អគារ វឌ្ឍនៈ ខាប់ពីតាល់ ត្រៀមបើកដំណើរការអំឡុងខែ មេសា
- Thursday, 09 January 2014
- CHRIS HORTON
លោក Neil Brown ប្រធានផ្នែកសេវាកម្មអចលនទ្រព្យអគារ វឌ្ឍនៈ ខាប់ពីតាល់ បាននិយាយថា ប្រទេស កម្ពុជា មិនដែលមានអ្វីដូចអ៊ីចឹងពីមុនមកនោះទេ។
កាលពីឆ្នាំ ២០១៣ កន្លងមក ក្នុងការប្រកួតប្រជែងមួយនៅប្រទេស សិង្ហបុរី អគារ វឌ្ឍនៈ ខាប់ពីតាល់ ត្រូវគេផ្តល់ពានជាអគារពាណិជ្ជកម្មដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ី អាគ្នេយ៍។
អគារ វឌ្ឍនៈ ខាប់ពីតាល់ ដែលមានរាងដូចដងខ្លួនសត្វនាគ និងត្រូវគេគិតថា មានហុងស៊ុយល្អនេះមានកម្ពស់សរុបចំនួន ១៨៨ ម៉ែត្រ និងមាន ៣៩ ជាន់ ត្រូវបានគេចាត់ចូលជាអគារដ៏ខ្ពស់មួយក្នុងប្រទេសកម្ពុជានាពេល បច្ចុប្បន្ននេះ។ តាមផែនការអគារនេះនឹងត្រូវបើកឲ្យប្រើប្រាស់ក្នុងខែ មេសា ឆ្នាំ ២០១៤ នេះ។ អគារនេះត្រូវគេបែងចែកចេញជា ៤ ផ្នែកសំខាន់ៗ គឺតំបន់ការិយាល័យកម្រិត A ដែលមានចំនួន ២១ ជាន់ តំបន់លក់វត្ថុប្រណីតៗ សណ្ឋាគារលំដាប់ផ្កាយ ៥ Rosewood និងកន្លែងកម្សាន្ត។
អគារ វឌ្ឍនៈ ខាប់ពីតាល់ គឺជាកន្លែងគួឲ្យកត់សម្គាល់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗនៅទីនោះ។
លោក Brown បាននិយាយថា ការិយាល័យជួលនៅអគារ វឌ្ឍនៈ ខាប់ពីតាល់ ជាង ៥០ ភាគរយត្រូវបានគេកក់ទុកក្នុងដំណាក់កាលដំបូងពីសំណាក់ក្រុមហ៊ុន អន្តរជាតិជាច្រើន។
លោក Gayle Hockin ជំនួយការផ្នែកលក់ និងទីផ្សារអគារ វឌ្ឍនៈ ខាប់ពីតាល់ បាននិយាយថា អគារ វឌ្ឍនៈ ខាប់ពីតាល់ គ្រោងនឹងសម្ពោធក្នុងខែ មេសា ខាងមុខនេះ។ តែទោះបីជាយ៉ាងណាលោកមិនបាននិយាយថា ក្រុមហ៊ុនធំៗនឹងបើកដំណើរការនៅពេលនោះទេ។ ជាក់ស្តែងសណ្ឋាគារ Rosewood ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងមិនបើកដំណើរការក្នុងឆ្នាំ ២០១៤ នេះទេ ដោយសណ្ឋាគារនេះគ្រោងនឹងបើកសម្ពោធក្នុងឆ្នាំ ២០១៥ ខាងមុខ។
អគារ វឌ្ឍនៈ ខាប់ពីតាល់ មានសេវាកម្មចម្រុះជាច្រើនដូចជា រោងភាពយន្ត សេវាកម្មព្យាបាលអន្តរជាតិ កន្លែងញ៉ាំអាហារ និងសាលារៀនជំនួញជាដើម៕
No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567