Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 5 June 2013

ក្រុមហ៊ុនJOGMEC ជប៉ុន រុករក ប្រេង បាន បង្ហាញ ខ្លួន នៅកម្ពុជា

Posted on
ក្រុមហ៊ុន សាជីវកម្ម JOGMEC របស់ជប៉ុន ដែល ទទួលអាជ្ញាប័ណ្ណ លើប្រតិបតិ្តការ ស៊ីសី្មក សម្រាប់ការ រុករកប្រេង និង ឧស្ម័ន នៅប្លុក១៧ នៅខេត្តព្រះវិហារ បាន និយា យថាពួក គេទទួលបាន លទ្ធផលវិជ្ជាមានពីការ សិក្សាស្រាវជ្រាវ រុករក ហើយ គ្រោង នឹងបន្ត គម្រោង ទៅថែ្ងមុខ ទៀត។
ក្រុមហ៊ុននេះ គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀង គោលជាមួយ អាជ្ញាធរជាតិ ប្រេង​កាតកម្ពុជាCNPA ដើម្បីបន្តការសិក្សា ទៅមុខទៀត ក្នុងការវាស់ ស្ទុង់ទិន្នន័យ ប្រេងកាតនៅក្នុង ដែនគោក។ កាលពីថែ្ងទី៤ខែ ឧសភាឆ្នាំ២០១០ ក្នុងចុង ខែមករាឆ្នាំ កាលពីឆ្នាំមុន ដែលពួកជប៉ុន ដើ្តមប្រតិបតិ្តការ ២D ស៊ីសី្មក និងបានបញ្ចប់ នៅថែ្ង ទី១ ខែកញ្ញាឆ្នាំ២០១២។ដោយសាជីវកម្ម JOGMEC បានខួងអណ្តូង៦០០០ កនែ្លងដែល​អណ្តូងនីមួយៗ មានមុខកាត់ ៦មិលី្លម៉ែត្រនិង ជម្រៅ២០ម៉ែត្រតាម គោលការណ៏ ​បច្ចេក​ទេស ដើម្បីអង្កេតស៊ីសី្មករយៈពេល៤ខែនៅ ខេត្តនោះ។
លោក ឯក ថា អ្នកនំាពាក្យ ទីស្តីការគណៈ រដ្ឋមន្រី្តបានប្រាប់ថា COMPANY at JOGMEC បានជួបជាមួយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រី្ត និង ជាប្រធាន CNPA
បានបង្ហាញពី របាយការណ៏ ចុងក្រោយ ដែលស្តីពី ការសិក្សា ក្នុងប្លុក១៧ ដែនគោក នៅកម្ពុជាក្នុង ខេត្តព្រះវិហារ និង ខេត្តសៀមរាប។ ឯកឧត្តមបញ្ជាក់ ទៀតថា <<របាយ ការណ៏នេះ ជាលទ្ធផល នៃការសិក្សារួមគ្នារយៈ ពេល៣ឆ្នាំរវាង សាជីវកម្មJOGMEC and CNPA ដែលរួមបញ្ជូន ទាំងកិច្ច សហ ប្រតិបតិ្តការណ៏ ជាមួយ ២D ស៊ីសី្មក ដែន គោក កម្ពុជា មិន ធ្លាប់មាន ពីមុនមក តាមរបៀបការ ប្រើប្រាស់រំសេវផ្ទះ។ លទ្ធផល ដែលទទួល បាន គឺ វិជ្ជាមាន និង ការជំរុញ ដែលនំា អោយមាន ព័ត៌មានថី្មៗ ជាច្រើន ទៀតនៃភូគព្ភសាស្រ្តថី្មនិងការយល់ដឹងពីសក្តានុពលប្រេងកាតដែនគោកកម្ពុជា>>។ ហើយក្រុមហ៊ុន រំពឹង ទុកថាការរុករកសិក្សា ស្រាវជ្រាវគឺរយៈពេល៦ទៅ៨ឆ្នាំបន្ត ទៀត ។
​លោកម៉ែនដែន អគ្គនាយករង CNPA ទទួលបន្ទុក ជំនាញខាង រុករក ការ អភិវឌ្ឍន៏​ និង ការផលិតផលបាន និយាយប្រាប់ កាសែតថាមុន ដំបូងមិន នឹកស្មាន ថាមិន អាច មានលទ្ធផលល្អទេ តែលុះក្រោយ មកក្រុមហ៊ុននេះអាច ទាញយកប្រេង ដោយ សហ ប្រតិបតិ្តការណ៏ស៊ីសី្មកទើបអាចសនិ្នដ្ឋានបានថាការ ជីកត្រូវការ ជម្រៅបន្តិច ហើយ សង្ឍឹមថា នឹងមានប្រេងនៅតំបន់នោះដោយមានសក្តានុពលល្អ។
លោក ម៉ម សម្បតិ្ត នាយក ប្រតិបតិ្ត អង្គការអភិវឌ្ឍន៏ និងភាពជា ដែគួរតែ ត្រូវគិត​ពិចារណាពី លទ្ធផលដែល អាចធើ្វអោយ ផលប៉ះពាល់ដល់បរិស្ថាន។ លោកបន្ត ថាបំពង់ប្រេង និង ត្រូវដំទើ្បង ដើម្បីបង្ហូរប្រេង ធ្លាយវានឹង បំពុល បរិស្ថាន ប៉ះពាល់ដល់មនុស្សសត្វនិងវាលស្រែប្រជាពលរដ្ឋនៅតំបន់នោះ។
ដោយ សែម សារឿន
images
sokan_305aaa

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567