Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 9 January 2014

Phlong Ann_broder gate Dong 7 deum_logging

លោ​ក​ ផ្ល​​ង់ ​​អោ​ន បំ​ពា​ន​លើ​អនុក្រិ​ត្យ ដើ​ម្បីប្រ​មូ​លលុ​​យ​ពីទំនិញគេច​ពន្ឋ និង​កា​រ​ដឹ​កឈើ​ខុ​សច្បាប់​ ចេ​ញទៅ​ប្រទេស​វៀតណាម​ តា​មច្រក​ដូង៧ដើម​ ថ្នាក់លើមិនអើពើ​​

​ខេត្តកំពង់ចាម​ ៖ យោងតាម​អនុ​សាស​ន៏​ដ៏​ថ្លៃថ្លា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​មាន​​ប្រសា​ស​ន៏​កន្លងមក​ថា ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាកសិករ ឲ្យ​កាន់តែ​ប្រសើរឡើង​នៅ​ទូទាំងប្រទេស​​ កម្ពុជា​ពោលគឺ រាល់​ការដឹក​អនុផល​មានដូចជា​ដំឡូង​មី ពោតក្រហម ស្រូវ​ជាដើម​ ។​ មិន​អនុញ្ញាត​ឲ្យ​​ស្ថាប័ន​ណាមួយ​យកលុយ​ពី​កសិករ​នោះទេ​ ។ ប៉ុន្តែ​សម្រាប់​សម​ត្ត​កិច្ច​ច្រក​ដារ​ហៅ​ដូង​៧​ដើម​ក្នុងស្រុក​មេមត់​ ខេត្តកំពង់ចាម​ដែលមាន​លោក ផ្ល​ង់ អោន ជា​ប្រធាន​ច្រក​ដារ​ហៅ​ដូង​៧​ដើម​គឺ បានផ្ដល់​ឱកាស​ឱ្យ​មន្ដ្រី​ជំនិត​របស់គាត់​បាន​កំពុង​ជំរិត​យកលុយ​ពី​កសិករ​ ដែ​ល​​យកកសិផល និងកសិឧស្សាហកម្ម​ ​ដឹក​តាម​រថយន្ត​តូចធំ ដើម្បី​នាំយកទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​យ៉ាង​សម្បើម​ដៃ​ដោយ​មិន​​ ខ្លាចរអែង​ច្បាប់​ឬ​កំពុងតែ​អនុវត្តន៍​ផ្គើន​​ទៅ​នឹ​ង​អនុ​សា​​ស​ន៏​ដ៏​ ថ្លៃថ្លា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ណាមួយ​យកលុយ​ពី​កសិករ​ក្នុង​ការដឹក​អនុផល​ ចេញទៅ​លក់​នៅតាម​ព្រំដែន​យ៉ាងពិត​ប្រាកដ​។​
 
​ប្រជាពលរដ្ឋ​កំពុងធ្វើកា​រ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​លោក ផ្ល​ង់ អោន ជា​ប្រធាន ច្រក​ដារ​ហៅ​ដូង​៧​ដើម​ថា​ជា​ក្រុម​ជន ឆ្លៀតឱកាស​ខណៈដែល​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​នានា​ដឹកជញ្ជូនក​សិ​ផ​ល និង​កសិឧស្សាហកម្ម​មានដូចជា ដំឡូង​មី ពោតក្រហម ស្រូវ​ដឹក​តាម​រថយន្ត​តូចធំ ដើម្បី​នាំយកទៅ​លក់​​នៅតាម​ព្រំដែន​វៀតណាម​នៅ ក្នុង​មួយថ្ងៃៗ​រាប់រយ​គ្រឿង​គឺ​ត្រូវ​ចំណាយលុយ​ក្នុង​រថយន្ត​១​គ្រឿងក្នុង​ តម្លៃ​រហូតដល់​ទៅ​៨​ទៅ​១២​ម៉ឺន​រៀល និង​ម៉ូតូ​ដឹក​ជ័រកៅស៊ូ ក្នុង​ម៉ូតូ​១​គ្រឿង​តំរូវ​ឲ្យ​បង់​រហូត​ជិត​បី​ម៉ឺន​​រៀល​ឯណោះ​ ។ ​សូម្បី​ប្រជាកសិករ​ដឹក​តាម​គោយន្ត​កន្ត្រៃ​ហៅ​កាឡេ​ថង​ក៏​មិន​លើកលែង​ដែរ​ គឺ​បង់​៤​ម៉ឺន​រៀល​។​
 
​ជួប​ជាមួយ​សារ​ព​ត័​មានកំណើត​ថ្មី​លោក ម៉ន សាលី ប្រជាកសិករ​នៅ​ភូមិ​ស្រែ​ជ្រាំ​ឃុំ​ដារ​បាន​​ឲ្យដឹងថា ​ក្នុង​រដូវ​ប្រមូល​ផល​ដំឡូង​មី​នៅ​ឆ្នាំនេះ​គឺ​ទទួលផល​ល្អ​និង​តំលៃ​ ទីផ្សារ​បានល្អ​ហើយ​បាន​ដឹ​ក​យកទៅលក់​នៅតាម​ព្រំដែន​វៀតណាម​គឺ​ដឹក​ឆ្លងកាត់ ​បា​រ៉ា​ស់​ច្រក​ដារ​ហៅ​ដូង​៧​ដើម​គឺ​ត្រូវបាន​ចំណាយលុយ​យ៉ាងច្រើន​ទើប​អាច​ ដឹក​ឆ្លងកាត់​បា​រ៉ា​ស់​ច្រក​បានការ​ចំណាយ​ គឺ​​ក្នុង​រថយន្ត​កែ​ឆ្នៃ​​គឺ​គោយន្ត​ចំណាយ​ ៦ ​ទៅ ​៨​ ម៉ឺន​រៀល​ហើយ​រថយន្ត​ធំ​គឺ​ចំណាយ​១០​ទៅ​១២​ម៉ឺន​រៀល​តំលៃ​នេះ​អាច​ បន្ធូរបន្ថយ​ពេល​យើង​ដឹក​ឆ្លងកាត់​ច្រើន​ឡាន​សូម្បី​គោយន្ត​កន្ត្រៃ​ហៅ​កាឡេ ​ថង​ក៏​បង់​លុ​យ​​​ដែរ​គឺ​បង់​៤​ម៉ឺន​រៀល​។​ដោយឡែក​លោក​វ៉ា​សុខ​ប្រជាកសិករ​ នៅ​ភូមិ​មែក​ពុក​ឃុំ​ដា​ស្រុក​មេមត់​ជា​ប្រជាកសិករ​ដឹក​ពោតក្រហម​វិញ​បាន​ រៀបរាប់​ស្រដៀង​និង​ប្រជាកសិករ​ដឹក​ដំឡូង​ដែរ​ គឺ​ការ​ចំ​​ណាយ​សម្រាប់​ឆ្លង​បា​រ៉ា​ស់គឺ​ចំណាយលុយ​យ៉ាងច្រើន​ហើយ​ការចំណាយ​ នេះ​បានធ្វើអោយ​គាត់​ពិបាក​រកប្រាក់​សម្រាប់​ទ្រទ្រង់​គ្រួសារ​។​
 
​សមាជិក​ក្រុមប្រឹក្សាឃុំ​ដា​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​គូសបញ្ជាក់ថា​កសិផល​ និង​កសិឧស្សាហកម្ម​​គេ​សង្កេតឃើញ​ប្រជាកសិករ​មកពី​គ្រប់ទិសទី បាន​ដឹក​ដំឡូង​មី ដឹក​ពោតក្រហម​តាម​រថយន្ត​តូចធំ ព្រមទាំង​ជ័រកៅស៊ូ​ស្អុយ ដឹក​តាម​ម៉ូតូ​និង​រថយន្ត​តូចៗ​រាប់រយ​គ្រឿងក្នុង​១​ថ្ងៃៗ ដើម្បី​យកទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម  គឺ​ច្រក​ដារ ហៅ​ដូង ​៧ ​ដើម ស្ថិតនៅ​ស្រុក​មេមត់ ។ ប្រ​ជា​ព​លរដ្ឋ​រអ៊ូរទាំ​ថា​ សមត្ថកិច្ច​នៅតាម​ច្រក បាន​យកលុយ​ពី​គាត់​គឺ​រថយន្ត​ដឹក​ដំឡូង​១​គ្រឿងក្នុង​តម្លៃ​រហូតដល់​ទៅ​ ៨ ​ទៅ​ ១២ ​ម៉ឺន​រៀល​និង​ម៉ូតូ​ដឹក​ជ័រកៅស៊ូ ក្នុង​ម៉ូតូ​១​គ្រឿង​តំរូវ​ឲ្យ​បង់​រហូត ជិត​បី​ម៉ឺន​រៀល​ឯណោះ​។​
 
​សូម្បី​ប្រជាកសិករ​ដឹក​តាម​គោយន្ត​កន្ត្រៃ​ហៅ​កាឡេ​ថង​ក៏​មិន​លើកលែង​ដែរ​ គឺ​បង់​៤​ម៉ឺន​រៀល​។​ការដែល​សម​ត្ត​កិច្ច​ច្រក​យកលុយ​ពី​ប្រជាកសិករ​ដែល​នាំ ​កសិផល​យកទៅលក់​តាម​ព្រំដែន​ច្រើន​បែបនេះ​គឺ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ យ៉ាងធ្ងន់ធ្ងរ​ ។​ ​មានការ​រំលឹក​ផងដែរ​ថា​ច្រក​ដូង ៧​ដើម​នេះ​គឺជា​ច្រក​មានកា​នាំ​ឈើ​ខុសច្បាប់​ឆ្លងកាត់​យ៉ាង​​គគ្រឹកគគ្រេង​ ផងដែរ​ ។​ ត្រូវបាន​គេ មើ​ល​ឃើ​ញ​ថា លោក​ផ្ល​ង់ អោន ជា​ប្រធាន​ច្រក​ដារ​ហៅ​ដូង​ ៧ ​ដើម​​គឺ​បាន​កំពុង​សុខ​ស្រួល​ក្នុង​ការប្រមូល​លុយ យ៉ាង​កាក់កប​បំផុត ផ្ទុយ​ពី​គោលការណ៍​ថ្នាក់លើ ព្រមទាំង​បាន​ឃុបឃិត​ឱ្យមាន​ការហូរ ចូល​ទំនិញគេចពន្ធ​ខុសច្បាប់​យ៉ាង គំហុក ផងដែរ​។​
 
ជាគោលការណ៍​ថ្នាក់លើ​និង អនុសា​ស​ន៏​ដ៏​ថ្លៃថ្លា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន ប​តម្រូវឱ្យមាន​ការយ​កលុយ រាល់​ការដឹក​អនុផល​មានដូចជា​ដំឡូង​មី​ពោតក្រហម​ស្រូវ​ជាដើម​ដោយ​មិន​ អនុញ្ញាត​​ឲ្យ​ស្ថាប័ន​ណាមួយ​យកលុយ​ពី​កសិករ​នោះទេ​។​ ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​កើត​មាននៅ​ច្រកទ្វារ​ច្រក​ដូង ៧​ដើម ដូចជា​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ក៏ដូចជា​ទំនិញ ខុសច្បាប់​មកពី​ប្រទេស​វៀតណាម នៅពេល​យប់​យ៉ាង​អនាធិបតេយ្យ សុទ្ធតែជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់លោក ផ្ល​ង់ អោន  ទើប​គាត់​ចេះតែ​បន្ត​ជិះសេះ​លែងដៃ​អត់​ដែល​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។
03-12-2013
​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​យកចិត្តទុកដាក់ ស៊ើបអង្កេត​ពី​ភាព​អសកម្ម ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ច្រក​ដារ​ហៅ ច្រក​ដូង ៧​ដើម ស្រុក​មេមត់​ជាបន្ទាន់ មិនគួរ​បណ្តែត​​បណ្តោយ​ឲ្យ​លោក ផ្ល​ង់ អោន  ធ្វើ​ការងារ​តាមរបៀប​ជិះសេះ​លែងដៃ​តទៅទៀត​ទេ​៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567