Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 22 April 2014

Illegal logging by soldier at Mondukiri

រកឃើញឈើប្រណីត ២០០កំណាត់ សង្ស័យជារបស់ មន្រ្តីយោធា

ភ្នំពេញ៖ ឈើប្រណីតប្រមាណ ២០០កំណាត់ សង្ស័យ ជារបស់មន្រ្តីយោធាយកទៅលាក់ទុក ដើម្បីចែកចាយទៅ  ឲ្យឈ្មួញដទៃទៀតនោះ ត្រូវបានក្រុមសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីម៉ារកឃើញ នៅត្រង់ចំណុចក្បែរ ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្ត មណ្ឌលគិរី កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងសហគមន៍ការពារព្រៃឈើក្នុងតំបន់នោះរាយការណ៍មកថា ឈើដែលឈ្មួញ លាក់ទុកនៅចំណុចខាងលើ គឺជាឈើរបស់ឈ្មោះ ចេង សាក់ មន្ត្រីយោធានៅក្នុងវរ:១ ដែលលោកមេបញ្ជាការ យោធាវរ:១ ឈ្មោះ ថន ម៉េងស្រ៊ា ក៏មានភាគហ៊ុននៅក្នុងនោះផងដែរ។
ឈើប្រណីតប្រភេទធ្នង់ និងនាងនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា កាប់ អារដឹកជញ្ជូនចេញពីតំបន់ដែនជំរកសត្វព្រៃភ្នំព្រេច ដូចជានៅចំណុចឃុំចុងផ្លាស់ ឃុំមេម៉ង់ ឃុំស្រែឈូក រួចដឹក ជញ្ជូនឆ្លងដែនចូលកាត់ទឹកដីខេត្តក្រចេះ តាមច្រកភ្នំព្រេច ឃុំស្វាយជ្រះ ស្រុកស្នួល។
ការបណ្តែតបណ្តោយឲ្យមានបទល្មើសកាប់បំផ្លាញព្រៃនៅក្នុងតំបន់ស្នួល នៃដែនជម្រកសត្វព្រៃភ្នំព្រេចនេះ ត្រូវបាន សហគមន៍ការពារព្រៃឈើធ្វើការចោទប្រកាន់ថា លោក ឈិត សុផល ប្រធានមន្ទីបរិស្ថានខេត្ត និងលោក សំរ៉ង ឌី វិចិត្រ ត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញធំៗ ទើបបានជាដឹកជញ្ជូនយ៉ាងរលូនបែបនេះ។
ព័ត៌មានចុងក្រោយស្តីពីបទល្មើសខាងលើនេះ សង្ស័យក្រុមសមត្ថកិច្ចជំនាញផ្នែករដ្ឋាបាលព្រៃឈើស្រុកកែវសីម៉ា ធ្វើការបិទបាំងឲ្យឈ្មួញមានឱកាសជម្លៀសឈើទាំងនោះ ចេញអស់មួយចំនួនធំ ដោយសង្ស័យជាថ្នូរជាមួយដុល្លារ  ដ៏ច្រើនសន្ធឹកសន្ធាប់។ រហូតដល់ម៉ោង ៥ និង១០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នេះ ពុំទាន់មាន ជំនាញណាប្រាប់បញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ។ ជំនាញខ្លះទៀត បានឆ្លើយឌីដងឲ្យអ្នកសារព័ត៌មានអញ្ជើញ ទៅរាប់ចំនួនឈើដោយខ្លួនឯងទៅ។
រសៀលថ្ងៃដដែលនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមសុំការបំភ្លឺពីលោក រឿង សុផាត នាយផ្នែករដ្ឋ បាលព្រៃឈើស្រុកកែវសីម៉ា ប៉ុន្តែទាក់ទងពុំបាននោះទេ។ ពាក់ព័ន្ធការចោទប្រកាន់ពីសំណាក់សហគមន៍ការពារ ព្រៃឈើ និងប្រជាពលរដ្ឋទៅលើលោកមេបញ្ជាការវរ:លេខ១ ឈ្មោះ ថន ម៉េងស្រ៊ា និង មន្រ្តីរបស់ខ្លួនឈ្មោះ ចេង  សាក់ អ្នកទាំងពីររូបបានឆ្លើយបដិសេធថា មិនបានដឹងរឿងរ៉ាវទាំងនេះឡើយ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567