Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 1 April 2014

Chheng Tieng_wood logger lady_RTK


កម្លាំង ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​កូន​មុំ ធ្វើការ​ស្ទាក់​ចាប់បានរ​ថយ​ន្ត MONTERO លួចលាក់​ដឹកឈើ​ក្រញូង ខុសច្បាប់​១​គ្រឿង​

រតនគិរី៖ បើទោះបីជា​ប្រមុខ​ រាជរដ្ឋាភិបាល​បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​យ៉ាងខ្លាំង​ចំពោះ​ការឃុបឃិត​ គ្នា​រកស៊ី​ឈើប្រណិត​ដោយ​ខុសច្បាប់ និង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ជនខិលខូច​មួយចំនួន​នៅតែ​រិៈ​រក​គ្រប់​កលល្បិច​ដើម្បី​រកស៊ី​ ឈើប្រណិត​នេះ​ដ៏​ដែរ ជាក់ស្តែង​ដូចជា​នៅ​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៤ នេះ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​លំផាត់​សហការ​ជាមួយ​ប៉ូលិស​អធិការ​ ស្រុក​កូន​មុំ ធ្វើការ​ស្ទាក់​ចាប់បានរ​ថ​យន្ត​ម៉ាក MONTERO ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-0978 ធ្វើ​ចរាចរណ៍​ចេញពី​ខេត្តស្ទឹងត្រែង រត់តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ពី​លិចទៅ​កើត ពី​ស្ទឹងត្រែង មក​រតនគិរី លុះ​មកដល់​ចំណុច​ភូមិ​១ ឃុំ​ត្រពាំង​ក្រហម ក៏ត្រូវ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​កម្លាំង​ប៉ូលិស​អធិការនគរបាល​ស្រុក​កូន​មុំ​ធ្វើការ​ស្ទាក់​ ចាប់បាន នៅវេលា​ម៉ោង​៩​និង​០០​នាទី ព្រឹក​ថ្ងៃទី​២៩​នៅ​ចំណុច​ខាងលើនេះ​។
នៅក្នុង​ហេតុការណ៍​ស្ទាក់ចាប់​រថយន្ត​នេះដែរ កម្លាំង​សមត្ថកិច្ច​ចាប់បាន​ទាំង​រថយន្ត រួមជាមួយ​ឈើប្រណិត ប្រភេទ​ក្រញូង ព្រមទាំង​តៃកុង​ដែលជា​ម្ចាស់​រថយន្ត​នាំយកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​លំផាត់ ដើម្បី​ធ្វើ​កំណត់ហេតុ បញ្ជូនទៅ​តុលាការ​ផងដែ​។ បើ​យោងតាម​របាយការណ៍រ​បស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​បានអោយដឹងថា នៅ​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៤​នេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ​លំផាត់​បានទទួល​វត្ថុតាង​ឈើ​ក្រញូង​៥១០​គីឡូក្រាម រថយន្ត​ម៉ាក​MOTERO ចង្កូត​ធ្វេ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-0978​និង​ជនសង្ស័យ​ឈ្មោះ ឆេង ទៀង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​រកស៊ី​ឈើ ទីលំនៅ​ភូមិ​តាង​នួ​ង ឃុំ​តា​នួ​ង ស្រុក​ស៊ីធរ​កណ្តាល ខេត្តកំពង់ចាម​។​
​ ​បច្ចុប្បន្ន​រថយន្ត​រួមជាមួយ​ឈើប្រណិត​ប្រភេទ​ក្រញូង​នេះ​ត្រូវ រក្សាទុក​នៅ​កន្លែង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ចំណែកឯ​ជនល្មើស​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​អម​សាលាដំបូង​ ខេត្តរតនគិរី ដើម្បី​ធ្វើការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​។​ ​ ​ប្រជាពលរដ្ឋ និង​រងចាំ​មើលថា​តើ​តុលាការ អាចមាន​វិធានការ​យ៉ាងណា​ចំពោះ​ជនល្មើស​រកស៊ី​ឈើ​ក្រញូង​ដុះ​ស្លែ​ម្នាក់នេះ​ ៕
​ដោយ ហ៊ាង រ៉ាត់​
01a1 01a2 01a3 01a4

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567