Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 30 November 2013

Local Groups Say They Must Protect Forest, as Government Fails (Hello VOA)

Hello VOA's guests: Ouch Leng (right)​ and Chan Thy (left) said how hey have been forced to take forest protection into their hands.Hello VOA's guests: Ouch Leng (right)​ and Chan Thy (left) said how hey have been forced to take forest protection into their hands.
Sok Khemara

Sunday 24 November 2013

រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី​បើកដៃ​ឲ្យ​ឈ្មួញ ឈ្មោះ ចែ រ៉ាន់ ប្រមូល​ទិញ​ឈើប្រណិត និង ដឹកជញ្ជូន​

ខេត្ត​រតនគីរី​៖ ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ដ៏​សកម្ម​ម្នាក់ នៅក្នុង​ខេត្ត​រតនគីរី ដែល​គេ​ស្គាល់​ថា ឈ្មោះ ចែ រ៉ាន់ ដែលមាន​ប្តី​ឈ្មោះ ហេង គ្មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឬ សមត្ថកិច្ច ពាក់​ព​ន្ធ័​មួយណា​ធ្វើការ​បង្ក្រាប​ឡើយ​។ បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ វ៉ង និង ឃុំ កា​ចូ​ន បាន​ប្រាប់​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ឈ្មួញ​រកស៊ី​ឈ្មោះ ចែ រ៉ាន់ បាន​ប្រមូល​ទិញ​ឈើប្រណិត​អាណ​ធិបតេយ្យ នៅតាម​ភូមិ​នានា ហើយ​យកមក​ស្តុក​នៅ​ភូមិ វ៉ន ។ លុះ​ស្តុក​ទុក​បានជា​ច្រើន​គំនរ ទើប​ប្រមូល​ដឹកជញ្ជូន​យកមក​ក្រុង​បា​លុង ហើយ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​
​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ រ៉ាន់ ធ្វើ​ការប្រមូលទិញ​ឈើ រាល់ថ្ងៃនេះ គ្មាន​ខ្លាចញញើត​អ្នកណា ឬ ជំនាញ​អ្វី​ទាំងអស់ ដោយ​គេ​យក​រថយន្ត​មក​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ ហើយ​មាន​រថយន្ត​សម្រាប់​ដឹង​ជញ្ជូន​ឈើ​ដល់​ទៅ​៤​គ្រឿង មាន​ម៉ាក់ បា​ឡែ​ន ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឡង់​គ្រី​ស័​រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​20.4421 និង ១​គ្រឿង​ទៀត​ម៉ាក់​លុច​ស៊ី​ស​៤៥០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ 4613 បានធ្វើការ​ដឹកជញ្ជូន យ៉ាងសកម្ម​គគ្រឹកគគ្រេង ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​ជាង​៧ ៨​ជើង​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៨A ពី​ស្រុក​វើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​៣​ស្រុក​។​
​ប្រព​ភ​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា មិន​ត្រឹមតែ​ធ្វើការ​ដឹកជញ្ជូន​ដូចខាងលើ​នេះ​ទេ ថែមទាំង​អោយ​បងស្រី របស់ខ្លួន​ម្នាក់​ឈ្មោះ ចែ រ៉ន ដេកចាំ​ទិញ​ឈើ ដែល​ឈ្មួញ​ដឹក​ចេញពី​ព្រៃ​មក ហើយ​ស្ទាក់​ទិញ​នៅ​ចំនុច​ជិត​ចំការ​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅ​ភូមិ វ៉ង យ៉ាង​ចំហរ មិន​ខ្លាច​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ វ៉ន បាននាំគ្នា​និយាយថា ឈ្មោះ ចែ រ៉ាន់ នេះ​បាន​ប្រមូល​ទិញ​ឈើ ទាំងថ្ងៃទាំងយប់ មិនដែល​ខាន​ទេ ជួន​ម៉ោង​១១ ទៅ ១២​យប់​ក៏​នៅ​ដឹកជញ្ជូន​ឈើ​ទៀត ធ្វើ​ឲ្យ​រំខាន​ដល់​ពួកគាត់​សំ​រាន ហើយ​ក្នុង​មួយថ្ងៃៗ​ឈើ​ដែល​ពួកគេ​ប្រមូល​ទិញ​ទាំងអស់នេះ សុទ្ធ​តែមាន​មុខកាត់ 10x40x1,2 20x20x1,2​។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ វ៉ន មានការ​អស់ជំនឿ​យ៉ាងខ្លាំង​ចំពោះ លោក គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ និង សមត្ថកិច្ច ពាក់​ព​ន្ធ័​ដែល​បណ្តែតបណ្តោយ ឲ្យ​ឈ្មួញ​ឈ្មោះ​ចែ រ៉ាន់ ប្រមូល​ទិញ​ឈើ ដឹកជញ្ជូន​ឈើ តាម អំពើ​ចិត្ត ដូច​សព្វ​ថៃ្ង​នេះ ព្រោះ​បើតាម​ពួកគាត់​ដឹង​ឈ្មួញ​ឈ្មោះ ចែ រ៉ាន់ ធ្វើ​ការប្រមូលទិញ​ដឹកជញ្ជូន​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ បានផ្តល់​លាភសក្ការៈ យ៉ាង​ក្រាស់ក្រែល ដល់​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង សមត្ថកិច្ច​តាម​ដងផ្លូវ​អស់ហើយ ដូច្នេះ​តើ​អោយ​ពួកគេ​ចាប់​ឈ្មួញ​ឈ្មោះ ចែ រ៉ាន់ យ៉ាងម៉េច​នឹង​កើត​។
ជុំវិញ​ករណី​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​បាន​ទូរ​សព្ទ័​ទៅ លោក គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​អូរ​ជុំ ស្រុក វើ​ន​សៃ និង ស្រុក​តា​វែង ដើម្បី​សុំ​ការបំភ្លឺ តែ​លោក​ក៏បាន​ឆ្លើយតប​មកវិញ របៀប​ដូចជា​មិន​ចង់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​យើង​ទេ គ្រាន់តែ​ឆ្លើយថា ចាំ​អោយគេ​ទៅ​មើល​៕ ដោយ សារ៉ាត់
15b1 15b2

Thursday 21 November 2013

Report Blames Tycoon For Major Forest Destruction (VOA)

Experts say as little as 30 percent of the country’s forest cover remains, while logging continues to be a problem, file photo. Experts say as little as 30 percent of the country’s forest cover remains, while logging continues to be a problem, file photo.
Kong SothanarithVOA Khmer
PHNOM PENH - Local human rights groups have identified 1,400 families who have been forcibly evicted from their land by a single business tycoon and his company.

The Cambodia Human Rights Task Force, a consortium of groups, said in a report Wednesday that Try Pheap, a powerful logging tycoon, has deforested some 70,000 hectares across 11 different provinces, exporting timber to Vietnam and colluding with officials from the Forestry Administration, the military, police and military police.

The new report underscores the ongoing problem linking corruption, powerful business and the destruction of the country’s national resources.

Ouch Leng, president of the Task Force, told VOA Khmer that the Try Pheap Group Co, had deforested land in the provinces of Kampong Speu, Kampong Thom, Koh Kong, Kratie, Mondolkiri, Oddar Meanchey, Preah Vihear, Pursat, Rattanakkiri, Siem Reap and Stung Treng.

The rights report found that in 15 of 27 sites, illegal logging took place.

Try Pheap was not available for comment.

Wednesday 13 November 2013

ផល​ប៉ះពាល់​ពី​ការ​កាប់​ព្រៃ​ឈើ

វេទិកា ៦១០
វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៣។
នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ពុធ ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ពិភាក្សា​អំពី «ផល​ប៉ះពាល់​ពី​ការ​កាប់​ព្រៃឈើ»។
ដោយ វិទ្យុ អាស៊ីសេរី
2013-11-13
វាគ្មិន​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រួម​មាន លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា/ប្រធាន​គណៈកម្មការ​កិច្ចការ​ បរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋ​សភា/អ្នក​នាំ​ពាក្យ​សភា​ជាតិ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក មៀច មាន អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី (សេសាន ស្រែពក និង​សេកុង)  លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា និង​លោក កែវ ប៊ុនធា អ្នក​ពិគ្រោះ​យោបល់។
អ្នក​សម្របសម្រួល៖ លោក ជុន ច័ន្ទបុត្រ

Monday 11 November 2013

ចាប់​បាន​រថយន្ត​ដឹក​ឈើ​ក្រូញូង​ ចំនួន​៨៣២​ដុំ​នៅ​ចំណុច​ភូមិតាយ៉ោ​ក ខេត្ត​កំពង់​ធំ

ខេត្តកំពង់ធំ៖ ប្រភព​ព​ត័​មានបាន​អោយដឹងថា នៅ​ខេត្តកំពង់ធំ​កំពង់​កើត​បទល្មើស​ដឹកឈើ​ប្រណិតៗ​ជាច្រើន​នៅតាម​ដងផ្លូវ​ ជាតិ​លេខ​៦២ ​ចាក់​ស្តែង​ដូច​នៅ​ថ្ងៃទី​១៥ ខែ​១០ ឆ្នាំ​២០១៣ វេលា​ម៉ោង ៤.៣៥​នាទី​កំលាំង​ប៉េអឹម​នៃ​ទីបញ្ជាការ ប៉េអឹម​ខេត្តកំពង់ធំ​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោ់យ​លោក​ឧ​ត្ត​ម​សេនី​ត្រី ហង្ស ថុល រួមសហការ​ណ៏​ជាមួយ​ប៉ូ​លិ​ស្តិ៏​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​និង​មន្ត្រី​ បរិស្ថាន​ក្រុង​ស្ទឹងសែន ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​សេ​ង្ទា បាន​ស្ទាក់ចាប់​រថយន្ត​ទ្ប​ង់​គ្រី​ស​រ័​មួយ​៤៧០​គ្រឿង​ពាក់​ផ្លាកលេខ​ ភ្នំពេញ ២​ដេ​.៣៩៩៧ ផ្ទុក​ឈើ​ប្រភេទ​ឈើ​ថ្នង់ ដែលមាន ទម្ងន់ ៣៥០​គី​ទ្បូ នៅ​ចំណុច​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​អ្នកបើកបរ​ដោយ​ជនជាតិ​ វៀតណាម ទីលំនៅ​មិន ច្បាស់លាស់ តែ​ទោះបី​យ៉ាងនេះ​ក៏​ដោយ ផ្នែក​ប៉េអឹម គឺ​លោក​អនុ​សេនី​ឯក ផន សុផល បានធ្វើ​កំណត់​ហេ​ត្ថុ​ព្រមទាំង​វត្ថុតាង​ប្រគល់ជូន​ផ្នែករដ្ឋបាល ព្រៃឈើ​ស្ទោង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។
ប្រភព​ព​ត័​មាន​អោយដឹង​ច្បាស់ការ​នៅ​ថ្ងៃទី​០១​ខែ​វិចិកា​ឆ្នាំ​២០១៣​ ថ្មីៗ​វេលា​ម៉ោង​៥.៣០​នាទី​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​រលោក សុ​ទ្ឋ បូរី បាន​សហការ​ជា​ប៉េអឹម​ស្រុក​សន្ទុក​បាន​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​១​គ្រឿង ​ផ្ទុក​ដោយ​ឈើ​ក្រញូង​ចំនួន​៨៣២​ដុំ​នៅ​ចំណុច​ភូមិ​តា​យ៉ោ​ក​ឃុំ ប្រសាទ​ស្រុក​សន​ក្ទុ​ខេត្តកំពង់ធំ តាម​ប្រភព​ព​ត័​មាន​អោយដឹងថា​ឈើ​នេះ​ចេញពី​ខេត្តព្រះវិហា​ឆ្លងកាត់​ ខេត្តកំពង់ធំ​តាម​ផ្លូវជាតិ​លេខ​៦២​ឆេ្ព​មាះក​កាន់​ខេត្តកំពង់ចាម​រថយន្ត​យី ​ឌប់​(​ផ្លូវ​៥)​របស់លោក​ទ្បេ​ង​ធា​រី​ទ្ឋ​សញ្ជាតិ​ខ្មែរ​រស់នៅ​ភូមិ​សំពង​ជ ​យ័​ឃុំ​សំពង​ជ​យ័​ខេត្តកំពង់ចាម​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​និង​កម្លាំង​ ប៉េអឹម​ស្រុក​សន្ទុក​ស្ទាក់​ចាប់បាន​ម្ចាស់​រថយន្ត​ត្រូវ​ប៉េអឹម​ស្រុក​ សន្ទុក​ចាប់បាន​ដាក់​ខ្នោះ​យ៉ាង​រុំភើយ​បន្ទាប់មក​រដ្ឋបាល​ព្រៃឈើ​បា​នេ​ ធ្វី​សុំ​ណុំ​រឿងព្រម ទាំង​វត្ថុតាង​បញ្ជូន​ទេ​ៅ​តុលាការ​ខេត្តកំពង់ធំ​ដើម្បី​ដោះស្រាយ​ទៅតាម​ ផ្លូវច្បាប់ ទោះបី​មាន​កុងត្រូល​ត្រ​ជុះ​ច្រើនយ៉ាង​ស​ន្ឋឹ​កស​ន្ឋា​ប់ យ៉ាងណាក៏ដោយ​ប្រភេទ​ឈើ​ក្រញូង​ចេញពី​ខេត្តព្រះវិហា​និង​ខេត្តកំពង់ធំ​​នៅមាន ​ចេញ​ជា​បន្តបន្ទាប់​ក្នុង​នោ​មាះ​ន​មន្ត្រី​ពាក់ពាន់​ក៏​រកស៊ី​បទ ល្មើស​ឈើ​ក្រញូង​ផងដែ ជាពិសេស​មន្ត្រី​ដែលមាន​អំណាច​ធំៗ ទោះបី​ទ​ម្រែ​ទម្រុង​ស៊ី​ជ​ជ្រៅ​របស រដ្ឋា ភិ​បាល​យ៉ាងណាក៏ដោយ​គ្មាន ប្រ​សិ​ទ្ឋ ភាព​នោះទេ ពីព្រោះ​គ្មាន​ប្រជាជន​ណាមួយ​រកស៊ី​ខុសច្បាប់​ដូច​មន្ត្រី​ធំៗ​នោះ​ទ្បើ​យ គួរតែ​រដ្ឋមន្ត្រីរ​ក្ខា​ប្រមាញ់​ចាប់ផ្តើម​ពី​ចំណុច​(​ក​)​មកវិញ បើសិន​មិន​ចាប់ពី​ចំណុច​នេះ​ទេ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​អាណា​ត់ទី​ ប្រាំ​នេះ​វារ​លាយ​ទៅ​ឯងៗ​ដោយសារតែ​មន្ត្រី​ថ្នាក់ក្រោម​ដែលមាន​អំណាចគួរតែ​ ដាក់​សម្ពាត​ទៅលើ​មន្ត្រី​ពាក់ពាន់ ដូចជា​មន្ត្រី​ពាក់ពាន់​ខេត្តកំពង់ធំ លោក​តិ​បញ្ញាតា ដូចជា​ខ​ណ្ខ័​រដ្ឋបាល​ព្រៃឈើ​ស្ទោង លោក​តុង យី ជាដើម​(​ល​) ពីព្រោះ​លោក​ទាំងនោះ​ជា​អ្នក​ស្ពឹ​ន​ភ្នែក​មហាជន បើ អ្នក​ដែលមាន​លុយ អោយ ទៅ​យ៉ាង​រលូន បើ​អ្នក​គ្មាន​លុយ​អោយ អ្នក​នោះឯង​ត្រូវបាន​ចាប់ ហើយ​ត្រូវ​ដោះស្រាយ​ទៅតាម​វិធី​លុយ តើ​ភាព​យុ​តិ​ធ​ម៏​នៅ កន្លែង​ណា តើ​ទ​ម្រែ​ទម្រង់ ស៊ីជម្រៅ​ទៅ​របៀប​ណា​។​ពីព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃ​េ​ឈី​ស្ទោង​មិនដែល​ ចាប់បាន​នោះទេ បែ​ចាប់បាន​គឺ​នៅ​ស្រុក​សន្ទុក​ទៅវិញ​៕
03b1 03b2
03b4

Saturday 9 November 2013

ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព រង​ការ​ចោទ​ថា​កាប់​ឈើ​ប្រណីត​លក់​ទៅ​បរទេស


អង្គការ​ឃ្លាំ​មើល​វិនាសកម្ម​ព្រៃ​ឈើ​ក្នុង​ស្រុក​មួយ បាន​រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​លើ​ខេត្ត​ក្រុង​ចំនួន​១២ ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រតិបត្តិការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រណីតៗ​របស់​ខ្មែរ​ដឹក​លក់​ជា​ ចំហ​ទៅ​កាន់​ប្រទេស​វៀតណាម។
ដោយ តាំង សារ៉ាដាកាប់​ឈើ ទ្រី ភាព ៦១០
៩-វិច្ឆិកា-២០១៣៖ ឃ្លាំ​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព នៅ​តាវែង ខេត្ត​រតនគិរី។
CHRTF Report
ក្រុម​អ្នក​ឃ្លាំ​មើល​ព្រៃ​ឈើ​ទាំង​នោះ ក៏​បាន​អះអាង​ថា លោក ទ្រី ភាព បាន​ឧបត្ថម្ភ​ប្រាក់​ប្រចាំ​ខែ​ប្រមាណ ១​លាន​ដុល្លារ ទៅ​ដល់​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការ​ចាយ​វាយ​ផ្សេងៗ និង​សម្រាប់​ពង្រឹង​គណបក្ស។
ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា កំពុង​រីក​រាល​ដាល​ធ្ងន់ធ្ងរ​សឹង​ពាស​ពេញ​ប្រទេស ខណៈ​ឈើ​ប្រណីត​របស់​ខ្មែរ​គ្រប់​ប្រភេទ​កំពុង​រង​ការ​វិនាស​ហិន​ហោច​បំផ្លាញ ​ខ្ទេច​ខ្ទី​ដោយ​ក្រុម​ឧកញ៉ា​ដ៏​មាន​ធនធាន និង​មាន​អំណាច។
របាយការណ៍​កម្រាស់​ជិត ៥០​ទំព័រ របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា «ឃ្លាំ​មើល​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១ ស្តី​អំពី​ក្រុមហ៊ុន ទ្រី ភាព និង​នយោបាយ​ប្រមូល​ឈើ​ឲ្យ​អស់​ពី​ស្រុក​ខ្មែរ»។ របាយការណ៍​នេះ​បង្ហាញ​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទី្រ ភាព បាន​ធ្វើ​អាជីវកម្ម​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​តំបន់​ព្រៃ​ឈើ​ទូទាំង​ប្រទេស​កម្ពុជា តែ​ម្តង។ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ហើយ​មាន​សិទ្ធិ​អំណាច​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​នានា​ផ្សេង​ ទៀត ដើម្បី​ដឹក​លក់​ជា​ចំហ​ទៅ​កាន់​ប្រទេស​វៀតណាម។
ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ ចំនួន ១៤​កន្លែង និង​អាជ្ញាប័ណ្ណ​ទិញ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២៧ នៅ​តាម​ខេត្ត​ចំនួន​១២ ព្រម​ទាំង​មាន​ក្រុមហ៊ុន​សាខា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៥ នៅ​តាម​ខេត្ត​ចំនួន​១០ ដែល​មាន​ផ្ទៃដី​សរុប​ជិត ៧​ម៉ឺន​ហិកតារ។ ផែន​ការ​កាប់​ឈើ​ក្រោម​ផ្លាក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព បាន​ប៉ះ​ទង្គិច​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជិត ១.៥០០​គ្រួសារ និង​ប៉ះពាល់​ដល់​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នៃ​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​ចំនួន ២០​កន្លែង។
របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​បង្ហាញ​ថា លោក​ឧកញ៉ា ទ្រី ភាព និង​ភរិយា អ្នកស្រី ម៉ៅ ម៉ុម ទទួល​បាន​ដី​សម្បទាន​សរុប​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ។ ផ្ទៃ​ដី​ដ៏​ធំ​នេះ​បាន​គ្រប​ដណ្ដប់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរយ៉ាដាវ ខេត្ត​រតនគិរី ទំហំ ១៣៦​ហិកតារ នៅ​ស្រុក​វាលវែង និង​ថ្មដា ទំហំ​ជាង ៦​ពាន់​ហិកតារ នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ ទំហំ​ជិត ២​ម៉ឺន​ហិកតារ ដី​សម្បទាន​នៅ​ភ្នំ​សំកុល ស្រុក​វាលវែង ទំហំ​ជាង ១​ម៉ឺន​ហិកតារ សិទ្ធិ​សម្អាត​បាត​ស្ទឹង​អាតៃ នៅ​កោះកុង ទំហំ​ជិត ៧​ពាន់​ហិកតារ ចំណែក​នៅ​ដី​សម្បទាន​នៅ​ខេត្ត​ស្ទឹងត្រែង មាន​ទំហំ ១.៥០០​ហិកតារ ព្រម​ទាំង​នៅ​ដី​កោះ​ទន្សាយ ខេត្ត​កំពត លោក ទី្រ ភាព មាន​ដី​នៅ​ទី​នោះ​ទំហំ ២០០​ហិកតារ​ទៀត។
ក្រុមហ៊ុន​ទាំង ១៥ របស់ លោក​ឧកញ៉ា ទ្រី ភាព រួម​មាន ទ្រី ភាព គ្រូប (Try Pheap Group Co.Ltd) ហុង ហ្វុទ្រី ភាព មីង ឌឹវើឡបមែន ខនស្រាក់សិន គ្រូប (Hong Futry Pheap Ming Development Construction Group Co. Ltd) អិម.ឌី.អែស គ្រូប (M.D.S Group Co. Ltd) ទ្រី ភាព អិមផត អិចផត (Try Pheap Import Export Co.Ltd) រួម​និង​ក្រុមហ៊ុន​ចំនួន ១១​ផ្សេង​ទៀត។
ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ថ្លែង​ថា ក្រុមហ៊ុន​របស់ លោក ទ្រី ភាព គ្មាន​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​ក្រៅ​តែ​ពី​ការ​កាប់​ឈើ​ប្រណីត​លក់​ទៅ​ឲ្យ​ វៀតណាម នោះ​ឡើយ។ ក្រុម​មន្ត្រី​ឃ្លាំ​មើល​វិនាសកម្ម​ព្រៃ​ឈើ​ខ្មែរ​ទាំង​នេះ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង ១៥ របស់ លោក ទ្រី ភាព គឺ​ជា​ការ​បំបែក​ចំនួន​ក្នុង​ការ​ទទួល​យក​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន ដោយសារ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចែង​ថា ក្រុមហ៊ុន​ឯកជន​មិន​អាច​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី ១​ម៉ឺន​ហិកតារ នោះ​ឡើយ។
រហូត​មក​ទល់​ពេល​នេះ លោក​ឧកញ៉ា ទ្រី ភាព នៅ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។ ប៉ុន្តែ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ថា រាល់​ការ​កាប់​ព្រៃ​ឈើ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី ​រដ្ឋាភិបាល គឺ​ជា​អំពើ​ខុស​ច្បាប់។ លោក ឈាង វុន បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ទាំង​នោះ ប្ដឹង​ទៅ​រដ្ឋាភិបាល​អំពី​ភាព​អានាធិបតេយ្យ​ព្រៃ​ឈើ​ដែល​ពួក​គេ​បាន​រក​ឃើញ។
ទាក់ទង​នឹង​របាយការណ៍​នេះ ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា វិញ លោក ម៉ៃ ទិត្រ មន្ត្រី​ពង្រឹង​អំណាច​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ បញ្ជាក់​ថា អង្គការ​របស់​លោក​បាន​តាម​ដាន​ស្រាវជ្រាវ​សកម្មភាព​ក្រុមហ៊ុន ទ្រី ភាព ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព ពិត​ជា​បាន​រំលោភ​ច្បាប់​កម្ពុជា ធ្ងន់ធ្ងរ​មែន។
អង្គការ​ឃ្លាំ​មើល​ព្រៃ​ឈើ​នេះ បាន​រក​ឃើញ​ថា លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​គ្រួសារ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ និង​ដើម្បី​ទ្រទ្រង់​បក្ស​កាន់​អំណាច​ថែម​ទៀត។
លោក អ៊ូច ឡេង ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជួប​សម្ភាស​ជាមួយ​អ្នក​ជិត​ខាង​របស់ លោក ទ្រី ភាព ក្នុង​ខេត្ត​កណ្ដាល រក​ឃើញ​ថា លោក​ឧកញ៉ា​រូប​នេះ​បាន​ឧបត្ថម្ភ​លុយ​ប្រចាំ​ខែ ១​លាន​ដុល្លារ ដល់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ និង​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។
រដ្ឋធម្មនុញ្ញ​ខ្មែរ​ចែង​ថា ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​រួម​មាន​ដីធ្លី ភ្នំ ព្រៃ​ឈើ ទន្លេ សមុទ្រ បឹង​បួរ ព្រែក ស្ទឹង និង​ធនធាន​ធម្មជាតិ​ក្រោម និង​លើ​ដី ឬ​ក្នុង​ទឹក។
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ជួប​ប្រទះ​បញ្ហា​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត ដូច​ជា​បញ្ហា​គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ ការ​បាក់​ដី ការ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាយ​ភាយ​ឧស្ម័ន​ពុល និង​ធ្វើ​ខូច​ដល់​គុណភាព​ដី​ជាដើម។
របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា សរសេរ​ថា ក្រុមហ៊ុន​ទាំង ១៥ របស់ លោក ទ្រី ភាព បាន​ធ្វើ​ការ​អភិវឌ្ឍ​តិច​បំផុត​សម្រាប់​វិស័យ​កសិឧស្សាហកម្ម​នៅ​កម្ពុជា ដូច​ជា​ដាំ​កៅស៊ូ​បន្តិច​បន្តួច ដាំ​ម្រេច​នៅ​ស្រុក​រវៀង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ប្រមាណ ៣​ពាន់​ហិកតារ ក្រៅ​ពី​នេះ ក្រុមហ៊ុន​របស់ លោក ទ្រី ភាព គ្មាន​ដំណើរ​ការ​អ្វី​ទាំងអស់​ក្រៅ​ពី​ការ​កាប់​ព្រៃ ហើយ​ទុក​ដី​ចោល​នោះ។
កាល​ពេល​នៅ​រស់ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១១ ថា លោក​ឧកញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ភាគ​កណ្ដាល រវាង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង ក្រោម​រូបភាព​អភិវឌ្ឍន៍​វារីអគ្គិសនី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ជា​ការ​រក​ស៊ី​កាប់​ព្រៃ​ប្រណីតៗ​របស់​ខ្មែរ ដែល​សហការ​គ្នា​ស្អិតល្មួត​ជាមួយ​ក្រុម​ឈ្មួញ​វៀតណាម៖ «គាត់​កាប់​ ទាំងអស់​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ហើយ​ទន្ទឹម​នឹង​នោះ ទ្រី ភាព ហ្នឹង គាត់​ជា​អ្នក​រៀប​ចំ ប៉ុន្តែ​អ្នក​ធ្វើ និង​អ្នក​អនុវត្ត គឺ​ពី ៩០% ទៅ ១០០% ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​វៀតណាម។ ជា​ចំណុច​មួយ​ដែល​ជា​អ្នក​រៀប​ចំ​អនុវត្ត​ទៅ​លើ​ការងារ​ប្រតិបត្តិ​ហ្នឹង មុខ​គឺ ទ្រី ភាព ទេ ប៉ុន្តែ​ធាតុ​ពិត​ដែល​ធ្វើ​ហ្នឹង គឺ​ចែក​មុខ​សញ្ញា​គ្នា គឺ​វៀតណាម បាន​កាប់​រាប់​សែន​ម៉ែត្រ​គូប ចូល​ចង់​លាន​ម៉ែត្រ​គូប ហើយ​បើ​និយាយ​ពី​ឈើ​វិញ នៅ​តំបន់​ជួរ​ភ្នំ​កណ្ដាល ហើយ​ពី​តំបន់​ផ្សេងៗ​ទៀត ហើយ​សព្វថ្ងៃ​នេះ​ដែល​កំពុង​សន្សំ​ចុង​ក្រោយ​នេះ គឺ​ដឹក​ជញ្ជូន​រាល់​ថ្ងៃ មាន​ឡាន Lexus Land Cruiser Rand Rover សុទ្ធតែ​ប្រភេទ​ឡាន​ថ្លៃៗ​ដែល​ដឹក​ឈើ​ប្រណីត​ចេញ ហើយ​ចេញ​ហ្នឹង គឺ​ឆ្លង​កាត់​តាម​វៀតណាម ហើយ​ចេញ​ពី​វៀតណាម ទៅ​ប្រទេស​ចិន តែ​ម្តង»
អង្គការ​ការពារ​ធនធាន​ធម្មជាតិ​របស់ លោក ឈុត វុទ្ធី ក៏​ធ្លាប់​រក​ឃើញ​ថា ក្រៅ​ពី លោក​ឧកញ៉ា ទ្រី ភាព ដែល​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ នោះ គេ​ក៏​ឃើញ លោក ទ្រី ភាព បាន​កាប់​បំផ្លាញ​ឈើ​ប្រណីត​ធំៗ​បែប​នេះ​ដែរ​នៅ​តំបន់​ជម្រក​សត្វ​បឹងពែរ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ រួម​មាន គ្រញូង បេង នាងនួន ផ្ចឹក ត្បៀក ដែល​មាន​មុខ​កាត់​ពី ៨​តឹក ទៅ​មួយ​ម៉ែត្រ បាន​កាប់​លក់​ទៅ​វៀតណាម កាត់​តាម​ច្រក​ដើម​ដូង ៧​ដើម ក្នុង​ខេត្ត​កំពង់ចាម។ លោក​បន្ត​ថា ឈើ​ទាំង​នោះ​ត្រូវ​បង់​ពន្ធ​ឲ្យ​វៀតណាម ក្នុង​១​ម៉ែត្រ​គូប​ចំនួន ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។
លោក ឈុត វុទ្ធី ធ្លាប់​ប្រាប់​ថា ឈើ​គ្រញូង​ជា​ប្រភេទ​ឈើ​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ សូម្បី​តែ​បំណែក​កម្ទេចកម្ទី រួម​ទាំង​ឫស​របស់​វា​ផង ឈ្មួញ​អាច​លក់​ទៅ​ឲ្យ​វៀតណាម ក្នុង​តម្លៃ ៨​ដុល្លារ ក្នុង​១​គីឡូក្រាម ហើយ​សម្រាប់​ប្រភេទ​ឈើ​ឡាំង ដែល​មាន​ប្រវែង​ជាង ២​ម៉ែត្រ មុខ​កាត់​ប្រវែង​ចាប់​ពី ៥​តឹក ហើយ​ដែល​មាន​កម្រាស់ ១,២​តឹក​នោះ គេ​អាច​លក់​ឲ្យ​ឈ្មួញ​វៀតណាម ក្នុង​តម្លៃ ៣​ម៉ឺន​ដុល្លារ ហើយ​វៀតណាម អាច​លក់​បន្ត​ទៅ​អោយ​ចិន ក្នុង​តម្លៃ ៦​ម៉ឺន​ដុល្លារ​បាន​ដោយ​ងាយ។
កាល​ពី​ឆ្នាំ​២០០៨ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក (Global Witness) បាន​រាយការណ៍​ថា លោក​ឧកញ៉ា ទ្រី ភាព ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​របស់​វៀតណាម មួយ​ឈ្មោះ ហុងហ្វឺ (Hongfu) ដែល​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាប់​ម៉ឺន​ហិកតារ​នៅ​កម្ពុជា។ លោក​ឧកញ៉ា ទី្រ ភាព ក៏​មាន​បើក​បន​ល្បែង​ស៊ី​សង​ផង​ដែរ ក្នុង​ខេត្ត​រតនគិរី ជាប់​ព្រំដែន​វៀតណាម-កម្ពុជា។ របាយការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​ឧកញ៉ា ទ្រី ភាព គឺ​ជា​មនុស្ស​ដែល​មាន​អំណាច និង​ជា​មនុស្ស​ពូកែ​រក​លុយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។
-ឈើ​គ្រញូង​នៅ​ក្នុង​ឃ្លាំង​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ CHRTF Report