Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 21 January 2014

ឆ្នាំ២០១៣ កម្ពុជា បាននាំអង្ករចេញ ក្រោមប្រព័ន្ធអនុគ្រោះ បានចំនួន ៣៨៥.២៩៦ តោន


ឆ្នាំ២០១៣ កម្ពុជា បាននាំអង្ករចេញ ក្រោមប្រព័ន្ធអនុគ្រោះ បានចំនួន ៣៨៥.២៩៦ តោន

(ថ្ងៃទី 22 មករា 2014, ម៉ោង 10:14:AM) | ដោយ: កូឡាប
ក- ក+ | Print
 7 Google +0  3  0  0
ភ្នំពេញ: ឆ្នាំ​២០១៣ កម្ពុជា​បាន​នាំ​អង្ករ​ចេញ ក្រោម​ប្រព័ន្ធ​អនុគ្រោះ បាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ ៥១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១២ ដែលមាន​ប្រមាណ ២៥៤.៩១៣ តោន​។

​លោក ​កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​បែបនេះ ក្នុង​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​យុទ្ធសាស្ត្រ របស់​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វេ​។​

អង្ករលេខ១របស់ខ្មែរ ដែលបានដាក់តាំងក្នុងពិព័រណ៍ភូមិមួយផលិតផលមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣
លោក​កឹម ស៊ីថន បាន​មានប្រសាសន៍ថា ដោយមាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​ចង់​ឲ្យ​កម្ពុជា ក្លាយជា​ជង្រុក​ស្រូវ និង​ជា​ប្រទេស​នាំចេញ​អង្ករ​សំខាន់​មួយ នៅ​ទីផ្សារ​ពិភព លោក រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ឆ្នាំ​២០១៥ ជា​ឆ្នាំ​គោល​ដើម្បី​៖ (១) ជំរុញ​ការផលិត​ស្រូវ​ឲ្យ​បាន​ច្រើនជាង ៤ លាន​តោន ក្នុងនោះ​បរិមាណ​អង្ករ​សម្រាប់​នាំចេញ​ត្រូវ​សម្រេច​ឲ្យ​បាន​យ៉ាងតិច ១ លាន​តោន និង​(២) ធ្វើ​ឲ្យ​អង្ករ​កម្ពុជា ត្រូវបាន​ទទួល ស្គាល់​ជា​អន្តរជាតិ​។​

​លោក​កឹម ស៊ីថន បាន​លើកឡើងថា អង្ករ​កម្ពុជា ទទួលបាន​ពានរង្វាន់​ពិភពលោក ជា​អង្ករ​ល្អ​បំផុត គឺ​អង្ករ​ផ្កាម្លិះ ក្នុង​រយៈពេល​ពីរ​ឆ្នាំ ជាប់​គ្នា នៃ​ការប្រកួតប្រជែង​អង្ករ មាន​រសជាតិ​ឆ្ងាញ់​ជាងគេ នៅ​កោះ​បាលី​(​ឆ្នាំ​២០១២) និង​នៅ​ហុងកុង​(​ឆ្នាំ​២០១៣)​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានស្នើ​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា រក្សា​កិច្ចសហការ​ល្អប្រសើរ​ជា​បន្តទៀត និង​ជាពិសេស (១) យក ចិត្តទុកដាក់​ត្រួតពិនិត្យ គុណភាព​អង្ករ សម្រាប់​ការនាំចេញ​។ (២) ត្រូវ​គ្រប់គ្រង​ការពារ​អង្ករ​ខ្មែរ សម្រាប់​ការនាំចេញ ដើម្បី​ធានាថា មិន​មានការ​ក្លែងបន្លំ ដែល​អាចធ្វើ​ឲ្យ​បាត់ បង់​ទីផ្សារ​អង្ករ ដែល​កំពុង​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ នៅ​សហគមន៍​អឺរ៉ុប​។ (៣) ត្រូវការពារ​ចំណាត់ថ្នាក់​កេរ្តិ៍ឈ្មោះ​អង្ករ​ផ្កាម្លិះ របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ទីផ្សារ​ពិភពលោក​ឲ្យ​បាន​ស្ថិតស្ថេរ និង​(៤)​ធ្វើ​ឲ្យ​វិស័យ​ស្រូវ​-​អង្ករ នៅ​ព្រះរាជាណាចក្រ​កម្ពុជា អាច​ទទួលបាន នូវ​ការប្រកួតប្រជែង ទាំង​នៅ​ទីផ្សារ​តំបន់ និង​ពិភពលោក​។​

​ លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់ថា វិស័យ​ពាណិជ្ជកម្ម បាន​បន្ត​ជំរុញ​គ្រប់​សកម្មភាព ដើម្បី​រួមចំណែក​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​បន្ត​រក្សា​កំណើន ក្នុងការ​នាំចេញ ផលិតផល របស់​កម្ម​ទៅ​ទីផ្សារ​បរទេស ដែលជា​កត្តា​រួមផ្សំ​ដ៏​សំខាន់ នៅក្នុង​កំណើន សេដ្ឋកិច្ច ដូច​ក្នុង​ឆ្នាំ​២០១២ សម្រេចបាន​នូវ​កំណើន ៧,៣ ភាគរយ និង​ព្យាករណ៍​ឆ្នាំ​២០១៣ អាច​នឹង​សម្រេចបាន​ប្រមាណ ៧,៦ ភាគរយ ដែល​រួមចំណែក​ដល់​ការធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕V/s
លោក ​កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567