Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 22 April 2014

Soldier mondulkirir_Cheng Sak_Thorn Meng Srea_logging

មណ្ឌលគិរី​៖ ឈើប្រណិត​ប្រមាណ​២០០ កំណាត់​ខុសច្បាប់​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ ស្រុក​កែវ​សី​ម៉ា​រកឃើញ​ត្រង់ចំនុច​ក្បែរ ភូមិ​ខ្ទង់ ឃុំ ស្រែ​ឈូក ស្រុក​កែវ​សី​ម៉ា ខេត្ត មណ្ឌលគិរី​។ ការស្រាវជ្រាវ រកឃើញ​បទល្មើស​ខាងលើ​នោះ​នៅ​យប់​ថ្ងៃទី​២១ ០៤ ២០១៤ វេលា​ម៉ោង ៧ ៣០​នាទី​យប់​។​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​ការពារ​ ព្រៃឈើ​នៅក្នុង​តំបន់​នោះ​រាយការណ៍​មក​ថា ឈើ​ដែល​មេ​ឈ្មួញ​លាក់ទុក​នៅ​ចំណុច​ខាងលើ​គឺជា​ឈើ​របស់​ឈ្មោះ ចេង សាក់ មន្ត្រី​យោធា​នៅក្នុង​វរ​: ១ ដែលមាន​លោក​មេបញ្ជាការ​យោធា​វរ​:១ ឈ្មោះ ថន ម៉េង​ស្រ៊ា ជា​អ្នកមាន​ភាគហ៊ុន​ជាមួយ​លោក ចេង សាក់​។​
ហើយ​ឈើ​ប្រណីត​ប្រភេទ ធ្នង់​និង​នាងនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​ត្រូវបាន​គេ​រាយការណ៍​មក​ថា កាប់​អារ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​ដួច​ជា​ចំណុច ឃុំ ចុង​ផ្លាស់ ឃុំ មេ​ម៉​ង់ ឃុំ ស្រែ​ឈូក ជញ្ជូន​ឆ្លងដែន​ចូល​កាត់​ទឹកដី​ខេត្តក្រចេះ តាម​ច្រក​ភ្នំ​ព្រេច ឃុំ ស្វាយ​ជ្រះ ស្រុក​ស្នួល ។ ហើយ​ការ​បណ្តែតបណ្តោយ​អោយមាន​បទល្មើស​កាប់បំផ្លាញ​ព្រៃ​នៅក្នុង​តំបន់​ស្នួល ​នៃ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​នេះ​ត្រូវបាន​សហគមន៍​ការពារ​ព្រៃឈើ​ ធ្វើការ​ចោទប្រកាន់ថា​លោក ឈិ​ត​សុផល ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត និង​លោក សំ​រ៉ង ឌី​វិចិត្រ​មានការ​ត្រូវដង​ត្រូវផ្លែ​ជាមួយ​ក្រុម​មេ​ឈ្មួញ​ធំៗ​ទើបបានជា​ ដឹកជញ្ជូន​យ៉ាង​រលូន​បែបនេះ​។​
ព័​ត៍​មាន​ចុងក្រោយ​ស្តីពី​បទល្មើស​ខាងលើនេះ​សង្ស័យ​ក្រុម​សមត្ថកិច្ច​ ជំនាញ​ផ្នែក​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​កែវ​សី​ម៉ា​ធ្វើការ​បិទបាំង​អោយ​មេ​ ឈ្មួញ​មាន​ឪ​កាស​ជំលាស​ឈើ​ទាំងនោះ​ចេញ​អស់​មួយចំនួនធំ​អាច​សង្ស័យ​ជា​ថ្នូរ​ ជាមួយ​លាភ​សការៈ( ដុល្លា​)​រហូតដល់​ម៉ោង ៥ ១០ នាទី រសៀល​ថ្ងៃទី ២២ ០៤ ២០១៤ នេះ​ពុំទាន់​មាន​ជំនាញ​ណា​ប្រាប់​នៅឡើយ​ទេ​។​ខាង​ជំនាញ​ខ្លះ​បានអោយ​អ្នក​ សារ​ព័​ត៍​មាន​អញ្ជើញ​ទៅ​រាប់​ចំនួន​ឈើ​ដោយ​ខ្លួន​ទៅ​។​
រសៀល​ថ្ងៃនេះ​អ្នកឆ្លើយឆ្លង​ព័​ត៍​មានបាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សី​ម៉ា​ប៉ុន្តែ​ទាក់ទង​ពុំ​បានទេ​ ថ្ងៃនេះ​។​ហើយ​ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​សំណាក់​សហគមន៍​ការពារ​ព្រៃឈើ​និង ​ប្រជាពលរដ្ឋ​ទៅលើ​លោក​មេបញ្ជាការ​វរ​:​លេខ ១ ឈ្មោះ ថន ម៉េង​ស្រ៊ា និង មន្ត្រី​របស់ខ្លួន​ឈ្មោះ ចេង សាក់ អ្នក​ទាំង​ពីររូប​បាន​ឆ្លើយ​បដិសេធន៍​នៅថ្ងៃនេះ​ថា​ខ្លួន​មិនបាន​ដឹង​ រឿងរ៉ាវ​នេះ​ទេ​៕ ​
22ksn6 22ksn7

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567