Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 10 April 2014

Try Pheap by DAP

ក្រុមហ៊ុន ទ្រី ភាព សុំឲ្យសមត្ថកិច្ច ចាត់វិធានការ អ្នកដែលយកឈ្មោះ ក្រុមហ៊ុន ទៅរកស៊ីទិញឈើ ខុសច្បាប់ (មានវីដេអូ)
ភ្នំពេញ៖ ក្រុមហ៊ុនទ្រី ភាព របស់ឧកញ៉ា ទ្រី ភាព ដែលត្រូវបានអង្គការឃ្លាំមើលបរិស្ថាន ក្រៅរដ្ឋាភិបាលតែងតែរិះគន់ចំពោះ ការ រកស៊ីកាប់ឈើនោះ នៅថ្ងៃពុធ ទី០៩ ខែមេសា នេះ បានច្រានចោលនូវរបាយការណ៍ ដែលបានលើកឡើងដោយមន្ត្រី ឃ្លាំមើល បរិស្ថានអង្គការក្រៅរដ្ឋាភិបាលថា មានពាក់ព័ន្ធទៅនឹងការ កាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ។
ជាមួយគ្នានោះ ក្រុមហ៊ុនក៏បានស្នើសុំទទូច ឲ្យអជ្ញាធរមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ បុគ្គល ដែលបានយកឈ្មោះក្រុមហ៊ុន ទៅប្រើប្រាស់ និងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើលក់ ទៅឲ្យក្រុមហ៊ុន។
តំណាងក្រុមហ៊ុន ក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនបច្ចុប្បន្នកំពុងតែវិនិយោគ ដាំដុះកៅស៊ូ ម្រេចទៅលើដីសម្បទានសេដ្ឋកិច្ច នៅក្នុងស្រុករវៀងខេត្តព្រះវិហារ ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសំអាតដី ហើយបានដាំកៅស៊ូ បានជិត៤ពាន់ ហិកតា និងបញ្ចប់ការដាំកៅស៊ូនៅលើផ្ទៃដីជាង ៨ពាន់ហិកតា នៅក្នុងអំឡុងដាច់ឆ្នាំ២០១៤នេះ។
តំណាងក្រុមហ៊ុនទ្រីភាព បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃពុធ ទី០៩ ខែមេសានេះថា កន្លងទៅ មានអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើកិច្ចការលើផ្នែកឃ្លាំមើលព្រៃឈើ ធ្លាប់បានសរសេររបាយការណ៍ ចោទប្រកាន់ ចំពោះក្រុមហ៊ុនទ្រី ភាព ថាបានកាប់ឈើដោយខុសច្បាប់ជាច្រើនកន្លែង។
បើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានធ្វើតែទៅលើដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យ សម្រាប់ការ វិនិយោគដាំដំណាំកសិឧស្សាហកម្ម ដូចជា កៅស៊ូ និងម្រេច នៅខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តរតនគិរី ដែលមានផ្ទៃដីសរុបទាំងអស់ មានត្រឹមតែជាង ២ម៉ឺនហិកតា ខណៈដែលរបាយការណ៍ របស់ពួក គេបានផ្សព្វផ្សាយថា មានច្រើនជាងនេះ។
តំណាងក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនក៏ស្វាគមន៍ផងដែរ បើសិនជាពួកគេមានបំណង ស្វែងយល់ព័ត៌មានពិតនៅតំបន់ទាំង នោះ ជាជាងការធ្វើអត្ថាធិប្បាយថា មិនអាចទាក់ទងបាន ឬមិនសហការនោះ។ ក្រុមហ៊ុនបានបញ្ជាក់ថា សព្វថ្ងៃក្រុមហ៊ុនមាន សិប្បកម្មកែច្នៃឈើ នៅស្រុកអង្គស្នួល ចំងាយប្រហែលជា ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និងមានតំបន់ សេដ្ឋកិច្ចពិសេសនៅខេត្តរតនគិរី ស្រុកកកែវសីមា សិប្បកម្មកែច្នៃឈើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ តំបន់កាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងសាងសង់អគារកាស៊ីណូ និងផ្សារនៅលើជួរភ្នំដងរែក តែម្តង ដែលរហូត មកដល់ពេលនេះ ចំណាយថវិកា ១០លានដុល្លារ ព្រមទាំងកំពុងសាងសង់សណ្ឋាគារ ធ្វើពីឈើប្រណីតនៅខេត្តកែប។
សូមបញ្ជាក់ថា ថ្មីៗនេះលោក ឈុន សាវុធ នាយកប្រតិបត្តិការ ការពារធនធានធម្មជាតិ ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ជា ភាសាខ្មែរដកស្រង់សម្តី មកផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤នេះថា «បច្ចុប្បន្ននេះយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ឧកញ៉ាទ្រី ភាព បំផ្លាញឈើ ដែលនៅចុងក្រោយខេត្តព្រះវិហារនេះតែម្តង ដោយបានឲ្យមេការដើរបំផុសពលរដ្ឋ ឲ្យចូល ព្រៃកាប់ឈើលក់ឲ្យខ្លួន មុននឹងខ្លួនរើទៅកាន់ទីតាំងថ្មី ស្ថិតនៅខេត្តស្ទឹងត្រែង »។
នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ក៏បានបន្ត ដោយបានដកស្រង់ នូវសម្តីប្រជាពលរដ្ឋផ្សេងទៀតនៅខេត្តព្រះវិហារ ដោយបានចោទ ប្រកាន់ថា មេការបស់ក្រុមហ៊ុនឧកញ៉ាទ្រី ភាព ដើរបំផុសប្រជាពលរដ្ឋ នៅក្នុងស្រុកឆែប ស្រុកសង្គមថ្មី ឲ្យចូលព្រៃកាប់ឈើ យកមកគរនៅតាមផ្ទះ រួចហើយក្រុមហ៊ុនជាអ្នកប្រមូលទិញតាមរយៈមេការ។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនទ្រី ភាព បានច្រានចោលនូវព័ត៌មាននេះ ហើយថា ក្រុមហ៊ុនមិនរកស៊ីកាប់ឈើ ឬទិញឈើដែល ខុសច្បាប់នោះទេ ខណៈដែលក្រុមហ៊ុនមានដីសម្បទានសេដ្ឋកិច្ច ក៏ដូចជាដេញថ្លៃឈើ ដែលក្រុមជនល្មើសទិញដោយខុស ច្បាប់ហើយ ដែលនាយកដ្ឋានមេព្រៃនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសដេញថ្លៃជាសាធារណៈ ហើយ ក្រុមហ៊ុនបានឈ្នះការដេញថ្លៃនេះ។
មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ធ្លាប់បានទៅកាន់តំបន់ទាំងអស់នោះ ជាពិសេសសិប្បកម្មកែច្នៃឈើទ្រង់ទ្រាយធំ នៅស្រុក អង្គស្នួលតែម្តង ហើយថា ក្រុមហ៊ុនក៏មានទទួលរៀបចំតុបតែងសណ្ឋាគារ ខុនដូផងដែរ ប្រសិនបើចាប់អារម្មណ៍ ព្រមទាំងកែច្នៃគ្រឿងសង្ហារឹម សម្រាប់លក់ឲ្យអតិថិជន ក្នុងស្រុក និងនាំចេញក្រៅស្រុក៕







ពិដានផ្ទះ និងក្តាក្រាល ធ្វើតាមបច្ចេកវិទ្យាសម័យទំនើប 3D និង 4D
គ្រឿងសង្ហារឹមដ៏ប្រណីតៗ ក្រោយពីការកែច្នៃ

សកម្មភាពក្រុមកម្មករ ពេលកំពុងបម្រើការងារ
ទីតាំងឡសម្ងួតឈើ

អគារសង់ពីឈើស្ទើរទាំងស្រុងតម្លៃជាង ១០លានដុល្លារ សម្រាប់ដាក់តាំងលក់គ្រឿងសង្ហារឹម និង ឈើ

Photo by DAP-News
Photo by DAP-News
Photo by DAP-News

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567