Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 21 January 2014

វារីអគ្គិសនី សេសានក្រោម២ អាចផ្គត់ផ្គង់ថាមពល នៅឆ្នាំ២០១៧

វារីអគ្គិសនី សេសានក្រោម២ អាចផ្គត់ផ្គង់ថាមពល នៅឆ្នាំ២០១៧

E-mail Print PDF
ភ្នំពេញ៖ ប្រធានក្រុមហ៊ុនផលិតថាមពលអគ្គិសនីដ៏ធំ របស់ចិន លោក ហ្សាង ទីងកេ បានថ្លែងអះអាងថា វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង នឹងអាចផ្គត់ផ្គង់ថាមពលនៅឆ្នាំ២០១៧ ជាមួយការទទួលខុសត្រូវខ្ពស់ទៅលើបញ្ហាបរិស្ថាន និងមិនបង្កការថ្នាំងថ្នាក់ដល់ប្រជាជននោះឡើយ ពោលក្រុមហ៊ុននឹងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ហ្សាង ទីងកេ ប្រធានក្រុមហ៊ុន ឆៃណា ហួណេង គ្រុប (China Huaneng Group) របស់ប្រទេសចិន បានថ្លែងអះអាងជាមួយមោទនភាព នៃសមិទ្ធិផលថ្មីលើវិស័យវារីអគ្គិសនីនេះ បានធ្វើឡើង ក្នុងឱកាសដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការ គួរសម និងពិភាក្សាការ ងារនាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០១៤ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតនៅក្រោយជំនួបពិភាក្សាថា ដំណើរទស្សនៈកិច្ចរបស់លោក ហ្សាង មកកម្ពុជានាឱកាសនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិកាជា មួយក្រុមហ៊ុន អង្គ អេន ឡយយើ អាសូស៊ីអេដ គ្រុប ( Ang & Lawyer Associate Group) របស់កម្ពុជា ដើម្បីសាងសង់ និងផលិតវ៉ារីអគ្គីសនីសេសានក្រោម២។
បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបនោះ លោក Zhang បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ទាំងពីរនឹងជំរុញឲ្យគម្រោងវារីអគ្គិសនីសេសាន២ អាចផលិតអគ្គីសនីបានក្នុងឆ្នាំ ២០១៧ ខាងមុខ ជាមួយនឹងការ ទទួលខុសត្រូវខ្ពស់ទៅបញ្ហាបរិស្ថាន ការតាំងលំនៅដ្ឋានរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយនឹងមិនឲ្យមានការថ្នាំងថ្នាក់ពីប្រជាជនឡើយ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនហ៊ួរណេងគ្រុប ក្នុងការវិនិយោគនៅកម្ពុជា ។ សម្តេចតេជោ បានបញ្ជាក់ថា ការវិនិយោគរបស់ប្រទេសចិន គឺអាស្រ័យទៅលើទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ហើយការវិនិយោគរបស់ចិន តែងតែមានការគាំទ្រពីសំណាក់ធនាគាររបស់ចិន។
សម្តេចតេជោ ក៏បានបង្ហាញជំនឿទៀតថា គម្រោងសេសាន២ នេះ នឹងអាចផលិតអគ្គីសនីនៅឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រុមហ៊ុនរបស់លោក ហ្សាង ត្រូវដោះស្រាយគោនយោបាយ និង ផលប៉ះពាល់របស់ប្រជាជន ហើយកុំជម្លៀសប្រជាជនចេញមុនការផ្តល់ដី សង់ផ្ទះ និងដោះស្រាយគោនយោបាយជូនពួកគាត់។
មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានថ្លែងបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសាន២ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង  អាចនឹងផលិតថាមពលអគ្គិសនី បាន ៤០០ មេហ្គាវ៉ាត់ ជាទំហំដែលផលិតបានច្រើនជាងគេ បើប្រៀបធៀបទៅ នឹងទំនប់វារីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ គម្រោងសង់ទំនប់នេះ រាជរដ្ឋាភិបាលបានសម្បទានដីសេដ្ឋកិច្ចចំនួន ៤៥ឆ្នាំ ឲ្យក្រុមហ៊ុនវិនិយោគសាងសង់រយៈពេល៥ឆ្នាំ និងធ្វើអាជីវកម្ម ៤០ឆ្នាំ ដោយចំណាយដើមទុន ៧៨១លាន ដុល្លារ។ ទំនប់នេះ ក៏នឹងចូលរួមកាត់បន្ថយតម្លៃអគ្គិសនីឲ្យមានតម្លៃទៀប ធ្វើឲ្យប្រទេសមានភាពម្ចាស់ការក្នុងការ ផលិត ជំរុញសេដ្ឋកិច្ច បង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋ ផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ផ្តល់បច្ចេក វិទ្យាថ្មីដល់ធនធានមនុស្សរបស់កម្ពុជា និងបង្កើតរមណីយដ្ឋាន ទេសចរណ៍ជាដើម។
ក្នុងជំនួបនោះ លោក Zhang បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនបង្កើតវ៉ារីអគ្គីសនី ផលិតថាមពលអគ្គីសនី ដោយប្រើធ្យូងថ្ម ថាមពលអគ្គីសនីដោយនុយគ្លេអ៊ែរ កសាងកំពង់ផែ និងមានស្ថាប័នហិរញ្ញវត្ថុ។ ឆ្នាំ ២០១៣ កន្លងទៅ ក្រុមហ៊ុនរបស់លោក បានផលិតថាមពលអគ្គីសនីប្រមាណ ១៤៣ លានមេហ្គាវ៉ាត់ នៅតំបន់អ៊ឺរ៉ុប ប្រទេសចិន និងអាស៊ី ហើយបច្ចុប្បន្នក្រុមហ៊ុន Huaneng Group របស់លោកជាប់ចំណាច់ថ្នាក់ទី២៣១ នៅលើពិភពលោក។
លោក Zhang បានអះអាងថា ក្រុមហ៊ុនរបស់លោកនាបច្ចុប្បន្ននេះ កំពុងផលិតថាមពលអគ្គីសនីប្រមាណ ១០ លានមេហ្គាវ៉ាត់នៅក្រៅប្រទេសចិន មាននៅតំបន់អ៊ឺរ៉ុប និង អាស៊ី៕
ទិដ្ឋភាពពេលថ្ងៃរៀបលិច លើដងទន្លេសេសាន

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567