Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 29 April 2014

Illegal logging in Pursat, Phnom Kravanh

ទូច​ ​ប្រជ្រុយ​ ​កំពុង​ល្បី​ឈ្មោះ​ខាង​ជួញ​ឈើ​ប្រណីត​យ៉ាង​សកម្ម​នៅ​ស្រុក​ភ្នំក្រវាញ​ 
ដោយ​ ៖ ប៉ឹម​ ពិន|ថ្ងៃទី 29 មេសា 2014 ម៉ោង 13:21:26
ខេ​ត្ដ​ ពោធិ៍សាត់​ ​៖ មាន​មតិ​រិះ​គន់​យ៉ាង​ច្រើន​ថា​ ​នៅ​ការិយាល័យ​អភិវឌ្ឍ​ន៍​នៃ​កង​ពល​អ​ន្ដ​រាគ​ម​ន៍​លេខ​១៤ អាច​ ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អង្គ​ភាព​ ​ដោយ​ ​សារ​កូន​ចៅ​ម្នាក់​ឈ្មោះ​ ​សួ​ស​ ​ទូច​ ​(ហៅ​ ​ទូច​ ​ប្រជ្រុយ​) ដែល​មាន​ទី​លំនៅ​ក្នុង​ភូមិ​ ​លា​ច​ ​ឃុំ​លា​ច​ ​ស្រុក​ភ្នំក្រវាញ​ ​ខេ​ត្ដ​ ​ពោធិ៍សាត់​ជា​ឈ្មួញ​រក​ស៊ី​ឈើ​ដ៏​ល្បី​ល្បាញ​ ​និង​កំពុង​ក្អេងក្អាង​ដាក់​សមត្ថ​កិច្ច​ដោយ​ ​អាង​ខ្លួន​ជា​ទាហាន​ ​។
ប្រភព​រិះ​គន់​ថា​ ​ឈើ​ប្រណីត​ដែល​គេ​ ​អារ​ច្រៀក​ចេញ​ជា​ជ្រុង​ក្នុង​តំបន់​ព្រៃ​ភ្នំ​ ​ជ្រលង​ជ្រោះ​ស្ទឹង​ ​ស្ថិត​ក្នុង​ស្រុក​វាល​ ​វែង​ ​ត្រូវ​គេ​ដឹក​ចេញ​តាម​រទេះ​គោ​ ​ឬ​រទេះ​ក្របី​នៅ​ចំណុច​តំបន់​ច្រេស​ ​ធ្នល់​ ​វាល​ខ្សាច់​ ​លា​ច​ ​បាត់​ឆ្នាំង​ ​អំពិល​ ​ចម្ការ​ ​ភ្នំ​ម​ល់​ ​រាំង​ខ្វាវ​មក​ស្ដុក​ទុក​ដើម្បី​លើក​ ​ដាក់​លើ​រថ​យ​ន្ដ​ស៊េ​រី​ទំ​នើ​បៗ​ត្រង់​ចំណុច​ភូមិ​បំ​ណ​ក់​ ​កំ​រែង​ ​ស​ន្ទ្រៃ​ ក្សេត្រ​បុរី​ ​ខ្សាច់​ពូន​ ​ក្នុង​ស្រុក​ក្រគរ​ ​និង​ស្រុក​ភ្នំ​ ​ក្រវាញ​ប​ន្ដ​ទៅ​រាជ​ធានី​ភ្នំពេញ​ឬ​ខេ​ត្ដ​ ​កំពង់​ចាម​ ​។
ប្រភព​ប​ន្ដ​ទៀត​ថា ​ ​គេ​សង្កេត​ឃើញ​ ឈ្មួញ​រក​ស៊ី​ជួញ​ដូរ​ឈើ​ប្រណីត​ឈ្មោះ​ ​សួ​ស​ ​ទូច​ ​ហៅ​ទូច​ ​ប្រជ្រុយ​ ​ជា​ទា​ហា​កា​រិ​ ​យា​ល័​យ​អភិវឌ្ឍ​ន៍​នៃ​កង​ពល​អ​ន្ដ​រាគ​មន៍​ ​លេខ​១៤ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​នេះ​ ​ជា​យូរ​មក​ហើយ​បើ​ទោះជា​សមត្ថ​កិច្ច​ ​តាម​ដង​ផ្លូវ​បណ្ដាក់​គ្នា​ដូច​ខ្យង​ក្ដី​ ​ជា​ ​ពិសេស​កុង​ត្រូល​ប​ង្ក្រា​ប​បទ​ល្មើស​នៅ​ ​ព្រំ​ប្រទល់​ខេ​ត្ដ​ពោធិ៍សាត់​ ​និង​ខេ​ត្ដ​កំពង់​ ​ឆ្នាំង​ ​នៅ​តែ​គ្មាន​ប្រសិទ្ធ​ភាព​ដដែល​ ​ឬ​ ​ខ្លាច​អំណាច​លោក​ ​ទូច​ ​ប្រជ្រុយ​នេះ​ជា​ ​ទាហាន​ ​ឬ​មេ​របស់​លោក​នៅ​ពី​ក្រោយ ​?
បញ្ហា​នេះ​គេ​ជឿ​ថា ​ ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មិន​បណ្ដែត​ប​ណ្ដោ​យ​ឱ្យ​ឈ្មួញ​រក​ស៊ី​ ​ឈើ​ម្នាក់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អង្គ​ភាព​នោះ​ ​ឡើយ​ ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​កង​ ​ពល​អ​ន្ដ​រាគ​ម​ន៍​លេខ​១៤តែ​ម្ដង​ ​ល្មម​ ​ស្រាវជ្រាវ​ត្រួត​ពិ​និត្យ​កូន​ចៅ​ខ្លះ​ទៅ​ ​។
ពាក់​ព័ន្ធ​នឹង​ការ ​រិះ​គន់​ពី​សំណាក់​ប្រជា​ ​ពលរដ្ឋ​ទៅ​លើ​ឈ្មួញ​រក​ស៊ី​ឈើ​ម្នាក់​ជា​ ​ទាហាន​ការិយាល័យ​អភិវឌ្ឍ​ន៍​កង​ពល​ ​អ​ន្ដ​រាគ​ម​ន៍​លេខ​១៤ នគរ​វ​ត្ដ​មិន​អាច​សុំ​ ​ការ​បំភ្លឺ​បាន​ទេពី​លោក​ ​សួ​ស​ ​ទួ​ច​ ​ហៅ​ ​ទូច​ ​ប្រជ្រុយ​ ​និង​មេ​ប​បញ្ជាការ​អង្គ​ភាព​ ​កង​ពល​អ​ន្ដ​រាគ​ម​ន៍​លេខ​១៤នៅ​ព្រឹក​ថ្ងៃ​ ​ទី​២៩ ខែ​មេ​សា​ ​ឆ្នាំ​២០១៤ ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567