Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 2 January 2014

Naga World 2

Naga World ចំណាយ​ទុន​វិនិយោគ​បន្ថែម​៣៦៩​លាន​ដុល្លារ

140102_02a
ការដ្ឋាន​សាងសង់​ ណាហ្គា ២ ដែល​ស្ថិត​នៅ​ទល់​មុខ​រង្វង់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ។ រូបថត ហុង មិនា
ភ្នំពេញៈ ក្រុមហ៊ុន ណាហ្គា ខប បាន​ដាក់​ទុន​វិនិយោគ​ចំនួន​៣៦៩​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​គម្រោង​ទី​២ របស់​ខ្លួន​ដែល​រួម​មាន​កន្លែង​លេង​ល្បែង សណ្ឋាគារ សាលសិល្បៈ និង​សាលសន្និសីទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ​រង្វង់មូល​សម្តេច​សង្ឃរាជ ជួន ណាត។
តាម សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​នា​ពេល ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចាប់ផ្តើម​អភិវឌ្ឍន៍​គម្រោង​ទី​២​ដែល​មាន​ទឹកប្រាក់​ចំនួន ៣៦៩​លាន​ដុល្លារ ហើយ​នៅ​ទី​នោះ​នឹង​អាច​ដាក់​តុ​ល្បែង​បាន​ចំនួន​ចន្លោះ​ពី​២០០-៣០០​ប្រភេទ ហ្គេម​ម៉ាស៊ីន ចំនួន​៥០០ និង​កន្លែង​លេង​ប្រភេទ វីអាយភី ចំនួន​៥០​កន្លែង​ទៀត​។ លើស​ពី​នេះ​ទី​នោះ​ក៏​នឹង​មាន​សណ្ឋាគារ​មួយ​ដែល​មាន​បន្ទប់​ចំនួន ១០៣៣ សាល​សន្និសីទ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​៤០០០​នាក់ និង​មាន​ចំណត​រថយន្ត​ធំ​ទូលាយ​ទៀត​ផង​។
បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ការដ្ឋាន​គម្រោង​ទី​២​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​សកម្ម ខណៈ​តាម​ផែនការ​គម្រោង​ទាំង​មូល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ថា គម្រោង​នេះ​បែងចែក​ជា​បី​ផ្នែក​សំខាន់ៗ​រួម​មាន TSCLK Integrated Complex, Naga city walk and Tour Park និង​តំបន់​កម្សាន្ត​ជាច្រើន​ផ្នែក​ទៀត។ នៅ​ពេល​គម្រោង​នេះ​បញ្ចប់ Naga 2 នឹង​តភ្ជាប់​គ្នា​ជាមួយ Naga World សព្វ​ថ្ងៃ​នេះ​ដែល​នឹង​ធ្វើឲ្យ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ណាហ្គា ខប កាន់​តែ​ធំ​ថែម​មួយ​កម្រិត​ទៀត ហើយ​វា​នឹង​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញនិយម​សម្រាប់​នៅ​នៅ​កម្ពុជា​។
ទោះ បី​ជា​យ៉ាង​ណា​មក​ដល់​ពេល​នេះ​ម្ចាស់​គម្រោង​មិន​បាន​បញ្ជាក់​ពី​ចំនួន និង​កម្ពស់​អគារ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​ពិនិត្យ​តាម​រូបភាព​គម្រោង​នេះ​ជាក់ស្តែង​គេ​អាច​ប៉ាន់ប្រមាណ​ថា គម្រោង ណាហ្គា ២ នេះ​មាន​ប្រមាណ​៥​អគារ​។
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ វីអឹមស៊ី បាន​និយាយ​ថា គម្រោង​នេះ​មាន​លក្ខណ​ពិសេស​មួយ​ចំនួន​ដូចជា ទី​១​ជួយ​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ ទី​២ ជួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ទី​៣​រួម​ចំណែក​លើ​កកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ទី​៤​បង្ហាញ​ពី​ស្ថិរភាព​នយោបាយ និង​ការ​រីកចម្រើន​របស់​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។
លោក​ថ្លែង ថា៖​«​គម្រោង​នេះ​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​វា​នៅ​ជិត​មាត់ទន្លេ ដែល​ជា​កន្លែង​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ»។
លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន វីត្រាស់ បាន​និយាយ​យ៉ាង​ខ្លី​ថា សម្រាប់​អ្នក​និយម​លេង​ល្បែង​គេ​គិត​ថា​ល្អ ហើយ​វា​ទាក់ទាញ​អ្នក​វិនិយោគ ព្រោះ​អ្នក​វិនិយោគ​មួយ​ចំនួន​ក៏​ចូលចិត្ត​លេង​ល្បែង​ដែរ តែ​សម្រាប់​អ្នក​មិន​ចូលចិត្ត​ល្បែង ពួកគេ​អាច​មាន​គំនិត​អវិជ្ជមាន​ចំពោះ​គម្រោង​នេះ​៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567