Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 4 April 2014

Touch Yun_MDK police_logging

លោ​ក​ ទូ​ច​ យ​ន់ ស្ន​ង​កា​រ​រ​ងខេ​ត្តមណ្ឌ​ល​គីរី ប្រើ​ស្បែក​ជា​ន​គ​រ​បា​ល​ទៅ​ពា​ក់ពន្ឋ​ជាមួយ​ជំនួញឈើ​ខុសច្បាប់​មិន​មា​ ននរណាហ៊ាន​ប៉ះពាល់​

​ខេត្តមណ្ឌលគិរី ៖ លោក ​ស្នងការរង តូច យន់ ជាប់​ឈ្មោះជា​អ្នកមានអំណាច​កំពូល ក្នុងការ​សម្របសម្រួល ឃុបឃិត​ ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ចេញទៅ ​ស្រុក​យួន គ្មាន​ខ្វល់ខ្វាយ​ពី​ការ​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល​នោះទេ ហើយ​ករណី​ខ្លះទៀតបទបញ្ជា​របស់ លោក​ ញ៉ែម វ៉ាន់​នី ជា​ស្នងការ​នគរបាល ខេត្តមណ្ឌលគិរី ត្រូវបាន​លោក តូច យន់ យកទៅ​ស្វែងរក លាភសក្ការៈ​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ លោក តូច យន់ បាន​កាន់តំណែង ជា​ស្នងការរង​ទទួលបន្ទុក ការងារ​ព្រំដែន​នៅ​ខេត្តមណ្ឌលគិរី ឡើង​ដុះ​ស្លែ​ទៅហើយ គាត់​ក្តាប់បាន​នូវ មុ​ខ​ស​ញ្ញា​​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ទំនិញគេចពន្ធ ឆ្លងកាត់​ព្រំដែន យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ ងាយស្រួល​ក្នុងការ ប្រមូល​លុយ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​
25-1-2014 (1)
Touch yon
25-1-2014 (2) 

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567