Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 22 January 2014

រ៉ែ​មាស​​នៅ​​កម្ពុជា

រដ្ឋាភិបាល​​បង្ហាញ​​អំពី​​បញ្ហា​ប្រឈម​សម្រាប់​​អាជីវកម្ម​រ៉ែ​មាស​​នៅ​​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 20 January 2014, 18:32 AEST
នៅ ​​ព្រឹក​​ថ្ងៃ​ទី២០ មករា​នេះ ក្រសួង​​រ៉ែ និង​​ថាមពល បាន​​បើក​​កិច្ច​ប្រជុំ​​មួយ ដើម្បី​​បង្ហាញ​​អំពី បញ្ហា​​ប្រឈម និង​​រក​មធ្យោបាយ​​ដោះ​ស្រាយ ចំពោះ​ការ​គ្រប់គ្រង​អាជីវកម្ម​​រ៉ែ​មាស នៅ​​កម្ពុជា សម្រាប់​អនាគត។
មន្ត្រី​​ក្រសួង​រ៉ែ និង​​ថាមពល​បានធ្វើការ​​បញ្ជាក់​ថា​ការ​ធ្វើ​ការ​​ជីវ​កម្ម​រ៉ែ​មាស នៅ​កម្ពុជា អាច​​ចាប់​ផ្តើម​​នៅ​​ពាក់​កណ្តាល​​ឆ្នាំ​នេះ ប៉ុន្តែ​​ថា​​មាន​​បញ្ហា​​ប្រឈម ចំនួន។
លោក យស់ មុន្នី​រ៉ាត់ អគ្គនាយក​​ធនធាន​រ៉ែ​​នៃ​​ក្រសួង​រ៉ែ និង​​ថាមពល បាន​​ឲ្យ​ដឹង​ថា រ៉ែ​មាស​នៅ​កម្ពុជា ត្រូវ​បាន​​គេ​រក​ឃើញ​​ជា​​បន្ត​បន្ទាប់ ប៉ុន្តែ​​ការ​ធ្វើ អាជីវកម្ម​​មាន​ការ​​លំបាក។
(សំឡេង លោក យស់ មន្នី​រ៉ាត់ )
មន្ត្រី ​​ធនធាន​រ៉ែ​​បាន​​ឲ្យ​​ដឹង​ថា នៅ​ក្នុង​​ឆ្នាំ​២០១៤ ដល់​​ឆ្នាំ២០១៨ ក្រសួង​​រ៉ែ និង​ថាម​ពល មាន​ការ​​ពង្រីក​​ការ​គ្រប់​គ្រង​​អាជីវកម្ម​ធនធាន​​រ៉ែ​​មាស​​នៅ​​កម្ពុជា ។ លោក​​អគ្គនាយក​ធន​ធាន​រ៉ែ​​បាន​​ឲ្យ​​ដឹង​​អំពី​​មធ្យោបាយ​​មួយ​​ក្នុង​ ចំណោម​​នោះ គឺ​​រដ្ឋ​​ស្នើ​សុំ​​ឲ្យ​ក្រុមហ៊ុន​​រ៉ុ​ករក​រ៉ែ​មាស​​ជួយ​សហការ​ដើម្បី​ បំបាត់​​ការ​ជីក​​មាស អនាធិបតេយ្យ​​ក្នុង​​រង្វង់​​ដែន​​ធ្វើ​​អាជីវ​កម្ម។
(សំឡេង លោក យស់ មន្នី​រ៉ាត់ )
យោង ​តាម​​របាយការណ៍​​របស់​​អគ្គនាយ​ក​ធន​​ធាន បាន​​ឲ្យ​​ដឹង​ថា មាន​​ក្រុម​ហ៊ុន​ជា​​បន្ត​​បន្តា​ប់ បាន​​រុក​​រក​ឃើញ រ៉ែ​មាស​​និង​​បាន​រៀប​ចំ ផែន​ការ​​ជីក​​ធ្វើ​​អាជីវកម្ម  ក្រោយ​ពី​​ទទួល​បាន​​ការ​អនុញាតិ ពី​​រដ្ឋាភិបាល​​កម្ពុជា។
លោក​​អគ្គនាយក​​ធន​ធាន​​រ៉ែ​​បាន​បង្ហាញ​​អំពី​​ឈ្មោះ​​ក្រុមហ៊ុន​​ដែល​​គ្រោង​​រៀប​​ធ្វើ​អាជីវ​កម្ម​​រ៉ែ​មាស។
(សំឡេង លោក យស់ មន្នី​រ៉ាត់ )
ថ្នាក់​ដឹក​នាំ​​ក្រសួង​រ៉ែ និង​​ថាមពល បាន​​ឲ្យ​​ដឹង​ថា នៅ​​ឆ្នាំ២០១៦ កម្ពុជា នឹង​អាច​​ផលិត​​រ៉ែ​មាស​​របស់​ខ្លួន​​ដោយ​​ខ្លួន​ឯង៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567