លោក ​យស​ សុខា​ មេ​វរៈ​ព្រំ​ដែន​លេ​ខ៦​០​១ឃុប​ឃិត​ជា​មូយ ​ឈ្មួញ​រក​ស៊ី​ដឹកទំ​និញ​និង​ឈើរប្រណីត​ខុស​ច្បាប់

ខេត្តកណ្តាល ៖​ក្រុម​ឈ្មួញ​ធំៗ ដែល​រក​ស៊ី​ឈើ​ប្រណីតខុសច្បាប់ និង​ទំនិញ​គ្រឿងទេសទាំង​ស្របច្បាប់​និង​ខុសច្បាប់  តាមផ្លូវ​គោក​និង​ផ្លូវទឹក តាម​ច្រក​ជ្រៃ​ធំ​នេះ ត្រូវតែ​ចូល​ខ្លួន​ឱនលំទោន ទាក់ទង​ចំពោះ​លោក យស សុខា ជាមុនសិន​ទើប​ អាច​រកស៊ី​បាន​ស្រួល តែបើ​សិន​ក្រុម​ឈ្មួញ ដែល​បាន​រកស៊ី​ដឹកជញ្ជូន​ឈើ និង​គ្រឿង​ទេច​ដូច​ខាងលើនេះ មិនបាន​ទាក់ទង​គាត់​នោះទេ គឺ​លោក យស សុខា នឹង​បញ្ជា​ឲ្យ​កូនចៅ​របស់គាត់ ធ្វើ​សកម្មភាព​ចាប់​ឃាត់​ភ្លាមៗ ជា​ពិសេស​គឺ ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​តែម្តង សូម្បីតែ ដឹកឈើ​មួយ​កូន​ដុំ ក៏​មិនអាច​ឆ្លងកាត់​ព្រំដែន​នេះ បានឡើយ បើ​គ្មាន​ភ្លើង​ខៀវ​ពី​លោក យស សុខា​។
​ចំណែក​ការដឹកជញ្ជូន ទំនិញ​គ្រឿងទេស គ្រប់​ប្រភេទ​របស់​ឈ្មួញ ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​លោក យស សុខា  មិនអាច​គេចវេស​បានទេ ពីព្រោះ​លោក យស សុ​ខា កំពុងតែ​សប្បាយ ក្នុងការ​ប្រមូល​លុយ ពី​ការដឹកជញ្ជូន​ទំនិញ គ្រប់​ច្រកល្ហក​តាម​ព្រំដែន ដែល​ឆ្លងកាត់​តាម​ច្រក​ជ្រៃ​ធំ​។ សូម្បីតែ​ប្រជាពលរដ្ឋ ចូលទៅ​ទិញ​ទំនិញ​ផ្សេងៗ សំរាប់​យកមកប្រើ​ប្រាស់​ក្នុង​គ្រួសារ ក៏​រង​នូវ​ការ​កោសរូស ឲ្យ​បង់លុយ ជូន​មន្ត្រី​របស់លោក យស សុខា ជា​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦០១ នេះដែរ បើ​មិន​ចូល​បង់លុយ គាត់​និង​បញ្ជា​ឲ្យ​កូនចៅ ឃាត់​សួរនាំ​រាប់​ម៉ោង ជូន​កាល​អាច​ឃាត់​ទុកចោល នាំ​ឲ្យ​ខូចខាត បាត់បង់​ទំនិញ​ក៏មានដែរ​។
បច្ចុ​ប្បន្ន​នេះ​​ក្រុម​​ឈ្មួញ រក​ស៊ី​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់ កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ដឹក​ជ​ញ្ជូន​​ឈើ​​យ៉ាង​​អ​នា​ធិប​តេយ្យ តាម​ផ្លូវ​​ជាតិ​​លេខ 21B- 110 និង​តាម​​ផ្លូវ​ទឹក ចុះ​​តាម​​ច្រក​​ជ្រៃ​​ធំ ដោយ​មាន​​លោក យស សុខា មេ​​វរៈ​​ព្រំ​ដែន​​លេខ​​៦០១ ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ទាំងនោះ ដើម្បី​ប្រមូល​លុយ ដាក់​ហៅ​ប៉ៅ​ផ្ទាល់ខ្លួន​តែ  ហើយ​មិន​ថា តែ​ការ ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​នោះទេ សូម្បី​ទំនិញ​គ្រឿងទេស​គ្រប់​ប្រភេទ ក៏ត្រូវ​លោក យស សុខា គាប​ជំរិត​ឲ្យ​ក្រុម​ឈ្មួញ​ចូល​បង់លុយ ដោយ​គ្មាន​ការយោគយល់​ផងដែរ​។​
​ ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បញ្ហា​ឈើ​ប្រណីត​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​ធំៗ​ដែល កំពុង​ធ្វើ​សកម្មភាព ដឹកជញ្ជូន​តាមផ្លូវ​គោក​និង​ផ្លូវទឹក តាម​ច្រក​ជ្រៃ​ធំ ចេញ​ទៅ​ប្រទេស​វៀតណាម ដោយមាន​លោក យស សុខា ជួយ​សម្របសម្រួល និង សប្បាយ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ដោយ​មិន​ខ្វល់​ពី​ការអនុវត្ត បទបញ្ជា​លេខ ០១-០២ របស់​រដ្ឋាភិបាល ឬ​សេចក្តីណែនាំ​របស់​ថ្នាក់លើ ម្តងណា​ឡើយ​ ៕
Wat-Yos-Sokha