Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 9 April 2014

Khin Meng Sreng_his daughter Srey Pich_Siek Pov_logging in MDK

មណ្ឌលគិរី​៖ មានការ​រាយ​ការ​ណ៏​ចេញពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រុក​កែវ​សី​ម៉ា​ប្រាប់​ អោយដឹងថា​:​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើប្រណិត​ដ៏​ធំ​នៅក្នុង​ស្រុក​កែវ​សី​ម៉ា​ គឺជា​កូនស្រី​របស់លោក​មេបញ្ជាកា​រ​យោធា​ខេត្តមណ្ឌលគិរី​និង​ ម្នាក់ទៀត​ជាម​ន្ត្រី​ប៉ូលីស​ព្រំដែន​បំរើការ​នៅ​វរ​:​ព្រំដែន​លេខ​៦២១​ កំពុង​ប្រមូល​ទិញ​ដឹកជញ្ជូន​បន្ត​យកទៅលក់​នៅតាម​ច្រករបៀង​ការពារ​ព្រំដែន​ ក្នុងស្រុក​កែវ​សី​ម៉ា​យ៉ាង​រលូន​ដោយ​ឥទ្ធិពល​នៃ​អំណាច​ផង​នោះ​គ្មាន​ សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​នោះឡើយ​។​
តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​ស្រុក​កែវ​សី​ម៉ា ​និយាយថា​សព្វថ្ងៃនេះ​គេ​សង្កេតឃើញ​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​តាមរយ​:​ រថយន្ដ​កា​មឺ​រី​ស្វិត ឡង់​គ្រី​ស​រ័ ម៉ូតូ ។​ល​។ កំពុង​សំរុក​យកទៅលក់​ឲ​ឈ្មួញ​ដ៏​ធំ​ម្នាក់​ឈ្មោះ ស្រី​ពេជ្រ ជា​កូនស្រី​បង្កើត​របស់លោក ឃិន​ ម៉េង​ស្រេង ជា​មេ​យោធា​ខេត្តមណ្ឌលគិរី​ដែលមាន​លំនៅដ្ឋាន ស្រុក​កែវ​សីមា ហើយ​ឈ្មួញ​ដុះ​ស្លែ​មួយ​នេះ​ដឹក​បន្តទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក់របៀង ​ការពារ​ព្រំដែន​យ៉ាង​រំភើយ ចំនែក​ឈ្មួញ​ដ៏​ធំ​ទី​២​នៅ​ស្រុក​កែវ​សីមា​ដែរនោះ​ឈ្មោះ សៀក ពៅ​(​ហៅ កោ​ក​) ​ជា​មន្ត្រី​ប៉ូលីស​ព្រំដែន​ក្នុង​វ​រះ​៦២១​ជញ្ជូន​បន្តទៅ​លក់​យ៉ាង​រលូន​ គ្មាន​រំខាន​ពី​សមត្ថកិច្ច​ណា​ម្នាក់​នោះឡើយ​។
ប្រជាពលរដ្ឋ​សំណូមពរ​យ៉ាងទទូច​ដ​ល់​ស្ថាប​ន័​ថ្នាក​ណា​អាច​បង្ក្រាបបាន​ មេ​ឈ្មួញ​ដ៏​សកម្ម​មួយ​នេះ​បាន​ពីព្រោះ​សព្វថ្ងៃនេះ​គេ​និយាយថា​នៅ​ស្រុក​ កែវ​សីមា​កំពុង​វឹកវរ​កើតមាន​នៃ​ការដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​អាណាធិបតេយ្យ​ ពេញបន្ទុក​ប៉ុន្តែ​ចំណាត់ការ​របស់​អាជ្ញាធ​រ័​មាន​សមត្ថកិច្ច​រួមទាំង​ មន្ត្រី​ជំនាញ​វិញ​កំពុង​ត្រូវបាន​គេ​និយាយថា​អសមត្ថភាព​ក្នុងការ​ ចាត់វិធានការ ឬ ទប់ស្កាត់​បទល្មើស​ទាំង​នោះ​។​គួរបញ្ជាក់​ថា​លោក សៀក ពៅ (​ហៅ កោ​ក​)​ជា​មន្ត្រី​ប៉ូលីស​ខាងលើនេះ​បាន​ផ្គើន​ទៅ​និង​ការហាម​ប្រាម​របស់​មេ​ កើយ​បើតាម​ប្រជាពលរដ្ឋ​​និយាយ​ខ្សឹ​ម​ខ្សៀវ​ដាក់​ត្រចៀក​គ្នា​ថា​ម្ង៉ៃៗ​ មន្ត្រី​ប៉ូលីស​ក្អេងក្អាង​រូបនេះ​ដឹកជញ្ជូន​ឈើ​រូងដី​ស្ទើរ​ក្លាយទៅជា​ឧក​ ញ្ញ៉ា​ទៅហើយ​គេ​មិនដែល​ញញ្ញើត​ថ្នាក់​ណា​នោះឡើយ​៕
09d7 09d8

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567