Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 29 April 2014

Bunong community in complainted against ELC companies i Mondulkiri

ជនជាតិ​ព្នង ដាក់​ញត្តិ​សុំ​អាជ្ញាធរខេត្ត​មណ្ឌល​គី​រី ជួយ​ដោះស្រាយ​បញ្ហា​រំលោភបំពាន​កាប់​ព្រៃ​សហគមន៍​

(ថ្ងៃទី 28 មេសា 2014, ម៉ោង 05:21:PM) | 
ខេត្ត​មណ្ឌល​គី​រី : ​តំណាង​ជនជាតិដើម​ភាគតិច​ព្នង ជាង​១០០​នាក់​នៅ​ទូទាំង​ខេត្ត​មណ្ឌល​គី​រី បាននាំគ្នា​មក​ដាក់​ញត្តិ​មក​សាលាខេត្ត​មណ្ឌល​គី​រី ដើម្បី​ជួយ​អន្តរាគមន៍​ទប់​ស្តាប់​បទល្មើស​ព្រៃឈើ ការកាប់​ទន្ទ្រាន​ព្រៃឈើ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៤ នៅមុខ​សាលាខេត្ត​។ សាលាខេត្ត​បានអនុញ្ញាត​ឲ្យ​តំណាង​ជនជាតិ​ព្នង​២០​នាក់​ចូលជួប​ពិ​ភក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ទំនាស់ ហើយ​លោក​អភិបាលរង​ខេត្ត បាន​ទទួលយក​ញត្តិ​របស់​បងប្អូន​ជនជាតិ​ព្នង​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ ក្រុមហ៊ុន​។
​លោក​ឃុន ចាន់​រ៉ា រស់នៅ​ភូមិ​-​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រាដា បាន​ថ្លែងថា ពួក​ខ្ញុំ​បាន​លើកគ្នា​ទូទាំង​ខេត្ត​មណ្ឌល​គី​រី មក​សាលាខេត្ត​ដើម្បី​ដាក់​ញត្តិ​ជូន​អាជ្ញាធរខេត្ត ដើម្បី​អន្តរាគមន៍​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​។ ក្រុមហ៊ុន​បានទទួល​ដី​សម្បទាន​ដាំ​កៅស៊ូ ប៉ុន្តែ​បាន​រំលោភ​ចូលក្នុង​ព្រៃ​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ទូទាំង​ខេត្ត​មណ្ឌល​គី​រី​។​

​ពាក់ព័ន្ធ​សំណើរ​សុំ​របស់់​បងប្អូន ​ជនជាតិដើម​ភាគតិច​ព្នង ស្នើសុំ​អាជ្ញាធរខេត្ត​ជូន​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស និង​ការកាប់​បំពាន​យក​ព្រៃ​សហគមន៍ ពី​សំណាក់​ក្រុមហ៊ុន​នៅ​ខេត្ត​មណ្ឌល​គី​រី​, លោក​យីប លុច អភិបាលរង​ខេត្ត​មណ្ឌល​គី​រី បាន​ប្រសាសន៍ថា បញ្ហា​នេះ​យើង​ទទួលស្គាល់ថា ដាំ​កៅស៊ូ​ត្រូវតែ​កាប់​ព្រៃ​ខ្លះ ព្រោះថា រាជរដ្ឋាភិបាល​បានកំណត់​ធ្វើ​កន្លែង​ណា​ជា​តំបន់​អភិរក្ស កន្លែង​ណាខ្លះ​ជា​តំបន់​អភិវឌ្ឍន៍​។ នេះ​ជាការ​ចាំបាច់​ណាស់ បើ​មិន​ធ្វើ​ដូច្នេះ​ទេ ពលរដ្ឋ​យើង​មានការ​ងារ​ណា​ធ្វើ​។ នេះ​ជា​ទស្សនវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ បើសិនជា​ក្រុមហ៊ុន​ណា​រំលោភ ត្រូវតែមាន​ការដោះស្រាយ​រវាង​ក្រុមហ៊ុន​ជាមួយនឹង​បងប្អូន​ឲ្យ​ទទួលបាន​ សមរម្យ ទើប​អាច​រស់នៅ​ជាមួយគ្នា​បាន​។ បញ្ហា​ដែល​ពលរដ្ឋ​លើកឡើង​មកនេះ ខ្ញុំ​នឹង​កត់ត្រា​យកទៅ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​។​

​លោក​អភិបាលរង​ ខេត្ត​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​គេ​កាប់​ព្រៃ​នេះ គឺ​កាប់​ទៅតាម​ច្បាប់ ដែល​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​បើ​បងប្អូន​យើង​ទៅ​កាប់​ឈើ​ដោយ​គ្មាន​ការអនុញ្ញាត គឺ​ខុសច្បាប់​។ បងប្អូន​ត្រូវការ​ដី​សម្រាប់​ធ្វើស្រែ ត្រូវតែ​ធ្វើសំណើ​មក​ខេត្ត ហើយ​ខេត្ត​នឹងធ្វើ​សំណើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ដី​ជូន​បងប្អូន​ សម្រាប់ធ្វើ​ស្រែ ហើយ​បងប្អូន​អាច​ទៅធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​បាន​ប្រាក់ចំណូល​បន្ថែម ​។

​លោក លុច បាន​បញ្ជាក់ថា ចំពោះ​បទល្មើស​ព្រៃឈើ សមត្ថកិច្ច​បាន​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស ហើយពី​ថ្ងៃនេះ​តទៅ​យើង​ត្រូវតែ​រួមគ្នា​ការពារ​ព្រៃឈើ​។​

​លោកសុខ រដ្ឋា មន្ត្រី​សមាគមន៍​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មក​ដាក់​ញត្តិ​នៅ​សាលាខេត្ត​មណ្ឌល​គី​រី​នៅ​ព្រឹក​ នេះ មាន​ជាង​១០០​នាក់ គឺមាន​ចំនួន​៤​ស្រុក និងក្រុង១ ស្មើនឹង​១០​ឃុំ មាន​២០​ភូមិ​។ ពួកគាត់​មក​តវ៉ា​នៅថ្ងៃនេះ​គឺ​ទាមទារ​ឲ្យ​អាជ្ញាធរខេត្ត មន្ត្រី​ជំនាញ​បរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​តុលាការ ជួយ​អន្តរាគមន៍​ការពារ​ព្រៃ​ការពារ ព្រៃ​សហគមន៍ ព្រៃស្រោង ព្រៃ​ដូនតា ព្រៃ​កប់​សព កុំ​ឲ្យ​មានការ​កាប់បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​។

​លោក​បាន​បន្តថា ការ​ឡើងមក​តវ៉ា​រប​ស់​ពួកគាត់​នៅថ្ងៃនេះ សង្ឃឹមថា នឹង​បាន​ជោគជ័យ​៕T​/c


​លោក​ឃុន ចាន់​រ៉ា រស់នៅ​ភូមិ​-​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រាដា


លោកសុខ រដ្ឋា មន្ត្រី​សមាគមន៍​សិទ្ធិមនុស្ស​អាដហុក


លោក​យីប លុច អភិបាលរង​ខេត្ត​មណ្ឌល​គី​រី

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567