Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 6 January 2014

Lim Bunna_Try Pheap_Kith Meng_1M$ for license of wood cutting in STT lower sesan two

ស​.​ជ​.​ ណ ទីស្តីការគណៈរដ្ឋមន្ត្រី គ្មាន​ប្រសិទ្ធភាព ខណៈដែល​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ប្រើប្រាស់​លុយ​រត់ការ​ដឹក​ឈើ ចេញពី​តំបន់​ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​

​ខេត្តស្ទឹងត្រែង ៖ សកម្មភាព​ដែល​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស និង​តំបន់​ព្រៃ​ការពារ ក្បែរ​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី សេ​សាន​ ២ ស្ថិតនៅក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​បាន​បង្កើត​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ និង​ផ្ទុយ​ពី​គោលការណ៍ របស់​រាជរដ្ឋាភិបាល ហើយ​ពេល​ថ្មីៗ​នេះ​មាន​ដំណឹង​ថា មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល បាន​រត់ការ​សម្របសម្រួល ដើម្បី​មានឱកាស​ចូលទៅ ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រមាណ ៣​ពាន់​ម៉ែត្រត្រីគុណ ចេញពី​តំបន់​ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​នោះ បំពាន​ទៅលើ ស​.​ជ​.​ណ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ហាមឃាត់ មិន​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ ឬ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​តំបន់​នោះ ដែល​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក អ៊ុក រ៉ាប៊ុន ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​។​
 
​ការកាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី ធ្វើ​ខុសពី​គោលការណ៍ និង​កិច្ចព្រមព្រៀង បង្កើត​ឲ្យ​មាន​ភាពអនាធិបតេយ្យ ហើយ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ ទៅ​កាប់​ឈើ​ប្រណីត នៅក្រៅ​តំបន់​ស្តារ​បាត​អាង​វា​រី​អគ្គិសនី យ៉ាង​អនាធិបតេយ្យ ជាពិសេស​ការប្រមូលទិញ ឈើ​ខុសច្បាប់​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ ជា​មេការ​ហាក់ដូចជា លើកទឹកចិត្ត​ដល់​ការកាប់ បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច​។ គេ​ដឹងថា មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ចំណាយលុយ​ទិញ​អាជ្ញាប័ណ្ណ ក្នុងតម្លៃ ១​លាន​ដុល្លារ ពី​ឧកញ៉ា​ដ៏​មានអំណាច​ម្នាក់ ដើម្បី​ទទួលបាន​សិទ្ធិ កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត ពី​តំបន់​ស្តារ​បាត​អាង​នោះ ទៅ​ស្រុក​យួន មិន​គោរព​ច្បាប់ទម្លាប់ ក៏​កើត​ទៅជា​រឿងរ៉ាវ​ដែល រាជរដ្ឋាភិបាល​ចេញ​សេចក្តីជូនដំណឹង ឲ្យ​បញ្ឈប់​សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​។​
 
​យោងតាម​មន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា ទំហំ​ផ្ទៃដី​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ស្តារ​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​២ ធ្វើ​មិនបាន​ត្រឹមត្រូវ ព្រោះ​មិនទាន់មាន​ការកំណត់ ព្រំប្រទល់​ច្បាស់លាស់ ហើយ​ជាគោលការណ៍​សកម្មភាព​កាប់​ព្រៃឈើ ក្រោម​ស្លាក​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី ត្រូវ​ចាប់​ផ្តើមធ្វើ​នៅ​តំបន់ ដែល​ត្រូវ​សាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ត្រូវ​ចាប់​ផ្តើមធ្វើ នៅពេលដែល​ទំនប់​ត្រូវបាន​សាងសង់​។ ប៉ុន្តែ​សម្រាប់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បែរជា​ប្រព្រឹត្ត​បំពាន ទៅលើ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ការកាប់បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច​រាលដាល ហួស​តំបន់​ដែល​កំណត់ សម្រាប់​ធ្វើជា​បាត​អាង ទំនប់​វា​រី​អគ្គិសនី ហើយ​លោក​ឧកញ៉ា គិត ម៉េង ដែលជា​ម្ចាស់​អាជ្ញាប័ណ្ណ ក៏​មិនដែល​អើពើ ចំពោះ​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ ដ៏​អនាធិបតេយ្យ​ទាំងនោះ​។​
 
​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ដែល​ទទួលបាន​ភារកិច្ច ចុះ​ត្រួតពិនិត្យ និង​អនុវត្តន៍​បទបញ្ជា ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២ ហាក់ដូចជា​ខ្វះ​ភាព​ទទួលខុសត្រូវ មិនបាន​បំពេញ​តួនាទី​របស់ខ្លួន ក្នុងការ​ទប់ស្កាត់​សកម្មភាព​ដែល​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឈ្មោះ សាន ច​យ បន្ត​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​នោះទេ​។ បើតាម​ការប៉ាន់ប្រមាណ មាន​ឈើ​ប្រណីត​ប្រមាណ ៣​ពាន់​ម៉ែត្រគូប ត្រូវបាន​ដាក់ពង្រាយ នៅក្នុង​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី សុទ្ធសឹង​ជា​ឈើ​ដែល​បានមកពី​ការ កាប់បំផ្លាញ​នៅក្នុង​តំបន់​ព្រៃ​ការពារ និង​តំបន់​អភិរក្ស នៅក្បែរ​តំបន់​ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​។​
 
​យ៉ាងណាក៏ដោយ អ្នកច្បាប់​មួយចំនួន បាន​វាយតម្លៃថា រដ្ឋាភិបាល​គួរតែ​ដកហូត អាជ្ញាប័ណ្ណ​វិនិយោគ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២ ដែល​កំពុង​ប្រព្រឹត្ត ផ្ទុយ​ពី​គោលការណ៍ ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ មុនពេល​ការកំណត់​តំបន់​បាត​អាង ហើយ​ការកាប់បំផ្លាញ ព្រៃឈើ​នោះ​ទៀតសោត ធ្វើឡើង​មុនពេល​ការចាប់ផ្តើម​កសាង​ទំនប់ មិន​ខុសពី​រូបភាព​ធ្វើ​នំ​អត់​ម្សៅ ប្រមូល​ឈើ​ប្រណីត យកទៅលក់​នៅ​ស្រុក​យួន ហើយ​ឈើ​ប្រភេទ​លេខ​២ ត្រូវ​ប្រមូល​យកទៅ​កែច្នៃ លក់​ចែកចាយ​នៅក្នុង​ស្រុក ដោយ​គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ករណី​ដែល​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា បំពាន​លើ ស​.​ជ​.​ណ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​តំបន់​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ មិនអាច​ប្រកែក យករួចខ្លួន​បានឡើយ​។​
 
​អាច​បញ្ជាក់បាន​ថា ផែនការ​វិនិយោគ​ទំនប់ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែល​ផ្ទុយ​ពី​គោលការណ៍ មិនអាច​ដំណើរការបាន​ទៀត​ទេ ព្រោះ​ចាប់ផ្តើម​ពីដំបូង​ទី អនុវត្តន៍​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទៅហើយ នាំ​ឲ្យ​មតិ​មន្ត្រី​ជាច្រើន​លើកឡើងថា អាជ្ញាប័ណ្ណ​វិនិយោគ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២​នេះ គ្រាន់តែ​ជា​លេស​មួយ​នៃ​ការ កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន រាប់ពាន់​រាប់ម៉ឺន​ម៉ែត្រត្រីគុណ ហើយ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ និង​ឈ្មោះ ឃុន ជា​មេការ​ជា​អ្នកទទួលបាន ផលប្រយោជន៍​ច្រើនជាងគេ ពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​ស្រុក​សេសា​ន ដោយ​ជ្រក​ក្រោម​ស្លាក ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី គ្មាន​គិតពី​ច្បាប់ទម្លាប់​អ្វី​ទាំងអស់ សូម្បីតែ ស​.​ជ​.​ណ ក៏​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា​មិន​យក​ភ្នែក​មើល​៕
31-12-2013

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567