Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 29 April 2014

Luxurious wood transport in Kratie

ជំនាញ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ស្វែង​រក​ជន​ជា​ម្ចាស់​ឈើ​ប្រណិត​ជាង​៣ម៉ែត្រ​គូ​ប​ដើម្បី​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​
ដោយ​ ៖ ស៊ាងឡាយ|ថ្ងៃទី 29 មេសា 2014 ម៉ោង 17:03:29
 

ខេត្ត​ក្រចេះ ​៖ សំណុំ​រឿង​ឈើ​ប្រណីត​ធ្នង់​ខុស​ច្បាប់​ចំនួន​៣០កំណាត់​ស្មើ​នឹង​ជាង​៣ម៉ែត្រ​​គូ​ប​ដែល​សមត្ថ​កិច្ច​បង្ក្រាប​បាន​នៅ​បាត​ទន្លេ​មេ​គ​ង្គ​ក្នុង​ស្រុក​ស​ម្បូ​ណ៍​ ​ប៉ែក ​ខាង​លើ​ ​រមណីយ​ដ្ឋា​ន​ ​កាំ​ពី​និង​អន្លង់​ផ្សោត​គឺ​ជំនាញ​រដ្ឋ​បា​ល​ព្រៃ​ឈើ​កំពុង​តែ​មាន​វិធាន​ ការ​និង​ស្រាវជ្រាវ​រក​ជន​ជា​ ​ម្ចាស់​ឈើ​ដើម្បី​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនា​ញ ​។​ 
មេ​ព្រៃ​ សង្កាត់​រដ្ឋ​បា​ល​ព្រៃ​ឈើ​ស​ណ្តា​ន់​ ​នៃ​ផ្នែក​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្រចេះ​ ​លោក​សេង​ ​ស៊ី​ដា​រុន​ ​បាន​បញ្ជាក់​ថា​ ​សំណុំ​រឿង​ឈើ​ប្រណីត​ខុស​ច្បាប់​នេះ​ ​គឺ​មេ​ព្រៃ​សង្កាត់​បាន​បញ្ជូន​សំណុំ​រឿង​មក​ផ្នែក​ ​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្រចេះ​អស់​ហើយ​ ​កាល​ពី​ថ្ងៃ​ទី​២៨ មេ​សា​ ​បន្ទាប់​ពី​ប​ង្ក្រា​ប​បាន​និង​ ​កសាង​ ​សំណុំ​រឿង​មាន​រ​យៈ​ពេល​២ថ្ងៃ​រួច​ម​ក​ ។​ 
គួរ​រំលឹក​ថា​ ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មាន​មុខ​កាត់​តូច​ធំ​ ​គឺ​ត្រូវ​មេ​ព្រៃ​ឆ្មក់​ប​ង្ក្រា​ប​បាន​ ​ទាំង​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេ​សា​ ​ខ​ណៈ​ដែល ​ឈើ​ទាំង​នេះ​ ​ត្រូវ​ឈ្មួញ​ទុច្ចរិត​ដឹក​ជញ្ជូន​តាម​ ​ទូក​តូច​ធំ​ ​មក​ពន្លិច​នៅ​បាត​ទន្លេ​ក្រោយ​ភូមិ​ធំ​ ​ឃុំ​ស​ណ្តា​ន់​ ​ស្រុក​ស​ម្បូ​ណ៍​។​
ឈើ​ទាំង​នេះ​ ​សុ​ទ្ឋ​សឹង​ជា​ឈើ​ប្រណីត​ ​មាន​តម្លៃ​ថ្លៃ​ ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​មុជ​រាវ​ ​រក​ឃើញ​នៅ​បាត​ទន្លេ​ខាង​ក្រោយ​ដី​ឡូត៍​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំណុច​ភូមិ​-ឃុំ ​ខាង​លើ​ ​ ​ដែល​ទី​តាំង​នេះ​ ​ត្រូវ​គេ​រាយ​ការណ៍​ថា​ ​ជា​ប្រភព​នៃ​ការ​ផ្ត​ល់​ការ​លាក់​ស្តុក​ ​និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បា​ប់​ ។​ 
ទោះបីជា​យ៉ាង ​ណា​ ​ក្នុង​សកម្មភាព​នៃ​ការ​ ​ឃាត់​ភ្លា​មៗ​នោះ​ ​ស្ថា​ប័​ន​ជំនាញ​រដ្ឋ​បា​ល​ព្រៃ​ឈើ​មិន​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ ​ជន​ជា​ម្ចាស់​ឈើ​ឬ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​ដល់​ជន​ជា​ម្ចាស់​ឈើ ​នេះ​នៅ​ឡើយ​ទេ​។​ 
បើ​តាម​សេ​ច​ក្តី​រាយ​ការណ៍​ពី​ពលរដ្ឋ​រស់​នៅ​ម្តុំ​នោះ​បាន​និយាយ​ថា​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ព្រ​ណី​ត​នៅ​ចំណុច​នេះ​ ​បាន​កើត​មាន​រ​យៈ​ពេល ​រាប់​សិ​ប​ខែ​មក​ហើយ​ ​គឺ​ឈ្មួញ​ ​បាន​ដឹក​តាម​ទូក​មក​ច្រាំង​ទន្លេ​និង​បាន​លើក​ផ្ទេរ​ឡើង​រថ​យន្ត​ ​ដោយ​ធ្វើ​សកម្មភាព​កាត់​អារ​ ​ច្រៀក​ទាំង​យប់​ទាំង​ថ្ងៃ​ថ្លង់​ស្ទើរ​ដេក​ពួន​មិន​បា​ន​។​ 
ប្រជា​ពលរដ្ឋ ​នៅ​តំបន់​នោះ​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា​ ​ ​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ាង​សកម្ម​បំផុត​នៅ​លើ​កំណាត់​ ​ផ្លូវ​មួយ​នេះ​ពី​ស្រុក​ស​ម្បូ​ណ៍​នាំ​ឆ្ពោះ​ទៅ​ ​ស្រុក​ឆ្លូង​ ​តាម​ទូក​និង​រថ​យន្ត​ ​គឺ​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ឈ្មោះ​ ​គ​ន្ធា​ មាន​ស្រុក​កំណើត​នៅ​ ​ឃុំ​វ​ឌ្ឍ​នៈ​ ​ស្រុក​ស​ម្បូ​ណ៍​ ​ ​ ​ដែល ​កន្លង​មក​ជន​ម្នាក់​នេះ​ ​បាន​តាំង​ខ្លួន​ជាម​ន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ​និង​បាន​យក​អំណាច​នេះ​មក​កាង​របរ​រក​ស៊ី​ឈើ​ខុស​ច្បាប់​របស់​គេ​ជា​ហូរ​ហែ​ ។
 ប្រភព ​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា​ ​កន្លង​មក​មេ​ឈ្មួញ​ម្នាក់​នេះ​ក៏​ជា​មុខ​សញ្ញា​ជាប់​ ​ពាក់​ព័ន្ធ​ជាមួយ​តុលាការ​លើ​ករណី​ជំនួញ​ឈើ​ខុស​ច្បាប់​ដែរ​តែ​នៅ​មិន​រាង​ចាល​ ​និង​ករណី​គំរាម​ ​កំហែង​អ្នក​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ ​ក្នុង​ជម្លោះ​ជំនួញ​ឈើ​របស់​គេ​ផង​ដែ​រ​។​
មជ្ឈដ្ឋាន​នានា​បាន​ដាក់​ការ​ឃ្លាំ​មើល​ថា​ ​តើ​មន្ត្រី​ជំនាញ​រដ្ឋ​បា​ល​ព្រៃ​ឈើ​នឹង​មាន​ ​ចំ​ណាត់​រឺ​វិធាន​ការ​ផ្លូវ​ច្បាប់​យ៉ាង​ណា​ដល់​ជន​ជា​ម្ចាស់​ឈើ​រូប​នេះ​? ខ​ណៈ​ដែល ​គេ​ដឹង​ថា​ ​ផ្ទះ​មួយ​នេះ​ ​ជា​ទី​តាំង​លាក់​និង​ស្តុក​ឈើ​ ​និង​ផ្ត​ល់​ការ​ដឹក​ជញ្ជូន​ឈើ​អ​នា​ធិ​ប្ប​តេ​យ្យ​ធំ​ជាង​ ​គេ​ក្នុង​ស្រុក​ស​ម្បូ​ណ៍​ ​ដោយ​មាន​មេ​ឈ្មួញ​ឈ្មោះ​ ​គ​ន្ធា​ជា​អ្នក​ចេញ​មុខ​យ៉ាង​ចំហ​នោះ​។​
លោក​ ​ព្រាប​ ​សុធា​រ៉ា​ ​នាយ​ផ្នែក​រដ្ឋ​បា​ល​ព្រៃ​ឈើ​ក្រចេះ​ ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេ​សា​នេះ​ថា​ ​ករណី​ឈើ​ប្រណីត​ធ្នង់​ជាង​៣ម៉ែត្រ​គូ​ប​ ​ដែល​កម្លាំង​ជំនាញ​ ​បាន​ ​ប​ង្ក្រា​ប​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេ​សា​ ​ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​តែ​ក​សាង​សំណុំ​រឿង​និង​ស្វែង​រក​ជន​ជា​ ម្ចាស់​ឈើ​ដើម្បី​បញ្ជូន​ទៅ​តុលា​កា​រ​។​
ដោយ​ឡែក​ក្រុម​អ្នក​ឃ្លាំ​មើល​ពី​បទ​ល្មើស​ព្រៃ​ឈើ​ ​បាន​អះអាង​ថា​ ​កន្លង​មក​បើ​ស​ ​កម្ម​ភាព​នៃ​ការ​បង្ក្រាប​ឈើ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ ​គឺ​ជន​ល្មើស​ជា​ម្ចាស់​ឈើ​តែង​តែ​រួច​ខ្លួន​ ​ពី​សំណាញ់​ច្បាប់​ខ​ណៈ​ដែល ​ឈ្មួញ​ទាំង​នោះ​ធ្លាប់​ផ្ត​ល់​លាភ​ស​ក្កា​រៈ​ដល់​មន្ត្រី​ជំនាញ​ ​ទើប​មន្ត្រី​ជំនាញ​ចាប់​ទាំង​ទើស​ទាល់​ ​និង​ក​សាង​សំណុំ​រឿង​ថា​ ​ជាស​ន្និ​ធិ​ព្រៃ​ឈើ​ឫ​ជា​ឈើ​ ​គ្មាន​ម្ចា​ស់​។​
មន្ត្រី​ ជំនាញ​ផ្នែក​ច្បាប់​បាន​បញ្ជាក់​ថា​ ​យោង​តាម​មាត្រា​ទី​៩៨នៃ​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ​ ​បាន​កំណត់​ថា​ ​ការ​ប្រមូល​ផល​ ​និង​អនុ​ផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​ត​អនុញ្ញាត​នឹង​ត្រូវ​ផ្ត​ន្ទា​ទោស​ក្រោម​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​២ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ទៅ​៥ឆ្នាំ​ ​និង​ត្រូវ​ផ្ត​ន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​១០លាន​ ​ទៅ​១០០លាន​រៀល​រី​ឯ​វត្ថុ​តាង​ទាំង​ ​អស់​គឺ​ត្រូវ​រឹប​អូស​ជា​សម្បត្តិ​រ​ដ្ឋ ​៕

 

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567