Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 4 January 2014

Khun Rann_Kg.Cham custom_logging

ភាព​មិ​ នប្រ​ក្រ​តី​​​នៃ​​កា​រ​​នាំ​ចូ​ល​​ទំ​និ​ញ​​​បង់​ព​ន្ធ​​មិ​ន​គ្រប់ និ​ង​​​កា​រ​នាំចេ​ញ​​​ឈើ​​​ខុ​សច្បា​ប់​ ជា​​ប្រ​ភ​ព​​ចំ​ណូ​ល​​​រប​ស់​លោ​ក ឃុ​ន រ៉ា​ន់ ថ្នាក់លើ​គួរ​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​!

​ខេត្តកំពង់ចាម ៖ ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ សម្រាប់​ខេត្ត​ដ៏​ធំ​មួយ​នៅជាប់​ប្រទេស​វៀតណាម ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​លោក ឃុន រ៉ា​ន់ អាច​ប្រមូល​លាភសក្ការៈ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ ផ្ទាល់ខ្លួន​យ៉ាង​ងាយស្រួល ព្រោះ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​មកពី​ប្រទេស​វៀត​ណា​ម​ តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម​មកកាន់​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ មានការ​បង់​ចូល​ជា​ថវិកាជាតិ​តិចតួច​ប៉ុណ្ណោះ គឺ​មិនបាន​មួយចំណែក​នៃ​ប្រាក់​ពុករលួយ​ដែល​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ខិលខូច​ផង ​ទេ​។​
 
​ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ពី​ភាព​អសកម្ម​របស់​ជំនាញ​គយ​ក្រោម​ ការដឹកនាំ​របស់លោក ឃុន រ៉ា​ន់ ឲ្យ​បាន​ស៊ីជម្រៅ​ពិតជា​អាចរួមចំណែក​ធ្វើ​ឲ្យ​មាន​ចំណូល​ថវិកាជាតិ​កាន់តែ​ កើនឡើង ។ នៅក្នុង​សាខាគយ និង​រដ្ឋាករ​ខេ​ត្ត​កំ​ព​ង់ចាម​ក្រោម​ការ​គ្រប់​គ្រប់​របស់លោក ឃុន រ៉ា​ន់ មាន​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ឃុន រ៉ា​ន់ បាន​ប្រើប្រាស់​តែ​លេខា​ជំនិត​របស់គាត់​ម្នាក់​ឲ្យ​ប្រមូល​លុយ​ពី​គ្រប់​ ច្រកល្ហក ក៏​ព្រោះតែ​លេខា​ម្នាក់​នោះ​ជាម​នុស្ស​ស្គាល់​ចិត្តថ្លើម និង​អាចបំពេញ​តម្រូវ​ការបា​ន​គ្រប់យ៉ាង​ទាំ​ង​អស់ ។​
 
​មានការ​បញ្ជាក់ថា ប្រាក់ចំណូល​ជាច្រើន​បាន​ហូរ​ចូល​ហោប៉ៅ​ជំនាញ​គយ​ខេត្តកំពង់ចាម​ច្រើនជាង​ ចូល​ជា​ថវិកាជាតិ បើ​គ្រាន់តែ​ពិនិត្យ​លើ​តួលេខ​នៃ​​ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​យី​ឌុប​ ធំៗ ពី​ចំណុច​ព្រំដែន​ច្រក​ដូនរ័ត្ន ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រក​ដូង ៧​ដើម ដែល​ក្នុង​មួយថ្ងៃៗ មាន​ចំនួន​រា​ប់​រ​យ​​គ្រឿង ប៉ុន្តែ​ការប្រមូល​ពន្ធ​ជាក់ស្តែង​បាន​តិចតួច​បំផុត មិនមាន​តុល្យភាព​ទៅនឹង​ទំហំ​នៃ​ការហូរចូល​ទំនិញ​យ៉ាងច្រើន​តាម​ច្រកព្រំដែន​ នៃ​ខេ​ត្ត​កំ​ព​ង់​ចាម​នោះទេ​ ។ លោក ឃុន រ៉ា​ន់ បាន​ចាត់តាំង​ឲ្យ​លេខា​ម្នាក់​កាន់​ការងារ​ប្រមូល​លុយ​ធ្វើ​ឲ្យ​មន្ត្រី​គយ​ មួយចំនួន​មិន​សប្បាយចិត្ត​ហើយ​ទម្លាយ​រឿ​ង​រ៉ាវ​ពុករលួយ និង​បក្ខពួកនិយម​របស់លោក ឃុន រ៉ា​ន់ ចេញមក​ខាងក្រៅ​។​
 
​ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុម​ឈ្មួញ​មកពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ ចំនួន​៣ គឺជា​ប្រភព​ចំណូល​មិនធម្មតា​ទេ សម្រាប់​លោក ឃុន រ៉ា​ន់ ដូ​ច​ដែ​ល​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកទំនិញ​ធំៗ​តាម​ខេត្តកំពង់ចាម​បង់ពន្ធ​ស្ទើរ​ស្មើនឹង​ ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ទួរីស ដែ​ល​ក្នុង​មួយ​រថយន្ត​ប្រមាណ ៣​ទៅ​៤​លាន​រៀល​។ បើ​និយាយ​ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ច័ន្ទ​ មូល និង​ច្រ​ក​​ដូង​៧​ដើម របស់​ឈ្មួញ​ធំៗ​មួយចំនួន បើទោះបីជា​ឈើ​ប្រណីត​ទាំងនោះ​មិន​ស្ថិតក្នុង​បញ្ជី​ទំនិញ​បង់ពន្ធ​ក៏ដោយ ក៏​ជំនាញ​គយ​នៅ​ទីនោះ​បា​ន​រៀ​ប​ចំ​​វាយតម្លៃ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​ តាមតែ​អំពើ​ចិត្ត​។​
 
​លោក ឃុន រ៉ា​ន់ សប្បាយ​ប្រមូល​លុយ​ពី​គ្រប់​ច្រកល្ហក​ទាំង​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ វៀតណាម​តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម​ក៏​ដូ​ច​ជា​​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ ខេត្តកំពង់ចាម ដែល​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង ស្រែ​-​វ៉ា​លឺ នៃ​ស្រុ​ក​​ស្នួ​ល ខេត្តក្រចេះ ដែល​នៅ​ទីនោះ​អាច​លួច​ពន្ធ​បាន​ច្រើន គឺ​បង់ពន្ធ​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ ហើយ​ពេល​ក្រុម​ឈ្មួញ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ខេ​ត្តកំពង់ចាម​ក៏ត្រូវ​ បង់លុយ​ជូន​លោក ឃុន រ៉ា​ន់ ដូចគ្នា​ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ សម្រាប់​ការដឹកជញ្ជូន​ទំនិញ​តាមរយៈ​ការពង្រាយ​មន្ត្រី​គយ​ចល័ត​ឲ្យ​ចុះ​ ប្រចាំការ​តាម​ដងផ្លូវ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​ ស្របច្បាប់​និង​ខុសច្បាប់ មិន​ខុសពី​ប៉ុស្តិ៍​ជជុះ​ប៉ុន្មាន​ទេ ។​
 
​ក្នុង​អាណត្តិ​ដែល​លោក ឃុន រ៉ា​ន់ ឡើង​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តកំពង់ចាម​គាត់​បាន​ចាត់​តាំងតែ​បក្ខពួក​និង​ លេខា​របស់គាត់​ឲ្យ​កាន់​ប្រភព​ចំ​ណូ​ល​​ពី​ផ្នែក​ចល័ត និង​ការដាក់​ប៉ុស្តិ៍​ជជុះ ដែល​ទីបំផុត​ចំណូល​ទាំងអស់ គឺ​មូល​ក្នុង​ដៃ​របស់លោក ឃុន រ៉ា​ន់ ដែលជា​ប្រធាន​សាខាគយ ។ ប្រសិនបើ​អ​ង្គ​ភា​ព​ប្រឆាំង​អំពើពុករលួយ​អាច​សហការ​ជាមួយ​ក្រុម​ជញ្ជីង​ ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង​នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ស្រង់​តែ​តួលេខ​រថ​យ​ន្ត​​ដឹ​ក​ជញ្ជូន​ទំនិញ​ធំៗ ដែល​ធ្វើដំណើរ​ពី​ខេត្តកំពង់ចាម​ចូលមក​រាជធានី​ភ្នំពេញ ពិតជា​អាច​ដឹង​ពី​ទំហំ​នៃ​ការ​នាំចូល​ទំនិញ​តាម​ខេត្តកំពង់ចាម ហើ​យ​​យ​កទៅ​ប្រៀបធៀប​ជាមួយ​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​ពិតជា​អាច​រកឃើញ​ ភស្តុតាង​នៃ​អំពើពុករលួយ​របស់លោក ឃុន រ៉ា​ន់ ជាមិនខាន ៕
04-1-2014

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567