Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 4 April 2014

Soldier Thorn BUnthy called Thy Banh_Suoy Sarith_FA_logging

លោក​ សក្តិ​៥ ថន ប៊ុន​ធី​ហៅ​ធី​បាញ់ មាន​លុយ​បិទមាត់ លោក សូ​យ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ទើប រកស៊ី​ដឹកឈើ​ប្រណិត​កក្រើក​ភូមិភាគ​ឦសាន ?

​ខេត្តក្រចេះ ​៖ ​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា លោក​សក្តិ​៥ ថន ប៊ុន​ធី ​ហៅ​ធី​​បាញ់​ បាន​ដឹកជញ្ជូន​ឈើ​សឹង​រាល់​យប់​គឺ​ដឹកឈើ​ប្រណីត​តាម​រថយន្ត​សាំ​យ៉ុង​ ឬ​តា​កូ​ម៉ា​ក្នុង​១​ថ្ងៃ​ចំនួន​១០​គ្រឿង​ទៅ​ ២០​គ្រឿង​ចេញពី​រលួស​ ឬ​ស្រែ​ស្បូវ​ស្រុក​សំបូរ​ខេត្តក្រចេះ​ឆ្ពោះទៅកាន់ប្រទេស​វៀតណាម​ដោយ​ ឆ្លងកាត់​ខេត្តក្រចេះ​ និង​ស្រុក​ស្នួល​យ៉ាង​រលូន​ដោយ​មិនមាន​បញ្ហា​អ្វី​ឡើយ​ ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​តាម​ដងផ្លូវ ​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោក ​ព្រាប សុធា​រា​ ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេ​ត្តក្រចេះ​ និង​ប៉ូលីស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ក្រោម​បង្គាប់លោក អ៊ុំ វណ្ណា ត្រួតត្រា​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ចំនួន​បួន ខេត្ត​ដែល​សុទ្ធតែជា​ខេត្ត​​សម្បូរ​ជនខិល​ខូ​ល​ប្រព្រឹត្ត​បទល្មើស​ សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ គឺ​ខេត្តកណ្តាល កំពង់ធំ ក្រចេះ​ និង​ខេត្តកំពង់ចាម​ គឺ​មិនដែល​បង្ក្រាប​ទេ​។​
04-4-2014 (1)
Ty banh2
04-4-2014 (2)
Posted in សូមរាយការណ៍.

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567