Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 31 January 2014

មេឈ្មួញក្រញូង លី សុ​គ​ន្ធ

ខេត្តកំពង់ចាម ៖ដី​​ទី​តាំង​​ ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​​ដារ ដែល​មាន​​ត​ម្លៃ​ជាង ៣០​​ម៉ឺន​​ដុ​ល្លារ​​អា​មេ​រិក ត្រូវ​បាន​​មេ​​ឈ្មួញ រក​ស៊ី​​ឈើ​​គ្រ​ញូង ដ៏​​មាន​​ឥ​ទ្ធិពល​​ម្នាក់​​ឈ្មោះ លី សុ​គ​ន្ធ ហៅ​​យាយ​​ក្តាម ដែល​មាន​​ស្វា​មី​​ឈ្មោះ សៀ ត្រៃ មាន​​តួ​នា​ទី​​ជា អនុ​ប្រ​ធាន​​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​ដូង បាន​រត់ការ​ដោះដូរ​ទីតាំង តាមរបៀប​ពុករលួយ ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ ឡើងវិញ​ជាបន្ទាន់​។ បើតាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​ឲ្យ​ដឹងថា ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​និង​ទិញ​ដី មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ គឺ​មិនមាន​តុល្យភាព​ទៅនឹង​តម្លៃ​នៃ​ទីតាំង​ចាស់ ដែលមាន​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ មិន​ប្រក្រតី​នេះ បានធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន ខ្វែងគំនិត​គ្នា​ផងដែរ​។​
​មន្ត្រី​សាលាស្រុក​មេមត់​មួយចំនួន បាន​លួច​ខ្សឹបខ្សៀវ​ថា ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ នៃ​ស្រុក​មេមត់ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក បើ​គេ​គិត​តម្លៃ​មួយ​ម៉ែត្រ ស្មើរ​មួយ​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ប្រើប្រាស់​អំណាច​ស្វាមី យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង ហើយ​ដី​ដែល​សង់​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ​ថ្មី មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ​និង​បណ្តោយ ៤៥​ម៉ែត្រ ចំណាយ​ថវិកា​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ទេ​។ មានការ​ឃុបឃិត​គ្នា​រត់ការ​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ ហើយ​គេ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ​ទេ សូម្បីតែ​ក្រសួងមហាផ្ទៃ ក៏​ទំនងជា​មិនបាន​ដឹង​អំពី ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ​នោះដែរ​។​
​មកដល់ពេលនេះ អតីត​ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដែលមាន​តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ធ្វើ​របង​ហ៊ុំព័ទ្ធ ជា​កម្មសិទ្ធិ​របស់​ខ្លួន យ៉ាង​ក្រអឺតក្រទម​បំផុត ហើយ​បើ​និយាយ​ពី​លោក សៀ ត្រៃ វិញ មិន​ត្រឹមតែ​ប្រើ​ស្បែក ជា​នគរបាល​ជួយ​សម្របសម្រួល សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ ខុស​ច្បាប់​របស់​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ឃុបឃិត ប្រើប្រាស់​ឥទ្ធិពល ក្នុងការ​ដោះដូរ​ដី​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដោយ​មិន​ប្រក្រតី​ផងដែរ​។ មន្ត្រី​សាលាស្រុក​មេមត់​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​១៩៩៧ អតីត​ដី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ ដែលមាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ត្រូវបាន​រដ្ឋ​ខ្ចី​ពី​ប្រជាជន​ម្នាក់ ដែល​គាត់​បាន​កាន់កាប់ តាំងពី​ឆ្នាំ​១៩៧៩​។​
​ម្ចាស់​ដី​ដែល​ត្រូវបាន​រដ្ឋ​ខ្ចី យកទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​នោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​លោក យិន សូ​ផា ជា​មេឃុំ​ដារ ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ប្តី​ឈ្មោះ សៀ ត្រៃ បាន​យក​ដី​របស់​រដ្ឋ ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត​។ ម្ចាស់​បណ្តឹង​ត្រូវគេ​ស្គាល់​ថា ឈ្មោះ សួស ស្អំ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​អះអាងថា គាត់​បានរស់នៅ និង​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៧ នគរ​បាល​មូលដ្ឋាន បាន​ខ្ចី​ដី​របស់គាត់ ទៅ​សាងសង់​ទីស្នាក់ការ​ប៉ុស្តិ៍ ហើយ​ក្រោយមក​ឈ្មោះ សួស ស្អំ ក៏បាន​ប្តឹង​ទាមទារ​យក​ដី​មកវិញ ស្ថិតក្រោម​ចំណាត់ការ របស់​គណៈកម្មការ ដោះស្រាយ​ជម្លោះដីធ្លី ខេត្តកំពង់ចាម ដែល​កាលណោះ​មានការ​សម្របសម្រួល កាត់​ដី​ខាងលើនេះ ជូន​លោក សួស ស្អំ វិញ​បាន​ក្បាលដី​ប្រវែង ២០​ម៉ែត្រ ហើយ​នៅសល់ ៣០​ម៉ែត្រ​ទៀត​ទុក​ជូន​រដ្ឋ សម្រាប់​សាងសង់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​។
​ក្រោយមកទៀត ដី​ទំហំ ៣០​ម៉ែត្រ​គុណ​នឹង ៧០​ម៉ែត្រ​នោះ មិនបាន​សាងសង់ ធ្វើជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​នោះទេ បែរជា​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​មាន​ឥទ្ធិពល​ធ្វើ​របង ហ៊ុំព័ទ្ធ​យក​ធ្វើ​នោះ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ចំណាយលុយ សាងសង់ ទីស្នាក់ការ​ប៉ុស្តិ៍​ថ្មី​មួយ នៅ​លើដី​ទំហំ ១៥​ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​ចំណាយលុយ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ ដោយ​ជ្រក​ក្រោម​ស្លាក ដោះដូរ​ទីតាំង គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក៏ដូច​ជា​ក្រសួងមហាផ្ទៃ​។ នៅពេល​ទទួលបាន​ពាក្យបណ្តឹង របស់​ឈ្មោះ សួស ស្អំ ក៏មាន​ការប្រជុំ ក្រុមប្រឹក្សាឃុំ​ដារ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ សម្រេច​រក្សាទុក ដី​ប៉ុស្តិ៍​នគរបាល​ឃុំ​ដារ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​មាន ការដោះដូរ​ទីតាំង​ទេ ហើយ​ក៏បាន​បញ្ជូន របាយការណ៍​ទៅកាន់ សាលាស្រុក​មេមត់ មក​ចាត់​ការបន្ត អាច​បញ្ជាក់បាន​ថា អាជ្ញាធរ​មូលដ្ឋាន មិនបាន​ឯកភាព​ចំពោះ​ការដោះដូរ​ទីតាំង  ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ របស់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម នោះ​ទេ​។​
​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​បាន​ដឹងឮ រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងនេះ បានទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ឡើងវិញ ចំ​ពោះ​​ចំណាត់​ការដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ស្វាមី​ជា មន្ត្រីនគរបាល​ឈ្មោះ សៀ ត្រៃ ដែល​បាន​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមតែ​អំពើ​ចិត្ត តាម​របៀប​យក​ឆ្នាំងដី ដូរ​យក​ឆ្នាំង​ដែក គឺ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បាន​យក​អតីត​ដី​ប៉ុស្តិ៍​ឃុំ​ដារ ដែលមាន​តម្លៃ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​សង់​ប៉ុស្តិ៍​រដ្ឋបាល លើ​ទីតាំង​ថ្មី​មួយ ដែលមាន​តម្លៃ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ​។ អង្គភាព​ប្រឆាំង អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បានធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​៕
Wat-post-da12

Forced Eviction in Koh Kong

A man sits in a makeshift shelter after his home was burned to the ground in Koh Kong province this week
A man sits in a makeshift shelter after his home was burned to the ground in Koh Kong province this week. PHOTO SUPPLIED

More houses razed in dispute

Authorities burned one house and demolished three others in the past two days in Koh Kong’s Botum Sakor and Kiri Sakor districts in the latest development in the long-running land dispute between villagers and Tianjin Union Development Group, community representatives and the rights group Adhoc said yesterday.
Including the four most recently demolished houses, said Adhoc provincial coordinator Neang Boratino, 34 houses and hectares of crops had been destroyed over the last 10 days at Union Development’s behest.
Four women were kicked and beaten, and some restrained for trying to stop the demolition, he added.
“That is a blatant rights abuse, because they used force to burn and destroy the properties, and beat people as well as handcuffed them. They are victims of land grabbing and of physical abuse,” Boratino said.
Prak Thuok, a Botum Sakor community representative, said that the demolition crew consisted of paratroopers, soldiers, military police, security guards and Chinese nationals representing Union Development.
“We showed them the documents we got from district and provincial authorities to seek a solution, but they did not look at them at all.
“They just said the words ‘burn and demolish’, and that it was a fake document,” Thuok said.
“I do not know what to do when the country has a law and they are law enforcers, but they do not follow it.
“When I called the district governor, he said he did not know anything,” he added Botum Sakor district governor Orn Phearak defended the recent demolition yesterday, saying the land legally belonged to the company, but noted “I did not attend this morning’s demolition, so I do not know well”.
In Peam Kay village, 19 families refused compensation from the company, saying they had steady livelihoods in the area, said Phin Vannak, 21, whose house was destroyed yesterday by Union Development.
“They not only didn’t give any compensation, but they also felled our houses, forcing us to leave without reparation. It is very unjust,” he said.
Union Development could not be reached for comment yesterday.

Thursday 30 January 2014

ការកាប់បំផ្លាញព្រៃឈើ នូវតែកើតមានទើ្បងជាហូរហែ


Posted on
ឈើក្រញូងប្រណីត រាប់សិបគ្រឿង ជាប្រភេទធ្នង់ ដែលដឹកចេញ តាមក្បួនរទេះគោដឹពី ស្រុក កោះញែក ខេត្តមណ្ឌលគីរី ឆ្លង កាត់ចូលតាម ភូមិមួយ រយប្រាំ ឃុំកន្ទួត ស្រុក ចិត្រ បូរីខេត្តក្រចេះ ដោយ ឈ្មេញួឈើប្រណីត ៣នាក់ ចាំទទួលទិញយកទៅលក់បន្តឱ្យ មេឈ្មួញធំនៅស្រុកស្នួល ខេត្តក្រចេះដែល ពុំក្លាចញញីតច្បាប់នោះទើ្បយ។ អ្នករកស៊ីជាមេឈ្មួញទាំង៣នាក់ ទី១លោក ពក,ទី២លោកប៉ាងទី៣លោកចិនប្រើមធ្យោ
បាយដឹក ជញ្ជូនឈើ ប្រណីត ចេញ ពីស្រុក ចិត្របូរី ដោយប្រើមធ្យោបាយ ដោយ រថយន្ត កាំម៉ារី ហើម កាំម៉ារីឆ្លាម និងកាំម៉ារីបាឡែន ពី ២០ ទៅ ៣០គ្រឿង សម្រាប់ ដឹកចេញទៅ កាន់ស្រុក ស្នួល ក្នុងមួយថ្ងៃៗ ។
សកម្មភាពនៃការដឹកជញ្ជូនឈើ ចេញពីស្រុកចិត្របូរីជាមេឈ្មួញទាំង៣នាក់នោះក្រោមរូប ភាព ទ្រង់ទ្រាយធំគ្មានមន្រី្តណាចុះបង្ក្រាបនោះទេ។គេអះអាងថាមានការឃុបឃិតជា មួយ លោកសូយសារិត នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះនិងលោកព្រាបសុភារ៉ានាយផ្នែករដ្ឋ
បាលព្រៃឈើក្រចេះជាអ្នកបើក ភ្លើងខៀវទើបបទល្មើស របស់មេឈ្មួញទាំង៣នាក់ អាចដឹក ឈើប្រណិតចេញពី​ ស្រុកចិត្របូរីក្នុងមួយថ្ងៃៗចាប់ពី២០ឡានទៅ៣០ឡានបានដោយរលូមេឈ្មួ​ញឈរចាំទទួល​ ទិញពីឈ្មួញកណ្តាលទាំង ៣នាក់(សុំមិនបញ្ចោញ ឈ្មោះ)ក៏មានការពាក់ ព័ន្ធ ឃុបឃិតជាមួយួ នាយខណ្ឌនិងនាយផ្នែករដ្ឋបាលព្រៃឈើផងដែរទើបអាចបន្តដឹកឈើ ប្រណីតឆ្លង ដែនយកទៅលក់ នៅប្រទេសវៀតណាមបានដោយសុវត្ថិភាពបែបហ្នឹង ។
បទល្មើសដឹកជញ្ជូនឈើតាមរទេះគោរាប់សិបគ្រឿងចេញពីស្រុកកោះញែកខេត្តមណ្ឌលគីរី ដើម្បីយកមកលក់ឱ្យមេឈ្មួញឈើឈ្មោះពក,ឈ្មោះប៉ាងនិងឈ្មោះ ចិនគឺពិតជាមិន អាចបិទ បាំងពីដែនសមត្ថកិច្ចមន្ត្រីជំនាញបានឡើយ ។
លើកលែងតែមានការឃុបឃិតជាខ្សែសង្វាក់ពីសង្កាត់រដ្ឋបាលព្រៃឈើស្រុកចិត្របូរីរហូត ដល់នាយផ្នែក និងនាយ ខណ្ឌ ទើប អាចឱ្យបទល្មើស ដឹក ជញ្ជូន ឈើ ប្រណីតឆ្លង ខេត្តអាចមានលទ្ធភាពដឹកជញ្ជូនដោយគ្មានការបង្ក្រាប។​សង្ឃឹម ថា ឯកឧត្តមឆេងគឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាល​ព្រៃឈើ មិន គួរមើលរំលងទុកឱកាសឱ្យ មន្ត្រី រដ្ឋបាលព្រៃឈើ​នៅខេត្ត ក្រចេះប្រើ តួនា ទីដើម្បីស្វែង ​រកផលប្រយោជន៍ ផ្ទាល់ខ្លួន នោះ ឡើយ។ នេះដែល គេហៅ ថារដ្ឋាបាលកែ​​​​ទម្រង់​ស៊ីជំម្រៅនោះ​រឺ?                                                   ដោយ ៖សែម សង្វាត

Wednesday 29 January 2014

Chin Phat_Ath Khem_police Kg.Chhnang_logging

លោក ជិន សុផាត ប្រើ​​ស្បែ​ក​​​ជា​ន​គ​របា​ល​ប្រឆាំង​​​ប​ទល្មើស​​​សេ​ដ្ឋ​កិច្ច​ ​និង​​​យ​ក​​អំ​ណាច​លោ​ក អា​ត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង កាង​ឈើ​ខុសច្បាប់

ខេត្ត​កំពង់​ឆ្នាំ​ង ៖ ប្រភពព័​ត៌មាន​ពី​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​បាន​លួច​ប្រាប់​តាម​ទូរស័ព្ទ​ថា មន្ត្រីប៉ូលីស មោះ ជិន សុផាត​ ជា​មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ​បាន​ប្រើប្រាស់​អំណាច និង​តួនាទី ដើរ​ប្រមាញ់​ចាប់​ឈើ​ពី​អ្នករកស៊ី​ដទៃ​ផង និង​គាប​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​បង់លុយ​ឆៅៗ​ផង​និង និង​យក​អំណាច​មេប៉ូលីស​ខេត្តស្ទឹងត្រែង​កាង​ជំនួញ​ឈើ​ខុសច្បាប់​ផង​។​
 
​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង គឺជា​ទីតាំង​ឆ្លងកាត់​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​យ៉ាង​ អនាធិបតេយ្យ​បំផុត​មិនសូវមាន​ការបង្ក្រាប​ទេ ហើយ​ករណីខ្លះ​ដែលមាន​ការបង្ក្រាប​នោះ​សុទ្ធសឹងតែ​ជា​ប្រភេទ​ឡាន​ដឹកឈើ​ លោតឆ័ត្រ​មិនបាន​ចូល​បង់លុយ ឬ​មិនបាន​ពឹង​អាស្រ័យ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​រត់ការ​បើកផ្លូវ​។ ដូច្នេះ​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ ខេត្តកំពង់ឆ្នាំង ទាំងយប់​ទាំង​ថ្ងៃ បានដឹង​ពី​របៀបរបប​ត្រូវ​ចូល​បង់លុយ​យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ ទើប​ពួកគេ​មិនដែល​ជួប​ឧបសគ្គ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ដែល​គ្រាន់តែ​ដឹកឈើ​ បន្តិចបន្តួច​ភ្លេច​ចូល​បង់លុយ​ក៏ត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ប្រចាំការ ​តាម​ដងផ្លូវ​ចាប់​ឃាត់​បង្ខំ​ឲ្យ​បង់លុយ​ទៅតាម​តែ​ទំនើងចិត្ត​។​
 
​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​ធូររលុង​បណ្តែតបណ្តោយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់លោក ជិន សុផាត ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​មិន​ក្រែង​ញញើត​ពី​ការ​រឹតបន្តឹង​របស់​ ថ្នាក់លើ​ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​ផ្ទាល់​របស់លោក ជិន សុផាត បាន​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង​នៅ​ឃុំ​ទឹក​ហូត  ស្រុក​ទឹកផុស ដោយ​រឹបអូស​បាន​ដើម​ម្រះព្រៅភ្នំ​ចំនួន​២៩​ដុំ និង​ឈើ​ធ្នង់​មុខកាត់​ធំៗ​ជាច្រើន​ដុំ​ទៀតផង​ដែរ ហើយ​ក្នុង​ប្រតិបត្តិការ​នោះ​ឃាត់ខ្លួន​បាន​កម្មករ​លើក​ឈើ​ម្នាក់ នាំទៅ​សួរចម្លើយ រីឯ​អ្នកបើកបរ​រថយន្ត​និង​ម្ចាស់​ឈើ បាន​រត់គេចខ្លួន​ភ្លាមៗ​ខណៈដែល​នគរបាល​សេដ្ឋកិច្ច​ឡោមព័ទ្ធ​ទីនោះ​ជុំជិត​។​
 
​មកដល់​ម៉ោង​នេះ​លោក ជិន សុផាត មិនទាន់បាន​រាយការណ៍​ពី​ករណី​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​នោះ​ជូន​លោក ឈួ ចាន់​ឌឿ​ន ជា​អភិបាលខេត្ត​កំពង់ឆ្នាំង​នៅឡើយ​ទេ បើទោះបី​ជាមាន​ព័ត៌មាន​ភ្ញាក់ផ្អើល​ពេញ​ខេត្តកំពង់ឆ្នាំង​ថា អំឡុង​ប្រតិបត្តិ​ការចាប់​ឡាន​ដឹកឈើ​ប្រណីត​នោះ គេ​ឃើញ​លោក ជិន សុផាត បាន​បោយ​ដៃ​ឲ្យ​សញ្ញា​ទៅ​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ម្ចាស់​ឈើ និង​ជា​អ្នកបើក​​រថយន្ត​ឲ្យ​រត់​ចូល​ព្រៃ​។​តាម​សាក្សី​ជាច្រើន​បាន​មើលឃើញ​ ជាក់ច្បាស់​នឹង​ភ្នែក​ថា នគរបាល​សេដ្ឋកិច្ច​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ជិន សុផាត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ក៏ដោយ​ទីបំផុត​​នៅសល់តែ​កម្មករ​ម្នាក់ ​ប៉ុណ្ណោះ នាំមក​កសាង​សំណុំរឿង​។ មានការ​បញ្ជាក់​ផងដែរ​ថា មុនពេល​លោក ជិន សុផាត បោយ​ដៃ​ជា​សញ្ញា​ឲ្យ​ជនសង្ស័យ​ជា​ម្ចាស់​ឈើ និង​អ្នកបើករថយន្ត​ចំនួន​២​នាក់​រត់គេចខ្លួន​បន្ទា​ប់​ពី​ឃាត់​ឡាន​ដឹកឈើ​ អស់​រយៈពេល​កន្លះ​ម៉ោង គឺ​លោក ជិន សុផាត បាន​លើក​ទូរស័ព្ទ​ជាមួយ​ភាគី​ម្ខាង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​អស់​រយៈពេល​ ដ៏​យូរ ហើយ​ក៏មាន​ហេតុការណ៍​ផ្តល់​សញ្ញា​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​រត់គេច​ ផុតពី​ការផ្តន្ទាទោស​។
 
ប៉ុន្តែ​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះ ដែល​សូម្បីតែ​អភិបាលខេត្ត​ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ក៏​មិនមាន​ របាយការណ៍​ពាក់ព័ន្ធ​នឹង​ការចាប់​ឡាន​ដឹកឈើ​ប្រណីត​នោះដែរ​។​ ​នៅពេល​រឿងរ៉ាវ​នៃ​ការដើរ​តួនាទី​ជា​នគរបាល​យុត្តិធម៌​ផង និង​ជា​តុលាការ​ផង ក្នុងការ​ដោះលែង​ជនសង្ស័យ​ចំនួន​២​នាក់​ឲ្យ​រត់គេចខ្លួន​ក្នុងករណី​បង្ក្រាប ​ឡាន​ដឹកឈើ​ប្រណីត​ប្រព្រឹត្ត​ដោយ​លោក ជិន សុផាត បាន​បែកធ្លាយ​ជា​សាធារណៈ​ផ្អើល​ពេញ​ខេត្តកំពង់ឆ្នាំង ស្រាប់តែ​លោក អាត់ ខែម បាន​និយាយ​បុ​ង​ថា លោក​នឹង​ចាត់ចែង​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ ហើយ​បើ​រកឃើញ​មន្ត្រី​ណា​ប្រព្រឹត្ត​ខុស​នឹង​ចាត់វិធានការ​ដាក់ពិន័យ​ទៅតាម​ ច្បាប់​។
 
ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ មិនដឹង​ជា​លោក អាត់ ខែម ស៊ើបអង្កេត​ស្រាវជ្រាវ​ដល់​ណា ព្រោះ​រយៈពេល​១​សប្តាហ៍​កន្លងផុតទៅ លោក ជិន សុផាត នៅតែ​ក្រអឺតក្រទម​ដដែល ធ្វើ​ដូចជា​អត់​មានរឿង​អ្វី​កើតឡើង​សោះ​។ ពាក់ព័ន្ធ​ករណី​ដែល ជិន សុផាត សម្របសម្រួល​ឲ្យ​ជនសង្ស័យ​២​នាក់​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​នោះ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ប្រាប់​អ្នកកាសែត​ថា​លោក​មិន ទាន់​ទទួលបាន​របាយការណ៍​លម្អិត​ណាមួយ​ទេ ពាក់ព័ន្ធ​នឹង​ករណីនេះ ហើយ​បើ​មាន​ករណី​ដោះលែង​ជនល្មើស​ឲ្យ​រត់គេចខ្លួន​មែន​នោះ មន្ត្រី​ប្រព្រឹត្ត​ខុស​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។​
 
​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោក ជិន សុផាត បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ទៅ​ពាក់ព័ន្ធ​ជា​មួ​ួ​យ​បទល្មើស​នៃ​ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​នៅមាន​ករណី​ជាច្រើន​ទៀត ដូចជា​ការបញ្ជូន​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ​ យ៉ាង​ប្រសេចប្រសាច​តាម​ដងផ្លូវ ដើម្បី​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ទៅតាម ​តួនាទី​របស់ខ្លួន​នោះទេ​។ ហើយ​បើ​និយាយ​ពី​ក្រុម​ឈ្មួញ​ធំៗ​វិញ​សុទ្ធសឹងតែ​ស្គាល់ចិត្តស្គាល់ថ្លើម​ លោក ជិន សុផាត យ៉ាងច្បាស់​មិនដែល​ហ៊ាន​មើលរំលង​ទេ គ្រប់ការ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្រុម​ឈ្មួញ​តែងតែ​ជូនដំណឹង​និង​ចូល​បង់លុយ​ជូន​នគរបាល​សេដ្ឋកិច្ច​របស់លោក ជិន សុផាត ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​។ ពេលខ្លះ​តួនាទី​របស់​នគរបាល​សេដ្ឋកិច្ច​ក្រៅពី​ការដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គេ​សង្កេតឃើញ​នគរ​បាលច​រា​ចរណ៍​បាន​ចេញមុខ​បង្ក្រាប ​ការដឹកជញ្ជូន​ឈើ​ជំនួស​លោក ជិន សុផាត បានជា​ច្រើន​ករណី និង​ទទួលបាន​ការកោតសរសើ​រ​ជា​បន្តបន្ទាប់​។​
 
​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក អាត់ ខែម ដែលជា​ស្នងការ​ខេត្តកំពង់ឆ្នាំង និង​លោក ជិន សុផាត មាន​ទំនាក់ទំនង​អ្វី ពិសេស​ជាមួយគ្នា​នោះទេ បានជា​កំហុសឆ្គង​របស់លោក ជិន សុផាត សឹង​រាប់​ភ្លេច​ទៅហើយ មិនដែល​មានការ​ដាក់​ពិន័យ ផ្ទុយទៅវិញ​លោក ជិន សុផាត កាន់​តែមាន​ឥទ្ធិពល​អំណាច​ពង្រាយ​នគរបាល​សេដ្ឋកិច្ច​ក្រោម​ឱវាទ​របស់គាត់​ ចុះ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ការដឹកជញ្ជូន​ទំនិញ​យ៉ាង​ ប្រសេចប្រសាច​។ ។   ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ សំណូមពរ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ករណី​ដែល​លោក ជិន សុផាត​កូនចៅ​សំណព្វ​លោក អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​កំពុង​សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ ពីបទ​ល្មើស​និង​ការដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ កោសរូស​អ្នករកស៊ី​ដឹកទំនិញ​ឡើងវិញ​ផង​៕
27-1-2014 27-1-2014 (1)

Khin Meng Sreng_MDK military commander_Saing Kosal_logging

លោ​ក ​ឃិ​ន​ ម៉េង​​ស្រេង បើកដៃ​​ឲ្យ​លោ​ក​ ​សាំ​ង​ កុស​ល​ ជា​​ស្តេ​ច​ត្រា​ញ់​​រក​ស៊ី​ឈើ​​ខុស​ច្បាប់​​ប្រចាំ​​ស្រុ​ក​​កោះ​​ញែក ដោយ​ផ្គើន​នឹង​ការកែទម្រង់​ស៊ីជម្រៅ​

​ខេត្តមណ្ឌលគិរី ៖ មកដល់ពេលនេះ​លោក ឃិន ម៉េង​ស្រេង ជា​មេ​យោធា​ខេត្តមណ្ឌលគិរី ដែលមាន​អតីតកាល​ដិតដាម ដោយ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​ទុក​ឱកាស​ឲ្យ​លោកសាំង កុសល ជា​មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ ប្រចាំ​ស្រុក​កោះ​ញែក​ចំណុះ​ឲ្យ​តំបន់សឹករង ខេត្តមណ្ឌលគិរី ក្លាយខ្លួនជា​ស្តេចត្រាញ់​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​លក់​នៅ​ស្រុក​ យួន យ៉ាង​អនាធិបតេយ្យ​បំផុត​មិន​ខ្វល់​ពី​ការកែទម្រង់​របស់​ថ្នាក់លើ ឬ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នោះទេ​។​
 
​លោក សាំង កុសល ជា​មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ ប្រចាំ​ស្រុក​កោះ​ញែក​បាន​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​ ទៅហើយ រហូត​សល់​លុយ​រត់​ការឡើង​តំណែង​ជា មេបញ្ជាការ​កងអនុសេនាធំ​ទី​៣ ដោយមាន​ការជួយជ្រោមជ្រែង​ពី​លោក ឃិន ម៉េង​ស្រេង ផងដែរ​ហើយ​គេ​មិន​ច្បាស់​ទេ​ថា រវាង​លោក ឃិន ម៉េង​ស្រេង និង​លោក សាំង កុសល មាន​ទំនាក់ទំនង​អាថ៌កំបាំង​អ្វី​ឬ​មាន​ភាគហ៊ុន​រកស៊ី​ឈើ​ជាមួយគ្នា ឬក៏​យ៉ាងណា​នោះទេ ព្រោះ​លោក ឃិន ម៉េង​ស្រេង មិនដែល​ហ៊ាន​ហើបមាត់​ម្តងណា​ឡើយ​។ លោក សាំង កុសល ចាប់ផ្តើម​មានឱកាស​ព​ង្រឹ​ង ពង្រីក​មុខ​ជំនួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ស្រុក​កោះ​ញែក តាំងពី​ពេលដែល​គាត់ ឡើង​តំណែង​ជា​មេ​កងអនុសេនាធំ​ទី​៣ ចំណុះ​ឲ្យ​វរៈ​សេនា​តូច ការពារ​ព្រំដែន​លេខ​១០៣ ដែលមាន​លោក អ៊ុំ សុវណ្ណ ជា​មេបញ្ជាការ ។​
 
​គ្រប់​ជំនួញ​ឈើ​ខុសច្បាប់​នៅក្នុង​ស្រុក​កោះ​ញែក សុទ្ធតែ​កើតឡើង​ដោយសារ មានការ​បិទ​ភ្នែក​របស់លោក សាំង កុសល ហើយ​បើ​និយាយ​ពី​ទូទាំង ខេត្តមណ្ឌលគិរី​វិញ ក្រុម​អ្នករកស៊ី​ឈើ​ទាំងអស់ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតដិត ជាមួយ​លោក ឃិន ម៉េង​ស្រេង ព្រោះ​មុនពេល​រត់ការ ជ្រែ​យក​តំណែង​ជា​មេ​យោធា ខេត្តមណ្ឌលគិរី ក៏​លោក ឃិន ម៉េង​ស្រេង ចំណាយ​ប្រាក់​អស់​មិនតិច​ដែរ ទើប​គាត់​ទុក​ឱកាស​ឲ្យ​មន្ត្រីក្រោមឱវាទ រកស៊ី​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ​។ ជាធម្មតា​លោក សាំង កុសល បាន​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​ព្រំដែន​ចំនួន​៣ គឺ​ប៉ុស្តិ៍​អូរ​លាវ ប៉ុស្តិ៍​១៤ និង​ប៉ុស្តិ៍​ម្រេច ដែល​ស្ថិតក្រោម​ការក្តោបក្តាប់ របស់​កងអនុសេនាធំ​ទី​៣ ដែលមាន​លោក សាំង កុសល ជា​មេបញ្ជាការ​។​
 
​នៅក្នុង​ខេត្តមណ្ឌលគិរី គេ​សង្កេតឃើញ​មន្ត្រី​យោធា ពាក់ព័ន្ធ​ជាមួយ​ការរកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ តែ​លោក ឃិន ម៉េង​ស្រេង នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ជាពិសេស​ជំនួញ​ឈើ​ខុសច្បាប់ របស់លោក សាំង កុសល ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ សឹងតែ​ផ្តាច់មុខ​នៅក្នុង ទឹកដី​ស្រុក​កោះ​ញែក ក៏​លោក ឃិន ម៉េង​ស្រេង មិនដែល​កោះហៅ​លោក សាំង កុសល ទៅ​ណែនាំ​ដើម្បី​កែទម្រង់ លុបបំបាត់​ភាព​អសកម្ម នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ​។ ថ្នាក់លើ​គួរតែ​ពិនិត្យមើល​ឡើងវិញ អំពី​ភាពអនាធិបតេយ្យ​នៃ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​របស់លោក សាំង កុសល ដែល​បំពាន​ដោយ​កំរោល​ចំ ពោះ​បទបញ្ជា​០០២ របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្ក្រាប ជំនួញ​ឈើ​ខុសច្បាប់​។​
Wat-Meng-Sreng
​យ៉ាងណាក៏ដោយ មន្ត្រី​យោធា​មួយចំនួន​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា រឿង​ដែល​លោក ឃិន ម៉េង​ស្រេង មិន​ហ៊ាន​ប៉ះពាល់ ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ប្រចាំ​ស្រុក​កោះ​ញែក របស់លោក សាំង កុសល ក៏​ព្រោះតែ​លោក ឃិន ម៉េង​ស្រេង មាន​ជាប់​ពាក់ព័ន្ធ យ៉ាង​វែង​អន្លាយ​ជាមួយ ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ព្រោះ​កន្លងមក​ខ្សែស្រឡាយ សាច់ញាតិ និង​កូនចៅ​ជំនិតៗ របស់លោក ឃិន ម៉េង​ស្រេង មានការ​ពាក់ព័ន្ធ​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ ដែល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ បង្កើតជា​គំរូ​អាក្រក់ សូម្បីតែ​លោក សាំង កុសល ដែលជា​មេ​ឈ្មួញ រកស៊ី​ឈើ​ខុសច្បាប់ ឡើង​ដុះ​ស្លែ​ប្រចាំ​ស្រុក​កោះ​ញែក ក៏​ក្លាយជា​មន្ត្រី​យោធា ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ស្រុក​នោះ មាន​ឳ​កាស​ពង្រឹងពង្រីក មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​៕
Posted in សូមរាយការណ៍.

Chuob Phearum called Leap_Chanmoul border police_logging in memot

អាជ្ញាធរ​មើល​បទល្មើស​ឈើ និង​ភាព​អាណាធិបតេយ្យ ភូមិ​ឃុំ​សុវត្ថិភាព ក្នុង​គោលដៅ​ភូមិសាស្ត្រ​ខ្លួន​ផង​

​ខេត្តកំពង់ចាម ៖ ឃ្លាំង ​ស្តុក​ឈើ និង​ជន្លង់ម្រេច​ដ៏​ធំ​មួយកន្លែង​ដែល​មើលទៅ​ទំនង​ដូចជា​បង្កើតឡើង​ចាក់គ្រឹះ ​ធ្វើឡើង​មានច្បាប់ និង​ទំនង​ដូចជា​អាជ្ញាធរ​បាន​ស្គាល់​ជាក់ច្បាស់​រួចទៅហើយ យ៉ាងណាក៏ដោយ​នៅ​ចំណុច​ទីតាំង​ភូមិ​ចំបក់ ឃុំ​រូង ស្រុក​មេមត់ ខេត្តកំពង់ចាម ឃ្លាំង​នេះ​ត្រូវបាន​អះអាងថា ជា​កម្មសិទ្ធិ​ថៅកែ​ឈ្មោះ ជួប ភិរម្យ (​ហៅ លាភ​) ជា​មន្ត្រី​ប៉ូលីស​ការពារ​ព្រំដែន​វរៈ​៦១៧ ច្រក​ចន្ទ​មូល និង​ថៅកែ​ធំជាងគេ​ប្រចាំ​គោលដៅ។
 
ជាក់ស្តែង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ សកម្មភាព​ឡើង​ឈើ​ដាក់ចូល​ក្នុង​រថយន្ត​យី​ឌុប​លាន់​រំពង​ទាំង​ថ្ងៃ គ្មាន​ខ្លាច​អ្នក​ណាមួយ​បៀក  ក្នុងនោះដែរ​អ្នកប្រចាំការ​ក្នុង​ឃ្លាំង បញ្ជាក់ថា​មាន​ឈើ ៧ ទៅ​៨​គីឡូ សុទ្ធតែ​ជ្រលុង​ម្រេច សកម្មភាព​ទាំងនោះ ក្រោយពី​អ្នក​សារ​ព៌​ត​មាន មាន​វត្ត​មាននៅ​គោលដៅ​នោះ សកម្មភាព​រំដោះ​ឈើ​ចេញ ដោយ​រថយន្ត​យី​ឌុប បើក ចេញពី​ឃ្លាំង និង​ប្រើប្រាស់​រថយន្ត​ធំ​វែងៗ មក​ពាំង​បិទ​ទទឹងផ្លូវ​ដើម្បីអោយ​រថយន្ត គេច​ដោយ​សុ​វត្តិភាព មើល ចុះ​តើ​ប៉ូលីស បុគ្គល​មួយចំនួន​ដូច​មានឈ្មោះ​ខាងលើ ធ្វើ​ប៉ូលីស​សំរាប់​ជាន់ឈ្លី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ឬ ដើម្បី​ការពារ​បទល្មើស​របស់​ខ្លួន ។​
 
​រីឯ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឯនោះ​វិញ​មាន​លោក រស់ សារ​ត្ន ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ និង​លោក នាយ​ខណ្ឌ ប្រាក់ ណូ​ម៉ា ប្រចាំខេត្ត​កំពង់ចាម សូម​លោក​ប្រើប្រាស់​តួនាទី​លោក ទៅលើ​ចំណុច​ទីតាំង​ភូមិសាស្ត្រ​ខាងលើដូច​ដែរ អ្នក​សារពត៌មានកំណើត​ថ្មី​​បានបង្ហាញ និង​បញ្ជាក់​ខាងលើ ប្រើ​កណ្តាប់ដៃ​ឲ្យមាន​ប្រសិទ្ធិភាព ដែល​អាច​ទទួលបាន​ល​ទ្ធ​ផល​កក់ក្តៅ​ជូន​ជាតិ ប្រជាពលរដ្ឋ និង​ថ្នាក់លើ​ដែល​បានផ្តល់​សិទ្ធិ​ជូន​លោក ៕  ដោយ កង សាន់​តារា​
DCIM106MEDIA
 DCIM106MEDIA  
Posted in សូមរាយការណ៍.

លោក សុខ អាន ទាត់ចោល​របាយការណ៍​រួម​របស់ ERA ស្តីពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា​

ភ្នំពេញ: ​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បកស្រាយ​បំភ្លឺ ចំពោះ​របាយការណ៍​រួម​របស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ERA ស្តីពី​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយបាន​ហៅ​របាយការណ៍​រួម​នោះ​ថា បានធ្វើ​ឡើង បំភ្លៃ​ការពិត ភូតកុហក់​សាធារណមតិ​ជាតិ  អន្តរជាតិ និង​ដើម្បី​តែ​គាប់ចិត្ត​អ្នកនយោបាយ​គណបក្សប្រឆាំង​តែប៉ុណ្ណោះ​។​
​ នៅក្នុង​ឱកាស​នេះ ក៏មាន​ការផ្សព្វផ្សាយ សៀវភៅ​ដែល​ផលិត​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជា​ភាសា​ខ្មែរ និង​អង់គ្លេស បកស្រាយ​បំភ្លឺ ចំពោះ​របាយការណ៍​រប​ស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ជូន​ដល់​អ្នកចូលរួម​ស្តាប់​បទ​ប​ឋ​កថា ហើយ​សៀវភៅ​នេះ ក៏មាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែលមាន​អ​សយ​ដ្ឋា​ន www.pressocm.gov.kh  ផងដែរ​។​
​មានប្រសាសន៍​ទៅកាន់​ អ្នកចូលរួម​ស្តាប់ មកពី​តំណាង​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា  ក្រុមយុវជន និង​តំណាង​មកពី​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន សរុប​ប្រមាណ​១៥០០​នាក់ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានធ្វើការ​បកស្រាយ ពន្យល់​យ៉ាង​ពិស្តារ​ជុំវិញ​ស្ថានការណ៍​នយោបាយ​ពិត​នៅ​កម្ពុជា និង​អំពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​នាពេល​កន្លងមក តប​ទៅនឹង​របាយការណ៍​បំ​ភ្លើ​សរ​បស់ ERA ដែល​រួមមាន​៖

១.​របាយការណ៍​ រួម ស្តីពី​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នៅ​កម្ពុជា របស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត (​ហៅ​កាត់​ថា របាយការណ៍​រួម​របស់ ERA) បាន​ចោទថា គ​.​ជ​.​ប ធ្វើការ​ពុំមាន​តម្លាភាព ប៉ុន្តែ​តាមពិត គ​.​ជ​.​ប ធ្លាប់​បានរៀបចំ​ការបោះ​ឆ្នោត​ចំនួន​១១​លើក​រួចមកហើយ ដែល​ធ្លាប់​បានទទួល​ការកោតសរសើរ​ពី​អ្នកសង្កេតការ​បោះឆ្នោត​អន្តរជាតិ ថា “​ការបោះឆ្នោត​នៅ​កម្ពុជា ជា​អច្ឆរិយៈ​នៅតាម​ដង​ទន្លេមេគង្គ​”​។
២.​ របាយការណ៍​រួម​របស់ ERA នេះ លើកឡើងថា បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនមាន​តុល្យភាព​។ ផ្ទុយទៅវិញ របាយការណ៍​នេះ​ពុំបាន​រំលេច​ឡើង​អំពី Facebook ឬ​YouTube ដែលមាន​ចរិត​បំភ្លៃ បំផ្លើស ធ្វើ​វិទ្ធង្សនា និង​បង្កចលាចល​ដល់​សង្គម​នោះទេ​។ ដោយឡែក CNRP បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​តាម​វិទ្យុ​សំបុក​ឃ្មុំ វិទ្យុ​មហានគរ វិទ្យុ​សំឡេង​ស្ដ្រី វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ  VOA និង RFA ព្រមទាំង ភ្នំពេញ​ប៉ុស្ដិ៍ ខេ​ម​បូ​ឌា​ដេលី មនសិការ​ខ្មែរ និង​នគរធំ ជាដើម​។ សារព័ត៌មាន​ទាំងនេះ​ភាគច្រើន​ផ្សព្វផ្សាយ​ព័ត៌មាន​អវិជ្ជមាន មួលបង្កាច់​រាជរដ្ឋាភិបាល និង CPP ។ ក្នុងអំឡុងពេល​១​ខែ នៃ​យុទ្ធនា​ការបោះឆ្នោត គ​.​ជ​.​ប បាន​បែងចែក​ពេលវេលា​ស្មើៗ​គ្នា​ដល់​គណបក្សនយោបាយ តាម​បណ្ដាញ​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​។​
៣.​របាយការណ៍​រួម​របស់ ERA នេះ​បាន​ទទួលស្គាល់ថា នៅ​កម្ពុជា មាន​លិខិតបទដ្ឋាន​គតិយុត្ត​គ្រប់គ្រាន់​ដើម្បី​ធានា​នូវ​តម្លាភាព​និង​ អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ និង​កម្លាំងប្រដាប់អាវុធ​ក្នុង​សកម្មភាព​នយោបាយ ប៉ុន្តែ​មិនត្រូវ​បាន​អនុវត្ត ព្រោះ​ពួកគេ​នៅតែ​ចូលរួម​ក្នុង​សកម្មភាព​របស់​គណបក្ស​នយោបាយ​ដដែល​។ ការលើកឡើង​នេះ​គឺ​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ នីតិវិធី​ផ្ទៃក្នុង​របស់ គ​.​ជ​.​ប ក៏ដូចជា​លិ​ខិ​តូ​បក​រណ៍​នានា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ហើយ​សូម្បីតែ លោក ស៊ូ​រី​យា ស៊ូ​ប៊ែ​រ​ឌី ក៏​យល់ឃើញថា មន្ត្រី​មាន​សិទ្ធិសេរីភាព ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​ក្រៅ​ម៉ោង​បំពេញការងារ​។
៤.​របាយការណ៍ ​រួម​របស់ ERA នេះ បាន​បង្ហាញថា អង្គការ NDI បានធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​ចោទ គ​.​ជ​.​ប ថា បានធ្វើឱ្យ​បាត់ឈ្មោះ​១,០៤​លាន​នាក់ ចំណែកឯ COMFREL ថា បាត់ឈ្មោះ ១,២៥​លាន​នាក់​។ នៅ​ខែតុលា​ឆ្នាំ​២០១៣​នេះ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ពិតប្រាកដ​បានតែ ១៨៧.១១១​នាក់ រួមទាំង​លោក សម រង្ស៊ី និង​យុវជន​គ្រប់​អាយុ​១៨​ឆ្នាំ​ផង​។ ប្រសិនបើ​ពិត​ដូច​ការរកឃើញ​របស់ NDI និង COMFREL និង​ដូច CNRP បាន​ចោទថា មនុស្ស​ជាង​១​លាន​នាក់ ត្រូវបាន គ​.​ជ​.​ប លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​នោះ តើ​ពួកគាត់​នៅឯណា​? ហេតុអ្វី​បានជា​អង្គការ​ទាំងពីរ និង CNRP មិន​ប្រមូល​មនុស្ស​ទាំងអស់នោះ មក​ចុះឈ្មោះ​នៅ​ខែតុលា ឆ្នាំ​២០១៣​នេះ​?
៥.​របាយការណ៍​រួម​របស់ ERA នេះ ក៏បាន​ចោទថា ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០% បាន​បាត់ឈ្មោះ ឬ​ឈ្មោះ​គាត់​ត្រូវបាន​អ្នកដទៃ​បោះឆ្នោត​រួចហើយ នៅ​ការិយាល័យ​មួយ​ស្ថិតនៅ​សាលារៀន​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់​។ តាម​ការអះអាង​របស់​ប្រធាន CEC ថា នៅ​ថ្ងៃ​បោះឆ្នោត មាន​សកម្មជន​របស់ CNRP មួយក្រុម​ជិត ១០០​នាក់ ក្នុងនោះ​មានតែ​៤-៥​នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​នេះ បាន​បង្ក​ភាពចលាចល​ថា បាត់ឈ្មោះ គ្មាន​ឈ្មោះ ទឹកខ្មៅ​អាច​លាង​ជ្រះ ស្រែកថា “​លេខ​៧​ៗ​”​។​ក្រុម​នេះ​បាន​គំរាម​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ថា “​ចេញពី​ការិយាល័យ​នឹង​សម្លាប់ចោល​” ជាដើម​។ តាម​ការពិត នៅ​មណ្ឌល​នេះ​ពុំមាន​អ្វី កើត ឡើង​ទេ លើកលែងតែ​ករណី​លោកស្រី​ម្នាក់​ដែល​អះអាងថា ឈ្មោះ​គាត់​ត្រូវបាន​គេ​បោះ​រួច​។ ក្នុង​ខែតុលា កន្លងមកនេះ នៅ​សង្កាត់​បឹងទំពន់ មាន​អ្នក​ចុះឈ្មោះ​ថ្មី ត្រឹមតែ​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ​។ ទិន្នន័យ​នេះ គឺជា​ភស្តុតាង​បញ្ជាក់ថា របាយការណ៍​រួម​នេះ​បាន​ប្រឌិត​តួលេខ ដើម្បី​ភូតកុហក ដោយ​ប្រើពាក្យ​ស្រាវជ្រាវ​ជា​ខែល​ប៉ុណ្ណោះ​។​
៦.​របាយការណ៍​រួម​របស់ ERA នេះ បាន​លើក​អំពី​ឈ្មោះ​ស្ទួន ដែល​អាច​លួច​បន្លំ​សន្លឹកឆ្នោត ដូចជា​៖ អ្នក​មិនមាន​សិទ្ធិ​បោះឆ្នោត​បាន​បោះឆ្នោត អ្នកមាន​ឈ្មោះ​ស្ទួន​បោះឆ្នោត​បាន​ច្រើនជាង​មួយដង និង​មន្ត្រី​ការិយាល័យ​បោះឆ្នោត​អាច​ញាត់​សន្លឹកឆ្នោត​ចូល​ហិប​ឆ្នោត​។ តាម​នីតិវិធី​នៃ​ការ​លុបឈ្មោះ ទាល់តែ​មានការ​ស្នើសុំ​ពី​សាមីខ្លួន ឬ​អ្នក​ទី​បី​ដោយមាន​ភស្តុតាង​ច្បាស់លាស់ ទើប គ​.​ជ​.​ប អាច​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​បាន​។ តាមច្បាប់​បោះឆ្នោត គណបក្សនយោបាយ​មាន​សិទ្ធិ​ប្ដឹង​ស្នើសុំ​បញ្ចូល​ឈ្មោះ​ដែល​បាត់ ឬ​លុបឈ្មោះ​ស្ទួន ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ ហេតុអ្វី​បានជា​គណបក្សប្រឆាំង​មិន​ចូលរួម​អនុវត្ត​សិទ្ធិ​របស់ខ្លួន​?
​ តើ​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត អាច​បោះឆ្នោត​បាន​ដោយ​ប្រើប្រាស់​ឈ្មោះ​អ្នកដទៃ និង​អ្នក​លួច​ញាត់​សន្លឹកឆ្នោត​ក្នុង​ហិប​ឆ្នោត បាន​យ៉ាងដូចម្តេច បើ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន​៦​នាក់ តំណាង​គណបក្ស និង​អ្នកសង្កេតការណ៍ COMFREL មាន​៧​នាក់ ក្នុងនោះ​មាន CPP តែ​២​នាក់ នៅ​ការិយាល័យ​បោះឆ្នោត​? ចំណែក​មេដឹកនាំ CNRP តែង​ចោទ គ​.​ជ​.​ប ថា ជា​ចោរលួច​សន្លឹកឆ្នោត ដូច្នេះ​មានន័យថា មេដឹកនាំ​ទាំងនេះ​កំពុងតែ​ចោទ​តំណាង​របស់ខ្លួន និង COMFREL ថា អ្នក​ទាំងអស់នោះ​សុទ្ធសឹងតែ​ជា​ចោរ ទើប​អាច​លួច​សន្លឹកឆ្នោត​បាន​។​
៧.​ អំពី​ការចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត (​ប័ណ្ណ​ខៀវ​)៖ ប្រជាពលរដ្ឋ​តែងតែ​បាត់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​។ ការចេញ​ប័ណ្ណ​ខៀវ​នេះ គឺ​ដើម្បី​ធានា​ដល់​សិទ្ធិ​ពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​។ ប័ណ្ណ​ខៀវ​ត្រូវបាន​ចែក​សម្រាប់​បោះឆ្នោត​ឆ្នាំ​២០១៣ ចំនួន ១.៨៦០.៤៩១​សន្លឹក ក្នុងនោះ​ចំនួន ២៧២.៤៤៧ សន្លឹក ចេញ​មុនពេល​បោះឆ្នោត​។ របាយការណ៍​រួម​របស់ ERA លើកឡើងថា តួលេខ​ប័ណ្ណ​ខៀវ​ចេញ​ចុងក្រោយ មាន​ប្រហែល​នឹង​សំឡេងឆ្នោត​ដែល CPP ឈ្នះ CNRP ដើម្បី​ធ្វើឱ្យ​អ្នកអាន​យល់ច្រឡំ​ថា គ​.​ជ​.​ប ធ្វើ​ប័ណ្ណ​ខៀវ​មុនពេល​បោះឆ្នោត ឱ្យ​អ្នកគាំទ្រ CPP ទើបបានជា CPP ឈ្នះ​ប្រហែល​២៨​ម៉ឺន​សម្លេង​។ ដើម្បី​ទាញ​ការសន្និដ្ឋាន​ទៅរក​ការលួចបន្លំ​សន្លឹកឆ្នោត​ឱ្យ​កាន់​តែមាន​ ទម្ងន់ របាយការណ៍​នេះ​បាន​ប្រឌិត​ករណី​ឈ្មោះ ចាន់ សាន់ ដែល​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។​
៨.​របាយការណ៍​រួម​នេះ ក៏បាន​លើកឡើង​ផងដែរ​អំពី​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ប្រហែល ៩.៤៤២.៨០២​នាក់ ដែល​តួលេខ​នេះ គ្រាន់តែ​ជាការ​ព្យាករណ៍​នៅ​ឆ្នាំ​២០០៨ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៩.៦៧៥.៤៥៣​នាក់​។ ការចុះបញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ធ្វើ​ដោយ​ដៃ ដែល​អាច​មិនបាន​ត្រឹមត្រូវ ១០០% ទេ​។ តួលេខ​ខុសគ្នា​អាច​បណ្ដាលមកពី​មូលហេតុ​៖ ទីមួយ គឺ​ប្រជាពលរដ្ឋ​ផ្លាស់​ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ហើយ​ភាគច្រើន​ពុំបាន​លុបឈ្មោះ​នៅ​កន្លែងចាស់​ទេ​។ ទី​ពីរ គឺ​ឃុំ​-​សង្កាត់​ភាគច្រើន​ពុំ​ប្រើប្រាស់​កុំព្យូទ័រ​ឬ​ពុំមាន​អ៊ីនធឺណិត ដែល​ពិបាក​ផ្ទៀងផ្ទាត់ ថា​តើ​អ្នកស្នើសុំ​ចុះឈ្មោះ​ធ្លាប់បាន​ចុះឈ្មោះ​រួចហើយ​ឬ​នៅ​។ អាជ្ញាធរ​ឃុំ​-​សង្កាត់​ពុំមាន​សំអាង​ផ្លូវច្បាប់​ដើម្បី​ស្នើសុំ គ​.​ជ​.​ប លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ទេ បើ​គ្មាន​សំណើ​ពី​សាមីខ្លួន ឬ​អ្នក​ទី​បី​ប្តឹង​សុំ​លុប​។
៩.​របាយការណ៍​រួម​របស់ ERA បាន​ចោទថា​មាន​ការិយាល័យ ចំនួន​៧៧ នៃ​ការិយាល័យ ១៥.០៧៥ មាន​សន្លឹកឆ្នោត​មិនបានការ​ចន្លោះ​ពី​១០០ ទៅ ៥០០​សន្លឹក​។ តាម​តួលេខ​ពី គ​.​ជ​.​ប នៅ​ទូទាំងប្រទេស ការិយាល័យ​ដែលមាន​សន្លឹកឆ្នោត​មិនបានការ​ច្រើនជាងគេ គឺ​ការិយាល័យ​លេខ​០៣២៦ នៅ​ខេត្តសៀមរាប ដែលមាន​សន្លឹកឆ្នោត​មិនបានការ​ចំនួន​១៣៧​សន្លឹក​។​
១០.​ របាយការណ៍​រួម​របស់ ERA បានលើកឡើង​ដែរ​ថា ក្នុង​ខេត្តសៀមរាប​និង​បន្ទាយមានជ័យ នៅ​ឆ្នាំ​២០១២ មាន​២៤​ការិយាល័យ លុបឈ្មោះ​អ្នកបោះឆ្នោត​ពី​បញ្ជី​បោះឆ្នោត​លើសពី ៥០%​។ តាមពិត នៅ​ការិយាល័យ​មួយចំនួន​ក្នុង​ខេត្ត​ទាំងពីរ មានការ​លុបឈ្មោះ​មែន​ប៉ុន្តែ​អ្នកសរសេរ​របាយការណ៍​រួម​នេះ​ពុំបាន​ ស្រាវជ្រាវ​ទេ គ្រាន់តែ​ចោទថា​មាន​ភាពមិនប្រក្រតី​ប៉ុណ្ណោះ​។ តាមពិត កងកម្លាំងប្រដាប់អាវុធ​ដែល​ត្រូវបាន​ផ្លាស់​ទីកន្លែង​តាម​ព្រំដែន ត្រូវបាន​លុបឈ្មោះ​ចេញពី​ការិយាល័យ​ចាស់ រួច​ទៅ​ចុះឈ្មោះ​នៅ​ការិយាល័យ​ថ្មី​តែប៉ុណ្ណោះ​។​
១១.​របាយការណ៍​រួម​ របស់ ERA បាន​យក​ការស្រាវជ្រាវ​ពី​អង្គការ ដែល​ដាក់ឈ្មោះថា​ជា “​អង្គការ​ឯករាជ្យ​” និង “​ភ្នាក់ងារ​ឯករាជ្យ​”​។ តាម​ប្រភពព័ត៌មាន​ច្បាស់ការ​បានឱ្យដឹងថា ប្រធាន​អង្គការ​មួយ​ដែល​បានរួម​ចំណែក​ក្នុងការ​ចងក្រង​របាយ​ការណ៍​រួម​របស់ ERA នេះ ក៏​ធ្លាប់បាន​ជួបប្រជុំ​នាពេល​ថ្មីៗ​នេះ ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដើម្បី​ផ្តល់យោបល់​ថា​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាមរបៀប​អំណាច​ប្រជាជន ឬ​បដិវត្ត​ពណ៌​។ តើ​សកម្មភាព​បែបនេះ អាច​ចាត់ទុកថា​ជា​អង្គការ​ឯករាជ្យ​បានដែរ​ឬទេ​?
១២.​រាជរដ្ឋាភិបាល​ទទួល ​ស្គាល់​ថា ទោះបីជា​មានការ​ប្រសើរ​ឡើង​នូវ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ប៉ុន្តែ​ការខ្វះចន្លោះ​នៅតែមាន ក្នុងពេល​បោះឆ្នោត​ម្តងៗ​។ ប៉ុន្តែ​ការខ្វះខាត​នេះ មិន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ​។ នៅក្នុង​សកលលោក គ្មាន​ប្រព័ន្ធ​បោះឆ្នោត​ណាមួយ​ដែល​ល្អឥតខ្ចោះ​១០០%​នោះទេ ហើយ​ការកែទម្រង់​ការបោះឆ្នោត​ក៏​មិនមែន​មានន័យថា ប្រព័ន្ធ​បោះឆ្នោត​មាន​កំហុសឆ្គង​នោះដែរ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​កែទម្រង់​ការបោះ​ឆ្នោត និង​បានស្នើ​រដ្ឋាភិបាល​ជប៉ុន​ជួយឧបត្ថម្ភ​ក្នុងការ​ធ្វើកំណែទម្រង់​នេះ​។ ជា​លទ្ធផល ប្រទេស​ជប៉ុន​បាន​ឯកភាព​ជួយ​កម្ពុជា​ក្នុងការ​ធ្វើកំណែទម្រង់​នៃ​ដំណើរការ​ រៀបចំ​ការបោះ​ឆ្នោត​នេះ​។​
១៣.​បទពិសោធន៍​កាលពី​៣៥​ឆ្នាំមុន គឺជា​មេរៀន​ដ៏​ជូរចត់​ដែល​ប្រទេស​មួយចំនួន​បាន​គាំទ្រ​របប​កម្ពុជា​ ប្រជាធិបតេយ្យ​។ បច្ចុប្បន្ន​ដូចគ្នានេះដែរ សាធារណជន​និង​ប្រទេស​មួយចំនួន ដែល​បាន​យល់ដឹង​អំពី​សភាពការណ៍ និង​អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា តាមរយៈ របាយការណ៍​រួម​នេះ បាន​គាំទ្រ​និង​ជឿ CNRP ដើម្បី​ចោទ​ប្រព័ន្ធ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា រាជរដ្ឋាភិបាល  និង​យន្តការ​សម្រាប់​ការអនុវត្ត​ការបោះឆ្នោត ថា​គ្មាន​យុត្តិធម៌ និង​តម្លាភាព​។
១៤. នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៣ COMFREL បានប្រកាសថា CPP ទទួលបាន ៦៧​អាសនៈ និង CNRP ទទួលបាន​៥៦​អាសនៈ​។ COMFREL លែង​បន្ត​ផ្សព្វផ្សាយ​តួលេខ​នេះ​ទៀត ដើម្បី​ការពារ​ការ​ប្រឌិត​លទ្ធផល​បោះឆ្នោត​របស់​សម្ព័ន្ធមិត្ត​ខ្លួន​។ ចំណែកឯ​លោក កឹម សុខា ម្តង​បានប្រកាសថា CNRP ឈ្នះ ៧៦​អាសនៈ ហើយ​ម្តង​ទៀតថា ឈ្នះ ៦៣​អាសនៈ​។ លោក កឹម សុខា ម្តងថា​អង្គការ និង​ម្តងថា​ស្ថានទូត​បាន​ប្រា​ប់លោក​។ សំណួរ​សួរថា​៖ តើ​អង្គការ​ណា និង​ទូត​ណា សូម​លោក កឹម សុខា លើក​យកមក​ប្រាប់​ជា​សាធារណៈ​។​
១៥.​នៅ​ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ លោក កឹម សុខា បាន​ថ្លែង​ភូតកុហក​បាតុករ ដោយ​ប្រឌិត​រឿង​ថា “​ម្សិលមិញ​នេះ​គាត់ (​សម្ដេច​តេ​ជោ ហ៊ុន សែន​) ប្រុង​ចុះ​ហើយ ប៉ុន្តែ​ឥឡូវ​គេ (​វៀតណាម​) កោះហៅ​ភ្លាម​តែម្ដង​...​។ ខ្ញុំ​ខ្លាច​គេ (​វៀតណាម​) យកទៅដាក់​ថ្នាំ ស្រាប់តែ​មកវិញ​លែង​ចុះ​...​។​” ជាធម្មតា ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូល​ទៅ​ក្រៅប្រទេស ត្រូវ​រៀបចំ​យ៉ាងហោចណាស់​ក៏ ២-៣​ខែ​មុន មិនមែន​ដូច​លោក កឹម សុខា និយាយ​នោះទេ​។ នេះ​គឺជា​សម្ដី​ភូតកុហក​បាតុករ​ដែល​មិន​យល់​អំពី​កិច្ចការរដ្ឋ​។
១៦.​នៅ ​គ្រប់​វេទិកា​CNRP តែង​ញុះញង់​ឱ្យ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ទាមទារ​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ចុះចេញ​ពី​តំណែង​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ម្តង​ហើយ​ម្តង​ទៀតថា សម្តេច​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី តាម​រដ្ឋធម្មនុញ្ញ ហើយ​ចុះ​ទៅវិញ​ក៏​តាម​រដ្ឋធម្មនុញ្ញ​ដែរ​។ បញ្ហា​របស់ CNRP គឺ​ការសន្យា​ជាមួយនឹង​ក្រុមបាតុករ​និង​អ្នកគាំទ្រ​របស់ខ្លួន ធំធេង​ពេក តាមរយៈ​ការ​ភូតភរ កុហក និង​ប្រឌិត​រឿង ដូច្នេះ​ឥឡូវ​ពិបាក​បែរក្រោយ​វិញ ហាក់បីដូចជា​បាន​ឡើងជណ្តើរ​ខ្ពស់​ពេក ហើយ​ឥឡូវនេះ ពួកខ្លួន​គ្មាន​ជណ្តើរ​ចុះមក​វិញ​។​
១៧.​យុទ្ធវិធី​របស់ CNRP គឺ​៖
-​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឱ្យ​ជឿថា គ​.​ជ​.​ប ពិតជា​បាន​លួច​បន្លំ​សន្លឹកឆ្នោត​ដើម្បីឱ្យ​CPP​ឈ្នះ​មែន​។​
-​បន្ត​បញ្ឆេះ​កំហឹង និង​ពង្វក់ ដែលជា​យុទ្ធវិធី​ក្នុង​ការរក្សា​កម្លាំង ដោយ​ប្រើប្រាស់​សង្គ្រាម ចិត្តសាស្ត្រ​ផ្សេងៗ​។​
-​ទាក់ទាញ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ CPP ឱ្យ​ងាក​ទៅ​គាំទ្រ CNRP វិញ​។​
- ​ព្យាយាម​បញ្ចូល​មនោគមវិជ្ជា ភូតកុហក បំភ្លៃ បំផ្លើស និង​ប្រឌិត​រឿង​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត និង​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​ធ្វើឱ្យ​យុវជន​ភាន់ច្រឡំ និង​ធ្វើការ​សម្រេចចិត្ត​ខុស​។
១៨.​នា​ ខែកញ្ញា ក្នុងពេល​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ CPP និង CNRP លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បញ្ជាក់ថា ឈប់​ទាមទារ​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត  ទទួលស្គាល់​លទ្ធផល​ថា CPP ៦៨​អាសនៈ និង CNRP ៥៥​អាសនៈ និង​ទទួល​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា និង​តុល្យភាព​នៃ​ប្រធាន​គណៈកម្មការ​រដ្ឋសភា ។
​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​ទទួលខុសត្រូវ​យ៉ាង​ធំធេង ចំពោះ​ការដែល​នាំឱ្យ​ក្រុមបាតុករ​អនាធិបតេយ្យ​ប្រព្រឹត្ត​នូវ​អំពើហិង្សា​ កន្លងមក តាមរយៈ​ការទាមទារ​មិន​សម​ស្របតាម​ស្មារតី​និង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់ និង​គោលការណ៍​នៃ​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ ដែល​ទាមទារ​ឱ្យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ជាពិសេស ការទទួលខុសត្រូវ​ទាំងស្រុង​និង​មិនអាច​ប្រកែក​បាន​នូវ​ព្រឹត្តិការណ៍​នៅ​ ថ្ងៃទី​២ និង​ទី​៣ ខែមករា ឆ្នាំ​២០១៤​។ បន្ទាប់ពី​ក្បាលម៉ាស៊ីន​បាតុកម្ម ជាពិសេស​នៅ​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​រំសាយ​មក រោងចក្រ​ត្រូវបាន​បើកទ្វារ​វិញ ហើយ​កម្មករ​បាន​ចូលធ្វើការ​ជាធម្មតា​។
​ ប្រទេស​នីមួយៗ​មាន​ប្រវត្តិសាស្ត្រ មនុស្ស និង​វប្បធម៌​។ ដោយ​ផ្អែកលើ​កត្តា​ទាំងនេះ រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិ​ខិ​តូ​បក​រណ៍​គតិយុត្ត​គ្រប់​ប្រភេទ ត្រូវបាន​ត្រូវបាន​តាក់តែងឡើង ដើម្បី​ធានា​នូវ​ដំណើរការ​ដោយ​រលូន​នៃ​រដ្ឋាភិបាល​។ លើសពីនេះ​ទៀត ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​និង​ការទទួលខុសត្រូវ ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​។ ម្នាក់ៗ ត្រូវតែ​គោរព​នីតិរដ្ឋ​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​បែរជា​ប្រព្រឹត្ត​នូវ​ទង្វើ​ផ្ទុយ​ពីនេះ​ទៅវិញ តាមរយៈ​ការបង្ក​ឱ្យមាន​ភាព​អាណាធិបតេយ្យ និង​អំពើហិង្សា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​និង​សាធារណៈ ក៏ដូចជា​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដោយសារ​ការ​កៀរគរ​ហ្វូងមនុស្ស​ឱ្យ​ចូលរួម​ធ្វើបាតុកម្ម​ឥតឈប់ឈរ​នៅ​សួន​ ប្រជាធិបតេយ្យ និង​នៅតាម​ដងផ្លូវ​នានា​។ សំណួរ​សួរថា ហេតុអ្វី​បានជា​ប្រទេស  និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មួយចំនួន គាំទ្រ​ដល់​ឥរិយាបថ​បែបនេះ និង​បង្គាប់បញ្ជា​ឱ្យធ្វើ​ការផ្លាស់ប្តូរ​ទៅរក​វិធី​ដែល “​មិន​ស្របទៅនឹង​នីតិរដ្ឋ​” សម្រាប់​ការដឹកនាំ​ប្រទេស​នៅ​កម្ពុជា​ទៅវិញ​។ តើ​នេះ​ដោយសារតែ​កម្ពុជា​មិនមែនជា​ប្រទេស​របស់​ពួកគេ​ផ្ទាល់​ឬ​?៕M/L - See more at: http://www.cen.com.kh/localnews/show_detail/143?token=MDU2OTlmYT#sthash.4aTCPc4Z.dpuf

Tuesday 28 January 2014

Ly Sokun_Called Yeay Kdam_RTK logger


មេឈ្មួញ ​រក​ស៊ី​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ថ្លើម​ធំ​ហ៊ាន​រត់​ការ​ដោះ​ដូរ​ទី​តាំ​ង​ប៉ុស្ត៏​នគរបាល​ខ្លាំ​ង​ជា​ង​ ក្រសួង​មហា​ផ្ទៃ​ទៀត

ខេត្តកំពង់ចាម ៖ដី​​ទី​តាំង​​ ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​​ដារ ដែល​មាន​​ត​ម្លៃ​ជាង ៣០​​ម៉ឺន​​ដុ​ល្លារ​​អា​មេ​រិក ត្រូវ​បាន​​មេ​​ឈ្មួញ រក​ស៊ី​​ឈើ​​គ្រ​ញូង ដ៏​​មាន​​ឥ​ទ្ធិពល​​ម្នាក់​​ឈ្មោះ លី សុ​គ​ន្ធ ហៅ​​យាយ​​ក្តាម ដែល​មាន​​ស្វា​មី​​ឈ្មោះ សៀ ត្រៃ មាន​​តួ​នា​ទី​​ជា អនុ​ប្រ​ធាន​​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​ដូង បាន​រត់ការ​ដោះដូរ​ទីតាំង តាមរបៀប​ពុករលួយ ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ ឡើងវិញ​ជាបន្ទាន់​។ បើតាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​ឲ្យ​ដឹងថា ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​និង​ទិញ​ដី មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ គឺ​មិនមាន​តុល្យភាព​ទៅនឹង​តម្លៃ​នៃ​ទីតាំង​ចាស់ ដែលមាន​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ មិន​ប្រក្រតី​នេះ បានធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន ខ្វែងគំនិត​គ្នា​ផងដែរ​។​
​មន្ត្រី​សាលាស្រុក​មេមត់​មួយចំនួន បាន​លួច​ខ្សឹបខ្សៀវ​ថា ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ នៃ​ស្រុក​មេមត់ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក បើ​គេ​គិត​តម្លៃ​មួយ​ម៉ែត្រ ស្មើរ​មួយ​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ប្រើប្រាស់​អំណាច​ស្វាមី យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង ហើយ​ដី​ដែល​សង់​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ​ថ្មី មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ​និង​បណ្តោយ ៤៥​ម៉ែត្រ ចំណាយ​ថវិកា​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ទេ​។ មានការ​ឃុបឃិត​គ្នា​រត់ការ​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ ហើយ​គេ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ​ទេ សូម្បីតែ​ក្រសួងមហាផ្ទៃ ក៏​ទំនងជា​មិនបាន​ដឹង​អំពី ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ​នោះដែរ​។​
​មកដល់ពេលនេះ អតីត​ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដែលមាន​តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ធ្វើ​របង​ហ៊ុំព័ទ្ធ ជា​កម្មសិទ្ធិ​របស់​ខ្លួន យ៉ាង​ក្រអឺតក្រទម​បំផុត ហើយ​បើ​និយាយ​ពី​លោក សៀ ត្រៃ វិញ មិន​ត្រឹមតែ​ប្រើ​ស្បែក ជា​នគរបាល​ជួយ​សម្របសម្រួល សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ ខុស​ច្បាប់​របស់​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ឃុបឃិត ប្រើប្រាស់​ឥទ្ធិពល ក្នុងការ​ដោះដូរ​ដី​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដោយ​មិន​ប្រក្រតី​ផងដែរ​។ មន្ត្រី​សាលាស្រុក​មេមត់​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​១៩៩៧ អតីត​ដី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ ដែលមាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ត្រូវបាន​រដ្ឋ​ខ្ចី​ពី​ប្រជាជន​ម្នាក់ ដែល​គាត់​បាន​កាន់កាប់ តាំងពី​ឆ្នាំ​១៩៧៩​។​
​ម្ចាស់​ដី​ដែល​ត្រូវបាន​រដ្ឋ​ខ្ចី យកទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​នោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​លោក យិន សូ​ផា ជា​មេឃុំ​ដារ ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ប្តី​ឈ្មោះ សៀ ត្រៃ បាន​យក​ដី​របស់​រដ្ឋ ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត​។ ម្ចាស់​បណ្តឹង​ត្រូវគេ​ស្គាល់​ថា ឈ្មោះ សួស ស្អំ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​អះអាងថា គាត់​បានរស់នៅ និង​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៧ នគរ​បាល​មូលដ្ឋាន បាន​ខ្ចី​ដី​របស់គាត់ ទៅ​សាងសង់​ទីស្នាក់ការ​ប៉ុស្តិ៍ ហើយ​ក្រោយមក​ឈ្មោះ សួស ស្អំ ក៏បាន​ប្តឹង​ទាមទារ​យក​ដី​មកវិញ ស្ថិតក្រោម​ចំណាត់ការ របស់​គណៈកម្មការ ដោះស្រាយ​ជម្លោះដីធ្លី ខេត្តកំពង់ចាម ដែល​កាលណោះ​មានការ​សម្របសម្រួល កាត់​ដី​ខាងលើនេះ ជូន​លោក សួស ស្អំ វិញ​បាន​ក្បាលដី​ប្រវែង ២០​ម៉ែត្រ ហើយ​នៅសល់ ៣០​ម៉ែត្រ​ទៀត​ទុក​ជូន​រដ្ឋ សម្រាប់​សាងសង់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​។
​ក្រោយមកទៀត ដី​ទំហំ ៣០​ម៉ែត្រ​គុណ​នឹង ៧០​ម៉ែត្រ​នោះ មិនបាន​សាងសង់ ធ្វើជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​នោះទេ បែរជា​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​មាន​ឥទ្ធិពល​ធ្វើ​របង ហ៊ុំព័ទ្ធ​យក​ធ្វើ​នោះ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ចំណាយលុយ សាងសង់ ទីស្នាក់ការ​ប៉ុស្តិ៍​ថ្មី​មួយ នៅ​លើដី​ទំហំ ១៥​ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​ចំណាយលុយ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ ដោយ​ជ្រក​ក្រោម​ស្លាក ដោះដូរ​ទីតាំង គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក៏ដូច​ជា​ក្រសួងមហាផ្ទៃ​។ នៅពេល​ទទួលបាន​ពាក្យបណ្តឹង របស់​ឈ្មោះ សួស ស្អំ ក៏មាន​ការប្រជុំ ក្រុមប្រឹក្សាឃុំ​ដារ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ សម្រេច​រក្សាទុក ដី​ប៉ុស្តិ៍​នគរបាល​ឃុំ​ដារ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​មាន ការដោះដូរ​ទីតាំង​ទេ ហើយ​ក៏បាន​បញ្ជូន របាយការណ៍​ទៅកាន់ សាលាស្រុក​មេមត់ មក​ចាត់​ការបន្ត អាច​បញ្ជាក់បាន​ថា អាជ្ញាធរ​មូលដ្ឋាន មិនបាន​ឯកភាព​ចំពោះ​ការដោះដូរ​ទីតាំង  ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ របស់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម នោះ​ទេ​។​
​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​បាន​ដឹងឮ រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងនេះ បានទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ឡើងវិញ ចំ​ពោះ​​ចំណាត់​ការដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ស្វាមី​ជា មន្ត្រីនគរបាល​ឈ្មោះ សៀ ត្រៃ ដែល​បាន​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមតែ​អំពើ​ចិត្ត តាម​របៀប​យក​ឆ្នាំងដី ដូរ​យក​ឆ្នាំង​ដែក គឺ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បាន​យក​អតីត​ដី​ប៉ុស្តិ៍​ឃុំ​ដារ ដែលមាន​តម្លៃ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​សង់​ប៉ុស្តិ៍​រដ្ឋបាល លើ​ទីតាំង​ថ្មី​មួយ ដែលមាន​តម្លៃ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ​។ អង្គភាព​ប្រឆាំង អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បានធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​ការអនុញ្ញាត​ពី​ថ្នាក់លើ​៕
Wat-post-da12

វា​រី​អគ្គីសនី​ខ្នាតតូចរតនគិរី ​


រតនគីរី៖ ឯកឧត្ដម higuchi yoshihiro ឧ​ប​ទូត និង​ជា​អនុប្រធាន​បេសកម្ម រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម កែវ រតនៈ ប្រ​ត្តិ​ភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក​អគ្គិសនី​កម្ពុជា និង ឯកឧត្ដម អ៊ិត ប្រាំង រដ្ឋលេខាធិកា ក្រសួង​រ៉ែ និង​ថាមពល បាន​ញ្ជើ​ញ ជា​គណៈ​ប្រ​ត្តិ​ភូ ក្នុង​ពិធី​បញ្ចុះបឋមសិលា សម្ពោធ​បើក​ការដ្ឋាន គម្រោង​សាងសង់ និង​ស្ដារ វា​រី​អគ្គិសនី​ខ្នាតតូច និង​ពិធី​ចែក​អំណោយ ជា​និមិត្តរូប ជូន​តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ។
ពិធី​នេះ​ប្រ​ព្រិ​ត្ត​ទៅ​នៅ ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី ត្រង់ចំណុច ការដ្ឋាន​សាងសង់ និង​ស្ដារ​វា​រី​អគ្គិសនី​។ ដោយមាន​ការចូលរួម ពី​លោក​តំណាង ក្រុមហ៊ុន​j.power ក្រុមហ៊ុន nishizawa និង​ក្រុមហ៊ុន knoike joint venture ជាពិសេស លោក ថង សាវុន អភិបាលរង​ខេត្ត​រតនគីរី អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ និង បងប្អូន​ប្រជាពលរដ្ឋ ផងដែរ​។ ក្នុង​ឧកាស​នោះ ឯកឧត្ដម កែវ រតនៈ បានលើកឡើង​ពី​ការស្នើរ​សុំ តាមរយៈ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ទៅ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ jica កាលពីដើមឆ្នាំ​២០១១ រហូតដល់​ចុងឆ្នាំ​២០១១ ទើបបាន​ការឯកភាព ទទួលយក​គម្រោង​នេះ និង ដាក់​ជា​គម្រោង​ជំនួយ​អត់​សំណង របស់​រដ្ឋា​ភ​បាលជ​ប៉ុន សម្រាប់​គម្រោង​វា​រី​អគ្គិសនី​ខ្នាតតូច នៅ​ខេត្ត​រតនគីរី ហើយ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤ នេះ​ជា​ថ្ងៃ​សម្ពោធ​បើ​កក​រដ្ឋា​ន​សាងសង់ រួច​បញ្ចប់​ការសាងសង់​នៅក្នុង​ខែ​មិនា​ឆ្នាំ​២០១៥ ។
បន្ទាប់មក​ឯកឧត្ដម yoshihiro higuchi បាន​មាន​ប្រសា​ស​ក្នុង​ឧកាស​នោះ​ថា ដោយ​តាម​របាយការណ៍​ថា ក្នុងប្រទេស​កម្ពុជា ថាមពល​ផ្គត់ផ្គង់​អគ្គិសនី ៦០ ភាគរយ បានមកពី​ការទិញ​ថាមពល​មកពី​ប្រទេស ជិតខាង និង​ថាមពល​អគ្គិសនី​បានមកពី ផលិត​ដោយ​រោងចក្រ ដើរ​ដោយ​ប្រេង ឥន្ទ​នៈ​ខ្នាតតូច របស់​ផលិតករ​អគ្គិសនី​ឯករាជ្យ ដែលមាន​តម្លៃ​ខ្ពស់ជាង ប្រទេសជិតខាង ។ នេះ​ជាការ​គំរាម​មួយ​ដល់​សក្ដានុភាព​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។ ដោយ​ការស្នើរ​សុំ និង​ការសង្កេត​ឃើញជាក់ស្ដែង ដូច្នេះ​ទើប​រាជ្យ​រដ្ឋាភិបាល​ជប៉ុន សំរេច​ផ្ដល់​ជំនួយឥតសំណង​នេះ ។
ឯកឧត្ដម អ៊ិត ប្រាំង ក៏បាន​ឡើង​ថ្លែង​បញ្ជាក់ថា ពិធី​បញ្ចុះបឋមសិលា​ស​ម្ពោ​ធ​បើក​ការដ្ឋាន គម្រោង​សាងសង់ និង​ស្ដារ​វា​រី អគ្គិសនី​ខ្នាតតូច នៅ​ខេត្ត​រតនគីរី​នេះ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង របស់​រដ្ឋាភិបាល​ជប៉ុន ជូន​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ខេត្ត​រតនគីរី នេះ​ជា​ជំនួយ​សប្បុរស​ធ៌​ម​ដ៏​ថ្លៃថ្លា របស់​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រជាពលរដ្ឋ​ជប៉ុន ក្នុងការ​អភិវឌ្ឍន៍​វិស័យ​រោងចក្រ​វា​រី​អគ្គិសនី​ខ្នាតតូច​។
នេះ​ជា​សារៈសំខាន់​ណាស់​ក្នុងការ​ឆ្លើយតប​តម្រូវ​ការ​អគ្គិសនី​ ប្រើប្រាស់ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង ក៏បាន​ចូលរួមចំណែក​ដ៏​សំខាន់​ផងដែរ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​អគ្គិសនី ភាវូបនីយកម្ម​ជនបទ របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​លើក​កំពស់​សុខុមាលភាព​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា ។ បន្ថែម​ពីនេះ​ទៅទៀត គម្រោង​ជំនួយ​សប្បុរស​ធ៌​ម​នេះ នឹង​ទៅជា​ចំណង​អនុស្សាវរីយ៍ និង​ការចងចាំ​មិន​ភ្លេច រវាង​ប្រជាពលរដ្ឋ​ជប៉ុន និង​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ដ៏​ស្អិតរ​មួ​ត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន ។
បន្ទាប់មក​គណៈ​ប្រ​ត្តិ​ភូ បាន​បញ្ចុះបឋមសិលា និង​ចែក​អំណោយ ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន​១០​នាក់ ម្នាក់ៗ បាន​សារុង​១​និង​ថវិការ​២​ម៉ឺន​រៀល សិស្សានុសិស្ស​១០០​នាក់ ម្នាក់ៗ បាន​១​ម៉ឺន​រៀល សៀវភៅ​២​ក្បាល និង​ប៊ិច​២​ដើម តាជី​យាយជី​ចំនួន​៥០​នាក់ ម្នាក់ៗ​បាន អាវ​តាជី យាយជី​១​កំ​ប្លេ​រ ប្រជាពលរដ្ឋ​ចំនួន​៣៥០​នាក់ ម្នាក់ៗ​បាន​សារុង​១ ។ ជាទី​បញ្ចប់​ពិធី​នេះ ឯកឧត្តម គណៈ​ប្រ​ត្តិ​ភូ ព្រមទាំង​តំណាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍ និង​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន ។ ដោយ ហ៊ាង រ៉ាត់​ ​
27g2

ជប៉ុន វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត

  • Tuesday, 28 January 2014
  • ម៉ៃ គុណមករា
  • 140128_12b
    កម្មករកំពុងតែធ្វើការសាងសង់តំបន់សេដ្ឋកិច្ចពិសេស SANCO Poipet​​។ រូបថត សហ​ការី
    ភ្នំពេញ: វិនិយោគិន​ជប៉ុន​បាន​រួម​គ្នា​វិនិយោគ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក​ក្នុង​ ទឹក​ប្រាក់ ៥៦ លាន​ដុលា្លរ​អាមេរិក​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ក្រុង ប៉ោយប៉ែត ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​ពី​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន​នៅ​ក្នុង​ ប្រទេស ថៃ កំពុង​ពិចារណា​ពី​ការ​រក​ទី​តាំង​ថ្មី​នៅ កម្ពុជា ដើម្បី​គេច​ឲ្យ​ផុត​ពី​ហានិភ័យ​ក្នុង​ការ​វិនិយោគ​។ លោក ឈួរ វិចិត្រ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SANCO Investment Group ជា​ក្រុមហ៊ុន​មួយ​កើត​ចេញ​ពី​ការ​វិនិយោគ​រួម​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ចន្ទ ថា ដោយ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ថៃ ដូចជា​ទឹក​ជំនន់​ធំ បញ្ហា​នយោបាយ​មាន​រយៈ​ពេល​វែង និង​ទី៣ ពួកគេ​កំពុង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ហើយ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ដែល​ជា​បញ្ហា​សម្រាប់​វិនិយោគិន។
    លោក​បន្ត​ថា៖ «ខ្ញុំ​ត្រូវ​ឆក់ យក​ឱកាស​នេះ​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទី​នោះ​ដើម្បី​ ទាក់​ទាញ​រោងចក្រ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ថៃ មក​បើក​ដំណើរការ​នៅ​ទី​នេះ»។
    លោក​បាន​បន្ថែម​ថា៖ «ពេល​នេះ​យើង​មើល​ឃើញ​លំហូរ​នៃ​ការ​វិនិយោគ​មក​ពី​ប្រទេស ថៃ ឆ្ពោះ​មក កម្ពុជា ដោយ​សារ​តែ​រោងចក្រ​នៅ​ទី​នោះ​ពួកគេ​ចង់​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅ ​ទី​នេះ​ដោយ​សារ​តែ​យើង​មាន​កម្លាំង​ពលកម្ម​ច្រើន​តម្លៃ​ពលកម្ម​ថោក ហើយ​យើង​មាន​ទីតាំង​នៅ​ក្នុង​កន្លែង​ដ៏​ល្អ»។
    លោក​និយាយ​ថា ក្រុមហ៊ុន SANCO ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១២ ដែល​ជា​ដំបូង​ពួកគេ​គ្រាន់​តែ​សាងសង់​រោងចក្រ​សម្រាប់​ជួល ហើយ​នៅ​ពេល​នេះ រោងចក្រ ជប៉ុន មួយ​បាន​បើក​ដំណើរការ​នៅ​ទី​នោះ​ពួក​គេ​ផលិត​សម្ភារ​កុំព្យូទ័រ ហើយ​កាល​ពី​អំឡុង​ខែ តុលា ឆ្នាំ ២០១៣ ក្រុមហ៊ុន​បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ទីតាំង​នៅ​សង្កាត់ ផ្សារ​កណ្ដាល ខណ្ឌ ផ្សារ​កណ្ដាល របស់​ក្រុង ប៉ោយប៉ែត មាន​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ​ពី​ព្រំដែន និង​មាន​ចម្ងាយ ១,៥ គីឡូម៉ែត្រ​ពី​សាលា​ក្រុង ប៉ោយប៉ែត។
    លោក វិចិត្រ និយាយ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​សាងសង់​លើ​ផ្ទៃ​ដី ២៥០ ហិកតា ហើយ​នឹង​សាង​សង់​ជា​ពីរ​ដំណាក់កាល​ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ ៣៦ លាន​ដុល្លារ​អាមេរិក លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ផ្ទៃ​ដី ៦៦,៥ ហិកតា​ហើយ​នៅ​ដំណាក់កាល​ទី​ពីរ​នឹង​សាងសង់​អគារ​ពាណិជ្ជកម្ម និង​ខុនដូ​ផង​ដែរ។ ក្រុមហ៊ុន​នឹង​ចំណាយ​រយៈ​ពេល ៦ខែ ដើម្បី​បញ្ចប់​ហេដ្ឋា​រចនា​សម្ព័ន្ធ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។
    លោក ងួន ម៉េងតិច អគ្គ​នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយ​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​គឺ​មិន​មែន​គ្រាន់​តែ​ដើម្បី​ទាក់​ ទាញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​មក​ពី​ប្រទេស ថៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស ជិត​ខាង​របស់​ខ្លួន។
    លោក​លើក​ឡើង​ថា៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​គឺ​ពិត​ជា​ល្អ​តាម​បណ្ដោយ​ព្រំដែន ដោយ​សារ​តែ​វា​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​មាន​ភាព​ល្អ​ ប្រសើរ ហើយ​យើង​អាច​ទាក់​ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​ផង​ដែរ ដោយ​សារ​តែ​វិនិយោគិន​បរទេស​ភាគ​ច្រើន​ចង់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ នៅ​ក្នុង​សួន​ឧស្សាហកម្ម ដែល​ផ្ដល់​ឲ្យ​ពួកគេ​នូវ​សេវាកម្ម​ច្រក​ចេញ​ចូល​តែ​មួយ»។
    លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ការ​បង្កើត​តំបន់​ សេដ្ឋកិច្ច​ពិសេស​កាន់​តែ​ច្រើន​ដោយ​សារ​តែ​វា​អាច​កែលម្អ​បរិយាកាស​ ពាណិជ្ជកម្ម របស់​យើង​និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​ដែល​មិន​ចាំ​បាច់»។
    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​រោងចក្រ ជប៉ុន មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ថៃ​បាន​មក​បើក​សាខា​របស់​ខ្លួន​នៅ​កម្ពុជា ដូចជា Minebea, Mikasa, និង Yazaki ជាដើម។
    លោក វិចិត្រ បាន​លើក​ឡើង​បន្ត​ទៀត​ថា ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​រោងចក្រ​មួយ​ចំនួន​លើ​ផ្ទៃ​ដី ៦ ហិកតា​សម្រាប់​ជួល និង​ផ្នែក​នៅ​សល់​បម្រុង​ទុក​សម្រាប់​ក្រុមហ៊ុន​ឯកជន​សម្រាប់ ជួល​ដើម្បី​សាងសង់​អ្វីៗ​ដែល​ពួកគេ​ត្រូវ​ការ។
    លោក​បញ្ជាក់​ថា បច្ចុប្បន្ន នេះ​មាន​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិក​ធំៗ ៤ ដែល​ស្ថិត​ក្នុង ចំណោម​ក្រុមហ៊ុន​សំខាន់ៗ​ទាំង ១០ នៅ​ក្នុង​ប្រទេស ជប៉ុន កំពុង​ទាក់ទង​ដើម្បី​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ទី​ នោះ។
    កម្ពុជា និង ថៃ កាល​ពី​ខែ មិថុនា ឆ្នាំ​មុន​បាន​យល់​ព្រម​ក្នុង​ការ សហការ​គ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​នៅ​តាម​តំបន់​ជាប់​ ព្រំដែន មួយ​នៅ​ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ ជាប់​ព្រំដែន​ខេត្ត ស្រះកែវរ របស់ ថៃ និង​មួយ​ទៀត​នៅ​ក្នុង​ខេត្ត កោះកុង ជាប់​ព្រំដែន​ខេត្ត ត្រាត ភាគ​ខាង​កើត​ប្រទេស ថៃ។
    លោក វិចិត្រ អះអាង​ថា៖ មិន​មាន​ការ​បារម្ភ​អំពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ទេ។ លោក​លើក​ឡើង​ថា៖ «វា​គ្រាន់​តែ​ជា​គំនិត​បាន​ស្នើ​ឡើង ខ្ញុំ​គិត​ថា វា​នឹង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រេច​បាន​ការងារ​នេះ ដូច្នេះ​វិស័យ​ឯកជន​នៅ​តែ​មាន​តួនាទី​ដ៏​សំខាន់​ទាក់ទង​នឹង​ការ​វិនិយោគ​នៅ​ ទីនោះ ហើយ​ខ្ញុំ​មិន​មាន​ការ​បារម្ភ​អំពី​បញ្ហា​នោះ​ទេ»។
    ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា (CDC) ប្រាប់​ថា បច្ចុប្បន្ន​កម្ពុជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៣ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដា​ខេត្ត និង​ទីក្រុង​ចំនួន ១០ ទូទាំង​ប្រទេស៕ B.P

    Monday 27 January 2014

    ទៀប សុគន្ធ ក្រចេះ

    ក្រចេះ៖ រថយន្តកូរេ ដឹកឈើប្រណិត ចំណុះប្រាំតោនមួយគ្រឿងត្រូវបានមេព្រៃឈើឃ្សឹម សហការជាមួយកម្លាំចម្រុះ ចាប់បាន កាលពីវេលាម៉ោង 10និង40នាទីព្រឹកថ្ងៃទី24 ខែមករា ឆ្នាំ2014 នៅចំណុចទួលបាលី ស្ថិតក្នុងឃុំឃ្សឹមក្រៅ ស្រុកស្នួល ​ខេត្តក្រចេះ ។
    លោក ទៀប គុន្ឋពិដោរ នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃ្សឹម បានឲដឹងថាបន្ទាប់ពី លោកបានទទួលព័ត៌មានសុំឲជួយឃាត់ពីក្រុមអ្នកកាសែត មួយក្រុម ដែលបើកតាមប្រមាញ់ក្រោយរថយន្តដឹកឈើនោះ កម្លាំងជំនាញរបស់ លោកបានសហការគ្នាជាមួយ កម្លាំងចម្រុះចេញធ្វើការ ស្ទាក់ចាប់បាននៅចំណុចខាងលើ ដោយម្ចាស់រថយន្តដឹកឈើនោះ បានឈប់រត់ចោលរថយន្ត ។
    លោក ទៀប គុន្ឋពិដោរ បានឲដឹងទៀតថារថយន្តកូរេ កែរចំណុះប្រាំតោន ពណ៌សរ ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ចាម 3H 2554 លួចផ្ទុកឈើប្រណិតប្រភេទឈើ បេង ចំនួន32សន្លឹក ស្មើនិង0,960 ម៉ែត្រគូម ត្រូវបានកម្លាំងជំនាញនាំទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។
    27e5

    ក្រុមហ៊ុន EGA លុប​ចោល​ការ​វិនិយោគ​នៅ Dreamworld Pailin

    Monday, 27 January 2014
  • Eddie Morton
  • ភ្នំពេញៈ យោង​តាម​ឯកសារ​ផ្ញើ​ទៅ​កាន់​ផ្សារ​ហ៊ុន NASDAQ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ ទី២១ ខែ មករា ប្រាក់​ចំណូល​មិន​ល្អ និង​ចំនួន​អ្នក​លេង​ល្បែង​ទាប​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Entertainment Gaming Asia (EGA) លុប​ចោល​ការ​វិនិយោគ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២,៥ លាន​ដុល្លារ​ពី​កាស៊ីណូ Dreamworld Casino របស់​ខ្លួន​នៅ​ក្នុង​ខេត្ត ប៉ៃលិន។
    ក្រុមហ៊ុន EGA ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Melco International Development បាន​ផ្តល់​ស្លត​ម៉ាស៊ីន​ដល់​ក្រុមហ៊ុន Naga World និង​កាស៊ីណូ Thansur Bokor ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បើក​ដំណើរការ​កាស៊ីណូ Dreamworld Pailin និង​កាស៊ីណូ Dreamworld Poipet។
    យោង​តាម​របាយ​ការណ៍​បណ្ដោះ​អាសន្ន​ចុង​ក្រោយ​របស់​ក្រុមហ៊ុន EGA បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​លុប​ចោល​ការ​វិនិយោគ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ខាត​បង់ ប្រតិបត្តិការ​ជាច្រើន​ខែ ដែល​ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​រយៈ​ពេល ៣ខែ គឺ​ច្រើន​ជាង ៤៧៥ ០០០ ដុល្លារ អាមេរិក នៅ​ចន្លោះ​ពី​ត្រីមាស ទី២ និង​ត្រីមាស ទី៣ ឆ្នាំ ២០១៣ នៅ​ក្នុង​កាស៊ីណូ​នៅ​ខេត្ត ប៉ៃលិន របស់​ខ្លួន។
    មុន​ពេល​ការ​ធ្លាក់​ចុះ​នេះ​ប្រាក់​ចំណូល​របស់ Dreamworld Pailin បាន​ធ្លាក់​ចុះ ២ សែន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ត្រី​មាស ទី១ និង​ត្រីមាស ទី២ ឆ្នាំ ២០១៣។
    ក្រុមហ៊ុន EGA កំពុង​ពិចារណា​លើ​ការ​ដក​ដើម​ទុន​ទាំង​អស់​ពី​កាស៊ីណូ​នៅ​ខេត្ត ប៉ៃលិន របស់​ខ្លួន ដែល​បាន​បើក​ដំណើរការ​ដំបូង​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១២ ដែល​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ដ៏​មាន​សក្ដានុពល​មួយ​ចំនួន​ខណៈ​ពេល​ ដែល​ក្រុមហ៊ុន​នេះ​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ល្បែង​ដែល​មិន​ទទួល​បាន ​ប្រាក់​ចំណេញ​នេះ។
    សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ ទី២១ ខែ មករា បាន​ឲ្យ​ដឹង​ថា៖ «ក្រុមហ៊ុន​នេះ​កំពុង​ពិនិត្យ​ជម្រើស​ដ៏​មាន​សក្ដានុពល​ទាំង​អស់​សម្រាប់​ ប្រតិបត្តិការ​នៅ​កាស៊ីណូ Dreamworld Pailin ដែល​រួម​ទាំង​ការ​ស្វែង​រក​កិច្ចសន្យា​ជួល​បន្ថែម​ទៀត​ជាមួយ​ប្រតិបត្តិករ​ ភាគី ទី៣ ដែល​អាច​ជួល​អគារ​ទាំង​មូល ឬ​ក៏​ឈប់​ប្រតិបត្តិការ​ពី​កាស៊ីណូ Dreamworld Pailin តែ​ម្តង»។
    សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា៖ «ក្រុមហ៊ុន​នេះ​នៅ​តែ​រក្សា​ការ​ប្ដេជ្ញា​ចិត្ត​ទៅ​នឹង​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ប្រតិបត្តិការ​ល្បែង​របស់​ខ្លួន ហើយ​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​មួយ​ដើម្បី​ទទួល​បាន​គម្រោង​ថ្មីៗ និង​ធំ​ជាង​មុន​ដែល​មាន​ទីតាំង​ក្នុង​ទីផ្សារ​ល្បែង​នៅ​តំបន់ ឥណ្ឌូចិន»។
    ក្រុមហ៊ុន EGA បាន​បើក​ដំណើរការ​កាស៊ីណូ យីហោ Dreamworld ទីពីរ​របស់​ខ្លួន​នៅ​ទីក្រុង ប៉ោយប៉ែត កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៣ ហើយ​បច្ចុប្បន្ន​កំពុង​បង្កើត​កាស៊ីណូ Dreamworld Casino (Kampot) ដោយ​ចាប់​ដៃ​គូ​ជាមួយ​នឹង​វិនិយោគិន​ក្នុង​ស្រុក​នៅ​ជិត​ព្រំដែន វៀតណាម ដែល​មាន​ទុន​វិនិយោគ​ចំនួន ១,២ លាន​ដុល្លារ​អាមេរិក៕

    Sunday 26 January 2014

    រថយន្ត​១​គ្រឿង​លួច​ដឹកឈើ​ក្រញូង​ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន​ទាំងយប់​




    រតនគិរី៖ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ រួមជាមួយ​អាវុធហត្ថ​ធ្វើការ​តាម​ស្ទាក់​ចាប់បាន​រថយន្ត​លួច​ដឹកឈើ​ក្រញូង​១​ គ្រឿង​ម៉ា​កាមរី​គូថ​ហើម​បាន​ទាំងយប់​។​​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្ទះជួល​ស្ថិតនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។ តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា មុននឹង​ឈានដល់​ការ​ចាប់បាន​រថយន្ត​១​គ្រឿង​នេះ​ដោយ មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ ថា​មាន​រថយន្ត​ម៉ាក​កាមរី​គូថ​ហើម​១​គ្រឿង​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ កំពុង​លើកដាក​ឈើ​ក្រញូង​នៅក្នុង​រថយន្ត បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​
    ក្រោយពី​បានដឹង​ការរាយការណ៍​ភ្លាម​សមត្ថកិច្ច​ក៏បាន​មកដល់ ហើយ​សហការគ្នា​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏​ឃើញ​ដូច​កា​រាយ​ការពិត​មែន​។ ប្រភព​ពត៌មាន​ដដែល​បន្តទៀតថា គ្រាន់តែ​សមត្ថកិច្ច​ទៅដល់​កន្លែង​ភ្លាម ពួក​ឈ្មួញ​ដឹកឈើ​ក្រញូង​ទាំងនោះ​ក៏បាន​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល​ តែម្តង​ទៅដោយ​បន្សល់ទុក​នៅតែ​រថយន្ត និង​ឈើ​ក្រញូង​ពេញ​នៅក្នុង​រថយន្ត​តែប៉ុណ្ណោះ រួចហើយ​សមត្ថកិច្ច​ក៏បាន​នាំ​រថយន្ត និង​ឈើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច នៃ​ស្នងការ​ខេត្តរតនគិរី​ដើម្បី​ធ្វើ​របាយការណ៍​កំណត់ហេតុ បញ្ជូនទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​បន្តទៅ​តាម​និតិ​វិធី​ ច្បាប់​។
    គួរបញ្ជាក់​ផងដែរ​ថា រាល់​ការបង្ក្រាប់​បទល្មើស​ព្រៃឈើ​ម្តងៗ គេ​សង្កេតឃើញថា​មិនដែល​ឃើញ​ចាប់បាន​ជនល្មើស​នោះទេ ចាប់​បានតែ​រថយន្ត និង​ឈើ​តែប៉ុណ្ណោះ រីឯ​ជនល្មើស​គឺ​រត់គេច​រួច​ខ្លួន​រហូត​។​ ​
    ប្រ​ភ​មួយ​ផ្សេងទៀត​បាន​ខ្សឹប​អោយដឹងថា ម្ចាស់​រថយន្ត​ដែល​លួច​ដឹកឈើ​ក្រញូង​នេះ​មានឈ្មោះ​ដូច ជា​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​នេះ​យូរ​ឆ្នាំ​មកហើយ​៕
    ​ដោយ ហ៊ាង រ៉ាត់​
    26b3 26b2

    Friday 24 January 2014

    សាន ចយ រតនគិរី

    រតនគិរី៖ ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី ជាពិសេស​ប្រជាពលរដ្ឋរ​ស់មនៅ​ក្នុង​ស្រុក​តា​វែង​បាននាំគ្នា​ត្អូញត្អែ និង​អស់ជំនឿ​ចិត្ត​យ៉ាងខ្លាំង​ទៅលើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ដែល​បណ្តែតបណ្តោយ​បើកភ្លើង​ខៀវ​អោយឈ្មោះ​សាន ច​យ ជា​មេការ​របស់លោក​ឧកញ៉ា​លឹម បុ​ណ្ណា ដែល​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន ក្រុង​បុក​អភិវឌ្ឍន៍​កៅស៊ូ​ខេត្តរតនគិរី ប្រមូល​ទិញ​ឈើប្រណិត​ទាំងយប់​ទាំង​ថ្ងៃ​ពី​ព្រៃ​សហគមន៍ និង​ព្រៃ​បំរុង​របស់​រដ្ឋ​បាន​យ៉ាង​រលូន​គ្មាន​ការបង្ក្រាប​ម្តងណា​ឡើយ​។​
    ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​បទបញ្ជា​រឹតបណ្តឹង​ក្នុងការ​ កាប់បំផ្លាញ​ព្រៃឈើ​អាណាធិបតេយ្យ​ពី​ព្រៃ​សហគមន៍ និង​ព្រៃ​បំរុង​របស់​រដ្ឋ​យ៉ាងណាក៏ដោយ នៅតែមាន​ឈ្មួញ​ខិលខូច​មួយចំនួន និង​មានការ​បើកភ្លើង​ខៀវ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដដែល​។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គេ​ឃើញ​មាន​ទូក​ដឹកឈើ​ប្រណិត​ខុសច្បាប់​មួយគ្រឿង​ដឹក​ចេញពី​ព្រៃ​សហគមន៍​មក​ ទុក​នៅ​មាត់ច្រាំង​ក្បែ​សិប្បកម្ម​ឈ្មោះ ជុ​យ ស្ថិតនៅ​ភូមិ​តា​វែង​លើ ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគិរី​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​តា​វែង​បានអោយដឹងថា ឈើប្រណិត​ដែល​ទូក​ដឹកឈើ​យកមក​ទុក​នៅ​មាត់ច្រាំង​នេះ ជា​ឈើប្រណិត របស់​ឈ្មោះ សាន ច​យ ដែល​បាន​ប្រមូល​ទិញ​ពី​ឈ្មួញ​កាប់​ពី​ព្រៃ​សហគមន៍​នៅ​ត្រើយម្ខាង ហើយ​គេ​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ​យប់ មិនដែល​ឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ រឺ​សមត្ថកិច្ច​ណា​ធ្វើការ​បង្ក្រាប​ឡើយ ព្រោះ​បើ​ថា​ឈើ​នេះ​ជា​ឈើ​របស់លោក​សាន ច​យ គ្មាន​អ្នកណា​ចាប់ និង​ទៅ​ក្បែរ​ឡើយ​។​
    ប្រភព​ដដែល​បាន​បន្តទៀតថា ចំណែក​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​វិញ បើ​ហ៊ាន​ដឹកឈើ​ពេញ​ទាំង​ទូក​របៀបនេះ និង​ត្រូវគេ​ចាប់​ជាមិនខាន សូម្បីតែ​ពួកគាត់​ដឹក​បន្តិចបន្តួច​គ្រាន់តែ​ដូរ​បាយ​ហូប ដូរ​អំបិល ប៊ី​ចេញ នៅតែ​គេ​ចាប់​ផង​នោះ​។​
    ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​មិនសូវ​ជា​ចេះ​ច្បាប់​នោះទេ ប៉ុន្តែ​ពូក​គាត់​ឆ្ងល់​ថា លោក សាន ច​យ ជា​មេការ​របស់លោក​ឧកញ៉ា លឹម បុ​ណ្ណា ដែល​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន ក្រុង​បុក ដែល​ពួកគាត់​ធ្លាប់​លឺថា មានច្បាប់​អនុញ្ញាតិ​នាំ​ឈើប្រណិត​ចេញ​នោះ តែ​លោក​សាន ច​យ​មាន​សិទ្ធិ​កាប់​ព្រៃ​នៅក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ខ្លួន រឺ​មាន​សិទ្ធិ​កាប់​ព្រៃ​ប្រមូល​ទិញ​ឈើប្រណិត​ពី​ព្រៃ​សហគមន៍​គ្រប់​ ទីកន្លែង រឺ​យ៉ាងណា​។​
    ទាក់ទិន​ទៅនឹង​បញ្ហា​ខាងលើនេះ អ្នក​សារពត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក​វង្ស​សុខ​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បានទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ចំណែក​លោក​គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​៣​ស្រុក គឺ​ស្រុក​តា​វែង ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ ទូរស័ព្ទ​ទៅ​លោក​ថា ជាប់រវល់ ជួន​ការ​ថា​ជាប់​ប្រជុំ​ក៏មាន​។​
    គួរបញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​ខេត្តរតនគិរី សំណូមពរ​អោយ​រាជរដ្ឋាភិបាល ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​មា​វិធានការ​ចំពោះ​បញ្ហា​ខាងលើនេះ​ផង បើ​មិន​ដូច្នេះ​ទេ ព្រៃ​សហគមន៍ និង​ព្រៃ​បំរុង​របស់​រដ្ឋ និង​ត្រូវ​ក្រុម​ឈ្មួញ​កាប់បំផ្លាញ​អស់​មិន​ខាន​។​
    ​ដោយ ហ៊ាង រ៉ាត់​
    ks1 ks2

    Thursday 23 January 2014

    ទីក្រុងរណប តំបន់ជើង​ឯក


    E-mail Print Thursday, 23 January 2014 17:06 ដោយ៖ដើមអម្ពិល(DAP)-ID:078
    ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នេះ បានបើក កិច្ចប្រជុំ ជាមួយអាជ្ញាធរពាក់ព័ន្ធ រួមនិងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សា អំពីការអភិវឌ្ឍន៍ ទីក្រុងរណបក្នុង តំបន់ ជើងឯក។
    នាសាលប្រជុំសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់ អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ធ្វើយ៉ាងណាត្រូវពន្លឿន ការអភិវឌ្ឍន៍ទីក្រុងរណប ក្នុងតំបន់ជើងឯក ឲ្យបានឆាប់ រហ័យបំផុត សំខាន់គឺក្នុងឆ្នំា២០១៤ នេះតែម្តង ។
    បើយោងតាមសេចក្តី សម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការអភិវឌ្ឍន៍ទីក្រុងរណប តំបន់ជើងឯក ដែលបានអនុម័តកាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសម្រេចបង្កើតគណៈកម្មការ អភិវឌ្ឍន៍ទីក្រុងរណប តំបន់ជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ដែលក្នុងនៅមាន សមាជិកចំនួន៣២នាក់ មានភារកិច្ច ទី១.បានសម្រេចឲ្យ ក្រុមគណៈកម្មការទាំងនោះ ត្រូវសិក្សាប្លង់គោល និងត្រួតពិនិត្យការអនុវត្ត ប្លង់គោល និងប្លង់លំអិតនៃការប្រើប្រាស់ ដីធ្លីក្នុងតំបន់អភិវឌ្ឍន៍ ទីក្រុងរណប នៅតំបន់ជើងឯក ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ទី២.ពិនិត្យស្រាវជ្រាវស្ថិតិប្រជាពលរដ្ឋ នៅក្នុងតបន់អភិឌ្ឍន៍ ទីក្រុងរណប នៅតំបន់ជើងឯក ឲ្យបានត្រឹមត្រូវចំនួនជាក់ស្តែង និងញែកឲ្យច្បាស់ រវាងម្ចាស់ ផ្ទះ និងអ្នកជួល, ទី៣.ធ្វើការសម្របសម្រួល ដើម្បីដោះស្រាយ ផលប៉ះពាល់ផងដែរ, ទី៤.គណៈកម្មការអាចបង្កើត អនុគណៈកម្មការជាក្រុម ជំនួយការធ្វើសេនាធិការ តាមការជាក់ស្តែង និងទី៥.ធ្វើរបាយការណ៍ ពីលទ្ធផលការងារ ដើម្បីរាយការណ៍ មកអភិបាលរាជធានីភ្នំពេញ។
    ជាមួយគ្នានោះដែរ អនុគណៈកម្មការពីរ ក៏ត្រូវបានបង្កើតផងដែរ សម្រាបសម្រួលដល់ដំណើរ ការអភិវឌ្ឍន៍ ទីក្រុងរណប តំបន់ជើងឯកនេះ ក្នុងនោះអនុគណៈកម្មការបច្ចេកទេស មានសមាជិកចំនួន១៦រូប មានភារកិច្ច សិក្សាប្លង់មេ នៃគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបតំបន់ជើងឯក និងអនុវត្តប្លង់លំអិត ដោយផ្អែកលើប្លង់គោល ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណប តំបន់ជើងឯក ឯអនុគណៈកម្មការដោះស្រាយ ផលប៉ះពាល់មានសមាជិក២០ រូប មានភារកិច្ច ធ្វើការសម្របសម្រួល ស្រាវជ្រាវ និងដោះស្រាយផលប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ ទីក្រុងរណបតំបន់ជើងឯក, ពិនិត្យ និងរៀបចំស្ថិតិ ឲ្យបានច្បាស់លាស់ និងសិក្សាពិនិត្យ ដោះស្រាយសំណូមពរ និងពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ៕
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News
    Photo by DAP-News

    បន្ទាយមានជ័យ​ទំនាស់ដីជាមួយ​ក្រុមហ៊ុន​ឯកជនឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់ លាង ប៊ូ

    ជម្លោះ​ដី​រវាង​ពលរដ្ឋ​​នៅ​បន្ទាយមានជ័យ​ជាមួយ​ក្រុមហ៊ុន​ឯកជន

    ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កំពុង​រង​គ្រោះ​បាត់បង់​ដី​ស្រែ​ចម្ការ​ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ថ្មី​មួយ គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​​ដែល​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រុមហ៊ុន​​ចំនួន ​ពីរ​ បាន​ប្រើ​គ្រឿង​ចក្រ​​ឈូស​ឆាយ​រំលោភ​លើ​ដី​របស់​ពួកគាត់។
    (ដោយ សួន សុផលមុន្នី 2014-01-19)
    កន្លង​ទៅ​នេះ​ក្រុម​អ្នក​ភូមិ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ទៅ​ អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​ឲ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ អន្តរាគមន៍​ទប់​ស្កាត់​ការ​ឈូស​ឆាយ​រំលោភ​លើ​ដី​កសិកម្ម​របស់​ពួកគាត់។ អ្នក​ភូមិ​ទាំង​នោះ​បាន​សុំ​ឲ្យ​​មាន​វិធានការ​ចុះ​ទៅ​វាស់វែង​ធ្វើ​ប័ណ្ណ​ កម្មសិទ្ធិ​ជូន​ពួកគាត់​តាម​អនុក្រឹត្យ​មួយ​របស់​រដ្ឋាភិបាល​ដែល​ចេញ​កាល​ពី ​ឆ្នាំ​២០១២។
    អនុក្រឹត្យ​​របស់​រដ្ឋាភិបាល​ចុះ​កាលបរិច្ឆេទ​កាល​ពី​ឆ្នាំ​២០១២ ដែល​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ចេញ​បទបញ្ជា​ឲ្យ​​កាត់​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតារ (១១.៥១៥) ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ដើម្បី​ធ្វើ​ អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​សម្រាប់​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ ប្រជាពលរដ្ឋ​ចំនួន ២.៦៥២​គ្រួសារ ដែល​បាន​កាន់កាប់​ប្រើប្រាស់​ដាំដុះ​ជាក់​ស្ដែង​​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
    ក្រុមហ៊ុន​ទាំង​ពីរ​នោះ​មាន​ឈ្មោះ​ក្រុមហ៊ុន ឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់ លាង ប៊ូ។ កាល​ពី ២​ឆ្នាំ​មុន ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ពាន់​ហិកតារ ឋិត​នៅ​លើ​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ និង​ជា​តំបន់​ការពារ​ទេសភាព​បន្ទាយឆ្មារ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។
    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចេញ​អនុក្រឹត្យ​នោះ​ គឺ​ស្រប​តាម​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ ជូន​អ្នក​ភូមិ​ស្រប​ច្បាប់​ ស្របតាម​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អាច​បាន​​ប្រយោជន៍​សំខាន់​មួយ​ទៀត គឺ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ ប៉ុន្តែ​រហូត​មក​ឆ្នាំ​២០១៤​នេះ​ ការ​ដាក់​ចេញ​នូវ​បញ្ជា​របស់​ រដ្ឋាភិបាល​នោះ ពុំ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​នៅ​តែ​ទទួល​រង​គ្រោះ​បាត់​បង់​ដី​ស្រែ​ ចម្ការ។
    មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៣ ដី​ស្រែចម្ការ​ដែល​អ្នក​ភូមិ​បាន​កាន់កាប់​បង្កបង្កើន​ផល​នោះ ​មិន​ត្រូវ​បាន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ ជូន​ពួកគាត់​ឡើយ។ នៅ​គ្រា​នោះ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ឃុបឃិត​គ្នា​ជាមួយ​រដ្ឋ​អំណាច​មូលដ្ឋាន ដោយ​​មូល​បង្កាច់​ថា ​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​មាន​គ្រាប់​មីន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​និស្សិត​ចូល​ទៅ​វាស់វែង​ជូន​អ្នក​ភូមិ​ បាន​ឡើយ។
    ក្រោយ​មក​ទៀត ក្រុមហ៊ុន​ ឈុន លីម ​គ្រុប និង​ក្រុមហ៊ុន ​សំណង់​ លាង ប៊ូ ដែល​ជាប់​កាតព្វកិច្ច​ក្នុង​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នៅ​ គ្រា​នោះ​ ត្រូវ​គេ​មើល​ឃើញ​ថា បាន​នៅ​​ស្ងៀម​​មួយ​រយៈ។ តែ​ក្រោយ​មក​ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នោះ​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ក៏​បាន​ផ្ទេរ​សិទ្ធិ​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ ដែល​គ្រប់​គ្រង​ដោយ​មន្ត្រី​យោធា។ មន្ត្រី​យោធា​រូប​នោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា តូ ធានទឺ។
    យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​យោធា​មួយ​នេះ​ គេ​នៅ​មិន​បាន​ស្គាល់​ឈ្មោះ​នោះ​ឡើយ។ នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​នេះ​គិត​ថា ខ្លួន​ពុំ​មាន​​ឈ្មោះ​ជាប់​នៅ​ក្នុង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ ក៏​ចាប់​ផ្ដើម​បញ្ជូន​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​បំផ្លាញ​លើ​​ផល​ដំណាំ​ ស្រូវ​របស់​អ្នកភូមិ​ជា​បន្តបន្ទាប់។
    ក្រុម​អ្នក​ភូមិ​ថ្លែង​ថា ​ក្រុមហ៊ុន​ប្រើ​​កង​ទាហាន​ដាក់​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​លើ​ដី​កសិកម្ម ​​ទំហំ​ជាង ១​ពាន់​ហិកតារ​ លើ​ដី​របស់​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ​ ឋិត​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ៖ «គិត​ពិចារណា ​មើល​ដី​ស្រែ ប្រជាពលរដ្ឋ​ធ្វើ​ចង់​ស្រឡះ​អស់​ហើយ ទៅ​ធ្វើ​លើ​ដី​ប្រជាពលរដ្ឋ។ រឿង​នេះ​ប្រជាពលរដ្ឋ​គ្នា​ភ័យ​បាន​សុំ​ឲ្យ​ធ្វើ​តាម​ចំណារ​របស់​សម្ដេច​នាយក ​រដ្ឋមន្ត្រី ហ៊ុន សែន ​ឥឡូវ​គេ​កំពុង​តែ​ឈូស​ឆាយ​ហ្នឹង​ឯង»
    ដោយសារ​រង​គ្រោះ​បាត់បង់​ដី​ស្រែចម្ការ និង​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​ផង​នោះ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៤ អ្នក​ភូមិ​ចំនួន ៤២៨​គ្រួសារ រស់​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​លិខិត​មួយ​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ឲ្យ​លោក​អភិបាល​ខេត្ត​ ជួយ​អន្តរាគមន៍​លើ​ករណី​ដីធ្លី​​នេះ។
    ដី​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នោះ គឺ​ក្រុម​អ្នក​ភូមិ​អះអាង​ថា បាន​កាន់​កាប់​អាស្រ័យ​ផល​​ជាក់​ស្ដែង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ​ ប៉ុន្តែ​ក្រោយ​មក​​នៅ​ឆ្នាំ​២០០៨ ខាង​ក្រុមហ៊ុន​សំណង់ ​លាង ប៊ូ បាន​ចូល​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​នោះ៖ «គោល​បំណង​សុំ​ឲ្យ​ធ្វើ​ទៅ​តាម​ចំណារ​ សម្ដេច​នាយក​ រដ្ឋមន្ត្រី​គាត់​ដាក់​ថា ឲ្យ​ក្រុមហ៊ុន​ពីរ​នេះ​ដក​ចេញ ប្រគល់​ដី​ឲ្យ​រដ្ឋ​ រដ្ឋ​នឹង​សម្បទាន​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាំដុះ​ជាក់​ស្ដែង​ហើយ។ ដី​នេះ​និស្សិត​មិន​ទាន់​បាន​វាស់វែង​ធ្វើ​ប្លង់ នៅ​ចំហ​នៅ​ឡើយ ដល់​ក្រុម​ចុះ​មក​គេ​ថា ដី​ព្រៃ​ត្រូវ​បាន​គេ ដី​ស្រែ​ត្រូវ​បាន​ប្រជាពលរដ្ឋ»
    វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា ឆ្នាំ​២០១៤​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​បន្ទាយមានជ័យ បាន​ឡើយ ប៉ុន្តែ​កន្លង​ទៅ​ថ្មី​នេះ​ លោក គោ ស៊ុំសារឿត ជា​អភិបាល​ខេត្ត​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​​ទទួល​បាន​លិខិត​ពី​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយ​ដែល​ទទួល ​បាន​ការ​ផ្ទេរ​សិទ្ធិ​ពី​ក្រុមហ៊ុន​សំណង់ លាង ប៊ូ។ ក្រុមហ៊ុន​នេះ​បាន​សំអាង​លើ​លិខិត​របស់​ក្រសួង​បរិស្ថាន​ និង​សេចក្ដី​ជូន​ដំណឹង ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ហើយ​បាន​ពួកគេ​​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ។
    តែ​បញ្ហា​នេះ​ លោក​អភិបាល​ខេត្ត​បដិសេធ​ថា អាជ្ញាធរ​ខេត្ត​មិន​អាច​អនុញ្ញាត​បាន​នោះ​ឡើយ។ ទន្ទឹម​គ្នា​នេះ​ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​រួច​រាល់​ហើយ ដើម្បី​ចុះ​ទៅ​សិក្សា​ ​ដោះស្រាយ​ដី​មាន​ជម្លោះ​ជូន​ប្រជាពលរដ្ឋ៖ «ហើយ​ ចុះ​ទៅ​មើល​ទាំង​អស់​គ្នា​ទៅ ហើយ​ចុច GPS នៅ​ត្រង់​ណា​អី​ត្រង់​ណា​ គេ​ឲ្យ​ត្រង់​ណា ដើម្បី​ឲ្យ​ដឹង​ថា វា​ប៉ះ​ជាមួយ​ប្រជាពលរដ្ឋ​ប៉ុណ្ណា»
    កាល​ពី​សម័យ​អភិបាល​ចាស់​គ្រប់គ្រង​ដោយ​អតីត​អភិបាល​ខេត្ត លោក អ៊ុង អឿន ​ក្រុម​អ្នក​ភូមិ​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​ទៅ​សាលា​ខេត្ត​ជា​ច្រើន ​ដង​ ក៏​ប៉ុន្តែ​ពួកគាត់​ពុំ​ទទួល​បាន​​​ការ​ដោះស្រាយ​នោះ​ឡើយ។ ពួកគាត់​បន្ត​ថា ឈរ​លើ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​នោះ​ កាល​ពី​ឆ្នាំ​២០១២ ​មាន​ក្រុម​និស្សិត​បាន​ចុះ​ទៅ​វាស់វែង​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ ដែរ ប៉ុន្តែ​ដី​របស់​អ្នក​ភូមិ​ដែល​កំពុង​កាន់​កាប់​អាស្រ័យ​ផល​ដាំដុះ​ជាក់​ ស្ដែង​នោះ​ មិន​ត្រូវ​បាន​ក្រុម​និស្សិត​វាស់វែង​ឲ្យ​នោះ​​ទេ ​ដោយ​ចាត់ ​ទុក​ថា ដី​នោះ​សង្ស័យ​មាន​គ្រាប់​មីន​កប់​ក្នុង​ដី។
    មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា កាល​ពី​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៣​ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១៤ ដីធ្លី​របស់​អ្នក​ភូមិ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រើ​ប្រាស់​កង​ទាហាន​នៃ​កង​ពល​ លេខ​៥១ ដឹកនាំ​ដោយ​ឈ្មោះ តូ ធានទឺ ឈ្មោះ សៅ ចន្ថា និង​ឈ្មោះ នុត ចំណាន យក​គ្រឿង​ចក្រ​​ចូល​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​របស់​អ្នក​ភូមិ។
    ទន្ទឹម​គ្នា​នេះ ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់។ លោក​ថា ក្រុម​អ្នក​ភូមិ​សព្វ​ថ្ងៃ​ ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។ ក្រុម​អ្នក​ភូមិ​បាន​ពឹង​ផ្អែក​ទាំង​ស្រុក​ទៅ​ដី​កសិកម្ម​ ហើយ​បើ​សិន​ក្រុមហ៊ុន ​និង​ទាហាន​ទៅ​រំលោភ​បំពាន​យក​នោះ ​ ពួកគាត់​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​នោះ​​ឡើយ។ បញ្ហា​នេះ​​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ភូមិ​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ ថែម​ទៀត។
    នៅ​ក្នុង​អនុក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១២ ក្រៅ​ពី​ការ​តម្រូវ​ឲ្យ​មាន​ការ​កាត់​ដី​ទំហំ​ជាង ១​ម៉ឺន​ហិកតារ ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ ឈុន លីម គ្រុប និង​ក្រុមហ៊ុន​សំណង់​ លាង ប៊ូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់​ថា គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់​ កាប់​និង​ដាំដុះ​ជាក់​ស្ដែង​ចំនួន ២.៦៥២​គ្រួសារ។ ក្នុង​នោះ​នៅ​ភូមិ​ប្រាសាទត្បែង ៦៨១​គ្រួសារ និង ១.៩៧១​គ្រួសារ​ទៀត​នៅ​ភូមិ​ក្បាលទន្សោង​ ភូមិ​បន្ទាយឆ្មារ​លិច ភូមិ​ត្រពាំងធ្លក និង​ភូមិ​ស្រះជ្រៃ ឋិត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ បទប្បញ្ញត្តិ​ណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។
    លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់គ្រង​​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​គណៈ​អភិបាល​ខេត្ត​ បន្ទាយមានជ័យ​ ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​​ឲ្យ​មាន​ប្រសិទ្ធភាព៕

    Chinese Push Sesan Dam Talks With Hun Sen

    By  - January 23, 2014

    The chairman of the Chinese company whose subsidiary will construct the Lower Sesan 2 dam met with Prime Minister Hun Sen on Wednesday to inform him that the dam would be completed in three years’ time, Mr. Hun Sen’s assistant said.
    Zhang Tingke, vice president of state-owned utility provider China Huaneng Group, told Mr. Hun Sen that he was in Cambodia to meet with local partners, including Ang & Associates Lawyer Co. Ltd., owned by tycoon Kith Meng, to start building the dam, Eang Sophalleth, Mr. Hun Sen’s personal assistant, told reporters after the meeting.
    “He [Zhang Tingke] is visiting Cambodia to cooperate with Ang & Associates Lawyer group to build a hydropower dam and produce electricity at the Lower Sesan 2,” Mr. Sophalleth said.
    “He also informed Samdech Prime Minister that this cooperation will push this the Lower Sesan 2 project forward so that electricity will be produced in 2017,” he said, adding that Mr. Hun Sen welcomed the company’s efforts. “Samdech Prime Minister welcomed China Huaneng Group and said that Chinese investments rely on the good relationship between Cambodia and China,” Mr. Sophalleth said after the meeting at the Peace Palace on Wednesday.
    Despite environmental concerns by NGOs, Mr. Tingke said that Hydrolancang International Energy, the subsidiary of Huaneng, would avoid damaging the environment and people’s livelihoods.
    However, the $781 million project in Stung Treng province is expected to displace more than 5,000 residents, impact the livelihoods of more than 100,000 and cause a drop of fish stock by nine percent for the entire Mekong basin, according to scientists.
    (Additional reporting by Denise Hruby)
    Source: http://www.cambodiadaily.com/news/chinese-push-sesan-dam-talks-with-hun-sen-50978/

    ក្រុមហ៊ុន Smart

    ក្រុមហ៊ុន Smart ដាក់​ឲ្យ​ដំណើរការ​សេវា 4G

    140123_12
    លោក Thomas Hundt នាយកប្រតិបតិ្តក្រុមហ៊ុន Smart​​ ធ្វើបង្ហាញអំពីសេវា4G។ ដោយ ហុង មិនា
    ភ្នំពេញ: ពេល​នេះ​ប្រជាជន កម្ពុជា អាច​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត ៤G ជាមួយ​នឹង​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន ជា​លើក​ដំបូង​ប៉ុន្តែ​មាន​តែ​តំបន់​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង ភ្នំពេញ ប៉ុណ្ណោះ​បន្ទាប់​ពី​ក្រុមហ៊ុន Smart Mobile បាន​ប្រកាស​ពី​បណ្ដាញ LTE ៤G របស់​ខ្លួន​នៅ ណាហ្គា វើល កាល​ពី​ម្សិលមិញ។
    លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​បើក​សម្ពោធ​ដំណើរការ​បណ្ដាញ​ថ្មី​នេះ ដែល​ពេល​នេះ​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង «តំបន់​ពិសោធន៍» ចំនួន ៦ រួម​មាន កាស៊ីណូ ណាហ្គា វើល ផ្សារ​ទំនើប សុវណ្ណា ផ្សារ​ទំនើប រតនា ផ្លាហ្សា De Castle Toul Kork ព្រលាន​យន្តហោះ ភ្នំពេញ និង​ហាង បឹង​ត្របែក របស់​ក្រុមហ៊ុន​នេះ។
    ប្រជាជន​ប្រាថ្នា​ចង់​ប្រើ​ប្រាស់​បណ្ដាញ​នេះ​ដែល​សន្យា​ថា នឹង​បង្កើន​ល្បឿន​អ៊ីនធឺណិត​រហូត​ដល់ ១០ ដង​លឿន​ជាង​បណ្ដាញ ៣G តែ​ចាំ​បាច់​ក្នុង​ការ​ផ្លាស់​ប្តូរ​ស៊ីម​កាត​ដែល​មាន​ស្រាប់​របស់​ខ្លួន​ ជាមួយ​នឹង​ស៊ីម LTE ៤G ថ្មី​របស់​ក្រុមហ៊ុន Smart។
    ទន្ទឹម​នឹង​ការ​ប្រកាស​ពី​តំបន់​របស់ LTE ៤G ត្រូវ​បាន​កម្រិត​ក្នុង​ការ​ប្រើ​ប្រាស់​បាន​តែ​ក្នុង​តំបន់​មួយ​ចំនួន​នោះ លោក Hundt បាន​ថ្លែង​ថា ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​បណ្ដាញ​នេះ​ទៅ​ផ្សារ​ទំនើប Sorya Shopping Centre, Phnom Penh Tower, Vathanak Tower និង​ព្រលាន​យន្តហោះ​ខេត្ត សៀមរាប នៅ​ខែ មីនា ហើយ​នៅ​ខែ មិថុនា បណ្ដាញ​នេះ​នឹង​មាន​នៅ​ជុំវិញ​ជាយ​ក្រុង​ភ្នំពេញ។
    ប្រព័ន្ធ​នេះ​គឺ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដំណើរការ​នៅ កូរ៉េ​ខាង​ត្បូង ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១១ គឺជា​កម្មវិធី​ចុង​ក្រោយ​បំផុត​របស់​បណ្ដាញ​ទូរស័ព្ទ​អ៊ីនធឺណិត​ត្រូវ​បាន​ អនុម័ត​ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ និង​អាច​បង្កើន​ល្បឿន​ក្នុង​ការ​ទាញ​យក​រហូត​ដល់ ១៥០ មេហ្គាបៃ​ក្នុង​មួយ​វិនាទី។
    នៅ​ក្នុង​ដំណើរការ​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​ទាញ​យក​បទ​ចម្រៀង​មាន​ទំហំ​ មួយ​មេហ្គាបៃ​នឹង​ចំណាយ​ពេល​ពីរ​វិនាទី​តែ​ប៉ុណ្ណោះ បើ​ធៀប​ទៅ​បណ្ដាញ ៣G គឺ​ចំណាយ​ពេល ២០ វិនាទី។ ការ​ទាញ​យក​វីដេអូ​ទំហំ ២៥ មេហ្គាបៃ​នឹង​ត្រូវ​ការ ១០ វិនាទី ធៀប​នឹង ១០០ វិនាទី។ ហើយ​ចំពោះ​វីដេអូ HD ទាំង​មូល​នឹង​ត្រូវ​ការ​ប្រហែល ៣០ វិនាទី​ក្នុង​ការ​ទាញ​យក​បើ​ធៀប​នឹង​ប្រហែល ៥ ម៉ោង​នៅ​លើ​បណ្ដាញ ៣G។
    យោង​តាម​ក្រុមហ៊ុន Smart តម្លៃ​នៃ​ការ​ប្រើ​ប្រាស់​ល្បឿន​អ៊ីនធឺណិត​ថ្មី​នេះ​គឺ ៥០០ គីឡូបៃ​ក្នុង​មួយ​សេន អាមេរិក។ គម្រោង​នេះ​ចាប់​ផ្ដើម​ក្នុង​តម្លៃ ៥ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ហើយ​ផ្ដល់​ជូន​អ្នក ១ ជីហ្គាបៃ និង​ឧបករណ៍​ទូរស័ព្ទ​មួយ​គ្រឿង​ចាប់​ពី​ថ្ងៃ ទី២៥ ខែ មករា។
    ការ​ដំណើរការ​របស់​ក្រុមហ៊ុន Smart ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត CooTel គ្រប់​គ្រង​ដោយ​វិនិយោគិន ចិន បាន​ដំណើរការ​បណ្ដាញ ៤G របស់​ខ្លួន​កាល​ពី​ថ្ងៃ ទី១ ខែ វិច្ឆិកា ប៉ុន្តែ​លោក​អគ្គ​នាយក​ក្រុមហ៊ុន Smart បាន​ច្រាន​ចោល​ផលិត​ផល​របស់​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ដោយ​និយាយ​ថា ពួក​គេ​មិន​កំពុង​ប្រតិបត្តិ​ការ​បច្ចេកវិទ្យា ៤G «ពិត​ប្រាកដ» នោះ​ទេ។
    ក្រុមហ៊ុន Smart ដែល​បច្ចុប្បន្ន​មាន​អតិថិជន ៥,៦ លាន​នាក់​ក្នុង​ចំណោម​អតិថិជន ១៩ លាន​នាក់​ដែល​បាន​ព្យាករ​របស់​ប្រទេស​នេះ លោក Hundt បាន​ថ្លែង​ថា៖ «មាន ISP មួយ​ចំនួន​នៅ​កម្ពុជា​ដែល​និយាយ​ថា ពួកគេ​កំពុង​ប្រតិបត្តិការ​បណ្ដាញ ៤G។ អ្វី​ក៏​ដោយ​ដែល​ពួកគេ​កំពុង​ប្រើ​ប្រាស់​គឺ​មិន​មែន​ជា​បណ្ដាញ ៤G ទេ។ យើង​ត្រូវ​ធ្វើ​ឲ្យ​បញ្ហា​នោះ​មាន​ការ​ច្បាស់​លាស់»៕ B.P

    ក្រុមហ៊ុន​វិនិយោគ​ចិន​​វិនិយោគនៅទន្លេសេសានក្រោម២

    ក្រុមហ៊ុន​វិនិយោគ​ចិន​រង​កា​រ​រិះ​គន់​​ខណៈប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ណែ​នាំ ​ឲ្យ​មាន​​ការ​ដោះ​ស្រាយ​គោល​នយោបាយ​ជូន​ប្រជាជន​មុន​ការ​ចាប់​ផ្តើម​

    កម្ពុជា-ចិន ទំនាក់ទំនង​ដល់​កម្រិត​កំពូល​មួយ
    កម្ពុជា-ចិន ទំនាក់ទំនង​ដល់​កម្រិត​កំពូល​មួយ
    ចាន់ណា

    ដោយ ញឹម សុផល
    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ ការវិនិយោគ​វា​រី​អគ្គិ​នី​នៅ​តំបន់​សេ​សាន​ពីរ ពី​ក្រុមហ៊ុន​ចិន Huaneng Group ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពី​ ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាមុន មុននឹង​ធ្វើការ​អភិវឌ្ឍ​ន៍​តំបន់​នោះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​មើលឃើញ​ពី​ផល​អវិជ្ជមាន​ទៅវិញ​ចំពោះ​ ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ដែល​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។

    សេចក្ដីរាយការណ៍ដោយ ​ញឹម សុផល
     
    22/01/2014
    នៅក្នុង​ជំនួប​ពិភាក្សា​មួយ​ជាមួយ​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមករា​ជាមួយនឹង​លោក ហ្សា​ង លីង​គី (Zhang Lingke) ប្រធាន​ក្រុមហ៊ុន China Huaneng Group នា​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពី​សម្តែង​ការស្វាគមន៍​និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន Huaneng Group បាន​មានប្រសាសន៍ថា ការវិនិយោគ​មកពី​ប្រទេស​ចិន គឺ​អាស្រ័យទៅលើ ទំនាក់ទំនង​ល្អ​រវាង កម្ពុជា និង​ចិន ហើយ​ការវិនិយោគ​របស់​ចិន គឺ​តែងតែមាន​ការគាំទ្រ​ពី​ធនាគារ​បស់​ចិន, នេះ​បើតាម​លោក អៀង សុផល្លែត ជំ​ជួយ​ការ​លោកនាយក​រដ្ឋមន្ត្រី​ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​ជំនួប​ជាមួយ​គណប្រតិភូ​អ្នកជំនួញ​ចិន។
    ទាក់ទង​ទៅនឹង​ការវិនិយោគ​លើ​គម្រោង​វា​រី​អគ្គីសនី សេ​សាន​ពីរ ដែល​នឹង​ផលិត​អគ្គស​នី​ចេញ នៅ​ឆ្នាំ២០១៧ខាងមុខ, លោក​អៀង សុផល្លែត​បន្តថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​អោយ​ក្រុមហ៊ុន​របស់លោក ហ្សា​ង ត្រូវ​ដោះស្រាយ​គោ​នយោបាយ និង ផលប៉ះពាល់​របស់​ប្រជាជន ហើយ​កុំ​ជម្លៀស​ប្រជាជន​ចេញ​មុន ការផ្តល់​ដី សង់ផ្ទះ និង​ដោះស្រាយ​គោលនយោបាយ​ជូន​ពួកគាត់។

    ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​នៅក្នុង​ប្រទេស​កម្ពុជា លោក អ៊ូច ឡេង មន្ត្រី​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងថា លោក មិនបាន​មើលឃើញ​ពី​ការដោះស្រាយ​ណាមួយ​បាន​សមរម្យ​នៅឡើយ​ចំពោះ​ផលប៉ះពាល់​នានា ​របស់​ក្រុមហ៊ុន​ចិន​ទាំងអស់ដែល​បាន​វិនិយោគ​វិស័យ​នានា មិន​ត្រឹមតែ​នៅ​តំបន់​សេ​សាន២នោះទេ។ លោក​អ៊ូច ឡេង ដែល​បាន​ស្រាវជ្រាវ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុងនោះ​ក៏មាន​ជាប់ទាក់ទង​ទៅនឹង​តំបន់​វិនិយោគ​វា​រី​អគ្គីសនី​របស់​ ក្រុមហ៊ុន​ចិន​ដែរនោះ បាន​ហៅ​ការលើកឡើង​ពី​ការដោះស្រាយ​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ចិន​មុន​ ការចាប់ផ្តើម​របស់​ពួកគេ​ថា គ្រាន់តែ​ជា​ភាសារ​ការទូត​ប៉ុណ្ណោះ។

    សូមបញ្ជាក់ថា ក្រុមហ៊ុន Huaneng Group គឺជា​ក្រុមហ៊ុន​មួយ ដែល​ផលិត​ថាមពល​វា​រី​អគ្គិសនី,ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​ធ្យូងថ្ម ,អគ្គិសនី​ប្រើប្រាស់​ដោយ​នុយក្លេអ៊ែរ ,ការកសាង​កំពុងផែ, ក៏ដូចជា​មាន​ស្ថាប័នហិរញ្ញវត្ថុ​ផងដែរ។ កាលពី​ឆ្នាំ២០១៣កន្លងមកនេះ ក្រុមហ៊ុន បាន​ផលិត​អគ្គិសនី​ប្រមាណ១៤៣លាន​មេ​ហ្គា​វ៉ា​ត់ ទាំង​នៅ​អឺរ៉ុប ក៏ដូចជា​នៅ​ប្រទេស​ចិន និង​អាស៊ី។ សព្វថ្ងៃនេះ ក្រុមហ៊ុន ជាប់​ចំណាត់ថ្នាក់​លេខ២៣១នៅក្នុងពិភព​លោក ហើយ​ក្រុមហ៊ុន Huaneng Group សព្វថ្ងៃនេះ កំពុងតែ​ផលិត អគ្គិសនី​ប្រមាណ១០លាន​មេ​ហ្គា​វ៉ា​ត់ នៅក្រៅ​ប្រទេស​ចិន ក្នុងនោះ​គឺមាន​នៅ​អ៊ឺរ៉ុប និង​អាស៊ី។

    តាមរយៈ​លោក អៀង សុផល្លែត លោក ហ្សា​ង លីង​គី បាន​ប្រាប់​ឲ្យ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក មកកាន់​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី សហការ ជាមួយ​ក្រុមហ៊ុន ANG and LAW​ YERS ​ASSOCIATE​ GROU​P​ ដើម្បី​សាងសង់​និង​ផលិត​វា​រី​អគ្គិសនី​នៅ​សេ​សាន​ក្រោម​ពីរ ហើយ​ប្រធាន​ក្រុមហ៊ុន​ចិន​រូបនេះ បានបញ្ជាក់​ដែរ​ធ្វើយ៉ាងណា ជំ​រុញឱ្យ​គម្រោង​សេ​សាន២ អាច​ផលិត​អគ្គិសនី​បាន​នៅ​ឆ្នាំ២០១៧ខាងមុខ ដោយ​ទទួលខុសត្រូវ​ខ្ពស់​ទៅលើ​បញ្ហា​បរិស្ថាន ក៏ដូចជា​បញ្ហា​តាំង​លំនៅដ្ឋាន​របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​តាម​ គោលនយោបាយ របស់ រដ្ឋាភិបាល​កម្ពុជា​ដោយ​មិនឱ្យ​មាន​ភាព​ថ្នាំងថ្នាក់​ពី​ប្រជាជន៕