Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 22 April 2014

Illegal wood transport in Kg.Speu



សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ឃាត់​រថយន្ត​កុងតឺន័រ​ចំនួន​៣​គ្រឿង​សង្ស័យ​មាន​ដឹកជញ្ជូន ឈើ​ដោយ​ខុសច្បាប់​

កំពង់ស្ពឺ ៖ រថយន្ត​កុងតឺន័រ​ចំនួន​៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ​ចំរុះ​សហការគ្នា​មាន ផ្នែក សង្កាត់ ខណ្ឌ និង ​អធិកាដ្ឋាន​ខាងត្បូង បឹង​ទន្លេសាប ធ្វើការ​ឃាត់​បាន​ជា​បន្ត​បន្ទាប់​គ្នា កាលពី​វេលា​ម៉ោង​២២​នាទី​យប់ ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៤ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការសង្ស័យថា មាន​លួច​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់ ។​
​លោក​យ៉ុន យុ​វ​រិទ្ធ នាយ​ផ្នែក​រដ្ឋបាល ព្រៃឈើ​កំពង់ស្ពឺ បាន​ប្រាប់​ឱ្យដឹងថា សកម្មភាព​ឃាត់​រថយន្ត​កុងតឺន័​រទាំង​៣​គ្រឿង​នេះ ដោយសារតែ​សមត្ថកិច្ច​ជំនាញ​មាន​ការសង្ស័យថា មាន​ដឹកឈើ ។ លោក​បន្តថា ក្នុង​ការចុះ​បង្ក្រាប​នោះ​មាន​ការសហការ​គ្នា​រវៀង មេព្រៃ​ផ្នែក​កំពង់ស្ពឺ សង្កាត់​សំរោង​ទង ខណ្ឌ​កណ្តាល និង​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប មានការ​បញ្ជារ​ផ្ទាល់​ដោយ លោក​បណ្ឌិត​ឆេង គឹម​ស៊ុន ប្រតិភូរ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន រដ្ឋបាល​ព្រៃឈើ ។​
​លោក​នាយផ្នែក​បាន​បន្ត​ថា រថយន្ត​កុងតឺន័រ​នោះ ទី​១​ម៉ាក​FREIGHLINER ពណ៌​ខៀវ ពាកើ​ស្លាក​លេខ ភ្នំពេញ 2B.8006 ទី​២​ម៉ាក​VOLVO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C.3325 និង​ទី​៣​ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A.5674 ។ លោក​បន្តថា ក្នុង​ចាប់​រថយន្ត​កុងតឺន័រ​នោះ​ឃាត់ខ្លួន​បាន​អ្នកបើកបរ និង​ព្រូឡាន​បាន​ចំនួន​២​នាក់ មានឈ្មោះ​ចាន់ មុន្នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្តពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ហឿន ពុត​ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងប្រិយ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។​
​លោក​យ៉ុន យុ​វរិ​ទ្ធនាយ​ផ្នែក មេព្រៃ​កំពង់ស្ពឺ បានបញ្ជាក់​ថា ការចាប់​រថយន្ត​កុងតឺន័រ​មាន​ការសង្ស័យ​ដឹង​ឈើ​នោះ មានការ​បញ្ជារ​ផ្ទាល់ ដោយ​លោក​បណ្ឌិត​ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល ទួល​បន្ទុក​ប្រធាន រដ្ឋបាល​ព្រៃឈើ ។ លោក​បន្តថា មុខ​ពេល​ឈានដល់​ការបង្ក្រាប​រថយន្ត​ទាំង​៣​គ្រឿង​គឺ​បើក​ចេញពី​រោង​ សិប្បកម្ម​កែឆ្នៃ​ឈើ​មួយ​កន្លែង​ក្នុងស្រុក​អង្គ​ឈ្នួល ហើយ​ត្រូវបាន​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ​ដាក់​ការសង្ស័យ​ដឹកឈើ​កែឆ្នៃ​នាំចេញ តាម​ច្រក​កំពង់ផែ​កំពង់សោម​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ ត្រឹមត្រូវ ។ បន្ទាប់​ឃាត់​បាន​សមត្ថកិច្ច​បាន​នាំមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​រងចាំ​បង្កើត​គណៈកម្មការ​ចំរុះ​ធ្វើការ​កាត់​ស៊ៀ​ល​ឆែកឆេ​ទូរ​ កុងតឺន័រ​ទាំងនោះ ។​
​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ទី មុនី្ន​ន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្ត​កំពង់ស្ពឺ បានធ្វើការ​កាត់​ស៊ៀ​ល​ទូរ​កុងតឺន័​រទាំង​៣​គ្រឿង ប្រទះ​ឃើញ​មាន​ឈើប្រណិត​ជ្រុងៗ ផ្ទុក​ពេញ​រថយន្ត​ទាំងនោះ​តែ​ម្តង ក៍​ប៉ុន្តែ​មិនទាន់​បាន​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុងតែ​រក​វិធី​ទំលាក់​ឈើ​ចេញពី​កុងតឺន័រ ។
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​ថា រថយន្ត​កុងតឺន័​រទាំង​៣​គ្រឿង​នោះ រហូតដល់​ពេល​នេះ មិនទាន់​មាន​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​កុងតឺន័រ ឬ​ថៅកែ​ឈើ​ណា​ម្នាក់​ចេញ​មុខ​មក​ទទួលខុស​ត្រូវ​បញ្ហា​ដឹកឈើ​យ៉ាងច្រើន​ សន្ធឹកសន្ធាប់​នោះឡើយ ។ ប្រភព​បន្តថា កន្លង​មក​សកម្មភាព​ដឹក​ឈើ​បែប​នេះ មិន​ដែល​បង្ក្រាប​បាន​ឡើយ ហើយ​ថៅកែ​ឈើ​ប្រហែលជា​មាន​ខ្នងបង្អែក​ក្រាស់​ណាស់​ជួយ​ការពារ មិន​តែ​ប៉ុណ្ណោះ​មិន​ពួក​ឈ្មួញ​ទំនង​ជា​លួច​ដឹកជញ្ជូន​ឈើ​ដូច្នេះ​ជា​ ច្រើនលើក​ច្រើនសារ​មក​ហើយ​ដែរ ។​
​បន្ទាប់​ពី​ធ្វើការ​កាត់​ស្វៀ​លរួច​រាល់ សមត្ថកិច្ច​បាន​ជួយ​កំលាំង​កម្មក មក​ទំលាក់​ពី​លើ​រថយន្ត ដើម្បី​ធ្វើការ​វាស់វែង​ចំនួន​ពិតប្រាកដ នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ៕
2014-04-22_151640
2014-04-22_151559

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567