Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 17 February 2014

ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​​ឲ្យ​តុលាការ​ផ្ដន្ទាទោស​អ្នក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស

ដោយ រដ្ឋា វិសាល
2014-02-17
កាប់​ឈើ មណ្ឌលគិរី ៦១០
ជន​ពាក់ព័ន្ធ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ឡៅកា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ចាប់​បាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ការពារ​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី រាយការណ៍​ថា សកម្មភាព​លួច​កាប់​ឈើ​ប្រណិត​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​កើត​មាន​កាន់​តែ​ ច្រើន​នៅ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស។ ចំណែក​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ទប់ស្កាត់ ​ករណី​នេះ​ទេ ថែម​ទាំង​ដោះលែង​ជន​ពាក់ព័ន្ធ​ដែល​សហគមន៍​ចាប់​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​ជំនាញ ​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៀត​ផង។
ប្រជាពលរដ្ឋ​សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ឡៅកា ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ឲ្យ​ផ្ដន្ទាទោស​អ្នក​កាប់​ឈើ​ក្នុង​ តំបន់​ព្រៃ​សហគមន៍​អភិរក្ស ក្រោយ​ពេល​អាជ្ញាធរ​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​ការ​បង្ក្រាប​បទល្មើស​កាប់​ ឈើ។
កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ កន្លង​ទៅ សមាជិក​ការពារ​ព្រៃ​សហគមន៍​បាន​នាំ​គ្នា​អម​ដំណើរ​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ ដោយ​ឈើ​ប្រណិត​មាន​ឈើ​ធ្នង់ និង​បេង ចំនួន ៤៣​ដុំ មក​ប្រគល់​ជូន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដើម្បី​រក្សា​ទុក​ជា​វត្ថុតាង​នៃ​បទល្មើស​ព្រៃ​ឈើ​សហគមន៍​បង្ក្រាប​បាន។
ការ​ហែហម​រថយន្ត​និង​ឈើ​ជា​វត្ថុតាង​ល្មើស​នេះ បន្ទាប់​ពី​ក្រុម​ល្បាត​របស់​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ចំនួន ១៩​នាក់ រឹប​អូស​បាន​ពី​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ចំនួន ៤​នាក់​ដែល​កំពុង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។
តំណាង​សហគមន៍​អ្នកស្រី ក្វើង ទុំ មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​មាន​ការ​លំបាក​ណាស់ ក្រោយ​ការ​បង្ក្រាប​នេះ ពីព្រោះ​សមត្ថកិច្ច​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តំបន់​នោះ មិន​បាន​សហការ​ល្អ​ទាក់ទិន​ការ​បង្ក្រាប​នេះ​ទេ ថែម​ទាំង​បាន​ដោះលែង​ជន​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ និង​មិន​បាន​រក្សា​ទុក​វត្ថុតាង​បាន​ត្រឹមត្រូវ​ឡើយ។
អ្នកស្រី​បន្ត​ថា ក្រុម​សហគមន៍​បាន​លើក​គ្នា​ហែហម​រថយន្ត​និង​ឈើ​ចេញ​ពី​ព្រៃ​មក​ប្រគល់​ជូន​ មន្ត្រី​មន្ទីរ​បរិស្ថាន ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​យក​ចិត្ត​ទុកដាក់​ធ្វើ​កំណត់ហេតុ​ទទួល​វត្ថុតាង ​នោះ​​ទេ ហេតុ​នេះ សហគមន៍​សម្រេច​រៀបចំ​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ដោយ​ខ្លួន​ឯង ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​នេះ​ស្វែង​រក​ជន​ពាក់ព័ន្ធ និង​អ្នក​ឃុបឃិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់។
អ្នកស្រី ក្វើង ទុំ៖ «ទូរស័ព្ទ​ទៅ​កន្លែង​មេព្រៃ​ក៏​គេ​អត់​ទទួល ទូរស័ព្ទ​ទៅ​កន្លែង​តុលាការ ក៏​អត់​ទទួល ទម្រាំ​គេ​ទទួល​ថ្ងៃ ចាប់​បាន​ហ្នឹង​ពិបាក​ចង់​ងាប់ ទូរស័ព្ទ​ទៅ​គេ​បិទៗ។ ចង់​ឲ្យ​គេ​ជួយ​អត់​ឃើញ​គេ​ជួយ​សោះ យូរ​បាន​មក​ពួក​បរិស្ថាន​បី​នាក់ ពួក​ខ្ញុំ​អង្គុយ​ចាំ​ក្នុង​ព្រៃ​ហ្នឹង​យូរ​មែន​ទែន។ អ្នក​ប្រព្រឹត្ត​បទល្មើស​ឆ្លៀត​ទៀត គំរាម​ពួក​ខ្ញុំ​ទៀត»
ខ្លឹមសារ​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ដាក់​ជូន​ស្ថាប័ន​អយ្យការ​តុលាការ​ ខេត្ត​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សហគមន៍​បាន​ប្ដឹង​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ចំនួន ៤​នាក់ រួម​មាន​ឈ្មោះ សុង វិបុល ឈ្មោះ តក់ ឌីណា ឈួន ចាន និង​ឈ្មោះ សាយ ធឿន។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។ ក៏ប៉ុន្តែ​យោង​កំណត់​ហេតុ​ធ្វើ​ឡើង​ដោយ​ប្រធាន​សហគមន៍ លោក គិ ង៉េវ និង​មាន​មន្ត្រី​បរិស្ថាន​នុរក្ស លោក រ័ត្ន សារេត ចុះ​ហត្ថលេខា​ឲ្យ​ដឹង​កាល​ពី​វេលា​ម៉ោង ១០ និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​ចំណុច ឈីង សីអាង សហគមន៍​ឡៅកា ១៩​នាក់ បាន​ជួប​ជន់​ល្មើស​ចំនួន ៤​នាក់​កំពុង​ដឹក​ឈើ​ប្រណិត​មួយ​រថយន្ត​ចំណុះ ៤​ម៉ែត្រ​គូប។ ក្រុម​សហគមន៍​បាន​ឃាត់​រថយន្ត និង​ប្រគល់​ជូន​មន្ត្រី​បរិស្ថាន​នុរក្ស​បី​នាក់​រក្សា​ទុក​ជា​ បណ្ដោះអាសន្ន។
ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា កត់​សម្គាល់​ថា កន្លង​ទៅ​នេះ​សហគមន៍​ឡៅកា បាន​ផ្ដល់​ព័ត៌មាន​ជា​ច្រើន​មក​សមាគម​លោក​ទាក់ទិន​សកម្មភាព​លួច​កាប់​ឈើ​ ប្រណិត​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍។
លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​បរិស្ថាន​នុរក្ស​ដែល​បោះ​ទីតាំង ​អភិរក្ស​ព្រៃ​តំបន់​នោះ ប៉ុន្តែ​បែរ​ជា​មាន​បទល្មើស​ព្រៃឈើ​កាន់​តែ​ច្រើន​កើត​មាន​ឡើង​មិន​មាន​ការ​ ទប់​ស្កាត់៖ «ឡាន​ហ្នឹង​ប្រជាពលរដ្ឋ​បាន​ដង្ហែ​មក​ចូល​ក្នុង​មន្ទីរ​រួច​ ទៅ​ហើយ។ អ៊ីចឹង​ពួក​គាត់​ដាក់​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត។ចំណុច​ដែល​ខ្វះខាត​ឃើញ​ ថា មន្ត្រី​បរិស្ថាន​មាន​គ្នា ៥​នាក់ គាត់​អត់​ធ្វើ​កំណត់​ហេតុ​ទទួល​វត្ថុតាង​បទល្មើស​ព្រៃ​ឈើ​ពី​ប្រជាពលរដ្ឋ​ ទេ។ គាត់​បែរ​ជា​យក​លេស​ថា ប្រធាន​និង​អនុ​ប្រធាន​មិន​នៅ​វិញ»
ក្រុម​សហគមន៍​ឡៅកា កាល​ពី​ខែ​មករា កន្លង​ទៅ​បាន​ដាក់​ពាក្យ​ប្ដឹង​ពីរ​ករណី​ទៅ​ស្ថាប័ន​តុលាការ ទី​១ ប្ដឹង​ម្ចាស់​កសិដ្ឋាន​ចម្ការ​កៅស៊ូ​មាន​ឋានៈ​ជា​អភិបាល​រង​ខេត្ត​មណ្ឌលគិរី ទៅ​ស្ថាប័ន​តុលាការ​ក្នុង​បទ​ចោទ​ថា ម្ចាស់​កសិដ្ឋាន​នេះ​បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​យក​ដី និង​កាប់​យក​ឈើ​ផលិត​ជ័រ​ទឹក​របស់​សហគមន៍​លក់​ទៅ​អ្នក​ជំនួញ​ឈើ គឺ​ឧកញ៉ា លឹម ប៊ុនណា និង​ទី​២ ប្ដឹង​ជន​ពាក់ព័ន្ធ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ ៤​នាក់​ទៀត ហើយ​រហូត​បច្ចុប្បន្ន​មិន​ទាន់​ឃើញ​មន្ត្រី​តុលាការ​ចាត់​វិធានការ​បែប​ណា​ នៅ​ឡើយ៕ Leng

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567