យុវជនម្នាក់ដាក់ពាក្យប្តឹងលោកហ៊ុន សែនទៅតុលាការករណីកាត់ដីឲ្យវៀតណាម
ដោយ៖ ពៅ មេត្តា | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014, ម៉ោង 07:53 AM
យុវជនម្នាក់ជាក្រុមបណ្តាញកូនខ្មែរអ្នកស្នេហាជាតិ
ដាក់ពាក្យប្តឹងលោកហ៊ុន សែន ទៅ
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ
ពីបទកាត់ទឹកដីកម្ពុជាឲ្យទៅប្រទេសវៀតណាម
និងការបន្លំឯកសារឲ្យជនបរទេសរស់នៅក្នុងប្រទេសដោយខុសច្បាប់។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី០៦ខែ
មករានេះ ដើមបណ្តឹងឈ្មោះ នាង សុឃុន អាយុ២៥ឆ្នាំ
រស់នៅខណ្ឌមានជ័យរាជធានីភ្នំពេញ ប្តឹងឈ្មោះ ហ៊ុន សែន
រស់នៅខណ្ឌដូនពេញរាជធានីភ្នំពេញ។ ក្នុងពាក្យបណ្តឹងនោះយុវជននាង
សុឃុនចោទលោក ហ៊ុន សែនថា កាត់ទឺកដី កោះ ត្រល់
និងកោះក្រចកសេះទាំងស្រុងឲ្យទៅវៀតណាម។
ក្នុងពាក្យបណ្តឹងដែលអះអាងថា
មានភស្តុតាងគ្រប់គ្រាន់នោះក៏បានលើកឡើងទៀតថា លោកហ៊ុន សែន និង
បក្ខពួកបានក្លែងបន្លំឯក
សារផ្តល់អត្តសញ្ញាណសញ្ញាតិខ្មែរឲ្យវៀតណាមចូលមករស់លើទឹកដី
កម្ពុជាដោយខុសច្បាប់។
យុវជននាង សុឃុន បញ្ជាក់ថា លោក នឹងយកពាក្យបណ្តឹង ទៅជូនសាលា ដំបូងរាជធានីភ្នំពេញនៅម៉ោង០៩ព្រឹកនេះ។
ក្រោយហិង្សាលើស្ពានស្ទឹងមានជ័យកាលពី
ថ្ងៃទី១២ខែវិច្ឆិកា ដែលបណ្តាល ឲ្យស្ត្រី ម្នាក់ស្លាប់ និង
មនុស្សជាង១០រងរបួសនោះ យុវជននាង សុឃុន ក៏បានប្តឹងស្នងការនគរបាល
និង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែរ
ពីបទមនុស្សឃាតដោយចេតនា តែតុលាការ មិនចាត់ការទេ។
No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567