Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 24 November 2013

រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី​បើកដៃ​ឲ្យ​ឈ្មួញ ឈ្មោះ ចែ រ៉ាន់ ប្រមូល​ទិញ​ឈើប្រណិត និង ដឹកជញ្ជូន​

ខេត្ត​រតនគីរី​៖ ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ដ៏​សកម្ម​ម្នាក់ នៅក្នុង​ខេត្ត​រតនគីរី ដែល​គេ​ស្គាល់​ថា ឈ្មោះ ចែ រ៉ាន់ ដែលមាន​ប្តី​ឈ្មោះ ហេង គ្មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឬ សមត្ថកិច្ច ពាក់​ព​ន្ធ័​មួយណា​ធ្វើការ​បង្ក្រាប​ឡើយ​។ បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ វ៉ង និង ឃុំ កា​ចូ​ន បាន​ប្រាប់​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ឈ្មួញ​រកស៊ី​ឈ្មោះ ចែ រ៉ាន់ បាន​ប្រមូល​ទិញ​ឈើប្រណិត​អាណ​ធិបតេយ្យ នៅតាម​ភូមិ​នានា ហើយ​យកមក​ស្តុក​នៅ​ភូមិ វ៉ន ។ លុះ​ស្តុក​ទុក​បានជា​ច្រើន​គំនរ ទើប​ប្រមូល​ដឹកជញ្ជូន​យកមក​ក្រុង​បា​លុង ហើយ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​
​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ រ៉ាន់ ធ្វើ​ការប្រមូលទិញ​ឈើ រាល់ថ្ងៃនេះ គ្មាន​ខ្លាចញញើត​អ្នកណា ឬ ជំនាញ​អ្វី​ទាំងអស់ ដោយ​គេ​យក​រថយន្ត​មក​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ ហើយ​មាន​រថយន្ត​សម្រាប់​ដឹង​ជញ្ជូន​ឈើ​ដល់​ទៅ​៤​គ្រឿង មាន​ម៉ាក់ បា​ឡែ​ន ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឡង់​គ្រី​ស័​រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​20.4421 និង ១​គ្រឿង​ទៀត​ម៉ាក់​លុច​ស៊ី​ស​៤៥០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ 4613 បានធ្វើការ​ដឹកជញ្ជូន យ៉ាងសកម្ម​គគ្រឹកគគ្រេង ក្នុង​មួយ​ថ្ងៃៗ​មិន​តិច​ជាង​៧ ៨​ជើង​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧៨A ពី​ស្រុក​វើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​៣​ស្រុក​។​
​ប្រព​ភ​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា មិន​ត្រឹមតែ​ធ្វើការ​ដឹកជញ្ជូន​ដូចខាងលើ​នេះ​ទេ ថែមទាំង​អោយ​បងស្រី របស់ខ្លួន​ម្នាក់​ឈ្មោះ ចែ រ៉ន ដេកចាំ​ទិញ​ឈើ ដែល​ឈ្មួញ​ដឹក​ចេញពី​ព្រៃ​មក ហើយ​ស្ទាក់​ទិញ​នៅ​ចំនុច​ជិត​ចំការ​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅ​ភូមិ វ៉ង យ៉ាង​ចំហរ មិន​ខ្លាច​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ វ៉ន បាននាំគ្នា​និយាយថា ឈ្មោះ ចែ រ៉ាន់ នេះ​បាន​ប្រមូល​ទិញ​ឈើ ទាំងថ្ងៃទាំងយប់ មិនដែល​ខាន​ទេ ជួន​ម៉ោង​១១ ទៅ ១២​យប់​ក៏​នៅ​ដឹកជញ្ជូន​ឈើ​ទៀត ធ្វើ​ឲ្យ​រំខាន​ដល់​ពួកគាត់​សំ​រាន ហើយ​ក្នុង​មួយថ្ងៃៗ​ឈើ​ដែល​ពួកគេ​ប្រមូល​ទិញ​ទាំងអស់នេះ សុទ្ធ​តែមាន​មុខកាត់ 10x40x1,2 20x20x1,2​។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ វ៉ន មានការ​អស់ជំនឿ​យ៉ាងខ្លាំង​ចំពោះ លោក គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ និង សមត្ថកិច្ច ពាក់​ព​ន្ធ័​ដែល​បណ្តែតបណ្តោយ ឲ្យ​ឈ្មួញ​ឈ្មោះ​ចែ រ៉ាន់ ប្រមូល​ទិញ​ឈើ ដឹកជញ្ជូន​ឈើ តាម អំពើ​ចិត្ត ដូច​សព្វ​ថៃ្ង​នេះ ព្រោះ​បើតាម​ពួកគាត់​ដឹង​ឈ្មួញ​ឈ្មោះ ចែ រ៉ាន់ ធ្វើ​ការប្រមូលទិញ​ដឹកជញ្ជូន​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ បានផ្តល់​លាភសក្ការៈ យ៉ាង​ក្រាស់ក្រែល ដល់​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង សមត្ថកិច្ច​តាម​ដងផ្លូវ​អស់ហើយ ដូច្នេះ​តើ​អោយ​ពួកគេ​ចាប់​ឈ្មួញ​ឈ្មោះ ចែ រ៉ាន់ យ៉ាងម៉េច​នឹង​កើត​។
ជុំវិញ​ករណី​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​បាន​ទូរ​សព្ទ័​ទៅ លោក គាំ សីហា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​អូរ​ជុំ ស្រុក វើ​ន​សៃ និង ស្រុក​តា​វែង ដើម្បី​សុំ​ការបំភ្លឺ តែ​លោក​ក៏បាន​ឆ្លើយតប​មកវិញ របៀប​ដូចជា​មិន​ចង់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​យើង​ទេ គ្រាន់តែ​ឆ្លើយថា ចាំ​អោយគេ​ទៅ​មើល​៕ ដោយ សារ៉ាត់
15b1 15b2

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567