Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 26 April 2014

Mouk Sophanareth_body guard Chea Sim_2 star_logging

osted on
រាជធានីភ្នំពេញ៖ ​ជាធម្មតា​មនុស្ស​កើតមក​តែ​វិ​វន្ត​ន៏​ពី​តូច​ទៅ​ធំ ពី​ក្រ​ទៅ​មាន ពី​មាន​ទៅ​ក្រ ទៅតាម​កម្ម​វាសនា​របស់គេ​ម្នាក់ៗ ដែល​បាន​សាង​ពី​អតីតកាល និង​បច្ចុប្បន្នកាល​ភ្លាមៗ នេះ​តែម្តង​។​
​ឥឡូវ​និសិ្សត​ខ្មែរ​សុំ​បង្វែ​អារ​ម្ម​ណ៏​មិត្ត​អ្នកអាន​ដែល​តែងតែ​និយម ​គាំទ្រ​ព័ត៌មាន តាម​ប្រព​ន្ទ័​សង្គម​ហ្វេ​ស​ប៊ុ​ក ឲ្យ​បាន​ស្គាល់​ពី​ជីវិត​មនុស្ស​ដែល​លេចធ្លោ​ម្នាក់ ហើយ​មនុស្ស​នេះ​ពុះពារ​ឆ្លងកាត់​ឧបសគ្គ ទំរាំ​មាន​ថ្ងៃនេះ​។​
​ក្នុងសង្គម​អ្នកសារព័ត៌មាន​ជាពិសេស​ខាង​សង្គមកិច្ច ដែលមាន​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​គឺ​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​ឈ្មោះ​ មនុស្ស​មា្ន​ក់​គឺ លោក ជ័យ តាមពិត​ឈ្មោះ​ជ័យ គ្រាន់តែ​ជា​ឈ្មោះ​ហៅ​ក្រៅ​ប៉ុណ្ណោះ បើតាម​ហៅ​ឲ្យ​ត្រឹមត្រូវ​តាម​ឋានៈ​បុណ្យ​សក្តិ គឺ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ទោ ម៉ឹក សុ​ផា​ណា​រ៉េត មាន​តួនាទី​ជា​មេបញ្ជាការរង​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ក្រុម​កង​អង្គរក្ស សម្តេច ប្រធានព្រឹទ្ធសភា ព្រោះ​មនុស្ស​ម្នាក់នេះ ត្រូវបាន​មេ​កើយ​ផ្ទាល់​ឈ្មោះ ឯកឧត្តម យឹម លាង កូនប្រុស​បង្កើត ឯកឧត្តម យឹម ឆៃលី ទុកចិត្ត​ទុក​ថ្លើម និង ចាត់ទុកជា មនុស្ស​ឆ្លាត​ខាង​សេដ្ឋកិច្ច រហូត​ហ៊ាន​ប្រគល់​ការងារ​សេដ្ឋកិច្ច​ឲ្យ​ទៀតផង​។
​បើតាម​មន្ត្រី យោធា ជាន់ខ្ពស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​និសិ្ស​ត​ខ្មែរ​ថា លោក ជ័យ ឡើង​សក្តិ​លឿន​ខ្លាំងណាស់ ព្រោះ​ប្រវត្តិ​ចូល​ទា​ហ៊ាន​របស់លោក ជ័យ គឺ​កាលពី​អំឡុង ឆ្នាំ​២០០៤- ២០០៥ គាត់​ចូល​បំរើ​ជា​កូន​ប៉េអឹម ក្នុង​ទីចាត់ការ​អភិវឌ្ឍ​ន៏ លុះ​ក្រោយមក​ដោយ​ឧបនិស្ស័យ​ជាម​នុស្ស​ឆ្លាត គាត់​ក៏បាន​មក​ក្បែរ​ខ្លួន​សម្តេច​ប្រធាន ព្រឹទ្ធសភា ផ្តើម​ពី​ឋានៈ​ជំនួយការ និង ក្រោយមក​ជាទី​ប្រឹក្សា​រហូត​មាន​ឳ​កាស​ពាក់​ផ្កាយ​ពីរ ជា​មេបញ្ជាការរង​អង្គរក្ស​ទៀត​។​
​បើ​និយាយ​ពី​អតីតភាព ជា​កូនកំព្រា​មកពី​ខេត្តស្វាយរៀង គាត់​តស៊ូ​រហូត​បានទទួល​ស​ញ្ញា​ប័ត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច ហើយ​ធ្លាប់ជា​អ្នករត់​តាក់ស៊ី ជា​ម្ចាស់​គ្រឿងចក្រ ម្ចាស់​ក្លឹប​កម្សាន្ត​បន្ទាយស្រី និង ចុង​ក្រោយនេះ​ក្លាយខ្លួន ជា​សេដ្ឋី ដែលមាន​លុយ​វាល់​លាន​ដុល្លា មាន​ភូមិគ្រឹះ ដ៏​ស្គឹ​ម​ស្គៃ នៅ​បុរី​សុភមង្គល ហើយ​បើតាម​ព័ត៌មាន​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា​ភូមិគ្រឹះ​នេះ សាងសង់​មាន​ទឹកប្រាក់​ខ្ទង់លាន​ដុល្លា​ឯណោះ​។ បើតាម​ប្រភពព័ត៌មាន ខ្លះទៀត​បាន​និយាយថា អ្វីដែល​ជំរុញ​អោយ​លោក ជ័យ រកស៊ី​ឆាប់​មាន​យ៉ាងនេះ​គឺ​ការប្រមូល​ផល​ពី​អនុផល ព្រៃឈើ ដែល​បានមក​ព្រៃ​ស​ម្ប​ន​ទា រាប់ម៉ឺន​ហិច​តា នៅ​ភាគ​ឧ​ត្ត​រ​ប្រទេស តាមរយៈ​ក្រុមហ៊ុន ហ៊ួ​ត ម៉េង ណា​រីតា ដែលមាន​សកម្មភាព​ដឹកឈើ​ទាំង​ឡាន យី​ឌុប ជា​រៀងរាល់ថ្ងៃ​។ និសិ្ស​ត​ខ្មែរ​មិនមាន​លទ្ធភាព​សុំ​ការបញ្ជា​ក់នូវ​ព័ត៌មាន​ខាងលើ​ពី​លោក ឧ​ត្ត​ម​សេនីយ នៅឡើយ​ទេ តែ​បាន​នឹង​កំពុង​ព្យាយាម​៕
26ksn3 26ksn4

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567