រតនគិរី៖
ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី
ជាពិសេសប្រជាពលរដ្ឋរស់មនៅក្នុងស្រុកតាវែងបាននាំគ្នាត្អូញត្អែ
និងអស់ជំនឿចិត្តយ៉ាងខ្លាំងទៅលើជំនាញរដ្ឋបាលព្រៃឈើ
ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ
ដែលបណ្តែតបណ្តោយបើកភ្លើងខៀវអោយឈ្មោះសាន ចយ
ជាមេការរបស់លោកឧកញ៉ាលឹម បុណ្ណា ដែលជ្រកក្រោមផ្លាកក្រុមហ៊ុន
ក្រុងបុកអភិវឌ្ឍន៍កៅស៊ូខេត្តរតនគិរី
ប្រមូលទិញឈើប្រណិតទាំងយប់ទាំងថ្ងៃពីព្រៃសហគមន៍
និងព្រៃបំរុងរបស់រដ្ឋបានយ៉ាងរលូនគ្មានការបង្ក្រាបម្តងណាឡើយ។
ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជារឹតបណ្តឹងក្នុងការ កាប់បំផ្លាញព្រៃឈើអាណាធិបតេយ្យពីព្រៃសហគមន៍ និងព្រៃបំរុងរបស់រដ្ឋយ៉ាងណាក៏ដោយ នៅតែមានឈ្មួញខិលខូចមួយចំនួន និងមានការបើកភ្លើងខៀវពីជំនាញរដ្ឋបាលព្រៃឈើដដែល។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ គេឃើញមានទូកដឹកឈើប្រណិតខុសច្បាប់មួយគ្រឿងដឹកចេញពីព្រៃសហគមន៍មក ទុកនៅមាត់ច្រាំងក្បែសិប្បកម្មឈ្មោះ ជុយ ស្ថិតនៅភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី។ ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកតាវែងបានអោយដឹងថា ឈើប្រណិតដែលទូកដឹកឈើយកមកទុកនៅមាត់ច្រាំងនេះ ជាឈើប្រណិត របស់ឈ្មោះ សាន ចយ ដែលបានប្រមូលទិញពីឈ្មួញកាប់ពីព្រៃសហគមន៍នៅត្រើយម្ខាង ហើយគេដឹកជញ្ជូនជារៀងរាល់ថ្ងៃយប់ មិនដែលឃើញជំនាញរដ្ឋបាលព្រៃឈើ រឺសមត្ថកិច្ចណាធ្វើការបង្ក្រាបឡើយ ព្រោះបើថាឈើនេះជាឈើរបស់លោកសាន ចយ គ្មានអ្នកណាចាប់ និងទៅក្បែរឡើយ។
ប្រភពដដែលបានបន្តទៀតថា ចំណែកពួកគាត់ជាប្រជាពលរដ្ឋក្រីក្រវិញ បើហ៊ានដឹកឈើពេញទាំងទូករបៀបនេះ និងត្រូវគេចាប់ជាមិនខាន សូម្បីតែពួកគាត់ដឹកបន្តិចបន្តួចគ្រាន់តែដូរបាយហូប ដូរអំបិល ប៊ីចេញ នៅតែគេចាប់ផងនោះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រមិនសូវជាចេះច្បាប់នោះទេ ប៉ុន្តែពូកគាត់ឆ្ងល់ថា លោក សាន ចយ ជាមេការរបស់លោកឧកញ៉ា លឹម បុណ្ណា ដែលជ្រកក្រោមផ្លាកក្រុមហ៊ុន ក្រុងបុក ដែលពួកគាត់ធ្លាប់លឺថា មានច្បាប់អនុញ្ញាតិនាំឈើប្រណិតចេញនោះ តែលោកសាន ចយមានសិទ្ធិកាប់ព្រៃនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុនខ្លួន រឺមានសិទ្ធិកាប់ព្រៃប្រមូលទិញឈើប្រណិតពីព្រៃសហគមន៍គ្រប់ ទីកន្លែង រឺយ៉ាងណា។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ អ្នកសារពត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីលោកវង្សសុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានទេដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ចំណែកលោកគាំ សីហា នាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុក៣ស្រុក គឺស្រុកតាវែង ស្រុកវ៉ើនសៃ ស្រុកអូរជុំ ទូរស័ព្ទទៅលោកថា ជាប់រវល់ ជួនការថាជាប់ប្រជុំក៏មាន។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋខេត្តរតនគិរី សំណូមពរអោយរាជរដ្ឋាភិបាល ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ជួយមាវិធានការចំពោះបញ្ហាខាងលើនេះផង បើមិនដូច្នេះទេ ព្រៃសហគមន៍ និងព្រៃបំរុងរបស់រដ្ឋ និងត្រូវក្រុមឈ្មួញកាប់បំផ្លាញអស់មិនខាន។
ដោយ ហ៊ាង រ៉ាត់

No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567