រតនគិរី៖
ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយប៉ូលិសប៉ុស្តិ៍
រួមជាមួយអាវុធហត្ថធ្វើការតាមស្ទាក់ចាប់បានរថយន្តលួចដឹកឈើក្រញូង១
គ្រឿងម៉ាកាមរីគូថហើមបានទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៥
ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចផ្ទះជួលស្ថិតនៅភូមិ៧មករា
សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា
មុននឹងឈានដល់ការចាប់បានរថយន្ត១គ្រឿងនេះដោយ
មានការរាយការណ៍ពីប្រជាពលរដ្ឋ
ថាមានរថយន្តម៉ាកកាមរីគូថហើម១គ្រឿងពណ៌ខ្មៅគ្មានស្លាកលេខ
កំពុងលើកដាកឈើក្រញូងនៅក្នុងរថយន្ត បំរុងយកទៅលក់នៅប្រទេសវៀតណាម។
ក្រោយពីបានដឹងការរាយការណ៍ភ្លាមសមត្ថកិច្ចក៏បានមកដល់ ហើយសហការគ្នាចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញដូចការាយការពិតមែន។ ប្រភពពត៌មានដដែលបន្តទៀតថា គ្រាន់តែសមត្ថកិច្ចទៅដល់កន្លែងភ្លាម ពួកឈ្មួញដឹកឈើក្រញូងទាំងនោះក៏បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល តែម្តងទៅដោយបន្សល់ទុកនៅតែរថយន្ត និងឈើក្រញូងពេញនៅក្នុងរថយន្តតែប៉ុណ្ណោះ រួចហើយសមត្ថកិច្ចក៏បាននាំរថយន្ត និងឈើទៅរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសេដ្ឋកិច្ច នៃស្នងការខេត្តរតនគិរីដើម្បីធ្វើរបាយការណ៍កំណត់ហេតុ បញ្ជូនទៅអោយជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការបន្តទៅតាមនិតិវិធី ច្បាប់។
គួរបញ្ជាក់ផងដែរថា រាល់ការបង្ក្រាប់បទល្មើសព្រៃឈើម្តងៗ គេសង្កេតឃើញថាមិនដែលឃើញចាប់បានជនល្មើសនោះទេ ចាប់បានតែរថយន្ត និងឈើតែប៉ុណ្ណោះ រីឯជនល្មើសគឺរត់គេចរួចខ្លួនរហូត។
ប្រភមួយផ្សេងទៀតបានខ្សឹបអោយដឹងថា ម្ចាស់រថយន្តដែលលួចដឹកឈើក្រញូងនេះមានឈ្មោះដូច ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើនេះយូរឆ្នាំមកហើយ៕
ដោយ ហ៊ាង រ៉ាត់

No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567