Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 5 June 2013

ក្រុមហ៊ុនJOGMEC ជប៉ុន រុករក ប្រេង បាន បង្ហាញ ខ្លួន នៅកម្ពុជា

Posted on
ក្រុមហ៊ុន សាជីវកម្ម JOGMEC របស់ជប៉ុន ដែល ទទួលអាជ្ញាប័ណ្ណ លើប្រតិបតិ្តការ ស៊ីសី្មក សម្រាប់ការ រុករកប្រេង និង ឧស្ម័ន នៅប្លុក១៧ នៅខេត្តព្រះវិហារ បាន និយា យថាពួក គេទទួលបាន លទ្ធផលវិជ្ជាមានពីការ សិក្សាស្រាវជ្រាវ រុករក ហើយ គ្រោង នឹងបន្ត គម្រោង ទៅថែ្ងមុខ ទៀត។
ក្រុមហ៊ុននេះ គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀង គោលជាមួយ អាជ្ញាធរជាតិ ប្រេង​កាតកម្ពុជាCNPA ដើម្បីបន្តការសិក្សា ទៅមុខទៀត ក្នុងការវាស់ ស្ទុង់ទិន្នន័យ ប្រេងកាតនៅក្នុង ដែនគោក។ កាលពីថែ្ងទី៤ខែ ឧសភាឆ្នាំ២០១០ ក្នុងចុង ខែមករាឆ្នាំ កាលពីឆ្នាំមុន ដែលពួកជប៉ុន ដើ្តមប្រតិបតិ្តការ ២D ស៊ីសី្មក និងបានបញ្ចប់ នៅថែ្ង ទី១ ខែកញ្ញាឆ្នាំ២០១២។ដោយសាជីវកម្ម JOGMEC បានខួងអណ្តូង៦០០០ កនែ្លងដែល​អណ្តូងនីមួយៗ មានមុខកាត់ ៦មិលី្លម៉ែត្រនិង ជម្រៅ២០ម៉ែត្រតាម គោលការណ៏ ​បច្ចេក​ទេស ដើម្បីអង្កេតស៊ីសី្មករយៈពេល៤ខែនៅ ខេត្តនោះ។
លោក ឯក ថា អ្នកនំាពាក្យ ទីស្តីការគណៈ រដ្ឋមន្រី្តបានប្រាប់ថា COMPANY at JOGMEC បានជួបជាមួយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រី្ត និង ជាប្រធាន CNPA
បានបង្ហាញពី របាយការណ៏ ចុងក្រោយ ដែលស្តីពី ការសិក្សា ក្នុងប្លុក១៧ ដែនគោក នៅកម្ពុជាក្នុង ខេត្តព្រះវិហារ និង ខេត្តសៀមរាប។ ឯកឧត្តមបញ្ជាក់ ទៀតថា <<របាយ ការណ៏នេះ ជាលទ្ធផល នៃការសិក្សារួមគ្នារយៈ ពេល៣ឆ្នាំរវាង សាជីវកម្មJOGMEC and CNPA ដែលរួមបញ្ជូន ទាំងកិច្ច សហ ប្រតិបតិ្តការណ៏ ជាមួយ ២D ស៊ីសី្មក ដែន គោក កម្ពុជា មិន ធ្លាប់មាន ពីមុនមក តាមរបៀបការ ប្រើប្រាស់រំសេវផ្ទះ។ លទ្ធផល ដែលទទួល បាន គឺ វិជ្ជាមាន និង ការជំរុញ ដែលនំា អោយមាន ព័ត៌មានថី្មៗ ជាច្រើន ទៀតនៃភូគព្ភសាស្រ្តថី្មនិងការយល់ដឹងពីសក្តានុពលប្រេងកាតដែនគោកកម្ពុជា>>។ ហើយក្រុមហ៊ុន រំពឹង ទុកថាការរុករកសិក្សា ស្រាវជ្រាវគឺរយៈពេល៦ទៅ៨ឆ្នាំបន្ត ទៀត ។
​លោកម៉ែនដែន អគ្គនាយករង CNPA ទទួលបន្ទុក ជំនាញខាង រុករក ការ អភិវឌ្ឍន៏​ និង ការផលិតផលបាន និយាយប្រាប់ កាសែតថាមុន ដំបូងមិន នឹកស្មាន ថាមិន អាច មានលទ្ធផលល្អទេ តែលុះក្រោយ មកក្រុមហ៊ុននេះអាច ទាញយកប្រេង ដោយ សហ ប្រតិបតិ្តការណ៏ស៊ីសី្មកទើបអាចសនិ្នដ្ឋានបានថាការ ជីកត្រូវការ ជម្រៅបន្តិច ហើយ សង្ឍឹមថា នឹងមានប្រេងនៅតំបន់នោះដោយមានសក្តានុពលល្អ។
លោក ម៉ម សម្បតិ្ត នាយក ប្រតិបតិ្ត អង្គការអភិវឌ្ឍន៏ និងភាពជា ដែគួរតែ ត្រូវគិត​ពិចារណាពី លទ្ធផលដែល អាចធើ្វអោយ ផលប៉ះពាល់ដល់បរិស្ថាន។ លោកបន្ត ថាបំពង់ប្រេង និង ត្រូវដំទើ្បង ដើម្បីបង្ហូរប្រេង ធ្លាយវានឹង បំពុល បរិស្ថាន ប៉ះពាល់ដល់មនុស្សសត្វនិងវាលស្រែប្រជាពលរដ្ឋនៅតំបន់នោះ។
ដោយ សែម សារឿន
images
sokan_305aaa

Saturday 1 June 2013

Kids City របស់លោកសុខ ពុទិ្ធវុឌ្ឍ និង លោកជំទាវ ហ៊ុន ម៉ាលី ​ឧកញា ម៉េង ហ៊ាង



លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត ប្រចំាការរដ្ឋ មន្រី្តក្រសួង ទំនាក់ ទំនង រដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច ព្រមជាមួយ ឯកឧត្តមអ្នក ឧកញ៉ាលោកជំទាវ អស់ លោក លោកស្រី ភ្ញៀវ កិតិ្តយសជាតិ និង អន្តរជាតិក៏បានមានវត្ត មាននៅទីនេះ ។នៅ ព្រឹក ថែ្ងទី០២ខែ០៦ឆ្នាំ២០១៣ សិ្ថតនៅជាប់ សណ្ឋាគារ ៤២ជាន់បាន បើកពិធីសម្ពោធ ក្រុមហ៊ុន ឃីតស៊ីធីKiDS CITY អោយប្រើប្រាស់ ជាផ្លូវការក្រោម អធិបតីភាពដ៏ ខ្ពង់ខ្ពស់
លោក ម៉េង ហៀង នាយកប្រតិបតិ្ត ក្រុមហ៊ុន បានទើ្បងថែ្លង សុន្ទរកថា ក្រុមហ៊ុននេះ បានចាប់ដើ្តម ដំណើរការណ៏ ក្នុងការសាងសង់សំណង់ អគារខ្បស់តាំង ពីថែ្ងទី២៣ខែមីនា ឆ្នាំ២០១១បន្ទាប់ពីបានធើ្វការសិក្សាលើគោលគំនិតនិងលទ្ធផលផ្សេងៗដោយបាន ចំណាយ ពេលវេលាចំនួន២ឆ្នំា និង៣ខែ ហើយ ចាប់តាំងពី ការ សិក្សា ទូទៅលើ គំរោងលើក ដំបូង រហូត ដល់កសាង រួចរាល់ជា ស្ថាពរប្រកប ដោយ មោទនភាព និង រំភើបរីករាយ យ៉ាង ខ្លាំងដោយបានឈរនៅពីមុខអគារចម្រុះពណ៌ដ៏ស្កឹមស្កៃ។
សូមបញ្ជាក់ថា អគាររួមមាន១២ជាន់ ហើយមានបន្ទាប់៧០កនែ្លងហើយមានចំណត ក្រោមដីនិង នៅខាងក្រោយ អគារនឹងបរិក្ខារ ទាំងអស់ត្រូវ បានទិញ ពីក្រុម ហ៊ុន ផ្គត់ផ្គង់ នៅជុំវិញ ពិភពលោក ហើយ ត្រូវបានធើ្វ តេសសាក ល្បង ដោយ ប្រុង ប្រយ័ ត្នខ្ពស់ ធានា អោយបានគុណភាពសុវតិ្ថភាព និង ស្របតាមស្តង់ ដារអន្តរជាតិ។
នៅក្នុងប្លង់អគារនេះ មានដួចជាPlayroun, ស្ថិតនៅជាន់ទី០១ ជាកនែ្លងសម្រាប់ កេ្មង លេងកំសាន្តដោយ សុវតិ្ថភាពខ្ពស់ទំហំ ៨០០ម៉ែត្រការ៉េ អាចទទួលបានកេ្មង៣០០នាក់ ក្នុងពេលតែមួយ។
BirthParty,នៅជាន់ទី០២សម្រាប់ខួបកំណើតដោយសហការណ៏ជាមួយ ដែគួរម្ហូបអាហារ និងភេសជ្ជៈ អាចទទួល មនុស្សបាន រហូតដល់ ១០០នាក់ រឺ ឯអគារជាន់ ClipandClimp ទី០៤ មានជាកនែ្លងប្រភេទកីទ្បា ទើ្បងជញ្ចាំង ហើយមាន ជញ្ចំាង ២៨ប្រភេទ ដើម្បីតោង ទើ្បងនិងមានហាងតែគុជPOPTEA.ហើយLaserTag,នៅជាន់ទី០៧ មានឆាកបាញ់ ពន្លឺ ទ្បាស៊ែរ មួយអាច ប្រើប្រាស់ កំភើ្លង កាំ ភើ្លងទ្បាស៊ែរ សិប្បនិមិ្មត បច្ចេកវិទ្យាខ្ពស់អាច លេងបានមនុស្ស៣០នាក់ ដែលជាអការ ដ៏អស្ចារ្យ លេងជាគ្រួសារ។ Ice Skating Rinkជាន់ ទី១០ជាកនែ្លង ទីលានជិះ ស្គី ទឹកកក់ ពិត ប្រាកដ មួយនៅកម្ពុជា ដោយ មានគ្រូបងឹ្វកមក ពីប្រទេស ហី្វលីពីន ជាអ្នក បង្រៀន ។
Science Gallery ,នៅជាន់ទី០៩ជាវិចិត្រសាលវិទ្យា សាស្រ្ត បង្ហាញនូវគោលការណ៏ វិទ្យាសាស្រ្តជាច្រើន ប្រភេទរួមមានអគ្គសនីកម្លាំងពនឺ្ល សំទ្បេងនិងទឹក សម្រាប់ អប់រំកូន ខែ្មរនិងបរទេស។ scienceDiscovery ជាជាន់ទី០៨មាន ប្រធានបទ ប្រហាក់ ប្រហែល ទៅ នឹង ជាន់ផ្សេងៗទៀត ដែលអាចសិក្សា និង ការអប់រំសិក្សាជ្រាវ មានរហូតដល់៧០មុខ វិទ្យាដែលមានសរុបទាំង២ជាន់នេះហើយមានសាលវិទ្យាសាស្រ្ត១៣២ប្រភេទខុសៗគ្នា។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត ប្រចំាការរដ្ឋមន្រី្តក្រសួងទំនាក់ ទំនងរដ្ឋ សភាព្រឹទ្ធសភានិងអធិការកិច្ចបានថែ្លងក្នុងកម្មវិធីនោះថានេះនាងខ្ញុំមានសេច កី្តរីករាយ ណាស់ ដោយបានមកសម្ពោធអគារ ឃីត ស៊ីធី ជាប្រភេទទំនើបជាងគេនៅ រាជធានី ភ្នំពេញ។ ហើយថែ្ងនេះក៏ជាការ មួយស្របពេលជាមួយ ថែ្ងទិវាសិទិ្ធកុមារ អន្តរ ជាតិពិ ភពលោក ក្នុងថែ្ង១មិថុនា២០១៣នេះ។ ក្នុងថែ្ងនេះនៅប្រទេសកម្ពុជា ក៏មានពិធី គោរព ទិវាសិទិ្ធកុមារអន្តរជាតិ១មិថុនាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសមេ្តចអគ្គមហាសេនាបតីតេរជោ ហ៊ុនសែន នាយករដ្ឋមន្រី្ត នៃ ព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវ គតិព្រឹទ្ធបណិ្ឌត ប៊ុនរ៉ានីប្រធានកាក បាទក្រហមកម្ពុជាដែលបានប្រព្រឹតិ្តទៅក្នុងមជ្ឍមណ្ឌលកោះពេជ្រនេះដែរ។
នេះក៏បានបញ្ជាក់ពីរាជរដ្ឋាភិបាល ដែលបានកំពុងតែយកចិត្តទុកដាក់ទៅលើ សិទិ្ធកុមារ អន្តរជាតិនិងដឹងសុខទុក្ខ ព្រមទាំងបង្កលក្ខណះសម្បតិ្តទាំង ទ្បាយដើម្បីអោយ កុមារកម្ពុជា យើងបាន ចូលរួមអប់អរសារទ ក្នុងទិវាថែ្ងនេះ។ ហើយក៏ជាថែ្ងមួយដែលបានមក សម្ពោធ ដាក់ អោយប្រើប្រាស់អគារថី្ម មួយនេះនិងមាន សេចកី្តរីករាយ ដោយ បានឃើញ សមិទិ្ធ ផលថី្មស្រទ្បាងដែលបានចាប់ដើ្តមទើ្បងអួតបង្ហាញរាង្គសង្ហាសម្រាប់ទាក់ ទាញភ្ញៀវទេសជាតិ និង អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខែ្មរ គឺជាសំណង់ អគារ មជ្ឍមណ្ឌលកម្សាន្តKids City ដែលបានផុស ត្រដែតលើអាកាស វេហារលោកជំទាវ បានសង្កត់ធ្ងន់ថា ទីរាជ ធានីភ្នំពេញកំពុង តែរងចំាទទួលភ្ញៀវ ទេសចរណ៏ជាតិ និង អន្តរ ជាតិ ជាបន្តបន្ទាប់ ដោយនៅទីនេះ គឹជាកនែ្លង មជ្ឍមណ្ឌល នយោបាយ វប្បធម៌ ទេសចរណ៏និងពាណិ ជ្ជកម្ម នៅប្រទេសកម្ពុជាយើង។មជ្ឍមណ្ឌល អប់រំកម្សាន្តនេះ ក៏បាន ជំរុញអោយមានការកែប្រែ ក្នុង ជីវភាពប្រជាពលរដ្ឋខែ្មរយើង។ ការអប់រំល្អសុខភាពល្អវាបានជួយអោយកុមារមានស្មារតី នៃ ការចងចំាមានបញ្ញា នឹងមានចំណេះ ដឹងតាម រយៈការផ្តល់ការគ្រប់បែបយ៉ាង ក្នុងការ អភិវឌ្ឍន៏ ប្រទេសជាតិ នាពេលខាងមុខ។ ខ្ញុំមានតែងតែមានជំនឿថា ក្រុមហ៊ុន ឃីតស៊ីធី នេះនឹង មានភាពជោគជ័យ គ្រប់បែប យ៉ាដោយក្រុមហ៊ុននេះ មានការគិតគួរបាន ច្បាស់ លាស់មុននឹងធើ្វការសម្រេច ក្នុងការដាក់វិនិយោគទន់ រហូតមានការកសាង សំណង់អាគារ ដ៏ ខ្ពស់ស្កឹម ស្កៃ បង្កើត មុខ របរថី្មថែមទាំងមាន លក្ខណះ វិទ្យាសាស្រ្តទំនើប ទៀត។ ជាសាក្ខីភាព មួយបាន បញ្ជាក់ អំពីបញ្ហាជីវភាព ជឿនលឿនកាន់ តែអភិវឌ្ឍន៏ ទៅមុខជានិច្ច។ ក្រោម ការដឹក នាំរបស់សមេ្តចអគ្គមហាសេនាបតី  តេរជោហ៊ុនសែន ជានាយករដ្ឋមន្រី្ត នៃព្រះរាជា ណាចក្រកម្ពុជា។ ដោយវិស័យឯកជនមាន តួនាទីសំខាន់ ណាស់ ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ។ ហើយចាត់ទុកវិស័យ ឯកជន គឺ ជាថ្នាល់សម្រាប់ បណ្តុះ បណ្តាល អប់រំ ដល់ កូនខែ្មរ ដើម្បីអោយយុវជន យកបទពិសោធន៏ ក្នុង ជីវិតទៅថែ្ងអនាគត។
IMG_4179
IMG_4180
IMG_4160
IMG_4154
IMG_4140