Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 20 April 2014

Oknha Rattanak and Mong Heng wood transport

សមត្ថកិច្ច​ចុះចាប់​ឈើ​ប្រណីត ៣ កុងតឺន័រ​ទំនង​ធ្លាក់ទៅ​ក្នុងដៃ​ឧកញ៉ាវិញ ឬយ៉ាងណា?
(ថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៤) ដោយៈ មាគ៌ាកម្ពុជា
ទោះបីប្រជាមុខរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាស ជាបន្តបន្ទាប់ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើ់សព្រៃឈើ ដែលកំពុងកើត យ៉ាងអនាធិបតេយ្យ សព្វថ្ងៃនេះ ។

សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តចបានដាក់បទបញ្ជាឲ្យទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យខាង តែបាន ហើយសមត្ថកិច្ចពាក់ព័ន្ធជាពិសេស រដ្ឋបាលព្រៃឈើត្រូវពង្រឹងនូវសមត្ថកិច្ច ឲ្យបានខ្ពស់ក្នុងការបង្ក្រាប ប៉ុន្តែសមត្ថកិច្ចមួយ ចំនួនបែរជាមិនបង្ក្រាប ហើយថែមទាំងចូលរួមក្នុងសកម្មភាពបទល្មើសព្រៃឈើនេះទៅវិញ ។ ហើយក្រុមឈ្មួញមួយចំនួនក៏មាន ល្បិច ខ្ពស់ក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងដែនទៅក្រៅប្រទេសផងដែរ ។

កាលពីយប់ម៉ោង ១០ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន កម្លាំងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ ព្រមទាំង សមត្ថកិច្ចជំនាញ ដឹកនាំដោយព្រះរាជអាជ្ញារង ទី មុន្និន បើកប្រតិបត្តិការឆែក ឆេររថយន្ដកុងតឺន័រ ៣ គ្រឿង ឃើញឈើប្រណីតជាង ២០០ដុំ ត្រូវបានបង្កប់នៅ ក្នុងរថយន្ដនោះ ។

តាមការរៀបរាប់របស់ប្រភព បានឲ្យដឹងថា នៅថ្ងៃដែលកុងតឺន័រ ផ្ទុកឈើប្រណីតខុសច្បាប់ ដែលត្រូវអាជ្ញាធរចាប់បាននោះ មាន ចំនួន ៥កុងតឺន័រ ប៉ុន្ដែ ២កុងតឺន័រ ត្រូវបានចេញផុតទៅដល់ ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមដឹកទៅកាន់ប្រទេសចិន។

ប្រភពព័ត៌មានច្បាស់ការគួរឲ្យទុកចិត្ត ពីមន្ដ្រីតូចតាចនៃរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ឈើប្រណីត ៣កុងតឺន័រ ដែលបានចាប់បាន នៅខេត្តកំពង់ស្ពឺនោះ គឺជាកម្មសិទ្ធិរបស់ឈ្មោះ រតនៈ វ័យ ៣៣ឆ្នាំ និងប្ដីឈ្មោះ ឧកញ៉ា ម៉ុងហេង ជាទីប្រឹក្សាថ្នាក់ដឹកនាំមួយរូប ដែលមានទីតាំងសិប្បកម្ម នៅភូមិទឹកដា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយលិខិតអនុញ្ញាតបើកសិប្បកម្មនោះ ទើបតែបន្ដ អនុញ្ញាតឲ្យថ្មី នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៤ ប៉ណ្ណោះ ។

តាមមន្ដ្រីរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដកុងតឺន័រទី១ ពាក់ ស្លាកលេខ 3B-8006 ទី២ ពាក់ស្លាកលេខ 3C-3325 ពណ៌ខ្មៅ និងទី៣ ពាក់ ស្លាកលេខ 3A-5674 ពណ៌ស បើកបរដោយឈ្មោះ ចាន់ មុនី្ន អាយុ ៣២ឆ្នាំ រស់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងព្រូរថយន្ដម្នាក់ទៀត ឈ្មោះ ហឿន ពុទ្ធា អាយុ ២៤ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ។


ប្រភពព័ត៌មាន ក៏បានបង្ហើបអោយដឹងថា ក្រោយសមត្ថកិច្ចស្ទាក់ចាប់រថយន្ត ដឹកកុងតឺន័រផ្ទុកឈើប្រណីតទាំង ៣គ្រឿងខាងលើ ម្ចាស់ ដែលជាឧកញ៉ានោះ មិនបានចេញមុខមកទទួលខុសត្រូវ ថាជាឈើរបស់ខ្លួននោះទេ តែនៅពីក្រោយខ្នងវិញ ឧកញ៉ាម្ចាស់ឈើរូប នេះ បានរត់ការខ្វែងដៃខ្វែងជើង ដើម្បីរកការអន្តរាគមន៍ អោយមានការដោះលែងក្រោមរូបភាព ធ្វើឲ្យទៅជាឈើស្របច្បាប់វិញ។

ប្រភពដ៏គួរឲ្យទុកចិត្តនោះ បានបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងកន្លែងសិប្បកម្មនោះ មានផ្ទុកឈើជាច្រើនគរដូចភ្នំ ដែលមានតម្លៃរាប់ សែន ដុល្លារ ហើយមិនដែលត្រូវបានអាជ្ញាធរ ជាពិសេសរដ្ឋបាលព្រៃឈើ ចុះពិនិត្យមើលនោះឡើយ ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567