Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 1 April 2014

RTK_Wood confiscated

រតនគីរី៖ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​លំផាត់ បាន​សហ​ការណ៍​ជាមួយ​កម្លាំង ​នគ​បាល​ប៉ុស្តិ៍​ឃុំ​តឺ​ន ដឹកនាំ​ដោយ ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្ត​រតនគីរី ចុះបង្ក្រាប​​ឈើប្រណិត រឹបអូស​បាន​ជិត​១០​ម៉ែត្រគូប ។​
នៅ​រសៀល​ម៉ោង​៣.១០​នាទី ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៤ នេះ​លោក ហុង វណ្ណ​រាន នាយផ្នែក រដ្ឋបាល​ព្រៃឈើ ស្រុក​លំផាត់ បាន​សហ​ការណ៍ ជាមួយ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តឺ​ន ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង ចុះបង្ក្រាប​រឹបអូស​បាន​ឈើ​ធ្នង់ ប្រមាណ​ជា​១០​ម៉ែត្រគូប នៅ​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្ត​រតនគីរី ត្រង់ចំណុច​ក្នុង​ចំការ​ចន្ទី​មួយកន្លែង​។ តាម​ការ​អោយដឹងពី​លោក ហុង វណ្ណ​រាន បានអោយដឹងថា ក្រោយពី​បានការ​រាយការណ៍ ពី​កម្លាំង​របស់លោក ដែល​បាន​ចុះ​សើ​ប រុករក បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​រាយការណ៍ លោក​ក៏បាន​រាយការណ៍​បន្ត​និង​សុំ​យោបល់​ពី​សាលាដំបូង​ខេត្ត សាលាដំបូង​ខេត្ត​ក៏បាន​ចាត់​កម្លាំង​ចុះទៅ​បង្ក្រាប រឹបអូស​បាន ឈើ​ធ្នង់ ប្រហែលជា​១០​ម៉ែត្រគូប ។
លោក​បាន​បន្តទៀតថា ទិ​ន័យ​ពិតប្រាកដ ឈើ​នេះ​លោក​ពុំទាន់​បានដឹង​ទេ ពីព្រោះ​ប​ច្ចប្ប​ន្ន កំពុង​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​ស្រុក​លំផាត់ រីឯ​ម្ចាស់​ឈើ​នេះ​ក៏​ពុំ​ដឹង​ម្ចាស់​ដែរ ពីព្រោះ​ខណៈពេលដែល​កម្លាំង​យើង​ចុះ​ទៅដល់ ពុំ​ឃើញ​មាន​មនុស្ស​នៅ​កន្លែង​នោះទេ ។ ដោយ ហ៊ាង រ៉ាត់​
01a5 01a6

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567