Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 24 April 2014

Destruction Mondulkiry Phnom Prich Wildlife

ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​

ថ្ងៃ ព្រហស្បតិ៍ ទី24 មេសា ឆ្នាំ2014 ម៉ោង14:47   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ដារ៉ា​
sp-23-4-2014-b

មណ្ឌលគិរី ៖ ព្រៃឈើ​នៅ​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​ក្នុង​ខេត្ត​មណ្ឌលគិរី រាប់​សិប​ហិកតា សំរាប់​ជា​ជំរក​ពពួក​សត្វ​ជីវៈ​ចំរុះ​រស់នៅ​បច្ចុប្បន្ន កំពុង​ប្រឈម​នូវ​ការ​កាប់​បំផ្លាញ ព្រៃឈើ ហើយ​សកម្មភាព​នេះ​កើតមាន​ឡើងជា​បន្តបន្ទាប់​ដោយ​ប្រជាពលរដ្ឋ ​ព្រមទាំង​សហគមន៍​ការពារ​ព្រៃឈើ​ធ្វើការ​ដាក់​បន្ទុក​ទៅលើ​លោកនាយក​ដែន​ជំរក ​ជា​អ្នកគ្រប់គ្រង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ជា​អ្នក​បើកដៃ​អោយ​ជនល្មើស​ចូល កាប់ អារ និង​ដឹកជញ្ជូន​ទៅ​លក់​អោយ​មេ​ឈ្មួញ​ធំ​ៗ​បន្ត​ទៀត​។​
ប្រភព​ ព័ត៌មាន​ចេញពី​សហគមន៍​ការពារ​ព្រៃឈើ​ជាច្រើន​បាន​នាំ​គ្នា​សំដែង​នូវ​ការ​ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាប់​ព្រៃឈើ​ដោយសារ​លោក​ឈិ​ត សុផល ជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​លោក​សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​មានការ​ធូរ​លុង ជាមួយ​ជនខិលខូច​និង​មេ​ឈ្មួញ​ធំៗ​បណ្តែត​បណ្តោយ​អោយ​ជនល្មើស​ចូល​មក​កាប់ អារ ឈើ​ប្រណិត​និង​ឈើ​លេខ​មួយ​នៅ​ក្នុង​តំបន់​ស្នូល​ដែន​ជំរក​សត្វព្រៃ​ខាងលើ​ រាប់​ម៉ឺន​ម៉ែត្រ​គូប​ដឹក​ចេញពី ឃុំ​ចុង​ផ្លាស់ ឃុំ​មេ​ម៉​ង់ និង​ស្រុក​កោះ​ញែក ហើយ​ប្រភេទ​ឈើ​ប្រណិត​ដែល​ក្រុម​ជនល្មើស​ប្រព្រឹត្ត​ត្រូវបាន​មេ​ឈ្មួញ​ ដឹកជញ្ជូន​ឆ្លង​ចូលទៅ​លក់​នៅក្នុង​ខេត្តក្រចេះ​តាម​ច្រក​ភ្នំ​ព្រេច ក្នុងស្រុក​ស្វាយ​ជ្រះ ស្រុក​ស្នួល ឃុំ​កន្ទួត ស្រុក​ចិត្រ​បូរី ពី​ស្រុក​កោះ​ញែក​ដឹក​ឆ្លងកាត់​តាម​ច្រក​ឃុំ​រលួស ស្រុក​សំបូរ​ខេត្តក្រចេះ​។ រីឯ​ឈើប្រណិត​មួយចំនួនទៀត​ត្រូវបាន​គេ​ដឹកជញ្ជូន​ឆ្លងកាត់​យកទៅលក់​នៅ​ ព្រំប្រទល់​ប្រទេស​វៀតណាម​។​
ប្រជា ​សហគមន៍​ការពារ​ព្រៃឈើ​នាំគ្នា​និយាយថា ល្មម​ដល់ពេល​លោក ឈិ​ត សុផល ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត និង លោក សំ​រ៉ង ឌី​វិចិត្រ​នាយក​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច ជួយ​រឹតបន្តឹង​ការគ្រប់គ្រង​តំបន់ហាមឃាត់​នេះ​អោយបាន​ល្អប្រសើរ​គង់វង្ស​ផង​ បើ​ពុំ​ដូច្នេះ​ទេវា​អាច​រលាយ​ព្រៃឈើ​អស់ហើយ​។​
ម្យ៉ាងទៀត ​ប្រជាជន​រួមទាំង​សហគមន៍​ការពារ​ព្រៃ​ឈៃ​និយាយ​ថាបើ​អស់លោក អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ធនធាន ធម្មជាតិ​នេះ​សូម​លោក ឈិ​ត សុផល និង​លោក សំ​រ៉ង ឌី​វិចិត្រ​នាំគ្នា​លាឈប់​ពី​តំណែង​ទទួលខុសត្រូវ​តំបន់​ខាងលើនេះ​ទៅ ទុក​ឲ្យ​អ្នក​ក្រោយ​គេ​មាន​សមត្ថភាព និង​ចំណេះដឹង​ចូលកាន់​គ្រប់គ្រង​កន្លែង​នោះ ជំនួស​វិញ​៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567