង ភា រង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី សហការ​ជាមួយ​កម្លាំង​សឹក​រង​ស្រុក​តា​វែង ចុះបង្ក្រាប​រឹបអូស​បាន​ឈើប្រណិត ប្រភេទ​ធ្នង់​ចំនួន​៣៦៨​កំណាត់ ដែលមាន​មុខកាត់​ចាប់ពី​២០cmx២០cm ឡើងទៅ​ដល់​៥០cmx៥០cm​និង​មាន​ប្រវែង​ចាប់ពី​២​ម៉ែត្រ​ឡើងទៅ​ដល់​៤​ម៉ែត្រ ។ នៅ​៤​ដេប៉ូ​ផ្សេង​ពីគ្នា ភូមិ​កិ​គួ​ង​១​ដេប៉ូ មាន​ចំនួន​១៨៧​កំណាត់ ភូមិ​ផាវ មាន​៣​ដេប៉ូ ដេប៉ូ​ទី​១​មាន​ចំនួន​៦៧​កំណាត់ ដេប៉ូ​ទី​២​មាន​ចំនួន​១៤​កំណាត់ និង​ដេប៉ូ​ទី​៣​មាន​ចំនួន​១០០​កំណាត់ ។
ភូមិ​កិ​គួ​ង និង​ភូមិ​ផាវ នៅក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្ត​រតនគីរី ដេប៉ូ​ឈើ​ទាំង​៤​ស្ថិតនៅតាម​ដង​ទន្លេ​សេសា​ន្ត ។ ដោយមាន​ព័ត៌មាន​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ ពីបទ​ល្មើស​ព្រៃឈើ មួយកន្លែង នៅ​ចំណុច​ខាងលើ កន្លងមក ឯកឧត្តម យឹម ឆា​លី ឧប្បនាយករដ្ឋមន្ត្រី បានចេញ​បញ្ជា​មក ឯកឧត្តម ប៉ាវ ហមផាន អភិបាលខេត្ត​រតនគីរី ឯក​ឧត្ដ អភិបាលខេត្ត​រតនគីរី និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ដ​បាន​បញ្ជា​ផ្ទាល់មាត់ អោយ កងកម្លាំង​ឯកភាព​ខេត្ត និង​កម្លាំង​ជំនាញ​ចុះបង្ក្រាប ឈើប្រណិត ខុសច្បាប់ នៅ​ចំណុច​ខាងលើ​ជាបន្ទាន់​។
នៅលើ​មុខ​កាត់ឈើ ល្មើសច្បាប់​ទាំងនោះ​មាន​សរសេរ​អក្សរ ke​។ តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​នោះបាន​អោយដឹងថា លើ​ក្បាល​ឈើ​ដែលមាន​សរសេរ​អក្សរ KE ជា​ឈើ​របស់លោក គ្រី ដែលជា​អតិ​ត​ជាម​ន្ត្រី​សាលាដំបូង​ខេត្តកណ្ដាល ហើយ​ឈើ​ដែល​កាត់​មកនេះ ជា​ឈើ​នៅ​តំបន់​គ្រប់គ្រង ដោយ​មន្ត្រី​បរិស្ថាន ប្រភព​ដដែល​បាន​បន្តទៀតថា​មេ​ឈ្មួញ ដែល​រកស៊ី ខុសច្បាប់​នៅ​តំបន់​នោះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា លោក ចាន់ ចែ ទូច និង​លោក​ឧ​ញ្ញា សី ។ ប្រភព​ដដែល​បាន​បង្ហើប​អោយដឹងទៀតថា ឈ្មួញ​ឈើ​ដ៏​កំពូល​ទាំង​៤​ខាងលើ រកស៊ី​នៅ​តំបន់​នេះ​អស់​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ ។
លោក ម៉ូង វិសិដ្ឋ ជា​នាយ​ស្នាក់ការ​បរិស្ថាន នៅ​ស្រុក​តា​វែង បាន​មាន​ប្រសា​ស ប្រាប់​អ្នកយកព័ត៌មាន​យើង​ទាំង​រតាក់ រ​តុ​ប នៅ​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤ ម្សិលមិញ​នេះ​ថា ឈើ​ដែល​កម្លាំងចម្រុះ​ប្រគល់អោយ​នេះ ឯក​ឧត្ដ​អភិបាលខេត្ត​បាន​បញ្ជារ​អោយ​លោក យកទៅ​រក្សាទុក នៅ​ស្នាក់ការ​បរិស្ថាន​ស្រុក​តា​វែង រីឯ​មេ​ឈ្មួញ​ដែល​រកស៊ី ល្មើសច្បាប់​នៅ​តំបន់​នេះ ក៏​លោក​មិនដឹងថា ជា​អ្នកណា ហើយ​ឈ្មោះ​អ្វី​ដែរ ចំណាត់​ការបន្ត ឬ ការស្រាវជ្រាវរ​កមេ​ឈ្មួញ ស្រេច​តែ​មេ​ខាងលើ លោក​មិនដឹង​ទេ ចំពោះ​ឈ្មោះ​មេ និង​លេខ​ទូរ​ស័​ព្វ របស់​មេ​ខាងលើ ក៏​លោក​ពុំ​អាច​ប្រាប់​បានដែរ ។
ទោះជា​យ៉ាងណាក៏ដោយ ករណី​រកស៊ី​កាប់បំផ្លាញ ប្រៃ​ឈើ ដឹកឈើ​ប្រណិត​ខុសច្បាប់​នៅ​តំបន់​នេះ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មិនអាច​លាក់បាំង អាជ្ញា​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​ដែល​ឈរ ជើង​តំបន់​នោះបានទេ ។ ដោយ ហ៊ាង រ៉ាត់​
01a2 01a1

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567