Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 9 February 2014

វារីអគ្គិសនីឬស្សីជ្រុំ Koh Kon

- ក្រុមហ៊ុនផលិតថាមពលអគ្គិសនីចិន រំពឹងថា វារីអគ្គិសនីឬស្សីជ្រុំ នឹងចូលចំណែកសំខាន់ សម្រាប់អភិវឌ្ឍកម្ពុជា
កោះកុង៖ វារីអគ្គិសនីឬស្សីជ្រុំ ដែលមានសមត្ថភាព ផលិតថាមពលរហូតដល់ទៅ៣៣៨មេហ្គាវ៉ាត់ បានសាងសង់ រួចរាល់ស្ទើរទាំងស្រុង ព្រមទាំងចាប់ផ្តើមផ្គត់ផ្គង់ថាមអគ្គិសនី នាចុងឆ្នាំ២០១៣ បន្ទាប់ពីដំណើរការសាងសង់ រយៈពេលប្រមាណ ៣ឆ្នាំ ដោយប្រើទុនវិនិយោគ ៥៨០លានដុល្លារ និងត្រូវជម្នះរាល់ឧបស័គ្គជាច្រើន។ សមិទ្ធិ ផលថ្មី នៃប្រភពផ្តល់ថាមពលអគ្គិសនីឬស្សីជ្រុំនេះ បានចូលរួមចំណែកធ្វើ ឲ្យរាជធានីភ្នំពេញ ធ្លាប់ជួបបញ្ហាកង្វះ ថាមពលអគ្គិសនី នាបណ្តាឆ្នាំកន្លងមកនោះ ត្រូវបានបញ្ចប់។
ជាមួយនិងការឲ្យដំណើរការវារីអគ្គិសនី ហើយការសាងសង់គ្រោងបញ្ចប់ជាស្ថាពរនាប៉ុន្មានខែខាងមុខនេះ ក្រុម ហ៊ុនផលិតថាមពលអគ្គិសនីដ៏ធំរបស់ចិន «ឆាយណា ហ្គ័នទៀន» ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល នោះ បានអញ្ជើញអ្នកព័ត៌មានមកពីច្រើនស្ថាប័នដូចជា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល រស្មីកម្ពុជា ភ្នំពេញប៉ុស្តិ៍ រួមនិងកាសែតចិនផងដែរ ចុះទៅបំពេញទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់វារីអគ្គិសនីពោរពេញដោយ សក្តានុពលកណ្តាលព្រៃភ្នំមួយនេះ។
វារីអគ្គិសនីឬស្សីជ្រុំ ដែលកំពុងចូលរួមចំណែកដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់ថាមពលបម្រើការប្រើប្រាស់របស់ប្រជា ពលរដ្ឋកម្ពុជា ក្នុងរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ផងនោះ មានទីតាំងស្ថិតនៅកណ្តាលដងព្រៃ នៃជ្រលងភ្នំ ក្រវ៉ាញ ចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា។ មុននឹងចូលដល់វារីអគ្គិសនីនេះ គឺត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវដែលឈូសឆាយភ្នំមានចំណោតខ្ពស់ៗ និង កាច់កោងខ្លាំង ធ្វើឲ្យអ្នកកាសែតនៅលើរថយន្តភ័យបុកពោះផងដែរ។
អគ្គនាយករង នៃក្រុមហ៊ុន «ឆាយណា ហ្គនទៀន» និងជាវិស្វករផងគ្រប់គ្រងការសាងសង់វារីអគ្គិសនីឬស្សីជ្រុំ លោក លី ជៀនហ៊រ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាgt;បើតាមតំណាងក្រុមរូបនេះ បានបញ្ជាក់ថា វារីអគ្គិសនីឬស្សីជ្រុំ សព្វថ្ងៃកំពុងផ្គត់ផ្គង់ថាមពលទៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងកំពុងតបណ្តាញចែកចាយបន្តទៅខេត្តបាត់ដំបងផងដែរ។
មុននឹងឈានដល់ការសម្រេចជាស្ថាពរនូវសមិទ្ធិផលទំនប់វារីអគ្គិសនីឬស្សីជ្រុំ ដែលផ្តល់ថាមពលជាច្រើនរយ មេហ្គាវ៉ាត់នេះ ក្រុមហ៊ុន បានឆ្លងកាត់នូវឧបស័គ្គជាច្រើន។ នេះបើយោងតាមតំណាងក្រុមហ៊ុន។
លោក លី ជៀនហ៊រ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូង នៃការសិក្សាគម្រោង ដែលធ្វើឡើងនាឆ្នាំ២០១៤ នោះ ក្រុមអ្នកជំនាញការរបស់ក្រុមហ៊ុន ត្រូវដើរឆ្លងកាត់តាមផ្លូវលំតូចមួយ ដ៏សែនលំបាកឆ្លងកាត់ព្រៃភ្នំ ជាច្រើន ថ្ងៃ ដើម្បីចូលទៅកាន់កន្លែងផលិតវារីអគ្គិសនី ដោយថ្ងៃខ្លះដាច់អាហារ ហើយបង្ខំចិត្តផឹកទឹកមិនស្អាត ក៏មាន។ ក្រុមហ៊ុនក៏ជួបប្រទះនូវផលលំបាក ក្នុងការដឹកជញ្ជូនគ្រឿងបរិក្ខា ព្រមទាំងកម្លាំងពលកម្មផងដែរ។
រហូតដល់ឆ្នាំ២០១៤នេះ មិនត្រឹមតែវារីអគ្គិសនីខាងលើនោះទេ ដែលត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ផ្លូវក្រាល គ្រួស និងកន្លែងខ្លះចាក់បេតុងកាត់ព្រៃភ្នំមួយខ្សែ ក៏ត្រូវបានក្រុមហ៊ុន «ឆាយណា ហ្គនទៀន» សាងសង់ឡើងរួច រាល់ផងដែរ។ ផ្លូវនេះមិនត្រឹមតែបម្រើប្រយោជន៍ជូនក្រុមហ៊ុននោះទេ តែវាក៏បាននិងកំពុងបម្រើប្រយោជន៍ជូន ប្រជាពលរដ្ឋកម្ពុជា នៅទីជនបទក្នុងស្រុកមណ្ឌលសីម៉ា ហើយក៏អាចធ្វើដំណើរឆ្លងកាត់ពីពោធិ៍សាត់ទៅកោះកុង ផងដែរ។
ឆ្លើយតបទៅនឹងសំណួរថា តើក្រុមហ៊ុន បានគិតគូរពីការប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិយ៉ាងណានោះ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើឲ្យមានពណ៌បៃតងស្រស់បំព្រង គឺជាទិសស្លោករបស់ក្រុមហ៊ន «ឆាយណា ហ្គនទៀន» ដូច្នេះក្រុមហ៊ុនតែងព្យាយាមខ្ពស់បញ្ចៀសការកាប់បំផ្លាញ់ព្រៃឈើ ព្រោះព្រៃឈើជាប្រភពទាក់ទាញ ទឹកភ្លៀង ដើម្បីផ្គត់ផ្គង់ដល់វារីអគ្គិសនី។
បើតាមលោក លី ជៀនហ៊រ ក្រុមហ៊ុនមិនត្រឹមតែមិនកាប់ព្រៃឈើនោះទេ ថែមទាំងព្យាយាមដាំដើមឈើឡើងវិញ នៅកន្លែង ដែលក្រុមបានកាប់ ដើម្បីសាងសង់ទីជម្រកពេលដំណើរការសាងសង់វារីអគ្គិសនីផងដែរ។
តំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណាក់សាងសង់វារីអគ្គិសនីមួយនេះ ក្រុមហ៊ុនបានទទួលរងនូវការ រិះគន់ជាច្រើនពីបណ្តាអង្គការសង្គមស៊ីវិល តែក្រុមហ៊ុន ក៏បានទទួលយកនូវអនុសាសន៍ដែលល្អមួយចំនួនពីអង្គ ការសង្គមស៊ីវិលផងដែរ។
ពាក់ព័ន្ធបញ្ហាបច្ចេកទេសវិញ លោកវិស្វករ លី ជៀនហ៊រ ដែលជាមន្រ្តីជំនាញរបស់ក្រុមហ៊ុន និងគ្រប់គ្រងផ្ទាល់ នៅការដ្ឋានវារីអគ្គិសនីឬស្សីជ្រុំនេះ បានថ្លែងអះអាងថា ការផលិតធ្វើតាមស្តង់ដាបច្ចេកទេសដូចនៅក្នុងស្រុកចិន ពោលទំនប់វារីអគ្គិសនីមិនអាច់បាក់ ឬធ្លាយនោះឡើយ ទោះបីរញ្ជួញដីក៏ដោយ។ ទំនប់ទប់ទឹកនីមួយៗត្រូវបាន ធ្វើឡើង ដោយថ្មរាប់ម៉ឺនដុំ និងមានបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបសម្រាប់ដាមតានស្ថានភាពទំនប់ថែមទៀត។
ឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកព័ត៌មានថា តើអាចបណ្តាលឲ្យមានគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋដែរឬទេ ប្រសិនបើទំនប់ត្រូវបានបាក់នោះ។ លោក លី ជៀនហ៊រ បានបញ្ជាក់ថា មិនបង្កគ្រោះថ្នាក់ដល់ប្រជាជនឡើយ ព្រោះនៅជ្រលងភ្នំក្រវ៉ាញនោះ ធំ អាចឲ្យទឹកហូរទៅលឿន ហើយទឹកទាំងនេះ នឹងធ្លាក់ចូលសមុទ្រ។ ជាពិសេស នៅក្នុងសមុទ្រនាខេត្តកោះកុងមានដើមកោងកាងច្រើន អាចស្រូបទឹកបានលឿន ដូច្នេះមិនបង្កផលប៉ះពាល់ដល់ ប្រជាពលរដ្ឋក្នុងខេត្តកោះកុងនោះឡើយ។
បើតាមលោក លី ជៀនហ៊រ នៅក្នុងដំណើរការសាងសង់នេះ មន្រ្តីជំនាញមកពីក្រសួងពាក់ព័ន្ធទៅលើបច្ចេកទេស និងបរិស្ថានជាដើមនោះ បានចុះទៅត្រួតពិនិត្យចំនួន២១ដង រួមមានក្រុមហ៊ុនវាយតម្លៃគុណភាពមកពីប្រទេស ស្វីសផងដែរ។
ជាមួយសមិទ្ធិផលវារីអគ្គិសនីឬស្សីជ្រុំនេះ បន្ទាប់ពីជម្នះនូវពាក្យនិន្ទា និងរិះគន់ពីក្រុមអង្គការក្រៅរដ្ឋាភិបាលពាក់ ព័ន្ធលើបញ្ហាបរិស្ថានជាច្រើននោះ លោក លី ជៀនហ៊រ បានថ្លែងរំពឹងថា នឹងចូលរួមចំណែកជួយប្រជាជន និង ប្រទេសកម្ពុជាទាំងមូលកាន់តែរីកចម្រើនថែមទៀត។
លោកបានថ្លែងថា «ក្រុមហ៊ុនសង្ឃឹមថា កម្ពុជា និងបានរុងរឿនរីកចម្រើនលូតលាស់ទៅមុខកាន់តែខ្លាំងថែមទៀត សមស្របទៅនឹងការខិតខំ និងលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីស្ថាបនាវារីអគ្គិសនីដ៏ធំនេះឡើង»។
សូមបញ្ជាក់ថា វារីអគ្គិសនី ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាធុងអាគុយមួយដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ និងផ្តល់ថាមពលអគ្គិសនី សម្រាប់បម្រើលើវិស័យនានា ដើម្បីអភិវឌ្ឍន៍ប្រទេស ដោយមិនខ្វះបានឡើយ។
មិនថាតែទីជនបទនោះទេ ដែលកំពុងខ្វះថាមពលអគ្គិសនីប្រើប្រាស់នោះ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០ ១៣ កន្លងទៅនេះ គេនៅចាំបានថា ចរន្តអគ្គិសនីត្រូវបានដាច់ស្ទើរតែរៀងរាល់ថ្ងៃ ហើយក៏ទទួលបានការរអ៊ូរទាំ ពីអ្នកប្រើប្រាស់ផងដែរ។ ការដាច់ចរន្តអគ្គិសនីនេះ ត្រូវបានមន្រ្តីអគ្គិសនីកម្ពុជាពន្យល់ថា បណ្តាលមកពីចំនួនអ្នក ប្រើប្រាស់មានការកើនឡើង ហើយថាមពលផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់។
តែការនិន្ទាពីសំណាក់អ្នកប្រើប្រាស់មិនយូរប៉ុន្មានក៏បានរសាត់ផុតទៅ ពោលនៅចុងឆ្នាំ២០១៣ អគ្គិសនីកម្ពុជា បានចេញមកប្រកាសដោយមោទនភាពថា ចាប់ពីឆ្នាំ២០១៤នេះទៅ ក្នុងរាជធានីភ្នំពេញ និងតំបន់មួយចំនួនជាប់   រាជធានីភ្នំពេញ នឹងលែងមានភាពរអាក់រអួល ឬខ្វះខាតថាមពលអគ្គិសនីទៀតហើយ បន្ទាប់ពីវារីអគ្គសិនីមានលទ្ធ ភាពផ្គត់ផ្គង់ថាមពលធំៗជាច្រើន ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឲ្យដំណើរការ។
ជាសក្ខីភាពរហូតដល់ដើមឆ្នាំ២០១៤នេះ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការថាមពលអគ្គិសនីប្រមាណជា ៥០០មេ ហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងរោងចក្រ ឧស្សាហកម្មនានានោះ លែងជួប បញ្ហាដាច់ចរន្តអគ្គិសនីដូចឆ្នាំ២០១៣កន្លងទៅទៀតហើយ។ បើតាមមន្រ្តីអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ថាមពល អគ្គិសនីក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមិនត្រឹមតែអាចប្រើប្រាស់បានគ្រប់គ្រាន់នោះទេ គឺប្រើសល់ថែមទៀតផង។
វារីអគ្គិសនីធំៗ ដែលទើបដាក់ឲ្យដំណើរការនាអំឡុងឆ្នាំ២០១៣កន្លងទៅនេះ រួមមាន៖ វារីអគ្គិសនីឬស្សីជ្រុំ ក្នុង ខេត្តកោះកុង អាចផលិតថាមពលបានជាង ៣០០មេហ្គាវ៉ាត់, វារីអគ្គិសនីអាតៃ ក្នុងខេត្តពោធិ៍សាត់ អាចផលិត ថាមពលបានប្រមាណ ១២០មេហ្គាវ៉ាត, វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត អាចផលិតថាមពលបានប្រមាណ ១៩៤.១មេហ្គាវ៉ាត់ និងអគ្គិសនីដើរដោយធ្យូងថ្ម នៅក្នុងខេត្តព្រះសីហនុ អាចផ្តល់ថាមពលប្រមាណ ១០០មេហ្គា វ៉ាត់។ ក្រៅពីវារីអគ្គិសនីដែលបានរៀបរាប់ កម្ពុជានៅមានវារីអគ្គិសនីខ្នាតតូចមួយចំនួនទៀតដូចជា វារីអគ្គិសនី នៅអូរជុំ ខេត្តរតនគិរី ផ្តល់ថាមពល ១មេហ្គាវ៉ាត់, ទំនប់វារីអគ្គិសនីគិរីរម្យមួយ ផ្តល់ថាមពល ១២មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីគិរីរម្យបី ផ្តល់ថាមពល ១៨មេហ្គាវ៉ាត់។ កម្ពុជា ក៏នៅមានវារីអគ្គិសនីជាច្រើនផ្សេងទៀត កំពុង ដំណើរការសាងសង់ និងស្ថិតក្នុងដំណាក់កាលសិក្សាគម្រោងផងដែរ៕
បន្ទប់ត្រួតពិនិត្យ និង បញ្ជានៅស្ថានីយ៍វារីអគ្គិសនីឬស្សីជ្រុំ
ទំនប់ស្តុកទឹកសម្រាប់ប្រើប្រាស់នៅស្ថានីយក្រោម
ទំនប់ស្តុកទឹក សម្រាប់ប្រើប្រាស់នៅស្ថានីយលើ
លោក លី ជៀនហ៊រ បញ្ចាំស្លាយពន្យល់ពីដំណើរការនៃការសាងសង់វារីអគ្គិសនីឬស្សីជ្រុំ

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567