លោក យស សុខា មេវរៈព្រំដែនលេខ៦០១ឃុបឃិតជាមូយ ឈ្មួញរកស៊ីដឹកទំនិញនិងឈើរប្រណីតខុសច្បាប់
ខេត្តកណ្តាល ៖ក្រុមឈ្មួញធំៗ ដែលរកស៊ីឈើប្រណីតខុសច្បាប់
និងទំនិញគ្រឿងទេសទាំងស្របច្បាប់និងខុសច្បាប់
តាមផ្លូវគោកនិងផ្លូវទឹក តាមច្រកជ្រៃធំនេះ ត្រូវតែចូលខ្លួនឱនលំទោន
ទាក់ទងចំពោះលោក យស សុខា ជាមុនសិនទើប អាចរកស៊ីបានស្រួល
តែបើសិនក្រុមឈ្មួញ ដែលបានរកស៊ីដឹកជញ្ជូនឈើ
និងគ្រឿងទេចដូចខាងលើនេះ មិនបានទាក់ទងគាត់នោះទេ គឺលោក យស សុខា
នឹងបញ្ជាឲ្យកូនចៅរបស់គាត់ ធ្វើសកម្មភាពចាប់ឃាត់ភ្លាមៗ ជាពិសេសគឺ
ការដឹកជញ្ជូនឈើប្រណីតខុសច្បាប់តែម្តង សូម្បីតែ ដឹកឈើមួយកូនដុំ
ក៏មិនអាចឆ្លងកាត់ព្រំដែននេះ បានឡើយ បើគ្មានភ្លើងខៀវពីលោក យស
សុខា។
ចំណែកការដឹកជញ្ជូន ទំនិញគ្រឿងទេស គ្រប់ប្រភេទរបស់ឈ្មួញ ក៏ត្រូវចូលបង់លុយឲ្យលោក យស សុខា មិនអាចគេចវេសបានទេ ពីព្រោះលោក យស សុខា កំពុងតែសប្បាយ ក្នុងការប្រមូលលុយ ពីការដឹកជញ្ជូនទំនិញ គ្រប់ច្រកល្ហកតាមព្រំដែន ដែលឆ្លងកាត់តាមច្រកជ្រៃធំ។ សូម្បីតែប្រជាពលរដ្ឋ ចូលទៅទិញទំនិញផ្សេងៗ សំរាប់យកមកប្រើប្រាស់ក្នុងគ្រួសារ ក៏រងនូវការកោសរូស ឲ្យបង់លុយ ជូនមន្ត្រីរបស់លោក យស សុខា ជាមេបញ្ជាការវរៈការពារព្រំដែនលេខ៦០១ នេះដែរ បើមិនចូលបង់លុយ គាត់និងបញ្ជាឲ្យកូនចៅ ឃាត់សួរនាំរាប់ម៉ោង ជូនកាលអាចឃាត់ទុកចោល នាំឲ្យខូចខាត បាត់បង់ទំនិញក៏មានដែរ។
បច្ចុប្បន្ននេះក្រុមឈ្មួញ រកស៊ីឈើប្រណីតខុសច្បាប់ កំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ តាមផ្លូវជាតិលេខ 21B- 110 និងតាមផ្លូវទឹក ចុះតាមច្រកជ្រៃធំ ដោយមានលោក យស សុខា មេវរៈព្រំដែនលេខ៦០១ ឃុបឃិតជាមួយក្រុមឈ្មួញទាំងនោះ ដើម្បីប្រមូលលុយ ដាក់ហៅប៉ៅផ្ទាល់ខ្លួនតែ ហើយមិនថា តែការ ដឹកជញ្ជូនឈើប្រណីត ខុសច្បាប់នោះទេ សូម្បីទំនិញគ្រឿងទេសគ្រប់ប្រភេទ ក៏ត្រូវលោក យស សុខា គាបជំរិតឲ្យក្រុមឈ្មួញចូលបង់លុយ ដោយគ្មានការយោគយល់ផងដែរ។
ប្រភពបានបន្តឲ្យដឹងទៀតថា បញ្ហាឈើប្រណីតខុសច្បាប់ របស់ក្រុមឈ្មួញធំៗដែល កំពុងធ្វើសកម្មភាព ដឹកជញ្ជូនតាមផ្លូវគោកនិងផ្លូវទឹក តាមច្រកជ្រៃធំ ចេញទៅប្រទេសវៀតណាម ដោយមានលោក យស សុខា ជួយសម្របសម្រួល និង សប្បាយប្រមូលលុយ ពីក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ដោយមិនខ្វល់ពីការអនុវត្ត បទបញ្ជាលេខ ០១-០២ របស់រដ្ឋាភិបាល ឬសេចក្តីណែនាំរបស់ថ្នាក់លើ ម្តងណាឡើយ ៕

No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567