Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 28 April 2014

Kong Kreug_Kratie logger

លោក គង់ ក្រឹង មេឈ្មួញ​រក​ស៊ីទិញ លក់ឈើ​ប្រណីត​មិនស្រប​ច្បាប់

ខេត្តក្រចេះ ៖ បច្ចុប្បន្ននេះ  មេឈ្មួញ​ឈើ​ប្រណីត គង់ ក្រឹង   បានក្លាយ​ជាមេឈ្មួញ​រកស៊ីឈើ  ប្រណីត​ដ៏ល្បី ល្បាញ​ប្រចាំស្រុក  ស្នួល ខេត្តក្រចេះ មិនដែល​មាន  នរ​ណា​ហ៊ាន​ក្អកទេ ហើយ​សិទ្ធិ អំណាច​របស់​លោក គង់ ក្រឹង  បានចេញ​មុខប្រមូល​ទិញឈើ  ដើម្បីដឹក​ចេញទៅ​លក់ឱ្យក្រុមហ៊ុន ទ្រី ភាព​និងដឹកទៅ​ស្រុកយួន យ៉ាង គគ្រឹក​គគ្រេង​មិនដែល ខ្វល់ខ្វាយពីបទ​បញ្ជារបស់ថ្នាក់ លើក្នុងការបង្ក្រាបបទល្មើសរក ស៊ីដឹកជញ្ជូនឈើខុស ច្បាប់ម្តង ណាឡើយ ។
សេចក្តីរាយការណ៍ពីស្រុក  ស្នួលបានឱ្យដឹងថាសមត្ថកិច្ចនិង ជំនាញរដ្ឋបាលព្រៃឈើបានដឹង អំពីសកម្មភាព រកស៊ីប្រមូលទិញ និងដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅ ស្រុកយួនរបស់លោក  គង់ ក្រឹង ច្បាស់ដូចថ្ងៃរះ ប៉ុន្តែ  មិនដែលមានការបង្ក្រាបនោះ ទេ ព្រោះតែមានទំនាក់ទំនង ផលប្រយោជន៍តែម្តងដោយ សារថាលោក គង់ ក្រឹង តែង តែចេះសម្របសម្រួលចាយលុយ បង់ឱ្យមន្ត្រីជំនាញនិង សមត្ថកិច្ច ពាក់ព័ន្ធមិនឱ្យមានផលរមាស់អ្វី នោះទេ? ។
ប្រជាពលរដ្ឋដែលបានដឹងឮ  ពីសកម្មភាពដឹកជញ្ជូនឈើខុស ច្បាប់របស់លោក គង់ ក្រឹង បានឱ្យដឹងថា អំពើ ល្មើសច្បាប់  ដ៏ធំក្នុងការរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់នាំឱ្យលោក គង់ ក្រឹង  មានការអភិវឌ្ឍន៍ផ្នែកជីវភាព  ផ្ទាល់ខ្លួនយ៉ាងឆាប់ រហ័សមាន  លុយទិញដីរាប់សែនដុល្លារមាន វីឡាយ៉ាងធំស្កឹមស្កៃនិងទីតាំង  ស្តុកឈើខុស ច្បាប់ ជាច្រើន កន្លែង ។
មានការរំលឹកផងដែរថា  នៅក្នុងទឹកដីស្រុកស្នួល ខេត្ត  ក្រចេះគេឃើញលោក គង់ ក្រឹង  លួចដឹកជញ្ជូនឈើ ចេញទៅលក់ឱ្យក្រុមហ៊ុនមានអំណាចទ្រីភាព និងដឹកទៅស្រុកយួនតាមរថយន្តទំនើបៗជា រៀងរាល់ថ្ងៃដោយ ពុំមានអាជ្ញា ធរនិងសមត្ថកិច្ចពាក់ព័ន្ធប្រចាំ ស្រុកស្នួលចាត់វិធានការណ៏នោះ ឡើយ ។
ប្រភពមកពីប្រជាពលរដ្ឋបានឱ្យដឹងថា ប្រជាពលរដ្ឋសាមញ្ញោនៅ  ក្នុងស្រុកមេមត់តែងតែហៅ លោក គង់ ក្រឹង ពេញៗមាត់ ថា លោកសេដ្ឋី ឬឧកញ៉ា គង់ ក្រឹង ពីព្រោះគាត់រកស៊ីមានបានខ្លាំង  ណាស់ និងពោរពេញ ដោយ  អំណាចឥទ្ធិពលគ្មាននរណា ហ៊ានប៉ះពាល់បានសូម្បីតែសមត្ត កិច្ចជំនាញតូចតាចក៏ធ្លាប់បាន លើក ឡើងផងដែរថា សិទ្ធិ- អំណាចរបស់ លោក គង់ ក្រឹង  ស្ទើរតែស្មើនឹងស្តេចត្រាញ់ប្រចាំ ស្រុកស្នួលទៅហើយ ដោយសារ តែសកម្មភាពជួញដូរ នាំចេញ ឈើប្រណីតខុសច្បាប់ក្នុងមួយ ថ្ងៃៗ ។ គេចង់ឃើញ អង្គភាព ប្រឆាំង អំពើពុករលួយដែលដឹក នាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គួរពិនិត្យមើលសិទ្ធិ  អំណាច របស់ លោក គង់ ក្រឹង   ឡើងវិញផង ពាក់ព័ន្ធនឹងជំនួញ  ឈើខុសច្បាប់កំពុងជះឥទ្ធិពល  មិនល្អដល់ ថ្នាក់ លើព្រោះការរកស៊ីទិញ ឈើប្រណីតលក់ឱ្យក្រុមហ៊ុនទ្រីភាព និងចេញឈើប្រណីតទៅស្រុកយួន  ក្រោម អំណាច របស់លោក គង់  ក្រឹង មានរូបភាពយ៉ាងគគ្រឹក  គគ្រេងហាក់ដូចជាមើលស្រាល ចំពោះបទបញ្ជា របស់ លោក ហ៊ុន សែន ខ្លាំងពេកហើយ ។
មានការបែកធ្លាយរឿងរកស៊ីដឹក ជញ្ជូនឈើខុសច្បាប់របស់លោក  គង់ ក្រឹង ថាលោកគង់ក្រឹងសព្វ  ថ្ងៃនេះឈប់រកស៊ីទៀតហើយ  ប៉ុន្តែធាតុពិតលោក គង់ ក្រឹង នៅតែបន្តការ រកស៊ី និងទិញ ឈើប្រណីតដដែល ហើយអ្នកណាក៏បានដឹងឮដែរ ។
លោក គង់ ក្រឹង មានឱកាស ដឹកជញ្ជូនឈើប្រណីតលក់ឱ្យក្រុមហ៊ុនទ្រីភាព និងដឹកចេញទៅ ស្រុកយួនជា រៀងរាល់យប់ថ្ងៃ ទោះជាពេលរឹតបន្តឹងក៏ពួកគេ  នៅតែប្រព្រឹត្តភាពអនាធិបតេយ្យ មិនដែលក្រែងញញើត អ្វី ឡើយ ដែលពេលខ្លះលោក គង់ ក្រឹង បានអួតអាងប្រាប់គេឯងថាខ្លួន ជាអ្នករកលុយបង់ជូនថ្នាក់លើ គ្រប់ លំដាប់ថ្នាក់រួចអស់ហើយ ដូច្នេះគ្រប់សកម្មភាពរបស់ខ្លួន គ្មានថ្នាក់លើណាចាត់វិធានការ  ទប់ស្កាត់នោះ ឡើយ ។
លោក គង់ ក្រឹង កំពុងតែបង្ក ព្យុះភ្លៀងក្នុងការរកស៊ីប្រមូល ទិញដឹកជញ្ជូនឈើប្រណីត ខុសច្បាប់ចេញពី ស្រុក ចិត្របូរី  និងតាមបណ្តាខេត្តមួយចំនួន ទៀត ដើម្បីដឹកជញ្ជូនឈើប្រណីត  ហើយលោក គង់ ក្រឹង គ្រាន់ តែជួយធ្វើជាខ្នងបង្អែកមិនសូវ ចេញមុខជាសាធារណៈនោះទេ  ប៉ុន្តែគ្រប់ការដឹកជញ្ជូនឈើទាំង អស់គេដឹងថា ជាឈើរបស់  លោកគង់ក្រឹង ។
សូម្បីតែមន្ត្រី  ជំនាញរដ្ឋបាលព្រៃឈើនិងនគរ បាលការពារព្រំដែនតាមវរៈនានាក៏មិនដែលហ៊ានហើបមាត់អ្វី ទាំងអស់ព្រោះលោក គង់ ក្រឹង  បានបែងចែកផលប្រយោជន៍ ជាប់ជាប្រចាំដើម្បីកុំឱ្យរំខាន ដល់ការរកស៊ីដឹក ជញ្ជូនឈើខុស ច្បាប់ទ្រង់ទ្រាយធំរបស់មេឈ្មួញល្មើសច្បាប់ ដែលនិយាយភាសាខ្មែរមិនច្បាស់រូបនេះ ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ គ្រប់លំដាប់ថ្នាក់ និង លោក ស ចំរុង ចៅ ហ្វាយខេត្តក្រចេះទំនងជា ទទួលបាន ប្រយោជន៍ពីលោក គង់ ក្រឹង បន្តក់ឱ្យក្នុងមួយខែៗ បានប៉ុន្មាននោះទេ ? ទើបអាច  រក្សាភាពស្ងៀម ស្ងាត់បិទ ភ្នែក បិទត្រចៀកទុកឱ្យលោក គង់ ក្រឹង ធ្វើអ្វីៗតាមតែទំនើងចិត្តមិន  ដែលគិតគូរពីការកែទម្រង់របស់ ថ្នាក់លើ នោះទេ ។ លោក ហ៊ុន សែន បានព្រមាន ដកហូតមុខតំណែងឬកសាង សំណុំរឿងទៅកាត់ទោសតាម ច្បាប់ ចំពោះកងកម្លាំងប្រដាប់ អាវុធណាមួយដែលប្រើប្រាស់ ស្បែកជាយោធាទៅរកស៊ីដឹក ជញ្ជូនឈើខុសច្បាប់ ឬ រកស៊ីដឹក ជញ្ជូនទំនិញគេចពន្ធប៉ុន្តែករណី ដែលលោក គង់ ក្រឹង មិនឈឺ  ក្បាលវិលមុខចំពោះការព្រមាន បែប នេះជាច្រើនឆ្នាំមកហើយ  គឺលោក គង់ ក្រឹង នៅតែសុខ  ស្រួលដដែលគ្មានទោសពៃរ៍អ្វី នោះឡីយ ?៕
wood_kratie4

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567