សៀមរាប៖
គេនៅចាំបានថាកាលពីថ្មីៗកន្លងទៅ
ក្រោយពីសារព័ត៌មានក្នុងស្រុកជាច្រើន
បានចុះផ្សាយបកអក្រាតរឿងថៅកែសណ្ឋាគារខ្នាតផ្កាយប្រាំ ឈ្មោះ
អង្គរអេរ៉ា នៅខេត្តសៀមរាប បានបង្កប់រកស៊ី
ឈើខុសច្បាប់ក្រោមរូបភាពផ្គត់ផ្គង់គ្រឿងសង្ហារឹមសណ្ឋាគាររួចមក
គេឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រោមការដឹកនាំតំនាងអយ្យការ
អមសាលាដំបូងខេត្តសៀមរាបបានចុះ
ទៅដល់ទីតាំងស្តុកឈើប្រណីតខាងក្នុងផ្នែកខាងត្បូង សណ្ឋាគារ
ដែលធ្វើឲ្យភ្ងៀវស្នាក់នៅ ក៏ដូចជាអ្នកហាត់ប្រាណ និង ស្ទីម
នៅទីនោះមានការភ្ញាក់ផ្អើលស្មានថា មានករណីស្អីកើតឡើង
តែក្រោយមកទើបដឹងថា ជាការចុះបង្ក្រាបការរកស៊ីជំនួញឈើខុសច្បាប់
តែផ្ទុយទៅវិញ ការចុះទៅបានត្រឹមតែយកព័ត៌មានដូចអ្នកកាសែតដែរហើយ
ក៏សរសេរកំណត់ហេតុរួចក៏ត្រឡប់មកផ្ទះ
ទាំងញញឹមញញែមពីសំណាក់សមត្ថកិច្ច ឯការរកស៊ីឈើប្រណីតនៅតែដដែល។
សព្វថ្ងៃគេឧស្សាហ៏ឃើញឡាននីហ្សាន់ ដឹកឈើចូលទីនេះ ណាស់ ដែលក្នុង១ថ្ងៃៗ មានចំនួនរាប់សិបគ្រឿង។
មហាជនរង់ចាំមើលចំណាត់ការរបស់ព្រះរាជអជ្ញាថ្មីដែលទើបផ្លាស់ប្តូរ មកពីខេត្តព្រៃវែង តើមានលទ្ធភាពទប់ស្កាត់ និង បង្ក្រាបការរកស៊ីឈើប្រណីតក្នុងសណ្ឋាគារអង្គរអេរ៉ាបានឬអត់?

No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567