Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 15 January 2014

Sok Nousith_economic police Stung Treng_Ma Phearum_logging

លោក​ សក្តិ​៤​កន្លះ ស៊ុន នូ​សិទ្ធ ប្រើ​​ស្បែ​ក​​​ជា​​​ន​គ​រ​បា​ល​​ប្រ​ឆាំ​ង​​​បទ​ល្មើស​​​សេ​ដ្ឋកិ​ច្ច និ​ង​​​យ​ក​​​អំណា​ច​លោ​ក ម៉ៅ តារា មេប៉ូលី​​ស​ខេត្តស្ទឹងត្រែង កាង​ឈើ​ខុសច្បាប់​

​ខេត្ត​សឹ្ទ​ង​ត្រែង ៖ មាន​សេចក្តីរាយការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចេញពី​ក្រុមអាជីវករ​លក់ដូរ ត្រង់ចំណុច​កំពង់​សាឡាង ក្រុង​សឹ្ទ​ង​ត្រែង​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​មាន​មន្ត្រី​ឈ្មោះ ស៊ុន នូ​សិទ្ធជា​ កូនចៅ​ផ្ទាល់​របស់លោក ម៉ា ចារ​ម្យ នាយប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​សឹ្ទ​ង​ត្រែង មន្ត្រី​រូបនេះ បាន​ប្រើប្រាស់​អំណាច និង​តួនាទី​រកស៊ី​ទិញ​លក់​ឈើ​ផង ដើរ​ប្រមាញ់​ចាប់​ឈើ​ពី​អ្នករកស៊ី​ដទៃទៀត​ផង និង​គាប​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​បង់លុយ​ឆៅៗ​ផង និង​យក​អំណាច​លោក ម៉ៅ តារា មេប៉ូលីស​ខេត្តស្ទឹងត្រែង កាង​ជំនួញ​ឈើ​ខុសច្បាប់​ផង​។​
 
​លោក ស៊ុន នូ​សិទ្ធ ល្បីឈ្មោះ​ជា​យូរ​មកហើយ​ក្នុងការ​កាង​ជំនួញ​ឈើ​ខុសច្បាប់ ឲ្យ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ មិនដែល​មាន​ផល​រមាស់​អ្វី​ទេ ក៏​ព្រោះតែ​លោក ស៊ុន នូ​សិទ្ធ មាន​ទំនាក់ទំនង​ល្អជា​មួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហើយ​ជា​ញឹកញាប់​ឈ្មួញ​ធំៗ​បាន​ពឹង​អាស្រ័យ​ឲ្យ​លោក ស៊ុន នូ​សិទ្ធ ជួយ​កាង​ក្បួន​ឡាន ដឹកជញ្ជូន​ឈើ​របស់​ពួកគេ​ឆ្លងកាត់​ទឹកដី​ខេត្តស្ទឹងត្រែង ។ ក្នុងនាម​ជា​អ្នករត់​ការ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​លោក ស៊ុន នូ​សិទ្ធ បាន​ប្រើ​អំណាច និង​ស្បែក​ជា​នគរបាល​សេដ្ឋកិច្ច​ក្នុងការ​បែងចែក​ផលប្រយោជន៍​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​ច្រើន​ស្អេ​ក​ស្កះ ហើយ​មន្ត្រី​មួយចំនួន ចេះតែមាន​ការយោគយល់​ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ​ដូចគ្នា ។​
 
​ប្រភព​ចំណូល​របស់លោក ស៊ុន នូ​សិទ្ធ មាន​ច្រើនណាស់​ដូចជា​ការចាត់តាំង​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ឲ្យ​ចុះ​ដាក់​ ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច តាម​ដង​ផ្លូវទឹក និង​តាម​ផ្លូវគោក​ប្រមូល​លុយ​ពី​ឡាន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ​យកលុយ​ ច្រក​ហោប៉ៅ ។ ហើយ​សម្រាប់​ការជួយ​ស​ម្រ​ប​ស​ម្រួ​ល​រ​ត់​ការ ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង បាន​ដោយ​រលូន​ល្អ​គ្មាន​ឧបសគ្គ​ក៏​លោក ស៊ុន នូ​សិទ្ធ ទទួលបាន​ផល​ប្រ​យោ​ជ​ន៍​​ច្រើនជាង​ថ្នាក់លើ​របស់គាត់​ទៅទៀត​។ នេះ​មិនទាន់​គិតដល់​ករណី​ដែល​លោក ស៊ុន នូ​សិទ្ធ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផ្ទាល់ខ្លួន​នៅឡើយ​ទេ ព្រោះ​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​លោក ស៊ុន នូ​សិទ្ធ មាន​វត្តមាន​បើករថយន្ត​នាំមុខ​ឡាន​ដឹកឈើ​ម្តងៗ ៥​ទៅ​១០ គ្រឿង មកពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឆ្លងតាម​សាឡាង​ចូលក្នុង​ខេត្តស្ទឹងត្រែង​យ៉ាង​រំភើយ​ដែល​លោក ស៊ុន នូ​សិទ្ធ ប្រកប​របរ​នេះ​ច្រើន​ជំនាន់​លោកស្នងការ​មកហើយ​។​
 
​ប្រភពព័ត៌មាន​ពី​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មន្ត្រីប៉ូលិស​ឈ្មោះ ស៊ុន នូ​សិទ្ធ រូបនេះ​កាង​ឈើ​ឲ្យ​ឈ្មួញ​រកស៊ី​ទិញ​ឈើ​ខ្លួនឯង​ផង និង​ដើរ​បង្ខំ​ឲ្យ​ពួក​ឈ្មួញ​បង់លុយ​ឆៅៗ​ផង​ដោយ​យកឈ្មោះ​លោក ម៉ៅ តារា ស្នងការ​ប៉ូលីស​ខេត្តស្ទឹងត្រែង​មក​កាង​របរ​ខុសច្បាប់​របស់ខ្លួន​ដូ​ច​ដែ​ល​ ​ស្នងការ​មុនៗ​ត្រូវបាន​លោក ស៊ុន នូ​សិទ្ធ យកឈ្មោះ​មក​កាង​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បែង​ចែកជូន​ថ្នាក់លើ ។ 
 
​រម្លឹក​ដល់​សកម្មភាព​នៃ​រថយន្ត​ទំនើប​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ដែល​ដឹកជញ្ជូន​ឈើ​ចូល​ខេត្តស្ទឹងត្រែង​រៀងរាល់​យប់​ថ្ងៃ គឺ​លោក ស៊ុន នូ​សិទ្ធ ចេ​ញ​មុ​ខ​​រត់ការ គ្មាន​លស់​ជើង​ណាមួយ​ឡើយ ហើយ​នៅពេល​ក្រុមអ្នកកាសែត​មួយចំនួន​សួរនាំ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់ ជាប់​ជាប្រចាំ​លោក ស៊ុន នូ​សិទ្ធ តែងតែ​ដើរ​អួតអាង​ថា គាត់​ដឹកឈើ​យកទៅ​ឲ្យ​មេ​សង់ផ្ទះ ។ គេ​មិន​ច្បាស់​ទេ​ថា តើ​ថ្នាក់លើ​របស់លោក ស៊ុន នូ​សិទ្ធ ត្រូវ​ប្រើ​ឈើ​ស​ង់​ផ្ទះ​​ប៉ុន្មាន​រយ​ម៉ែត្រគូប​នោះទេ ព្រោះ​រាប់​ឆ្នាំ​មកហើយ​ដែល ស៊ុន នូ​សិទ្ធ ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់ ជា​ពិ​សេស​ការប្រើ​ស្បែក​ជា នគរបាល​សេដ្ឋកិច្ច​ប្រមូល​លុយ​ពី​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គេ​មិនដែល​ ឃើញ​លោក ម៉ៅ តារា ជា​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ឮមាត់ ឮ​ក​ម្តងណា​ឡើយ​៕
 10-1-2014 (3)
10-1-2014 (1) 10-1-2014 (2)
Posted in សូមរាយការណ៍.

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567